អង្កេត​​សកម្មភាព​​គយ​មុ​ខតំណែ​ង​ពីរ ទិ​ត្យ​ ដា ​បង្ហាញ​​ពី​អំពើ​ពុ​ករលួយ​យ៉ា​ង​ពេញបន្ទុ​ក​គៃបំបា​ត់​ពន្ធ​រដ្ឋ​​ក្នុង​ស្ថាប័​នគយ​គួ​រ​ទុកជា​​គំរូ​​​!

ភ្នំពេញ ៖ ក្រុមមន្ត្រី​បាន​ទម្លាយ  រិះគន់​យ៉ាង​ឥត​សំចៃ​ថា អង្កេត  ពី​សកម្មភាព​គយ​មុខតំណែង​ពីរ​ឈ្មោះ ទិ​ត្យ ដា បង្ហាញ​ពី​អំពើ  ពុករលួយ​យ៉ាង​ពេញបន្ទុក​ជា​គំរូ គៃបំបាត់​ពន្ធរ​ដ្ឋ​នៅក្នុង​ស្ថាប័ន គយ​គួរតែ​យក​ជា​គំរូ​ទៅ ! នេះ  បើ​តាម​សម្លេង​មន្ត្រី​គយ​អំពា​វ នាវ​ឱ្យ​អគ្គនាយក​គយ គុណ ញឹម  គួរតែ​ពិនិត្យ​អតិផរណា​នៃ​ការ ប្រមូល​ពន្ធ ។​

​តាម​មន្ត្រី​គយ​តូចតាច​ក្នុង  អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ បាន​ទម្លាយ​ចេញ​ជា​បន្តបន្ទាប់​នូវ រឿង​មិន​ប្រក្រតី​ក្នុង​ស្ថាប័ន​របស់ ខ្លួន ជាពិសេស​ករណី​មេ​គយ​ធំៗ នោះ​តែម្តង ដែល​ឃុបឃិត​គ្នា  ប្រព្រឹត្ត​អំពើ​ពុករលួយ​លួច​លុយ ជាតិ​បំផ្លាញ​ជាតិ​យ៉ាង​អ​នា​ធិប តេ​យ្យ​បំផុត ។

​ករណី​ជាក់ស្តែង​មន្ត្រី​គយ  ឈ្មោះ ទិ​ត្យ ដា កាន់តំណែង​សំ ខាន់ៗ ២ តែម្នាក់ឯង​ដុះ​ស្លែ គឺ  តំណែង​ជា​អនុប្រធាន​អង្គភាព សវនកម្ម​គយ​និង​ជា​អនុប្រធាន ការិយាល័យ​នាំចូល​នៃ​អគ្គនាយក ដ្ឋា​ន​គយ​និង​រដ្ឋាករ​យ៉ាង​ជិះសេះ លែងដៃ​លើ​មុខងារ​។ ហើយ​ការ  ដែល​បុគ្គល ទិ​ត្យ ដា អាច​កាន់ តំណែង​សំខាន់​២​តែម្នាក់ឯង​គឺ ដោយសារ​តែ​បុគ្គល​នេះ​មាន ជំនាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុក រលួយ​រកលុយ​បែងចែក​ចិញ្ចឹម ថ្នាក់លើ​មេ​និង​កា​បើកភ្លើង​ខៀវ ពី​ថ្នាក់​លើ​គយ​ផងដែរ ។ ហើយ  បញ្ហា​នេះ​ក៏​កើត​ការរិះគន់​មិន ធម្មតា​ទៅ​លើ​លោក គុណ ញឹម  អគ្គនាយក​គយ​ថា​កំពុង​តែ​សម្ងំ ស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់  ចំពោះ​ទង្វើ​មិន​ប្រក្រតី​របស់​មន្ត្រី គយ រូបនេះ ។​

​ប្រភព​ពី​ក្រុម​អ្នក​រត់កា​រឯក  សារ​និង​មន្ត្រី​គយ​តូចតាច​មួយ  ចំនួន​បាន​ឱ្យដឹងថា លោក ទិ​ត្យ  ដា កំពុង​សកម្ម​ក្នុង​ការប្រព្រឹត្ត  អំពើពុករលួយ​លួចជាតិ​បំផ្លាញ ជាតិ​យ៉ាង​គឃ្លើន​បំផុត បើ​ទោះ  ជា​មាន​ក្រុមហ៊ុន​និង​មន្ត្រី​ទម្លាយ អំពើ​ពុករលួយ​ឱ្យ​អ្នក​សារព័ត៌ មាន​ចុះផ្សាយ​ក៏ដោយ​ក៏​ពុំ​អាច ធ្វើ​អ្វី ទិ​ត្យ ដា បាន ។ ហើយ​ឯ លោក គុណ ញឹម វិញ ដែលជា  អគ្គនាយក​គយ​និង​រដ្ឋាករ បែរ  ជា​ទំនង​ជួយ​បិទបាំង​អំពើ​ពុក រលួយ​របស់​មន្ត្រី​គយ​រូបនេះ ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំង អស់​នេះ​បើ​តាម​ផ្ទៃក្នុង​ទម្លាយ ។

