ទំនាស់ធំ និងបក្ខពួកនិយមពុករលួយលុយកាក់កំពុងតែកើតមានក្រោមការគ្រប់គ្រងរបស់ កៅ សាណារ៉ា យ៉ាងពេញបន្ទុកមិនគួរអគ្គនាយកផ្កាយមាស ៤ សុខ ផល មើលរំលងនោះទេ !
បែកធ្លាយទំនាស់ និងបក្ខពួកនិយមពុករលួយជាបន្តបន្ទាប់នៅក្នុងអង្គភាពប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិ កម្ពុជា-សៀម ក្រោមការគ្រប់គ្រងរបស់ស័ក្តិ៤ វ័យក្មេង កៅ សាណារ៉ា យ៉ាងពេញបន្ទុកពោរពេញទៅដោយការិយាធិប តេយ្យ មិនគួរអគ្គនាយក សុខ ផល មើលរំលងសកម្មភាពរបស់មេប៉ុស្តិ៍រូបនេះទេ ! ។…
លោក ឡាយ ម៉ារីវ៉ូ អគ្គនាយកទូរគមនាគមន៍កម្ពុជាប្រព្រឹត្តអំពើពុករលួយជាលក្ខណះប្រពន្ទ័?
បុគ្កលិកក័ដូចជាមន្រ្នីរាជ្យការជាច្រើននាក់បានអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតលើរឿងអាស្រូវពុករលួយដល់ឆ្អឹងរបស់លោក ឡាយ ម៉ារីវ៉ូ ជាបន្ទាន់ ដើម្បីកុំឲ្យមន្ត្រីរូបនេះទម្លាក់កំហុសទៅលើមន្ត្រីក្រោមឱវាទតទៅទៀត។ ចាប់តាំងពីលោក ឡាយ ម៉ារីវ៉ូ ចូលកាន់តំណែងជាអគ្គនាយកទូរគមនាគមន៍កម្ពុជា រហូតមកគឺអំពើពុករលួយបក្ខពួកនិយម ធ្វើឲ្យបាត់បង់ថវិការដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់។…
ឧកញ៉ា ថៃ និងគូកន ឈ្មោះ ត្រេង ធី រងការរិះគន់ថារកស៊ីជួញឈើ និងកាងឈើខុសច្បាប់
ប្រភពដដែលបានបញ្ជាក់ថា ឧកញ៉ា ថៃ និងគូកន ឈ្មោះ ត្រេង ធី ដែលកន្លងមកជាឈ្មួញរកស៊ីឈើដ៏មានឥទ្ធិពលនៅខេត្តមណ្ឌលគិរីនោះ កំពុងតែបង្ហាញពីភាពខ្លាំងរបស់ខ្លួនកាន់តែរឹងមាំឡើង ព្រោះក្រុមឈ្មួញមានឥទ្ធិពលខាងលើបានចេញមុខកាងឲ្យឈ្មួញ និងរថយន្តដឹកឈើខុសច្បាប់ជាច្រើនករណី ហើយក៏គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបបទល្មើសឲ្យស្របតាមនីតិវីធី ច្បាប់ដែរសកម្មជនព្រៃឈើនៅខេត្តមណ្ឌលគិរីបានបង្ហើបឲ្យដឹងថា ឧកញ៉ាថៃ សព្វថ្ងៃបាននិងកំពុងចេញមុខដោយចំហក្នុងការប្រព្រឹត្តបទល្មើសរកស៊ីឈើ…
បង្ក្រាបយកស្នាដៃទៅលើល្បែងកន្ទុយលេខដែលមិនបង់លុយខែ ! តែមិន បង្ក្រាបល្បែងភ្នាល់ទឹកភ្លៀង ព្រោះជាឆ្នាំងបាយនៅខេត្តបាត់ដំបង
បាត់ដំបង ៖ ថ្មីៗលោក ចាន់ សុផល អភិបាលខេត្តបាត់ដំបង ត្រូវបានគេសម្លឹងឃើញថា អសមត្ថភាពហើយពុករលួយថែមទៀត ហ៊ានប្រឆាំងទៅនឹងគោលនយោបាយច្បាប់រដ្ឋរបស់ក្រសួងមហាផ្ទៃ ដែលដាក់ចុះឱ្យគ្រប់អាជ្ញាធរក្នុងប្រទេសកម្ពុជា ត្រូវបានអនុវត្តឱ្យបាននូវគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាពនោះជាអាទិ៍ភាព ។ ហេ៎ស ! ជាការអស់សំណើចបំផុត…
ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទជ្រកក្រោមស្លាក “កាហ្វេណេត ២៤ម៉ោង” នៅកាហ្សា អាងខ្នងផ្កាយ៣ សមត្ថកិច្ចមិនហ៊ានបង្ក្រាប
ភ្នំពេញ: ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទជ្រកក្រោមស្លាក “កាហ្វេណេត ២៤ម៉ោង” នៅជាប់កាហ្សា តាមបណ្តោយផ្លូវលេខ៤៧ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលអាងខ្នងមន្ត្រីយោធាផ្កាយ៣ នៅប៉េអឹមលើផ្ទៃប្រទេស (សុំមិនបញ្ជេញឈ្មោះ) និងមន្ត្រីប៉េអឹមមួយចំនួនទៀត អាជ្ញាធរមានសមត្ថកិច្ចមិនហ៊ានធ្វើការបង្ក្រាបដោយសារតែខ្លាចអំណាច។ ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ដែលជ្រកក្រោមស្លាក “កាហ្វេណេត ២៤ម៉ោង” គឺមានដូចជា…
អេន សំអុល ក្នុងតំណែងជាមេគយ កំពុងតែសប្បាយកើបលុយតាមអំពើចិត្ត ពីការហូរចូលទំនិញបង់ពន្ធមិនគ្រប់មកពីស្រុកយួន !
តាមអំណាចជាប្រធានសាខាគយខេត្តតាកែវ លោក អេន សំអុលបានបង្កើតឱ្យមានភាពអសកម្មយ៉ាងពេញបន្ទុក ហើយយក កំណែទម្រង់ស៊ីជម្រៅលើការប្រមូលពន្ធឱ្យបាន ១០០ភាគរយ ទៅធ្វើជាល្បែងលេងសើច ដើម្បីប្រមូលលុយជ្រកក្រោមការ ប្រមូលពន្ធយកទៅច្រកហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងត្រេកត្រអាលបំផុត ដែលគួរតែអង្គភាពប្រឆាំងអំពើពុករលួយ មានវិធានការស៊ើបអង្កេតលើ ភាពមិនប្រក្រតី និងការឃុបឃិតឱ្យក្រុមឈ្មួញធំៗនាំចូលទំនិញបង់ពន្ធមិនគ្រប់ នាំឱ្យខាតបង់ចំណូលថវិការជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់នោះ…
លោកស្រី យូ ចន្ថា សុំអន្តរាគមន៍ ពីសម្ដេចតេជោ ហ៊ុន សែន ករណីដីជាង ១៨ហ.ត និងផ្កាយពី ប៉ុល រតនា ចាប់ឃុំឃាំង ៣យប់ ៤ថ្ងៃ បង្ខំឲ្យផ្ដិតមេដៃ
ភ្នំពេញ៖ ក្នុងខែសីហា កន្លងមកនេះ មានករណីបណ្ដឹងដ៍ធំមួយ ផ្អើលដល់ព្រះឥន្ទ ដែលលោកស្រី យូ ចន្ថា បានដាក់ពាក្យ ស្នើសុំអន្តរាគមន៍ គោរពចូលទៅ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ។ ក្នុងកម្មវត្ថុ នៃពាក្យស្នើសុំ…
បែកធ្លាយមេគយចល័តប៉ូលិសសេដ្ឋកិច្ចក្រសួងប្រចាំខេត្តរតនគិរីគ្រប់ទឹកពីការបង្ក្រាបគោះ រថយន្តដឹកឈើប្រណីត
