ភ្នំពេញ ៖ ជាក់ស្តែងតាមការ ពិនិត្យយ៉ាងស្តែងពីសំណាក់ក្រុម អ្នកវិភាគលើជំនួយបរទេសឥត សំណង និងមានសំណងរបស់ កម្មវិធី Word bank (WB) និង ADB សម្រាប់ជំនួយមាន សំណង់ផ្នែក, សំណង់លូទំនប់ និងផ្លូវលំជនបទខេត្ត-ក្រុងបាន ថ្លែងថា ក្រុមអង្គការ (Wb) និង ADB នោះទំនងហាក់ងាប់ ត្រគៀកជាមួយនិងក្រសួងធនធានទឹក រាល់ករណីបែកធ្លាយ រាល់ការចោទប្រកាន់ពីសំណាក់ ក្រុមហ៊ុនដែលថា មន្ត្រីរបស់ ក្រសួងនេះបង្កើតការឃុបឃិត ឱ្យមានបុត្រសម្ព័ន្ធក្រុមហ៊ុនចូល រួមដៃថ្លៃ និងករណីចងមុងដេញ ថ្លៃលើគម្រោង ADB ខេត្ត-ក្រុង នានានិងគម្រោង៨ ចុងក្រោយ កាលពីថ្ងៃទី ២៥ ខែមិនា ឆ្នាំ ២០១៥ កន្លងទៅនេះ យ៉ាងពុក រលួយយ៉ាងពេញបន្ទុក ។ ហើយ ដែលរឿងនេះក្លាយជាវិធានបទ ដ៏ធំមួយពាក់ព័ន្ធនឹងសំណង់គ្មាន គុណភាពនិងអំពើពុករលួយក្នុង ហេដ្ឋារចនាសម្ព័ន្ធផ្លូវលំជនបទ ខេត្ត-ក្រុង របស់ប្រទេសកម្ពុជា ប្រឆាំងទៅនឹងការអភិវឌ្ឍន៍ ប្រទេសកម្ពុជាប្រឆាំងទៅនឹង ការអភិវឌ្ឍភាពក្រីក្ររបស់ គម្រោង ADB ប៉ុន្តែថ្មីៗនេះគេ បែរជាពុំឃើញក្រុមប្រទេសផ្តល់ ជំនួយ និងម្ចាស់គម្រោង ADB គ្មានកម្រើកទាល់តែសោះ ក្នុង ករណីដ៏គួរឱ្យសង្ស័យមួយសម្រាប់ សកម្មជនសេដ្ឋកិច្ចអភិវឌ្ឍរបស់ ប្រទេសកម្ពុជាចុងក្រោយនេះ ។
តាមការទទួលយកគម្រោង ទាំង៨កន្លែង ពីធនាគារអភិវឌ្ឍ អាស៊ី ADB របស់ក្រសួងធន ធានទឹកដោយមានការដាក់ឱ្យ ដេញថ្លៃពីមន្ត្រីប្រធានគម្រោង កាលពីថ្ងៃទី ២៥ ខែមិនា ឆ្នាំ ២០១៥ នៅក្រសួងធនធានទឹក និងឧតុនិយម គឺក្រុមហ៊ុន បាន ទម្លាយព័ត៌មានយ៉ាងឥតសំចៃ និងចោទប្រកាន់ពីបទប្រព្រឹត្ត អំពើពុករលួយយ៉ាងពេញបន្ទុក ក្លាយជាទម្លាប់គ្រួសារ និយម របស់ក្រសួងធនធានទឹកពីសំណាក់មន្ត្រីធំមានអំណាចជារដ្ឋ លេខាធិការមួយពីសំណាក់ខុទ្ទ កាល័យ (ភ្ស) ជំនួយការជា កូនប្រសារម្នាក់និងតួអង្គរដ្ឋមន្ត្រី ក្រសួងធនធានទឹកនោះតែម្តង ។ ហើយដែលគាត់ប្រឈមនិងការ រិះគន់ថាបានខ្ជះខ្ជាយចាយវាយ លុយគម្រោងតាមតែទំនើងចិត្ត និងការឃុបឃិតចងមុងដេញឱ្យ ទៅក្រុមហ៊ុនបុត្រសម្ព័ន្ធដែល គ្មានបទពិសោធន៍ការងារក្នុង សំណង់នានានិងផ្លូវលំជនបទ នោះ ។
