ក្រចេះ ៖ ប្រឈមចំពោះមុខ រឿងដីធ្លីថ្នាក់ខេត្តក្រចេះ លោក ខ័ណ្ឌ ចំណាន កំពុងតែល្បីខ្ទរ ខ្ទារធ្វើបាបប្រជាពលរដ្ឋ និង រំលោភដីព្រះរាជក្រឹត្យ និងអនុក្រឹត្យហើយប៉ុន្មានឆ្នាំចុងក្រោយ ដែលលោក ខ័ណ្ណ ចំណាន ចូល កាន់តំណែងទទួលបន្ទុកជា គណៈកម្មាធិការដោះស្រាយដីធ្លី នោះបានធ្វើឱ្យប្រជាពលរដ្ឋរង គ្រោះ និងបាត់បង់ដីធ្លីដល់ទៅ ៩៩៨គ្រួសារ និងមានប្រជាពល រដ្ឋរងគ្រោះទៀត ជាច្រើនរយ គ្រួសារជាបន្ថែមក្នុងខេត្តក្រចេះ នេះ ។
ដូចជា ករណីកាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៥ កន្លងមកនេះ ព្រោះតែការពារ ឱ្យក្រុមហ៊ុននិងឈ្មួញរំលោភដីធ្លី គឺអភិបាលរងខេត្ត លោក ខ័ណ្ណ ចំណាន និងឈ្មោះ ស្រី វុត្ថា ដែលគេស្គាល់ថា ជាមេបញ្ជា ការប៉េអឹមរងខេត្តក្រចេះនោះ បានចេញមុខកាងការពារឱ្យ ឈ្មួញក្រុមហ៊ុននិងហាមឃាត់ ចំពោះក្រុមសហភាតរៈដែលចុះ ទៅយកព័ត៌មាននោះ មិនឱ្យថត រូបនិងផ្តិតយករូបភាពមិនប្រក្រតីនោះមកចុះផ្សាយឡើយ ។
ផ្ទុយទៅវិញ គណៈកម្មាការដោះស្រាយវិវាទដីធ្លីដែល មានលោក ខ័ណ្ណ ចំណាន ទទួលបន្ទុកដោះស្រាយដីធ្លីនោះ គេពុំដឹងថា តើលោក ស ចំរ៉ុង ដែលជាគណៈអភិបាលខេត្ត ក្រចេះនោះ គួរទទួលខុសត្រូវ ប៉ុណ្ណាករណីធូររលុងនិងបណ្តោយ អោយមានអំពើពុករលួយយ៉ាង ពេញបន្ទុកនៅក្នុងគណៈកម្មាការ ដោះស្រាយដីធ្លីក្នុងខេត្តរបស់ខ្លួន នេះ ក្រោមការដឹកនាំរបស់លោក ខ័ណ្ណ ចំណាន ដែលមានប៉េអឹម រងឈ្មោះ ស្រី វុត្ថា ដែលជា កម្លាំងប្រដាប់អាវុធព្រះរាជក្រឹត្យ ឱ្យគាត់ការពារប្រជាពលរដ្ឋរង គ្រោះនោះត្រឡប់ទៅជាក្នុង ការពារឈ្មួញឱ្យរំលោភយកដី ប្រជាពលរដ្ឋក្នុងតំបន់កំពង់ដំរី ស្រុកឆ្លូងនោះទៅវិញ ។
ជាងនេះទៅទៀត តាមការឆ្លុះបញ្ចាំងរបស់ក្រុមប្រជាពលរដ្ឋរងគ្រោះ ៩៩៨គ្រួសារ បាន ថ្កោលទោសនិងរិះគន់ថាបង្កើត ឱ្យគណៈកម្មការថ្នាក់ខេត្តដោះ ស្រាយដីធ្លីក្រោមការដឹកនាំរបស់ លោក ខ័ណ្ណ ចំណាន ដោះយូរៗ ទៅដីធ្លីស្រែចំការកម្មសិទ្ធិត្រូវ បានប្រជាពលរដ្ឋនិងជារបស់ ប្រជាពលរដ្ឋក្រីក្រត្រឡប់ជា ក្លាយជាកម្មសិទ្ធិរបស់ពួកឈ្មួញ និងក្រុមហ៊ុនរបស់មន្ត្រីអ្នកមាន អំណាចអ្នកមានលុយអស់ ។
ជាក់ស្តែងតាំងពីលោក ខ័ណ្ឌ ចំណាន ទទួលបន្ទុកដោះ ស្រាយដីធ្លីកាលណាមក ល្បីតែ ប្រព្រឹត្តអំពើពុករលួយឃុបឃិត ជាមួយក្រុមហ៊ុនឈ្មួញអ្នកមាន លុយអ្នកមានអំណាចក្នុងខេត្ត នេះស្ទើរតែទាំងស្រុងតែម្តង ។
ជាក់ស្តែងដោះចុះដោះឡើង បែរជាឃើញយកដីរបស់ ប្រជាពលរដ្ឋរងគ្រោះរាប់រយ គ្រួសារទៅលក់ឱ្យឈ្មួញឈ្មោះ ម៉ី ម៉ី ។ ហើយឯឈ្មួញនោះក៏ កំពុងល្បីប្រឈមមុខប្តឹងពីប្រជា ពលរដ្ឋនិងកំពុងល្បីទាមទាររកដី នោះជាបន្ថែម និងល្បីចោទ ប្រកាន់ប្រធានដោះស្រាយដីធ្លី លោក ខ័ណ្ឌ ចំណាន ថា លក់ដី ឱ្យខ្លួនពុំទាន់គ្រប់ចំនួនលុយដែល គណៈកម្មការនោះលក់ដីឱ្យខ្លួន នោះទៅវិញ ។