ក្រុមឈ្មួញថ្មីៗនេះកំពុងឃុបឃិតពីមន្ត្រីកាប់បំផ្លាញព្រៃឈើយ៉ាងខ្លាំងនៅតាមតំបន់មួយចំនួនក្នុងខេត្តរតនគិរី ដូចជានៅតំបន់ ដែនជម្រកសត្វព្រៃលំផាត់ ក្នុងឧទ្យានជាតិវីរៈជ័យ និងតំបន់ព្រៃសហគមន៍មួយចំនួនទៀត ដោយឈ្មួញភាគច្រើនជ្រក ក្រោមស្លាកព្រៃសម្បុទានសេដ្ឋកិច្ច និងខ្លះទៀតអាងខ្សែអំណាចធំៗដែលជាមនុស្សមានឥទ្ធិពលក្នុងជួររដ្ឋាភិបាល ព្រមទាំង ឃុបឃិតលើការនាំចេញដោយមន្ត្រីគយចល័តជាដើម ។ ជាងនេះទៅទៀត បើទោះបីជាមានការបង្កើតក្រុមសមត្ថកិច្ចតាមដងផ្លូវយ៉ាងច្រើនស្អេកស្កះ យ៉ាងណាក៏ដោយ ក៏បទល្មើសព្រៃឈើហាក់ពុំមានការថមថយនោះទេ…
ស្តាប់មន្ត្រីបើកកកាយអំពើពុករលួយក្នុងការដោះដូរទីតាំងពន្ធនាគារខេត្តកំពត !
តាមការដោះដូរទីតាំងពន្ធនាគារខេត្តកំពត ត្រូវបានមន្ត្រីអនុរក្សពន្ធនាគារប្រមាណ៧០នាក់ បើកកកាយពីអំពើពុករលួយនោះ ទាមទារឱ្យលោក គុយ ប៊ុនសន ជានាយអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃត្រូវតែផ្តល់នូវការដោះស្រាយ យ៉ាងតម្លាភាពមួយដើម្បីឱ្យក្រុមមន្ត្រីអស់ចិត្ត ។ បើតាមមន្ត្រីអនុរក្សពន្ធនាគារបានឱ្យដឹងថា អគារសាងសង់ថ្មី ពុំមានគុណភាពនិងមិនទាន់ត្រូវបានសាងសង់គ្រប់ចំនួនដូច ក្នុងប្លង់មេ ឡើយ។…
ឧកញ៉ា សុខ គឹមសាន្តបើកល្បែងស៊ីសងខុសច្បាប់នៅជិតច្រកអន្តរជាតិអូរយ៉ាដាវសមត្តកិច្ចមិនមកក្បែរព្រោះមានផលប្រយោជន៏
ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី បានអំពាវនាវឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធស៊ើបអង្កេតជុំវិញករណីឧកញ៉ា សុខ គឹមសាន្ត បើកលេងល្បែងស៊ីសងនៅតំបន់ព្រំដែនស្រុកអូរយ៉ាដាវ ព្រោះគេសង្ស័យថាបនល្បែងនេះមិនអនុវត្តន៍តាមបទដ្ឋានបចេ្ចកទេសកាស៊ីណូ ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានកំណត់នោះឡើយ ។ បនល្បែងនោះស្ថិតនៅចម្ងាយប្រមាណ៥០០ម៉ែត្រពីច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ហើយមានល្បែងដូចជាបៀអាប៉ោង និងយូគីជាដើម កំពុងដំណើរការយ៉ាងគឃ្លើនបន្ទាប់ពីផ្អាកសកម្មភាពប្រមាណជាង១ឆ្នាំកន្លងមក។ ប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំងល្បែងស៊ីសងនោះជារោងប្រក់ស័ង្កសីទំហំប្រមាណ២០០ម៉ែត្រការ៉េនៅលើដីទួលខាងស្ដាំផ្លូវជាតិលេខ៧៨អា ជិតច្រកព្រំដែនអូរយ៉ាដាវហើយបើកលេងពីម៉ោង១២ថ្ងៃត្រង់រហូតដល់ម៉ោង៥ល្ងាចជារៀងរាល់ថ្ងៃ។…
ពលរដ្ឋរិះគន់គយច្រកទ្វារភ្នំដិនរកចំណូលពីទំនេញឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ?
