វាជារឿងដ៏ចម្លែកបំផុតមួយ ដែលពាក់ព័ន្ធនឹងសំណុំរឿងបទល្មើសចាប់សម្រាតសិស្សស្រីដោយចេតនាព្រាងទុក ហើយជន ល្មើស ឬគ្រូល្មើសបានសំពះអង្វរឱ្យជនរងគ្រោះដកពាក្យបណ្តឹងហើយជីដូនរបស់សិស្សស្រីរងគ្រោះក៏យល់ព្រមលែងប្តឹង តែ លុះទៅសុំដកពាក្យពីស្ថាប័នតុលាការខេត្តស្វាយរៀង បែរជាលោកតុលាការបញ្ជាឱ្យជនរងគ្រោះជាដើមបណ្តឹងកែពាក្យសំណុំ រឿងពីគ្រូចាប់សម្រាតសិស្សស្រីកណ្តាលបន្ទប់រៀនលេចប្រដាប់ភេទ សិស្សឃើញពេញថ្នាក់រៀនកែទៅជាស្រាតអត់ចេញខោ លីអូ និងគ្មានសិស្សណាឃើញទៅវិញ ។ ហេ៎ស…! ករណីរឿងបទល្មើស ដ៏ធំទោសស្មើនឹងបទជួញដូរផ្លូវភេទ ដែលរឿងនេះ បើទោះជាជនរងគ្រោះដកពាក្យបណ្តឹងក៏នូវជាប់បណ្តឹងអាជ្ញា ជាបណ្តឹង ច្បាប់ប្រទេសប្រដៅជនកំហូចនោះ មិនគួរបើលោក ចៅក្រមអយ្យការ ឬព្រះរាជអាជ្ញារូបណានោះ គឺជាការលើកលែងទោស លែងប្តឹងទៅហើយ ។ ហើយករណី ត្រឹមសុំដក ពាក្យបណ្តឹងរឿងអីត្រូវឱ្យតែពាក្យ“មិនក្លាយជាមានទោសភូតកុហកច្បាប់ទៅហើយ” ។ ហើយករណីសុំដក ពាក្យបណ្តឹង នោះ ហ៊ានហារស្តីយ៉ាងឥត មាយាទឱ្យជនរងគ្រោះកែពាក្យបណ្តឹងទៅកើត ។
គេពុំដឹងថា តើស្ថាប័នឯករាជ្យតុលាការខេត្តស្វាយរៀងកន្លងមកកាត់ក្តីរឿងអយុត្តិធម៌បែបណានោះទេ ! ។ ដូចជា ជនរង គ្រោះយល់ព្រមដកពាក្យបណ្តឹងឱ្យជនប្រព្រឹត្តល្មើសកេរ្តិ៍ខ្មាសរួចខ្លួនមិនប្តឹងបន្តនោះ គឺបានន័យថា លើកលែងការចោទប្រកាន់ និងស្រាលទោសទៅហើយ ។ ឧទាហរណ៍បានន័យថា ជនរងគ្រោះលែងប្តឹងគ្រូកំហូចអសីលធម៌នោះជាបន្តទៀត ដោយយល់ ថា គ្រូនោះក៏ជាញាតិក្នុងស្រុកភូមិផងរបងជាមួយួ ហើយនឹងគ្រូនោះក៏បានសំពះសុំទោសសារភាពកំហុសឆ្គងរហូតដូនតាសុំឱ្យ លើកលែងទោសឱ្យខ្លួន ។ ហើយខាងជនរង គ្រោះក៏យល់ព្រមលើកលែងទោសហើយ រឿងអីគ្រាន់តែសុំដកពាក្យបណ្តឹង បែរជាតុលាការស្វាយរៀងបង្ខំកោះហៅជីដូន សិស្សរងគ្រោះម្តងជាពីរដងបីដង ឱ្យទៅកែសំណុំរឿងពីសម្រាតលេខប្រដាប់ ភេទមកជាអត់ទៅវិញនោះ វាមិនមែនជារឿង ផ្តេសផ្តាសទេឬ ? លោកអយ្យការអមតុលាការសាលាដំបូងខេត្តស្វាយរៀង។
បញ្ហាមួយទៀតតាមក្រុមអ្នកស្រុកជាអាណាព្យាបាលសិស្សានុសិស្សចំណុះឃុំសង្កែជុំវិញវត្តថ្មី សូមសួរលោកប្រធានតុលាការ និងអយ្យាការខេត្តស្វាយរៀងកន្លងមករាល់សំណុំរឿងផ្សះផ្សារសុំដកពាក្យបណ្តឹង គឺសុទ្ធតែឱ្យកែសំណុំរឿងពីខ្មៅទៅសមែន ទេ ! ។
ជាចម្ងល់របស់ជីដូនសិស្សស្រីរងគ្រោះ គឺមានបំណង នឹងបញ្ចប់រឿងនេះឱ្យគ្រូនោះ កែប្រែមាយាទទុច្ចរិត ប៉ុនែតាមមើល ទៅក្រុមអយ្យការតុលាការខេត្តស្វាយរៀង និងគ្រូនោះអាងខ្នងបង្អែកខ្សែរយៈជាមន្ត្រីតុលាការក្នុងខេត្តនេះហាក់គ្មានបំណង ឱ្យគ្រូនោះបានកែប្រែនូវមាយាទថោករបស់ខ្លួននោះទេ ! ។
ម្យ៉ាងទៀតពាក្យបណ្តឹងជនរងគ្រោះប្តឹងសុំយុត្តិធម៌យូរថ្ងៃរំលងខែមកហើយ ប៉ុន្តែគេពុំដឹងថា តើអ្នកកាន់ក្តីអយុត្តិធម៌នេះ គិតបែបណានោះទេ ។ ហើយមកទល់ពេលនេះសម្លឹងឃើញថា ឆន្ទៈរបស់លោកអយ្យ ការតុលាការខេត្តនេះហាក់គ្មានបំណងយល់ជួយជនរងគ្រោះសោះឡើយ ហើយអ្វីដែលចម្លែកនោះប្រសិនជាអស់លោក អយ្យការ តុលាការ និងមន្ត្រីពាក់ព័ន្ធមានកូនចៅញាតិសណ្តានត្រូវបានគេចាប់សម្រាតលេងជាល្បែងលេងសើច ហើយជម្រុញ ឱ្យប្តឹង ទៀតនោះ ទើបស្គាល់រសជាតិថា តើពិបាក និងឈឺចាប់បែបណា ។ ឥឡូវនេះគេចាំមើលនីតិវិធីរបស់តុលាការ និងយកលេស ពន្យាពេលរឿងក្តីស្មោគគ្រោករបស់គ្រូអគតិនោះបែបណាទៀតដែល ។
ការិយាល័យរបស់យើង និងចាំមើលមាយាទរបស់តុលាការស្វាយរៀងជាបន្តទៅទៀត ។/
ដោយ ៖ រំដួល
Recent Comments