ស្នង​ការន​គរបា​លខេត្តម​ណ្ឌលគិ​រី លោក ​ញ៉ែម ​វ៉ាន់នីល្បី​ខាងប្រព្រឹត្តអំពើពុ​ក​រលួ​​យ

មន្ត្រីនគរបាល​ខេត្តមណ្ឌលគិរី មិនចូលចិត្តនិង​អំពើពុករលួយ​ពាក់​ពួកនិយម គ្រួសារនិយម បាន​លាតត្រដាង​យ៉ាងច្បាស់​នូវ​រឿង​អាក្រក់​សព្វបែបយ៉ាង​រប​ស់លោក ញ៉ែម វ៉ាន់​នី ហើយ​អតីត​អភិបាលខេត្ត​មណ្ឌលគិរី លោក ចាន់ យឿន ក៏​ធ្លាប់​សុំ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​តំណែង​លោក ញ៉ែម វ៉ាន់​នី ដែរ​។ អំពើអាក្រក់​របស់លោក ញ៉ែម វ៉ាន់​នី មាន​៣​ចំណុច​ធំៗ ដូចជា ការគ្រប់គ្រង​កម្លាំង ការប្រើប្រាស់​ទ្រព្យសម្បត្តិ​រដ្ឋ និង​គ្មាន​សមត្ថភាព​ក្នុងការ​បញ្ជា​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ជាដើម​។ រឿងអាស្រូវ​ពុករលួយ​របស់លោក ញ៉ែម វ៉ាន់​នី មាន​ភស្តុតាង និង​សាក្សី​គ្រប់គ្រាន់ ប៉ុន្តែ​មិនដឹងថា​មកពី​មូលហេតុ​អ្វី​ទើប​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិន​ចាត់វិធានការ​តាមច្បាប់​។ បញ្ហា​នេះ​លោក ឱម យ៉ិនទៀង គួរ​ពិនិត្យឡើងវិញ​ព្រោះ​ក្នុង​ពាក្យបណ្ដឹង​របស់​មន្ត្រីនគរបាល​ខេត្តមណ្ឌលគិរី មាន​រៀបរាប់​យ៉ាងច្បាស់​នូវ​អំពើពុករលួយ​របស់លោក ញ៉ែម វ៉ាន់​នី និង​បក្ខពួក​។

រឿងអាស្រូវ​ពុករលួយ​របស់លោក ញ៉ែម វ៉ាន់​នី ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ត្រូវបាន​មន្ត្រីនគរបាល​ខេត្ត​នេះ លាតត្រដាង​ជា​សាធារណៈហើយ​ក៏មាន​ពាក្យបណ្ដឹង​ទៅដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនទាន់​ចាត់វិធានការ​ដកហូត​លោក ញ៉ែម វ៉ាន់​នី ចេញពី​តំណែង​នៅឡើយ​ហើយ​ ទុក​ឲ្យ​លោក ញ៉ែម វ៉ាន់​នី បន្ត​កាន់តំណែង​ជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ​។ ចំណែក​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានត្រឹមតែ​កោះហៅ​លោក ញ៉ែម វ៉ាន់​នី ឲ្យ​ចូល​ឆ្លើយបំភ្លឺ​តាមរយៈ​លិខិត​ចុះ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៤ ប៉ុណ្ណោះ​ព្រោះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គ្មាន​ចំណាត់ការ​លើ​លោក ញ៉ែម វ៉ាន់​នី តាមផ្លូវ​ច្បាប់?​ ​។

​អគ្គស្នងការ​នគរបាល​ជាតិ មិន​ដកហូត​មុខតំណែង​លោក ញ៉ែម វ៉ាន់​នី ហើយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិន​ចាត់វិធានការ​តាមច្បាប់​ទើប​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី រូបនេះ​ប្រព្រឹត្ត​អំពើអាក្រក់​កាន់តែខ្លាំង​ឡើងៗ ហើយ​គំរាមកំហែង​ទៅលើ​មន្ត្រីនគរបាល​ដែល​ហ៊ាន​លាតត្រដាង​រឿងអាស្រូវ​ពុករលួយ​ទៀតផង​។ ជាក់ស្ដែង​លោក ញ៉ែម វ៉ាន់​នី មាន​លាក់ទុក​ឈ្មោះ​មន្ត្រី​ខ្មោច និង​ប្រពន្ធ​ព្រមទាំង​សាច់ញាតិ​របស់ខ្លួន​ជាច្រើន​នាក់ បើក​យក​ប្រាក់ខែ​ក្នុង​មួយខែៗ​ជាច្រើន​លាន​រៀល?​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ក្នុងនាម​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ស៊ើបអង្កេត​បញ្ហា​នេះ​ឡើងវិញ ព្រោះ​មួយរយៈ​ពេល​ចុងក្រោយ​នេះ​លោក ញ៉ែម វ៉ាន់​នី ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ជាង​មុន​ ចំណែក​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនត្រូវ​ឱបក្រសោប​មន្ត្រី​ពុករលួយ​ដូចជា លោក ញ៉ែម វ៉ាន់​នី ៕

W@t-090832