ប្រជាពលរដ្ឋស្រុកគិរីវង់ ខេត្តាកែវ ដែលរស់នៅក្បែរច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ខេត្តតាកែវ បានបង្ហើបថា ទំនិញនាំចូលពីប្រទេសយួន មាន អង្ករ គ្រឿងឧបភោគ-បរិភោគ បន្លែ ដែក និងទំនិញមួយចំនួនទៀត។ ចំណែកទំនិញដែលនាំពីប្រទេសកម្ពុជាចូលទៅប្រទេសយួនគឺមានតិចតួចហើយការប្រមូលពន្ធនាំចេញនេះក៏បានតិចតួចដែរ។ ប្រភពដដែល បានបញ្ជាក់ថា…
សំណុំរឿងគ្រូ ដួង សានេត ចាប់សម្រាតសិស្សស្រីកណ្តាលថ្នាក់រៀន…តុលាការស្វាយរៀង កោះហៅជីដូនជនរងគ្រោះឱ្យកែសំណុំរឿង ខ្មៅទៅស !
វាជារឿងដ៏ចម្លែកបំផុតមួយ ដែលពាក់ព័ន្ធនឹងសំណុំរឿងបទល្មើសចាប់សម្រាតសិស្សស្រីដោយចេតនាព្រាងទុក ហើយជន ល្មើស ឬគ្រូល្មើសបានសំពះអង្វរឱ្យជនរងគ្រោះដកពាក្យបណ្តឹងហើយជីដូនរបស់សិស្សស្រីរងគ្រោះក៏យល់ព្រមលែងប្តឹង តែ លុះទៅសុំដកពាក្យពីស្ថាប័នតុលាការខេត្តស្វាយរៀង បែរជាលោកតុលាការបញ្ជាឱ្យជនរងគ្រោះជាដើមបណ្តឹងកែពាក្យសំណុំ រឿងពីគ្រូចាប់សម្រាតសិស្សស្រីកណ្តាលបន្ទប់រៀនលេចប្រដាប់ភេទ សិស្សឃើញពេញថ្នាក់រៀនកែទៅជាស្រាតអត់ចេញខោ លីអូ និងគ្មានសិស្សណាឃើញទៅវិញ ។ ហេ៎ស…! ករណីរឿងបទល្មើស…
ដៃជើងឧកញ៉ាទ្រីភាពនៅតែបន្ដសកម្មភាពកាប់និងដឹកជញ្ជូនឈើដែលមានមេខ្លោងស្រ៊ាងម៉េង
ប្រជាពលរដ្ឋរាយការណ៏ឲ្យដឹងថាឃ្លាំងឈើដ៏ធំចំនួន២របស់ក្រុមហ៊ុន ទ្រី ភាព នៅស្រុកសៀមប៉ាង ខេត្ដស្ទឹង ត្រែង ឃ្លាំង១ត្រូវបានបិទ កាលពីថ្ងៃ ទី១៥ ខែកក្កដា ឆ្នាំ២០១៥ ដែលគ្រប់ គ្រងដោយឈ្មោះប៉ូលី និងឈ្មោះយ៉ាត ។…
លោកកៅ សារ៉ាណាមេប៉ុស្តិ៍ច្រកចាំយាមប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្តខ្លាំងជាងមុន
ប្រភពពីមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិចាំយាម ដែលស្អប់ខ្ពើមអំពើពុករលួយរបស់លោក កៅ សារ៉ាណា បានឲ្យដឹងថាលោក កៅ សារ៉ាណា កំពុងប្រើប្រាស់អំណាចនិងតួនាទីដើម្បីប្រមូលលុយធ្វើមានធ្វើបានស៊ីចាយហ៊ឺហា មិនខ្វល់ពីទុក្ខលំបាករបស់កូនចៅក្រោមឱវាទឡើយ។ លោក កៅ សារ៉ាណា ដែលទទួលបានតំណែងជាមេប៉ុស្តិ៍ច្រកចាំយាម ដោយសារអំណាចឪពុករបស់ខ្លួននោះ គ្មានសមត្ថភាពអ្វីដើម្បីធ្វើការងារទេ…
