ឧក​ញ៉ា ​ថៃ និង​គូកន ​ឈ្មោះ ត្រេ​ង ធី រងកា​ររិះគន់​ថារកស៊ី​ជួញឈើ​ និង​កាងឈើ​ខុស​ច្បាប់

ប្រភព​ដដែល​បាន​បញ្ជាក់ថា  ឧកញ៉ា ថៃ និង​គូកន ឈ្មោះ ត្រេង ធី ដែល​កន្លង​មកជា​ឈ្មួញ​រកស៊ី​ឈើ​ដ៏​មាន​ឥទ្ធិពល​នៅ​ខេត្តមណ្ឌលគិរី​នោះ​ កំពុងតែ​បង្ហាញ​ពី​ភាពខ្លាំង​របស់ខ្លួន​កាន់តែ​រឹងមាំ​ឡើង ព្រោះ​ក្រុម​ឈ្មួញ​មាន​ឥទ្ធិពល​ខាងលើ​បានចេញ​មុខ​កាង​ឲ្យ​ឈ្មួញ និង​រថយន្ត​ដឹកឈើ​ខុសច្បាប់​ជាច្រើន​ករណី ហើយក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​បទល្មើស​ឲ្យ​ស្របតាម​នីតិវីធី​ ច្បាប់​ដែរសកម្មជន​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​បាន​បង្ហើប​ឲ្យ​ដឹងថា ឧកញ៉ា​ថៃ សព្វថ្ងៃ​បាននិងកំពុង​ចេញមុខ​ដោយ​ចំហ​ក្នុងការ​ប្រព្រឹត្ត​បទល្មើស​រកស៊ី​ឈើ តាម​រូបភាព​កាង​ឈើ​ឲ្យ​ឈ្មួញ​ដទៃទៀត​ដឹក​តាម​រថយន្ត​យី​ឌុប ប្រភេទ​ជា​ឈើ​ប្រណីត​ជាដើម​​។

​ប្រភពព័ត៌មាន​ពី​សកម្មជន​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី បាន​រៀបរាប់​ឲ្យ​ដឹងថា ជា​ទម្លាប់​ឈ្មួញ​ឈើ​មាន​ងារ​ជា​ឧកញ៉ា ថៃ បាន​ប្រមូល​ទិញ​ឈើ​ក្នុង​ទឹកដី​ខេត្តមណ្ឌលគិរី ដឹក​តាម​រថយន្ត​យី​ឌុប ចូលមក​តាមផ្លូវ​រលួស ស្រែ​ជៀស ស្ថិតក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ បុក​មក​ផ្លូវជាតិ​លេខ​៧ ឆ្ពោះទៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ចែកចាយ​ស្តុក​ទុក​ផង ដឹក​ទៅ​លក់​នៅ​ប្រទេស​យួន​ផង​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ឈ្មួញ​មាន​ឥទ្ធិពល​ខាងលើនេះ​មាន​ទំនាក់ទំនង​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​មន្ត្រី ​ជំនាញ​មកពី​ច្រើន​អង្គភាព​ដាក់​ប៉ុស្តិ៍​ឈរជើង​តាម​ដងផ្លូវ​ដែល​រថយន្ត​ ដឹកឈើ​ឆ្លងកាត់​។​

ប្រភពមួយដែលអាចយកជាការបានបន្តទៀតថា សព្វថ្ងៃនេះ​មេឈ្មួញរកស៊ីឈើខុសច្បាប់ឧកញ៉ា ថៃ ដែលមានការជ្រមជ្រែងដោយលោកឧកញ្ញ៉ាម្នាក់ ដែលជាប្រធាន​ក្រុមហ៊ុនប្រាយវ៉េគ្រុប ដែលជាខ្នងបង្អែកដ៏រឹងមាំសព្វថ្ងៃនេះ។

​ជុំវិញ​បទល្មើស​ព្រៃឈើ​ដែល​ប្រព្រឹត្ត​ដោយ​ឧកញ៉ា ថៃ និង​បក្ខ​ពួកនេះ គូកន​ម្នាក់ទៀត​ឈ្មោះ ត្រេង ធី ដែលជា​សមត្ថកិច្ច​ផង​នោះ ត្រូវគេ​ដឹងថា មាន​តួនាទី​ជា​មេការ​ដឹកជញ្ជូន​ឈើ​ពី​ក្នុងព្រៃ​ទៅកាន់​គោលដៅ​នានា និង​ព្រំដែន​យួន​ជាដើម​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ឈ្មោះ ត្រេង ធី នេះហើយ​ដែលជា​អ្នក​ចេញមុខ​រត់ការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឲ្យ​ឧកញ៉ា​ថៃ​ ប្រព្រឹត្ត​បទល្មើស​ដឹកឈើ​ប្រណីត​យ៉ាង​រលូន​។ ពាក់ព័ន្ធ​បញ្ហា​នេះ ប្រជាពលរដ្ឋ ខេត្តមណ្ឌលគិរី បាន​ត្អូញត្អែរថា ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី កាន់តែ​រង​ការវិនាសហិនហោច​ពីមួយថ្ងៃ​ទៅមួយថ្ងៃ តែ​ផលប្រយោជន៍​ពី​ព្រៃឈើ​ទាំងនោះ ភាគច្រើន​ធ្លាក់​ទៅលើ​មន្ត្រី​មានអំណាច និង​ឈ្មួញ​ខិលខូច ខណៈ​ប្រជាពលរដ្ឋ​មូលដ្ឋាន​មាន​ជីវភាព​ក្រីក្រ​ទទួលបាន​ផលប្រយោជន៍​ បន្តិចបន្តួច​ប៉ុណ្ណោះ​៕

small_10174