មិនតែប៉ុណ្ណោះ ករណីរិះគន់នោះ គឺពុំបានផ្សព្វផ្សាយឱ្យ ក្រុមហ៊ុនណាមួយបានដឹងជាសា ធារណៈមុនជាតម្លាភាពឡើយ ព្រោះថា ការផ្សព្វផ្សាយតាម ទំព័រកាសែតក្នុងុស្រុកកាលពីថ្ងៃ ច័ន្ទ ទី ១៦ ខែមីនា ឆ្នាំ២០១៥ គឺមានរយៈពេលតែ ១០ថ្ងៃ ប៉ុណ្ណោះ គឺដល់ពេលដេញថ្លៃ តែម្តង ដែលគេយល់ឃើញថា មន្ត្រីគម្រោងមានចេតនាលាក់ បាំងព័ត៌មានដេញថ្លៃ ដែលម្ចាស់ គម្រោង ADB តម្រូវឱ្យមាន ការផ្សព្វផ្សាយជាមុនរយៈពេល យ៉ាងតិចក៏ ១ខែ ។
ចំណែកការផ្សព្វផ្សាយតាម ទំព័រកាសែតធំមួយត្រូវបានគេ ដឹងយ៉ាងច្បាស់ថាមានការឃុប ឃិតប្រើកាសែតលេខចាស់រួច លួចបោះពុម្ពបញ្ចូលគម្រោង ដាក់ឱ្យដេញថ្លៃ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៥ ហើយយក កាសែតថតចម្លងទាំងនោះមក ដាក់តាំងនៅកន្លែងដេញថ្លៃ ដើម្បីបង្គ្រប់កិច្ចតែប៉ុណ្ណោះ ។
ព្រោះការពិតមន្ត្រីគម្រោង ក្រសួងធនធានទឹក និងឧតុនិយម បានប្រគល់គម្រោងដេញថ្លៃទៅ ឱ្យក្រុមហ៊ុនដែលខ្លួនបានចរចា ឃុបឃិតស្វែងយកផលប្រយោ ជន៍ពីការឃុបឃិតនោះរួចស្រេច ទៅហើយ ហើយដែលវិធីលេង ៣សន្លឹកបែបនេះ គឺត្រូវបានក្រុម មន្ត្រីធំនិងមន្ត្រីកាន់គម្រោងធន ធានទឹកលេង៣សន្លឹកឆ្ពិនភ្នែកជា មួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ វត្ថុជាមួយរដ្ឋាភិបាលលោក ហ៊ុន សែន ជាមួយ និង ADB ដុះស្លែ យូរឆ្នាំមកហើយ ។ ហើយក្នុង នោះមន្ត្រីធំកាន់លុយគម្រោង នេះរបស់ក្រសួងសេដ្ឋកិច្ចហិរញ្ញ វត្ថុក៏អាចជាប់ពាក់ព័ន្ធនឹងអំពើ ពុករលួយនេះដែរ រួមទាំងកុង ស៊ុលតង់របស់ ADB ហើយ ដែលគួរតែមានការស៊ើបអង្កេត មួយយ៉ាងតម្លាភាពពី ADB ពី សំណាក់ ADB ពិភពលោកនិង លោកនាយករដ្ឋមន្ត្រីរបស់ប្រទេស កម្ពុជាផងដែរក្នុងរឿងនេះ ។
ដើម្បីតម្លាភាពមួយឆ្លុះ បញ្ចាំងពីការស្អាតស្អំក្នុងការដឹក នាំរបស់នាយករដ្ឋមន្ត្រី និងមិន ពាក់ព័ន្ធនឹងគណបក្សនិងអំពើ ពុករលួយក្នុងជំនួយមានសំណង ពី ADB នោះ ។
ជុំវិញការគួររំលឹក និងគូស បញ្ជាក់ករណីជំនាញមានសំណង់ របស់គម្រោង ADB កម្មវិធី អង្គការ ADB មួយចំនួននេះ គឺ កូនខ្មែរម្នាក់ៗទាំងជាង១០លាន នាក់ សុទ្ធតែមានចំណែកជំពាក់ បំណុលបរទេសទាំងអស់គ្រាន់ តែកើតមកឃើញដេញថ្លៃភ្លាម ។
បញ្ហាដូចនេះបើតាមក្រុម ហ៊ុនក្នុងស្រុកសំណូមពរទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន របស់ប្រទេសកម្ពុជាមិនត្រូវឱ្យ ប្រធានគម្រោងអគ្គនាយក គម្រោងអនុរដ្ឋគម្រោងរដ្ឋលេខា ធិការកាន់គម្រោង និងរដ្ឋមន្ត្រី ក្រសួងធនធានទឹកជិះសេះលែង ដៃចងមុងលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសំណង់ជនបទតាម តែទំនើងចិត្តនោះទេ ព្រោះថា កាតព្វកិច្ចជាប់បំណុលជំនួយ បរទេសជំនួយ ADB គឺជាកូន ខ្មែរទាំងអស់មិនមែនគ្មានការ ទទួលខុសត្រូវដូចក្រុមមន្ត្រីកាន់ គម្រោង និងបក្ខពួកមួយចំនួន របស់ក្រសួងធនធានទឹកនោះទេ ! ។