ADB ផ្តល់ថវិកាកម្ចី ៦៥លានដុល្លារសម្រាប់គំរោងប្រព័ន្ធលូទំនប់អាងធារាសាស្ត្រសង្ឃឹមថា លុយបំណុលនេះមិនបែកធ្លាយទៅលើអំពើពុករលួយមន្ត្រីកាន់គម្រោង !
ភ្នំពេញ ៖ថ្មីៗនេះគឺ ADB បាន ទម្លាក់ជំនួយថវិកាកម្ចីចំនួន ៦៥ លានដុល្លារ សម្រាប់គំរោង ប្រព័ន្ធលូទំនប់អាងធារាសាស្ត្រ ដល់រដ្ឋាភិបាល និងក្រសួងធន ធានទឹកដែលមានមុខទៅទទួល ថវិកាជំនួយចុះMOU នោះ ដោយរដ្ឋលេខាធិការ…
សូ ចាន់ណារី ពិតជាថ្លើមធំមែនមិនក្រែង និងបទបញ្ជារបស់ឧត្តមសេនីយ៍ ខេង សុមេធ ខលួចឱ្យមានការនាំទំនិញគេចពន្ធគ្រប់ប្រភេទនិងកម្មករចំណាកស្រុកទៅថៃ !
ប៉ោយប៉ែត ៖ថ្មីៗគេបានឃើញ ច្រករបៀងជាច្រើនត្រូវបានលោក សូ ចាន់ណារី ចាត់ចែងដាក់ សាច់ញាតិរបស់ខ្លួនជាអ្នកគ្រប់ គ្រងឈ្មោះ សិទ្ធិ ឱ្យចាំប្រមូល សេដ្ឋកិច្ចនិងបញ្ចៀសការបែក សាយភាយនៃអំពើពុករលួយ ភាពមិនប្រក្រតីរបស់សមត្ថកិច្ច ករណីបើកទូលាយឱ្យទំនិញគេច ពន្ធហូរចូលទំនិញបានមកពីបទ…
មេឈ្មួញដុះស្លែឈ្មោះ តាំង សុគង់ ជីករណ្ដៅដីលក់ជិតដល់ក្បាលព្រែតនៅស្រុកប្រាសាទបាគង
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា រណ្ដៅដីជម្រៅជាង២០ម៉ែត្រដែលមានទំហំជាង២ហិកតានៅខាងក្រោយប៉ុស្តិ៍នគរបាលឃុំត្រពាំងធំនោះ កំពុងធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចកូនចៅនិងសត្វពាហនៈរបស់ពួកគាត់ធ្លាក់ទៅក្នុងរណ្ដៅដីនោះ។ ឈ្មួញ តាំង សុគង់ ដែលមានខ្នងបង្អែកយ៉ាងរឹងមាំមិនបានធ្វើរបងព័ន្ធជុំវិញ ដើម្បីរក្សាសុវត្ថិភាពតាមបទដ្ឋានបចេ្ចកទេសឡើយ ហើយអាចបង្កគ្រោះថ្នាក់ដល់កូនចៅប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់ពេលវេលា។ គេសង្ស័យថាប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ក៏ដូចជាមន្ត្រីជាន់ខ្ពស់ក្នុងខេត្តសៀមរាប ទទួលបានផលប្រយោជន៍ពីឈ្មួញ តាំង សុគង់…
អង្កេតសកម្មភាពគយមុខតំណែងពីរ ទិត្យ ដា បង្ហាញពីអំពើពុករលួយយ៉ាងពេញបន្ទុកគៃបំបាត់ពន្ធរដ្ឋក្នុងស្ថាប័នគយគួរទុកជាគំរូ!
