ករណីបែកធ្លាយរឿងអាស្រូវពុករលួយនៅក្នុងអគ្គនាយក ដ្ឋានគយនិងរដ្ឋាករថា បំបាត់ពន្ធ រដ្ឋធ្វើឱ្យបាត់បង់ចំណូលពន្ធរាប់ សិបលានដុល្លារ ក្នុង១ឆ្នាំៗនោះ គឺឡើងពីការឃុបឃិតគ្នាប្រព្រឹត្ត អំពើពុករលួយរវាងក្រុមឈ្មួញ នាំទំនិញ និងមន្ត្រីគយរៀបចំឯក សារគៃបន្លំបំបាត់ពន្ធរដ្ឋមាន លក្ខណៈជាប្រព័ន្ធយ៉ាងទ្រង់ទ្រាយ ធំរហូតកើតទៅជាការច្រណែន ឬអាចរិះគន់យ៉ាងចំៗពីសំណាក់ ក្រុមអ្នកជំនួញថា ពួកនោះមាន ប៉េអឹម និងឈ្មួញជាឧកញ៉ាបាន ឃុបឃិតត្រូវរ៉ូវគ្នាជាមួយនិង ក្រុមគយថ្នាក់ធំៗជាមេៗក្នុង ទីស្នាក់ការគៃបំបាត់ពន្ធរដ្ឋយ៉ាង ដុះស្លែពីលើក្បាលរដ្ឋាភិបាល យ៉ាងអគតិបំផុត ហើយទើប ព័ត៌មាននេះបែកធ្លាយឮទៅដល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងអសមត្ថភាពបំផុត ។
ក្រោយពេលបែកធ្លាយ ពេលជាប់គាំងនយោបាយចចារ ជាមួយ និងគណបក្ស ជណភ្រ ធ្វើឱ្យលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ស្ទើរស្ទះដង្ហើមហារស្លាក់ ខ្ជាក់ស្លែង ព្រោះចំស្ថាប័នគយ និងមេៗគយតែម្តងដែលពាក់ព័ន្ធ ជាឈ្នាន់ឃុបឃិតរជាមួយក្រុម រត់ការក្រុមហ៊ុនដឹកជញ្ជូនម៉ៅ ការផ្តាច់តែម្តង ដែលធ្វើឱ្យលោក នាយករដ្ឋមន្ត្រីរូបនេះមិននិយាយ ហែកហួរចំមុខមិនបាន ។ ហើយ និងបានត្រឹមតែព្រមានឧទាហរណ៍ត្រួសៗពីក្រុមហ៊ុនចំនួន ១០ ប៉ុណ្ណោះ ។ ហើយដែលឧទាហរ ណ៍ជាក់ស្តែងទាំងនោះគឺលោក នាយករដ្ឋមន្ត្រី សុទ្ធតែបានស្គាល់ ឈ្មោះមុខមេក្លោងគយក្រុមរត់ ការជាប៉េអឹមនិងក្រុមហ៊ុនរត់ ការជាឧកញ៉ាកាងម៉ៅការផ្តាច់ នាំទំនិញចូលស្រុកទាំងអស់នោះ គឺទីប៉េអឹម នៅឯភាគសមុទ្រ និងទីខ្មូតគឺជាក្រុមហ៊ុនមួយដែល ជិតដិត និងគយនាំគ្នាលួចគៃ បំបាត់ពន្ធរដ្ឋជាង ១០ឆ្នាំ រហូត ក្លាយជាឧកញ៉ាអ្នកឧកញ៉ាបច្ចុប្បន្ននេះ ។
លោកនាយករដ្ឋមន្ត្រីធ្លាប់ ព្រមានថា ក្រុមហ៊ុន ១០ ដែល ត្រូវរ៉ូវជាមួយគយ គឺបាននាំ ចូលទំនិញមក ដោយស្រួលទាំង អស់ឯក្រុមហ៊ុន ៤០ទៀត ដែល មិនត្រូវជាមួយគយវិញគឺនាំចូល មកលំបាកណាស់ទីបំផុតក្រុម ហ៊ុនទាំង៤០នោះ គឺដាច់ខាត ត្រូវតែបន្ទាបខ្លួនឱនក្បាលទៅរក ក្រុមហ៊ុនទាំង១០នោះ ដែលជា មេក្លោងឱ្យជួយរត់ការនាំចូល ទំនិញវិញ ព្រោះចំណាយតិច ដោយសារគេត្រូវរ៉ូវលួចគៃបំបាត់ពន្ធរដ្ឋចែកគ្នាដាក់ហោប៉ៅ នោះឯង ។
ពាក់ព័ន្ធនឹងការបែកធ្លាយ នូវរឿងអាស្រូវពុករលួយដ៏គួរឱ្យ ភ្ញាក់ផ្អើលនេះគេសួរថា តើក្រុម ហ៊ុនទាំង ១០ នោះ ជានរណា ខ្លះ ? តើគេស៊ីជាមួយគយយ៉ាង ម៉េចខ្លះ ដែលនាំឱ្យបាត់បង់ចំណូលជាតិរាប់រយលានដុល្លារ ក្នុង១ឆ្នាំៗ របៀបជិះសេះលែង ដៃបែបនេះ? ។
