បែកធ្លា​យ​មេ​គយ​​ចល័តប៉ូលិ​ស​សេដ្ឋកិច្ច​​ក្រសួង​ប្រ​ចាំ​ខេត្ត​​រតនគិរី​គ្រ​ប់ទឹក​ពី​ការបង្ក្រា​ប​គោះ រថយន្ត​ដឹក​ឈើ​ប្រ​ណីត

ក្រុម​ឈ្មួញ​ថ្មីៗ​នេះ​កំពុង​ឃុបឃិត​ពី​មន្ត្រី​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាងខ្លាំង​នៅតាម​តំបន់​មួយចំនួន​ក្នុង​ខេត្ត​រតនគិរី ដូចជា​នៅ​តំបន់ ដែនជម្រកសត្វព្រៃ​លំផាត់ ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ និង​តំបន់​ព្រៃ​សហគមន៍​មួយចំនួនទៀត ដោយ​ឈ្មួញ​ភាគច្រើន​ជ្រក ក្រោម​ស្លាក​ព្រៃ​សម្បុ​ទាន​សេដ្ឋកិច្ច និង​ខ្លះទៀត​អាង​ខ្សែ​អំណាច​ធំៗ​ដែល​ជា​មនុស្ស​មាន​ឥទ្ធិពល​ក្នុង​ជួរ​រដ្ឋាភិបាល ព្រមទាំង ឃុបឃិត​លើ​ការនាំ​ចេញ​ដោយ​មន្ត្រី​គយ​ចល័ត​ជាដើម ។​

​ជាងនេះទៅទៀត បើទោះបីជា​មាន​ការបង្កើត​ក្រុម​សមត្ថកិច្ច​តាម​ដងផ្លូវ​យ៉ាងច្រើន​ស្អេកស្កះ យ៉ាងណាក៏ដោយ ក៏​បទល្មើស​ព្រៃឈើ​ហាក់​ពុំ​មាន​ការ​ថមថយ​នោះទេ គឺ​ដោយសារតែ​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​តាម​ដងផ្លូវ​ទាំងនោះ គឺ​ឈរ​ចាំ​រាប់​ក្បាល​ឡាន​ដឹកឈើ​យកលុយ​ប៉ុណ្ណោះ​មិនមែន​ឈរ​ចាំ​បង្ក្រាប​បទល្មើស​នោះ​ទេ​។ ជាក់ស្តែង​ដូចជា ក្រុមប៉ូលិស សេដ្ឋកិច្ច និង​មេ​គយ​ចល័ត​ខេត្ត​រតនគីរី​ជាដើម ។​

​យោង​ករណី​ជាក់ស្តែង​កាលពី​យប់​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៥​នោះ​ដែល​គេ​ឃើញ​ក្រុម​គយ​ចល័ត​មួយក្រុម ដែល​ប្រចាំការ នៅ​ស្រុក​អូរយ៉ាដាវ និង​ក្រុមប៉ូលិស​សេដ្ឋកិច្ច បាន​ធ្វើ​ការបង្ក្រាប​រថ​យន្ត​ដឹកឈើ​មួយគ្រឿង នៅ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ដែល​បើកបរ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ដែល​បម្រុង​លោតឆ័ត្រ​ទៅ​ប្រទេស​យួន​។​