ភ្នំពេញ ៖ ក្រុមមន្ត្រីបានទម្លាយ រិះគន់យ៉ាងឥតសំចៃថា អង្កេត ពីសកម្មភាពគយមុខតំណែងពីរឈ្មោះ ទិត្យ ដា បង្ហាញពីអំពើ ពុករលួយយ៉ាងពេញបន្ទុកជាគំរូ គៃបំបាត់ពន្ធរដ្ឋនៅក្នុងស្ថាប័ន គយគួរតែយកជាគំរូទៅ ! នេះ បើតាមសម្លេងមន្ត្រីគយអំពាវ…
លោក ង៉ោ ម៉េងជ្រួនជាអ្នកនៅពីក្រោយខ្នងឈ្មួញជីកដីរណ្តៅធំៗហើយជ្រៅជិតដល់ក្បាលព្រែតលោកមិនឈឺក្បាល?
ប្រជាពលរដ្ឋក្រុងប៉ោយប៉ែតបានរៀបរាប់ថា ក្រុមហ៊ុនឯកជនមួយចំនួនដែលមានឥទ្ធិពលខ្លាំង បានឃុបឃិតគ្នាជាមួយអាជ្ញាធរមូលដ្ឋាន សង្កាត់ និងក្រុងប៉ោយប៉ែត ហើយយកគ្រឿងចក្រជីកកកាយយកអាចម៍ដីដឹកតាមរថយន្តធំៗឆ្លងកាត់បំផ្លាញផ្លូវលំ ក្លាយជាជង្ហុកជ្រៅៗក្នុងភូមិមួយចំនួន ហើយរថយន្តថែមទាំងបើកបរលឿនៗបង្ហុយដីទ្រលោមមកលើផ្ទះសម្បែងប្រជាពលរដ្ឋ ដោយពុំបានគិតគូរពីផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ និងករណីគ្រោះថ្នាក់ចរាចរណ៍ឡើយ។ ប្រភពដដែលបានបញ្ជាក់ថា សកម្មភាពបង្កភាពអនាធិបតេយ្យ ខុសច្បាប់យ៉ាងពេញទំហឹង ស្ទើរតែពេញក្រុងប៉ោយប៉ែត មិនត្រូវបានលោក…
ទីប៉េអឹម និងទីខ្មូត គឺមុខសញ្ញាដែលលោកនាយករដ្ឋមន្ត្រីព្រមានពីរឿងម៉ៅការរត់ការក្លែងឯកសារនាំទំនិញក្រុមហ៊ុនធំៗបំបាត់ពន្ធជាមួយគយជាងដប់ឆ្នាំ?