ក្រៅពីបែកធ្លាយប្រឈម មុខបកអាក្រាតចុះផ្សាយជាបន្ត បន្ទាប់នោះលោក ខ័ណ្ឌ ចំណាន បច្ចុប្បន្នកំពុងប្រឈមមុខចោទ ប្រកាន់ពីប្រជាពលរដ្ឋដល់ទៅ ០៣ ចំណុចធំៗ មិននិយាយពី ចំណុចតូចៗពាក់ព័ន្ធជាមួយបក្ខ ពួក និងនូវពីក្រោយឈ្មួញក្រុម ហ៊ុន ។ ១-ឈ្មួញមួយចំនួន និង មន្ត្រីព្រមទាំងឈ្មួញឈ្មោះ ម៉ី ម៉ី កំពុងតែទាមទាររកយកដីពុក រលួយដែលរំលោភយកពីប្រជាពលរដ្ឋរងគ្រោះមកលក់ឱ្យខ្លួន នោះជាបន្ថែមទៀត ។ ២- ក្រុមប្រជាពលរដ្ឋ ៩៩៨គ្រួសារ ក្នុងស្រុកឆ្លូង ៤ឃុំ និងប្រជាពល រដ្ឋរងគ្រោះក្នុងស្រុកស្នួល ក្នុង ខេត្តនេះរួមជាច្រើនរយគ្រួសារ ទៀតកំពុងតែទាមទារនិងអំពាវ នាវឱ្យថ្នាក់ដឹកនាំពាក់ព័ន្ធនូវតែ ដោះស្រាយដីធ្លីមកឱ្យប្រជាពល រដ្ឋវិញ ឱ្យខាងតែបានលើបទពុក រលួយបក្ខពួកនិយមរំលោភយក ដីធ្លីកម្មសិទ្ធិទៅលក់ឱ្យឈ្មួញអស់ នេះ ។ ៣-លោក ខ័ណ្ឌ ចំណាន ក៏កំពុងប្រឈមប្តឹងនិងទាមទារ ឱ្យដោះស្រាយដីធ្លីពីឈ្មោះ ពៅ ហេង នៅមហាអយ្យការឧទ្ធរណ៍ ដែលប្តឹងនិងចោទប្រកាន់ជន ពាក់ព័ន្ធនិងដីធ្លីរបស់ប្រជាពលរដ្ឋ ក្នុងតំបន់ស្រុកឆ្លូង ឃុំបួននោះ ។ ៤-ប្រធានដោះស្រាយដីធ្លីក៏ កំពុងប្រឈមនិងករណីរំលោភ លើព្រះរាជក្រឹត្យនិងអនុក្រឹត្យ របស់ព្រះមហាក្សត្រ និង លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ផង ដែរ ពីបទក្លែងបន្លំដីទីតាំងដីព្រះ រាជក្រឹត្យនិងអនុក្រឹត្យបង្កប់ឱ្យ ប្រគល់ឱ្យប្រជាពលរដ្ឋត្រឡប់ជា ឆ្ពិនភ្នែកលេង ៣សន្លឹក យកដី ព្រះរាជក្រឹត្យនិងអនុក្រឹត្យទៅ លក់អស់ម្តងជាពីរដង ពីរ-បី ទីតាំងគឺលក់ដដែលៗយ៉ាងបំពាន ច្បាប់ថ្លើមធំបំផុត ។
ដោយឡែក មកដល់ពេល នេះជុំវិញទុកវេទនា គឺប្រជាពល រដ្ឋរួមក្នុងខេត្តក្រចេះមិនថា តែ ក្រុមប្រជាពលរដ្ឋដែលព្រះរាជក្រឹត្យ និងអនុក្រឹត្យរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ព្រះមហាក្សត្រព្រះរាជាណា ចក្រកម្ពុជា ប្រគល់ដីឱ្យយ៉ាង ស្របច្បាប់គេដឹងឮពេញប្រទេស នោះទេ ! គឺសុទ្ធតែទទួលការ រងគ្រោះដូចគ្នាដែលគេថា ដូច ពាក្យដោះយូរៗទៅបានតែលើ ដៃឈ្មួញក្រុមហ៊ុននិងមន្ត្រីអ្នក មានលុយអ្នកមានអំណាចក្រោម រូបភាពបោកនិងដោះដូរជាបន្ត បន្ទាប់ចុងក្រោយប្រជាពលរដ្ឋ និងឈ្មួញគ្មានលុយគ្មានអំណាច ស្រែករកជំនួយនិងធ្វើពាក្យបណ្តឹង ជុំទិសដូចក្រុមប្រជាពលរដ្ឋក្នុង ស្រុកឆ្លូង ៤ឃុំ មានឃុំពង្រ, ២-ឃុំព្រែកសាម៉ាន់, ៣-ឃុំ ខ្សាច់អណ្តែត និង៤-ឃុំដំរីផុង នេះជាដើម នឹងជាឧទាហរណ៍ ស្រាប់ ។
ជុំវិញបញ្ហានេះដែរ ក្រុម ប្រជាពលរដ្ឋក៏បានអំពាវនាវដល់ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃសូម ឱ្យមានវិធានការចំពោះអភិបាល រូបនេះក្នុងករណីបទឃុបឃិត និងពុករលួយហើយក៏អំពាវនាវ ដោយផ្តល់ដីធ្លីកម្មសិទ្ធិតាមព្រះរាជក្រឹត្យ និងអនុក្រឹត្យដែលផ្តល់ ដីដល់ប្រជាពលរដ្ឋផង ៕
ដោយ ៖ ស្ទាំងស
Recent Comments