​ជា​ការឈឺចាប់​របស់​ក្រុម  អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ របស់​ក្រុមហ៊ុន​វិនិយោគ​មួយ ចំនួន​ព្រមទាំង​មន្ត្រី​គ្មាន​តំណែង ខ្លាញ់ បានឱ្យដឹងថា លោក ទិ​ត្យ  ដា និង​បក្ខពួក​បង្ខំ​កោសរូស​ឱ្យ  ពួក​គេ​បង់​លុយ​ក្រោម​តុ​ស្រេច តែ​អំពើ​ចិត្ត​បើ​មិន​បង់​លុយ​តាម ការ​កំណត់​ទេ​នោះ​ឯកសារ​នឹង ត្រូវ​ជាប់គាំង​ក្នុង​ការិយាល័យ របស់លោក ទិ​ត្យ ដា ជា​មិន ខាន ។

​ជាងនេះទៅទៀត ក្នុង ខណៈ​ដែល​មន្ត្រី​គយ​ខ្លះ​បម្រើការ ងារ​រាប់សិប​ឆ្នាំ​មកហើយ ប៉ុន្តែ  ពុំ​មាន​តួនាទី​ច្បាស់លាស់​នោះ បែរ​ជា​លោក ទិ​ត្យ ដា មាន សំណាង​បាន​កាន់​តំណែង ២  តែ​ម្នាក់ឯង​យ៉ាង​ក្រអឺតក្រទម  ហើយ​ពង្រីក​ឥទ្ធិពល​កាន់តែខ្លាំង  ឡើងៗ​ដោយ​គ្មាន​ស្គាល់​តូច​-​ធំ នោះទេ ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ  នេះដែរ ក៏​មាន​ការលើកឡើង សំណូមពរ​ឱ្យ​លោក ឱម​យ៉ិនទៀង  ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក  រលួយ​មិនត្រូវ​មើលរំលង​តទៅ ទៀត​ទេ ហើយ​គួរតែមាន​វិធាន  ការបើក​ការស៊ើបអង្កេត​ជាបន្ទាន់  ចំពោះ​សកម្មភាព​មិន​ប្រក្រតី  របស់លោក ទិ​ត្យ ដា និង​បក្ខ ពួក ។

​ដូចជា​ក្រៅពីនេះ​ជាក់ស្តែង  ក្រុម​អ្នក​រត់ការ​ឯកសារ​នាំចូល ទំនិញ​របស់​ក្រុមហ៊ុន​វិនិយោគ នានា បានឱ្យដឹងថា លោក ទិ​ត្យ  ដា និង​បក្ខពួក​កំពុង​សុខ​ស្រួល  ក្នុង​ការប្រមូល​លុយ​ទាំង​បាច់ៗ បាន​ពី​ការ​ស៊ីញ៉េ​លើ​ឯកសា​រនាំ ចូល​ទំនិញ​វិនិយោគ ។​

​ជុំវិញ  បញ្ហា​នេះ​ទៅទៀត​ករណី​លោក  ទិ​ត្យ ដា បង្ខំ​ឱ្យ​អ្នក​រត់កា​រឯក សារ​របស់​ក្រុមហ៊ុន​បង់​លុយ ក្រោម​តុ​គ្មាន​ញញើត​ច្បាប់​ដែល ជា​អំពើ​ពុករលួយ យ៉ាងច្បាស់ ក្រឡែត ហេតុនេះហើយ ទើប លោក ទិ​ត្យ ដា មាន​ជីវភាព​ធូរ ធារ​រស់នៅ​ក្នុង​វីឡា​ស្កឹមស្កៃ​មាន ដីធ្លី​ជា​ច្រើន​កន្លែង​និង​ជិះ​រថយន្ត ទំនើបៗ​តម្លៃ​រាប់សែន​ដុល្លារ ជ្រក​ក្រោម​ការ​ជិះសេះ​លែង  ដែល​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ យ៉ាង​ពេញបន្ទុក​ដែល​មិន​គួរ លោកនាយ​ប្រតិភូ​គយ​មើល រំលង​នោះទេ ៕
​ដោយ ៖ ត្មាត​ក្រុង​

KA-667788-420x288