ករណីបែកធ្លាយរឿងអាស្រូវពុករលួយនៅក្នុងអគ្គនាយក ដ្ឋានគយនិងរដ្ឋាករថា បំបាត់ពន្ធ រដ្ឋធ្វើឱ្យបាត់បង់ចំណូលពន្ធរាប់ សិបលានដុល្លារ ក្នុង១ឆ្នាំៗនោះ គឺឡើងពីការឃុបឃិតគ្នាប្រព្រឹត្ត អំពើពុករលួយរវាងក្រុមឈ្មួញ នាំទំនិញ និងមន្ត្រីគយរៀបចំឯក សារគៃបន្លំបំបាត់ពន្ធរដ្ឋមាន លក្ខណៈជាប្រព័ន្ធយ៉ាងទ្រង់ទ្រាយ ធំរហូតកើតទៅជាការច្រណែន ឬអាចរិះគន់យ៉ាងចំៗពីសំណាក់ ក្រុមអ្នកជំនួញថា…
នាយគយច្រកប៉ាក់ខ្លងបើកដៃឱ្យឈ្មួញភរិយាលោក យឹម ផេង ឈ្មោះ ពែក រតនៈ (ហៅចែរតនៈ)ឬ(ចែណាក់)នាំចូលទំនិញគេចពន្ធយ៉ាងពេញបន្ទុក !
កោះកុង ៖ តាមប្រភពមន្ត្រី ទម្លាយថា លោក យឹម ផេង ស្នងការរងនគរបាលទទួលបន្ទុក ផ្នែកប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត កោះកុង ដោយសារតែគាត់ជា មេប៉ូលិសប្រឆាំងបទល្មើសសេដ្ឋ កិច្ច បែរជាឱ្យភរិយារកស៊ីនាំ …
មន្ត្រីរិះគន់គ្រាន់តែចំណាយលុយធ្វើស្នាក់ការឈើប្រក់ស័ង្កសីតិចតួច បែរជាលោកស្នងការបន្តុបជានាយការិយាល័យ
តាមនាយ នាយរងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បាននាំគ្នានិយាយដោយចំអករិះគន់ថា ការដឹកនាំ របស់លោកផ្កាយ១ ជូ សំអាន ស្នងការនគរបាលខេត្តធ្វើតាមទម្លាប់អាក្រក់ពុករលួយគ្រួសារនិយម បក្ខពួកនិយម គ្មានចំណាត់ការ ច្បាស់លាស់ទាំងការគ្រប់គ្រងរដ្ឋបាល ជំនាញ និងសតិមន្ត្រីជាដើម ។ បើតាមមន្ត្រីបានលើកឡើងថា…
ទំនិញគេចពន្ធចូលតាមច្រកគីឡូ៩ហៅច្រកដើមអម្ពិលយ៉ាងអនាធិបតេយ្យ
ប្រភពបានឲ្យដឹងទៀតថា នៅវេលាចាប់ពីម៉ោង១១យប់ទៅម៉ោង១ឬម៉ោង២រំលងអធ្រាត្រ រថយន្តដឹកទំនិញធំៗជាច្រើនគ្រឿង បានធ្វើឲ្យមានឮសំឡេងខ្លាំងៗប៉ះពាល់ដល់ការសម្រាកនៅពេលយប់របស់ពួកគាត់។ រថយន្តទាំងនោះដឹកទំនិញជាប្រភេទសម្លៀកបំពាក់ទៅស្តុកទុកក្នុងឃ្លាំងមួយនៅក្បែរច្រកគីឡូ៩ ហើយព្រឹកឡើងទើបគេដឹកទៅប្រទេសសៀមតាមច្រកនេះ។ ម្ចាស់ទំនិញត្រូវបានគេដឹងថាឈ្មោះ យក្ស ដែលមានទំនាក់ទំនងជាមួយសមត្ថកិច្ចនគរបាលវរការពារព្រំដែនលេខ៨១៧ និងយោធាស្រុកសំពៅលូន ទើបអាចដឹកទំនិញចូលប្រទេសសៀម និងដឹកទំនិញពីប្រទេសសៀមចូលទឹកដីខ្មែរស្រេចតែអំពើចិត្ត។ ប្រភពពីប្រជាពលរដ្ឋភូមិល្វា បានឲ្យដឹងថាសកម្មភាពនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់តាមច្រកនេះ កើតឡើងជាច្រើនឆ្នាំមកហើយមិនឃើញសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធណា…