ក្រុមហ៊ុនមួយក្នុងចំណោម ក្រុមហ៊ុន១០ ដែលល្បីខ្លាំង និង មានខ្សែធំជាមួយគយ ដែលគេ ដឹងនិងស្គាល់អ្នករត់ការឯកសារ នាំទំនិញយ៉ាងស្ទាត់ជំនាញឱ្យ ក្រុមហ៊ុនគឺឈ្មោះ ទីប៉េអឹម ជា មន្ត្រីធំប៉េអឹមនៅឯនាយសមុទ្រ ។
ឯទីខ្មូត គឺជា ឈ្មោះរបស់ ក្រុមហ៊ុនឧកញ៉ាកាងរត់ការឯក សារបំបាត់ពន្ធរដ្ឋនាំទំនិញចេញ នាំចូលម្នាក់ដ៏ល្បីល្បាញស្និទ្ធជា មួយក្រុមមេគយ ។
ប្រភពពីក្រុមហ៊ុនស្រប ច្បាប់បានលួយបង្ហើបប្រាប់ថា ក្រុមហ៊ុន“ទីខ្មូត និងទីប៉េអឹម” គឺល្បីខ្លាំងណាស់ ខាងរត់ការ ឯកសារលួចពន្ធរដ្ឋនរណាៗចង់ នាំស្អីចូលក៏ដោយនិងចង់មិនបាច់ បង់ពន្ធគ្រប់ចំនួនត្រូវរត់ទៅរក ទីខ្មូត ។
ប្រភពបន្តទៀតថា ក្រុម ហ៊ុននេះគឺអាចនាំទំនិញគេចពន្ធ លោតឆ័ត្រមិនបង់ពន្ធរដ្ឋឬបង់ តែ១០% ៣០% ៥០%ប៉ុណ្ណោះ ធានាថា គ្មានសមត្ថកិច្ចចាប់ សោះ ។ ព្រោះតែខ្នងបង្អែកនិង អ្នកនាំ គឺជាប៉េអឹមនិងបង្អែកធំ ជាងគយកាងពីក្រោយហើយ នោះ ។ ហើយកាងនាំទំនិញមក ដល់ឃ្លាំង ដោយគ្មានគយ គ្មាន ប៉ូលីសសេដ្ឋកិច្ចណាហ៊ានមក ក្បែរឡើយរហូតល្បីរន្ទឺថា ទីប៉េ អឹម ជាអ្នករត់ការល្អ ឯទីខ្មូតល្បី ក្រុមហ៊ុននាំទំនិញគេចពន្ធលោត ឆ័ត្រគៃបំបាត់ពន្ធរដ្ឋក៏រឹតល្បីសុះ សាយរហូតឮនាយករដ្ឋមន្ត្រីបច្ចុ ប្បន្នធ្វើអ្វីទីប៉េអឹមនិងទីខ្មូតពុំបាន ទៀតផង ។
យោងឧទាហរណ៍ករណី ទំនិញរបស់លោកអ្នកចំនួន១កុង តឺន័រ បើឱ្យបងពន្ធគ្រប់ទាល់តែ ចំណាយប្រាក់ពន្ធចាប់ពី ៣ម៉ឺន ទៅ ៤ម៉ឺនដុល្លារឯណោះ តែបើ ទៅរកក្រុមហ៊ុនទីខ្មូតរត់ការនាំ ចូលឱ្យគេយកតែ ១ម៉ឺន ឬ ១ម៉ឺន ៥ពាន់ដុល្លារទេគឺជាការសម្រេច នាំទំនិញដល់គោលដៅឥតខ្វល់ សោះ ។
ហេស៎ អស្ចារ្យ ! ម្ល៉ោះ ហើយនរណាមិនរត់ទៅរកក្រុម ហ៊ុន“ទីខ្មូតនិងទីប៉េអឹម”នេះ ។
ពាក់ព័ន្ធនឹងចំណុចដ៏រសើប នេះ ប្រសិនបើជាស្ថាប័នហិរញ្ញ វត្ថុ និងអង្គភាពប្រឆាំងអំពើពុក រលួយមានចេតនាចង់ស៊ើបអង្កេត ដោយពិតប្រាកដទៅដេល់ដើម ចមនៃឬសគល់អំពើឃុបឃិតគ្នា ពុករលួយជាប្រព័ន្ធក្នុងការគៃ បំបាត់ពន្ធរដ្ឋ ក្នុង១ខែៗរាប់សិប លានដុល្លារនោះ គឺមិនពិបាកទេ ប៉ុន្តែគេសង្ស័យថា ខ្លាចតែមិន ហ៊ានប៉ះទីប៉េអឹម គឺមេឈ្មួញទី ខ្មូតប៉ុណ្ណោះ !។
ទោះជាយ៉ាងណា ទីខ្មូត និងទីប៉េអឹម គឺសុទ្ធតែមានឯក សារពុករលួយគៃបំបាត់ពន្ធនៅ ក្នុងដៃគយតម្កល់ និវៀិេ ទុក ជាឯកសារកែច្នៃទាំងអស់ ។
នាំចូលទំនិញក្លែងបន្លំម៉ោង ណាពេលណានរណាស៊ីញ៉េចុះ ហត្ថលេខាបន្លំផ្លាកយីហោពន្ធ លួចគៃពន្ធរដ្ឋ សុទ្ធតែមានទាំង អស់គ្រាន់តែគេសួរថា តើលោក ទេសរដ្ឋមន្ត្រី ឱម យិនទៀង មានចេតនាហ៊ានឬអត់ ឬក៏បិទ សំណុំរឿងដោយសារតែប៉ះចំ សុទ្ធតែខ្សែធំ គេអញឯង ប៉ះគេ ប៉ះឯងប៉ុណ្ណោះ (Sic) ៕
Recent Comments