ទំនិ​ញគេច​ពន្ធចូល​តាមច្រ​កគីឡូ​៩ហៅ​ច្រកដើម​អម្ពិល​យ៉ាងអ​នាធិបតេយ្យ

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅវេលា​ចាប់ពី​ម៉ោង​១១​យប់​ទៅ​ម៉ោង​១​ឬ​ម៉ោង​២​រំលងអធ្រាត្រ រថយន្ត​ដឹកទំនិញ​ធំៗ​ជាច្រើន​គ្រឿង បានធ្វើ​ឲ្យ​មាន​ឮ​សំឡេង​ខ្លាំងៗ​ប៉ះពាល់​ដល់​ការ​សម្រាក​នៅពេល​យប់រ​បស់​ពួកគាត់​។ រថយន្ត​ទាំងនោះ​ដឹកទំនិញ​ជា​ប្រភេទ​សម្លៀកបំពាក់​ទៅ​ស្តុក​ទុក​ក្នុង​ឃ្លាំង​មួយ​នៅក្បែរ​ច្រក​គីឡូ​៩ ហើយ​ព្រឹក​ឡើង​ទើប​គេ​ដឹក​ទៅ​ប្រទេស​សៀម​តាម​ច្រក​នេះ​។ ម្ចាស់​ទំនិញ​ត្រូវបាន​គេ​ដឹងថា​ឈ្មោះ យក្ស ដែលមាន​ទំនាក់ទំនង​ជាមួយ​សម​ត្ថ​កិច្ច​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៨១៧ និង​យោធា​ស្រុក​សំពៅ​លូន ទើប​អាច​ដឹកទំនិញ​ចូល​ប្រទេស​សៀម និង​ដឹកទំនិញ​ពី​ប្រទេស​សៀម​ចូល​ទឹកដី​ខ្មែរ​ស្រេច​តែ​អំពើ​ចិត្ត​។

ប្រភពពី​ប្រជាពលរដ្ឋ​ភូមិ​ល្វា បាន​ឲ្យ​ដឹងថា​សកម្មភាព​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​នេះ កើតឡើង​ជាច្រើន​ឆ្នាំ​មកហើយ​មិនឃើញ​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​ណា ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ បញ្ហា​នេះ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង និង​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង ត្រូវ​ពិនិត្យមើល​និង​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។

ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ច្រករបៀង​គីឡូ​៩ ហៅ​ច្រក​ដើមអម្ពិល​ក្នុងភូមិ​ល្វា ឃុំ​ជ្រៃ​សីមា បាន​ឲ្យ​ដឹងថា​រថយន្ត​ដឹកទំនិញ​ធំៗ​បាន​បង្កក​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​គួរ​ឲ្យ​ព្រួយបារម្ភ ជាពិសេស​ប៉ះពាល់​ដំណេក​នៅពេល​យប់​។ សមត្ថកិច្ច​ច្រករបៀង​គីឡូ​៩​ត្រូវបាន​គេ​ដឹងថា  ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ទំនិញ​ផ្សេងៗ​ចូល​ប្រទេស​សៀម​តាម​ច្រក​នេះ ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ហើយក៏​មានការ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ពី​ទឹកដី​សៀម​ចូល​តាម​ច្រក​នេះ​យ៉ាង​ពេញបន្ទុក​ដែរ​។ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​ច្រករបៀង​ដើមអម្ពិល​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ខិលខូច​មិន​ត្រឹមតែ​អាច​នាំ​សម្លៀកបំពាក់​ចូល​ទឹកដី​សៀម​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​សៀម​យ៉ាង​រលូន​ផងដែរ​។ មេ​ប៉ុស្តិ៍​ច្រករបៀង​ឈ្មោះ អួន ខុន ត្រូវបាន​គេ​ដឹងថា​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​ពីបទ​ល្មើស​នៃ​ច្រក​នេះ ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ក៏​ទទួលបាន​ផលប្រយោជន៍​ជាប្រចាំ​ដែរ​៕

4ss-2