ឧក​ញ៉ាថៃ​ និង​ចែនី​នាំគ្នាសម្រុក​ដឹ​កឈើ​ប្រ​ណី​តទៅលក់​​នៅស្រុ​កយួន​​យ៉ាងអា​​នាធិប​តេ​យ្យទាំ​ងថ្ងៃ​ទាំ​ង​យ​ប់

ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​មួយរយៈ​ពេល​ចុងក្រោយ​នេះ ឈ្មួញ​បាន​សម្រុក​ទិញ​ឈើ​នៅ​ឃុំ​រលួស ហើយ​ដឹកជញ្ជូន​តាម​រថយន្ត​ទំនើបៗ និង​រថយន្ត​យី​ឌុប​ធំៗ​ចេញពី​ទឹកដី​ឃុំ​រលួស​។ ឈើ​ធ្នង់​ជា​ប្រភេទ​ឈើ​ដែល​ក្រុម​ឈ្មួញ​ប្រមូល​ទិញ​នៅ​ឃុំ​រលួស រួច​ដឹកជញ្ជូន​ឆ្លងកាត់​ភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ហើយ​ឈ្មួញ​ខ្លះទៀត​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​ក្រុមហ៊ុន​ឆាយ​ណា​ដាយ​ណា​មិ​ក ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច​។ ឈ្មួញ​ឈ្មោះ​ចែ​នី ថៅកែ​ស្ថានីយ៍​ប្រេងឥន្ធនៈ​ស្ពាន​ទេរ រស់នៅ​ភូមិ​រកា​កណ្ដាល សង្កាត់​រកា​កណ្ដាល ក្រុង​ក្រចេះ គឺជា​ឈ្មួញ​ដែល​ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ និង​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ខ្លាំងជាងគេ និង​យូរ​ឆ្នាំ​មកហើយ​។

ឈ្មួញ​២​នាក់​កំពុង​ឃុបឃិត​គ្នា​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញពី​ឃុំ​រលួស ស្រុក​សំបូរ ខេត្តក្រចេះ ឆ្លងកាត់​ក្រុមហ៊ុន​ឆាយ​ណា​ដាយ​ណា​មិ​ក ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​គ្មាន​សមត្ថកិច្ច​ណា​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រភពពី​មន្ត្រី​រដ្ឋ​ភិ​បាល​ព្រៃឈើ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា ចែ​នី​និង​ឧកញ៉ា​ថៃ​ជា​អ្នក​ឃុបឃិត​គ្នា​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន ហើយ​មានការ​បង់លុយ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាប្រចាំ​ទើប​គ្មាន​ការបង្ក្រាប​។ តាម​ការអះអាង​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា ឈើ​ធ្នង់​ជាច្រើន​កំណាត់​ដែល​គេ​រកឃើញ​នៅ​ចំណុច​ផ្លូវ​ចូល​ក្រុមហ៊ុន​ឆាយ​ណា​ដាយ​ណា​មិ​ក កាលពីពេល​ថ្មីៗ​នេះ​គឺជា​ឈើ​របស់​ចែ​នី​។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ចំណុច​ផ្លូវ​ចូល​ក្រុមហ៊ុន​ឆាយ​ណា​ដាយ​ណា​មិ​ក ក្នុង​ឃុំ​អូរ​គ្រៀង បាន​ឲ្យ​ដឹងថា​ជា​រៀងរាល់​យប់​រថយន្ត​យី​ឌុប​ដឹកឈើ​បាន​បើក​ឆ្លងកាត់​មូលដ្ឋាន​របស់​ពួកគាត់​ឡើង​ទ្រហឹង ហើយ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​ឧកញ៉ា​ថៃ ជា​អ្នករត់​ការបើកផ្លូវ​ហើយ​ចែ​នី គឺជា​អ្នក​ដឹកជញ្ជូន​ឈើ ហេតុនេះហើយ​ទើប​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ទាល់តែសោះ​។ បញ្ហា​នេះ​កំពុងតែ​ធ្វើ​ឲ្យ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​នៅក្នុង​ព្រៃ​នៃ​ស្រុក​សំបូរ ខេត្តក្រចេះ ទទួលរង​នូវ​ការកាប់បំផ្លាញ​យ៉ាង​ពេញបន្ទុក ហើយ​ចែ​នី ដែលជា​ថៅកែ​ប្រេងឥន្ធនៈ​ស្ពាន​ទេរ ក្រុង​ក្រចេះ កំពុង​ល្បីល្បាញ​យ៉ាងខ្លាំង​ក្នុងការ​ឃុបឃិត​ជាមួយ​ឧកញ៉ា​ថៃ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ​៕

W@t-17086