ជាងនេះទៅទៀតចំពោះ ក្រុមគម្រោង ADB នៅកម្ពុជា ផងដែរ ដែលក្រុមហ៊ុនក្នុងស្រុក ក៏បានរិះគន់ក្នុងការសង្ស័យមួយ ក្នុងករណីឃុបឃិតធ្វើមិនដឹងមិន ឮឱ្យប្រធានគម្រោងនានាប្រព្រឹត្ត អំពើពុករលួយក្នុងកម្មវិធីរបស់ ខ្លួនដូចករណីបែកធ្លាយអំពើពុក រលួយក្នុងគម្រោងផ្គត់ផ្គង់កម្មវិធី ចងមុងរបស់ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ជាឧទាហរណ៍ ស្រាប់ដែលគួរណាស់កម្មវិធី ADB ពិភពលោកស៊ើបអង្កេត។
ប្រភពពីក្រុមហ៊ុនមួយចំនួន ដែលធ្លាប់ដេញថ្លៃតាមរបៀប ឃុបឃិតចេញពីមន្ត្រីគម្រោង នៅក្រសួងធនធានទឹក និងឧតុ និយម គឺតម្រូវឱ្យចំណាយលើ មន្ត្រីគម្រោងដល់ទៅ ៤០ភាគ រយឯណោះ ។ គឺមានន័យថា បើគម្រោងមួយដែលដេញថ្លៃ តាមការឃុបឃិតបែបហ្នឹងក្នុង ទឹកប្រាក់ចំនួន ១លានដុល្លារ គឺ អាចទួលយកតែ ៦០ម៉ឺនដុល្លារ តែប៉ុណ្ណោះទៅស្ថាបនាគម្រោង សំណង់ដែលគ្មានគុណភាពទាល់ តែសោះ ។
ដោយសារគម្រោងដេញ ថ្លៃចេញពីមន្ត្រីគម្រោងនៃ ក្រសួងធនធានទឹកបង្កប់ដោយ អំពើពុករលួយធ្ងន់ធ្ងរនេះហើយ ឱ្យដែលជាហេតុធ្វើឱ្យសំណង់ ទំនប់មួយចំនួនត្រូវបាត់បង់គុណ ភាព ។ ម្យ៉ាងវិញទៀតមន្ត្រី ដែលពាក់ព័ន្ធទៅនឹងគម្រោង ដេញថ្លៃដែលដូរម៉ូដឡានទំនើបៗ បន្ទាប់ពីដេញថ្លៃរួចគឺមិនមែន សន្សំប្រាក់ខែយកទៅដូរឡាន ឬទិញវីឡាថ្មីនោះឡើយ ។
ផ្ទុយទៅវិញ គឺប្រាក់ពុករយ ដែលផ្តើមចេញពីគម្រោងដេញ ថ្លៃដូចបានរៀបរាប់ខាងលើ ដែលអង្គភាពប្រឆាំងអំពើពុក រលួយមិនគួរសម្ងំបិទភ្នែកមើល រំលងពីបញ្ហាដេញថ្លៃដែលផ្តើម ចេញពីមន្ត្រីប្រធានគម្រោងនៃ ក្រសួងធនធានទឹក និងឧតុនិយម ប្រើល្បិចពុករលួយនៅលើគោក បែបហ្នឹងបាននោះឡើយ ។
ពាក់ព័ន្ធនឹងបញ្ហាជិះសេះលែងដៃពុករលួយលើគម្រោង យ៉ាងដុះស្លែនោះ ក៏មានសំណូម ពរយ៉ាងទទូចពីក្រុមហ៊ុនក្នុង ស្រុកឱ្យលោកនាយករដ្ឋមន្ត្រី បុរសខ្លាំង ហ៊ុន សែន គួរតែ ពិនិត្យពីសកម្មភាពពុករលួយ របស់មន្ត្រីធំទាំងនោះផងព្រោះ ថា បំណុលកូនខ្មែរនិងកើនឡើង ថែមទៀតប្រសិនជាមិនទប់ស្កាត់ និងបណ្តោយឱ្យមន្ត្រីគម្រោងធ្វើ អំពើពុករលួយតាមតែទំនើងចិត្ត នោះ ៕
ដោយ ៖ ស្ទាំងស
Recent Comments