​តាម​ប្រភព​បាន​ឱ្យដឹងថា រថយន្ត​ដែល​ត្រូវ​បង្ក្រាប​នោះ​មាន​ម៉ាក ឡិច​ស៊ី​ស RX300 មាន​ផ្ទុក​ឈើ​ប្រណីត​ពេញ ក្នុង​បំណង​ដឹកយក​ទៅ​លក់​នៅ​ប្រទេស​យួន ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​បាន​មុន​។ ប៉ុន្តែ​អ្វី​ដែល​ធ្វើឱ្យ​មជ្ឈដ្ឋាន​ទូទៅ មាន​ការងឿងឆ្ងល់​នោះ គឺ​ក្រុម​សមត្ថកិច្ច​គយ​ចល័ត​ដែល​បង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់​នោះ ហាក់​មាន​បំណង​លាក់បាំង​ព័ត៌មាន​មិន​ឱ្យ​ខ្ចរខ្ចាយ​ទៅ​ខាងក្រៅ ហើយ​វត្ថុតាង​ដែល​បង្ក្រាប​បាន ក៏​មិនបាន​ធ្វើ​របាយការណ៍​បញ្ជូន​មក​ថ្នាក់លើ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​នោះដែរ ដែល​បញ្ហា​នេះ ធ្វើឱ្យ​គេ​សង្ស័យថា ប្រហែលជា​ក្រុម​សមត្ថកិច្ច​គយ និង​ប៉ូលិស​សេដ្ឋកិច្ច​នោះ​តាម​បង្ក្រាប​គោះ​ចំពោះ​រថយន្ត​បទល្មើស​ដែល​ពុំ​ព្រម​ចូល​បង់លុយ ដើម្បី​ដាក់​ខែ ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា ជារឿយ​គេ​បានឃើញ​ក្បួន​រថយន្ត​ដឹក​ឈើ​ខុសច្បាប់​ទាំង​តូច​ទាំង​ធំ​តែងតែ​ចូល​បង់លុយ​ជើង និង​លុយ​ខែ ជា​មុន​ពេល​បម្រុង​យក​ទៅ​លក់​នៅ​ប្រទេស​យួន​ខាងលើនេះ គឺ​បើកបរ​នៅតាម​ផ្លូវ​ជាតិ​យ៉ាង​រលូន ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា ហ៊ាន​ប៉ះពាល់​នោះទេ ។​

​ផ្ទុយទៅវិញ ក្រុម​គយ​ចល័ត គឺជា​ចេតនា និង​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​ដែល​បង្ក្រាប​ឈើ​លើក​នេះ​បញ្ចោ​ញ​សាច់ដុំ គោះ​ចេញមុខ បង្ក្រាប​ឱ្យ​ឈ្មួញ​មាន​អំណាច​ខ្លបខ្លាច និង​ចូល​បង់លុយ ប៉ុន្តែ​ករណី​បង្ក្រាប​ឈើ​ខាងលើនេះ ហាក់​ស្ថិតនៅក្នុង​ភាព​អាថ៍កំបាំង នៅឡើយ ដោយ​គេ​មិនដឹងថា បច្ចុប្បន្ន​នេះ​ទាំង​រថយន្ត និង​ឈើ ត្រូវ​សមត្ថកិច្ច​គយ​យកទៅ​រក្សាទុក​នៅ​ទីណា​នោះ​ទេ ឬក៏​វត្ថុតាង​ទាំងនោះ​ត្រូវបាន​គេ​ដោះលែង​ឱ្យ​បន្តដំណើរ​ទៅ​មុខ​បាត់ទៅហើយ​? ក៏​អាច​ថា​បាន ។ ហើយ​ដែល​បញ្ហា​នេះ ក៏​មាន​ការលើកឡើង​ពី​ក្រុម​អាជ្ញាធរ​ឱ្យ​លោក​អគ្គស្នងការ​នគរ​បាល​ជាតិ និង​អគ្គនាយក​គយ និង​រដ្ឋាករ គួរតែ​ពិនិត្យ និង​តាមដាន​ក្រុម​ជំនាញ​មន្ត្រី​តាម​គោលដៅ​មួយ​ចំនួន​ដែល​ឃុបឃិត​ខូច​ផង ។ ព្រោះ​ថា​សមត្ថកិច្ច​ទាំង​ពីរ​នេះ គឺ​ត្រូវដង​ត្រូវផ្លែ គ្នា​គៃបំបាត់​ពន្ធ​រដ្ឋ​យ៉ាង​រលូន​បំផុត មិនគួរ​ថ្នាក់លើ​មើលរំលង​នោះទេ ។​/ ដោយៈ ស្ទាំង​ស​

kunnhoem_cheasomethy