ស្តាប់​មន្ត្រី​បើ​ក​កកាយ​អំ​ពើពុករលួយ​ក្នុង​​ការដោះដូរ​ទីតាំង​​ពន្ធនាគា​រ​ខេត្ត​កំ​ពត !

​តាម​ការដោះដូរ​ទីតាំង​ពន្ធនាគារ​ខេត្ត​កំពត ត្រូវបាន​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ប្រមាណ​៧០​នាក់ បើក​កកាយ​ពី​អំពើពុករលួយ​នោះ ទាមទារ​ឱ្យ​លោក គុយ ប៊ុនសន ជា​នាយ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួង​មហាផ្ទៃ​ត្រូវ​តែ​ផ្តល់​នូវ​ការដោះស្រាយ យ៉ាង​តម្លាភាព​មួយ​ដើម្បី​ឱ្យ​ក្រុមមន្ត្រី​អស់ចិត្ត ។​

​បើ​តាម​មន្ត្រី​អនុរក្ស​ពន្ធនាគារ​បាន​ឱ្យដឹងថា អគារ​សាងសង់​ថ្មី ពុំ​មាន​គុណភាព​និង​មិនទាន់​ត្រូវបាន​សាងសង់​គ្រប់​ចំនួន​ដូច ក្នុង​ប្លង់​មេ ឡើយ​។ ហេតុនេះហើយ ទើប​មន្ត្រី​អនុរក្ស​ពន្ធនាគារ អំពាវនាវ​ឱ្យ​លោក គុយ ប៊ុនសន ចាត់វិធានការ ស៊ើបអង្កេត និង​ដោះស្រាយ​ជា បន្ទាន់​ព្រោះ​ពួក​គាត់​សង្ស័យ​ថា ការដោះដូរ​អគារ​ពន្ធនាគារ​ចាស់​ទៅកាន់​ទីតាំង​ថ្មី បង្កប់​ដោយ​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​ដែល គួរតែ​មាន​ការធ្វើ​អង្កេត​ជាបន្ទាន់ ។​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​អនុរក្ស​ពន្ធនាគារ ខេត្ត​កំពត ជាច្រើន​រូប​បាន​ឱ្យដឹងថា អគារ​ពន្ធនាគារ​ចាស់ ដែល​ជា​សំណង់​បន្សល់​ពី​សម័យ​អាណា និគម​បារាំង ត្រូវបាន​គេ Lobby ឃុបឃិត​លក់​ក្នុង​តម្លៃ​៤០​ម៉ឺន​ដុល្លារ​អាមេរិក ចំណែក​ទីតាំង​ថ្មី ដែល​មាន​ទំហំ​៤​ហិកតា គឺជា​ដី​សម្បទាន​របស់​រដ្ឋ​នោះទេ ! មិនមែន​ជា​ដី​ទិញ​ថ្មី​ទេ​។

​ពាក់ព័ន្ធ​ល្បិចកល​៣​សន្លឹក​របស់​ប្រធាន​ពន្ធនាគារ​ខេត្ត​កំពត ពួក​គេ​សង្ស័យថា ថ្នាក់ដឹកនាំ​ពន្ធនាគារ​អាច​ប្រព្រឹត្ត​អំពើ ពុករលួយ កេងប្រវ័ញ្ច​ថវិកា​ប្រមាណ​២០​ម៉ឺន​ដុល្លារ​អាមេរិក​យក​ទៅ​ច្រក​ហោប៉ៅ​ចែកគ្នា​ស្ងាត់ៗ ក្រោម​រូបភាព​នៃ​ការ ដោះដូរ​នោះ ហេតុនេះហើយ​ទើប​ទាមទារ​ឱ្យ​លោក គុយ ប៊ុនសន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួង​មហាផ្ទៃ​គួរតែ​ចាត់វិធានការ​ស៊ើប អង្កេត និង​ដោះស្រាយ​ជាបន្ទាន់​។

​ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី​នេះ ប្រភព​បាន​ឱ្យដឹងទៀតថា នៅក្នុង​ប្លង់​មេ​តម្រូវឱ្យ​សាងសង់​អគារ​ចំនួន​៤ ប៉ុន្តែ​ពេល​នេះ​មាន​តែ​អគារ ៣ ប៉ុណ្ណោះ ហើយ​ពុំ​មាន​គុណភាព​រឹងមាំ​នោះទេ ដូច្នេះហើយ ទើប​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្ត​កំពត​បាន​រិះគន់ ធ្វើការ​ជំទាស់​ជាច្រើន លើក​ច្រើន​សា មិន​ព្រម​រើ​ចេញ​ពី​ទីតាំង​ចាស់​នោះ​។​

​ផ្ទុយទៅវិញ ទាក់ទង​នឹង​បញ្ហា​ខាងលើ​នេះ លោក អែម សំបូរ ប្រធាន​ពន្ធនាគារ​ខេត្ត​កំពត បានឱ្យដឹងថា បញ្ហា​ខ្វះ​ចន្លោះ​ត្រូវបាន​ជួសជុល និង​កែលំអ​ឡើងវិញ ហើយ​មិន​យូរ​ទេ ទីតាំង​ថ្មី​នឹង​ចាប់ផ្តើម​ដំណើរការ​ឆាប់ៗ​។ ក៏​ប៉ុន្តែ​មន្ត្រី​អនុរក្ស​ពន្ធនាគារ ប្រមាណ​៧០​នាក់ បាន​អះអាង​ថា ពួកគាត់​មិន​ព្រម​រើ​ទៅកាន់​ទីតាំង​ថ្មី​នោះទេ ព្រោះ​មិន​ទាន់​សាងសង់​អគារ​គ្រប់​ចំនួន​៤ ដូច​ប្លង់​មេ​ម្យ៉ាងទៀត គ្មាន​កន្លែង​ស្នាក់នៅ​សម្រាប់​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ទៀត​ផង​។​

​ជាមួយគ្នានេះ មន្ត្រីរាជការ​ក្នុង​ខេត្ត​កំពត បានឱ្យដឹងថា ការសាងសង់​អគារ​ពន្ធនាគារ​ថ្មី ដែល​គ្មាន​គុណភាព​រឹងមាំ​នោះ អាច​បណ្តាលមកពី​អំពើពុករលួយ​ដូច្នេះ​ហើយ​ក៏​បាន​ទទូច​សុំឱ្យ​(​ដោយ​សុក្រិត្យ​) ក្រសួង​ពាក់ព័ន្ធ​ត្រូវ​ពិនិត្យមើល​ជាបន្ទាន់​ជុំវិញ​បញ្ហា​នេះ​។​

​មិនតែប៉ុណ្ណោះ ការដោះដូរ​ទីតាំង​ពន្ធនាគារ​ចាស់​ពុំ​មាន​ការដេញថ្លៃ​ប្រកបដោយ​តម្លាភាព នោះទេ បញ្ហា​នេះ​ហើយ ដែល​គេ​សង្ស័យថា មាន​អំពើ​ពុករលួយ​ព្រោះ​ទីតាំង​ពន្ធនាគារ​ចាស់ នៅ​កណ្តាល​ក្រុង​កំពត បែរជា​មាន​តម្លៃ​ត្រឹម​៤០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ គឺ​មិន​សម​ទំនង​ទាល់តែ សោះ​ដែល​មន្ត្រី​ទម្លាយ​ថា ឮសូរ​លក់​ដល់​ជាង ៩០​ម៉ឺន​ដុល្លារ​ឯណោះ ។​

khoykhunhua_sorkheng/​