ឧកញ៉ាថៃ និងចែនីនាំគ្នាសម្រុកដឹកឈើប្រណីតទៅលក់នៅស្រុកយួនយ៉ាងអានាធិបតេយ្យទាំងថ្ងៃទាំងយប់
ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ បានឲ្យដឹងថាមួយរយៈពេលចុងក្រោយនេះ ឈ្មួញបានសម្រុកទិញឈើនៅឃុំរលួស ហើយដឹកជញ្ជូនតាមរថយន្តទំនើបៗ និងរថយន្តយីឌុបធំៗចេញពីទឹកដីឃុំរលួស។ ឈើធ្នង់ជាប្រភេទឈើដែលក្រុមឈ្មួញប្រមូលទិញនៅឃុំរលួស រួចដឹកជញ្ជូនឆ្លងកាត់ភូមិស្រែស្បូវ ឃុំក្បាលដំរី ហើយឈ្មួញខ្លះទៀតដឹកជញ្ជូនឈើប្រណីតឆ្លងកាត់ក្រុមហ៊ុនឆាយណាដាយណាមិក ដើម្បីបន្លំភ្នែកសមត្ថកិច្ច។ ឈ្មួញឈ្មោះចែនី ថៅកែស្ថានីយ៍ប្រេងឥន្ធនៈស្ពានទេរ រស់នៅភូមិរកាកណ្ដាល សង្កាត់រកាកណ្ដាល…
ADB ទំនងដូចងាប់ត្រកៀកជាមួយក្រសួងធនធានទឹកចងមុងដេញថ្លៃ លើគម្រោង៨ និងគម្រោងនានាកន្លងមក !
ភ្នំពេញ ៖ ជាក់ស្តែងតាមការ ពិនិត្យយ៉ាងស្តែងពីសំណាក់ក្រុម អ្នកវិភាគលើជំនួយបរទេសឥត សំណង និងមានសំណងរបស់ កម្មវិធី Word bank (WB) និង ADB សម្រាប់ជំនួយមាន សំណង់ផ្នែក,…
ខ័ណ្ឌ ចំណានក្លាយជាអភិបាលរងខេត្តក្រចេះដែលទទួលបន្ទុកធ្វើបាបប្រជាពលរដ្ឋរឿងដីធ្លី !
ក្រចេះ ៖ ប្រឈមចំពោះមុខ រឿងដីធ្លីថ្នាក់ខេត្តក្រចេះ លោក ខ័ណ្ឌ ចំណាន កំពុងតែល្បីខ្ទរ ខ្ទារធ្វើបាបប្រជាពលរដ្ឋ និង រំលោភដីព្រះរាជក្រឹត្យ និងអនុក្រឹត្យហើយប៉ុន្មានឆ្នាំចុងក្រោយ ដែលលោក ខ័ណ្ណ ចំណាន…
ស្នងការនគរបាលខេត្តមណ្ឌលគិរី លោក ញ៉ែម វ៉ាន់នីល្បីខាងប្រព្រឹត្តអំពើពុករលួយ
មន្ត្រីនគរបាលខេត្តមណ្ឌលគិរី មិនចូលចិត្តនិងអំពើពុករលួយពាក់ពួកនិយម គ្រួសារនិយម បានលាតត្រដាងយ៉ាងច្បាស់នូវរឿងអាក្រក់សព្វបែបយ៉ាងរបស់លោក ញ៉ែម វ៉ាន់នី ហើយអតីតអភិបាលខេត្តមណ្ឌលគិរី លោក ចាន់ យឿន ក៏ធ្លាប់សុំឲ្យមានការផ្លាស់ប្ដូរតំណែងលោក ញ៉ែម វ៉ាន់នី ដែរ។ អំពើអាក្រក់របស់លោក…
Recent Comments