មន្ត្រី​រិះគន់​គ្រាន់តែ​ចំណាយ​លុយ​​ធ្វើ​ស្នាក់​ការ​ឈើ​ប្រ​ក់​ស័ង្ក​សី​តិចតួច បែ​រជា​លោកស្ន​ងការ​បន្តុប​ជា​​នាយការិ​យាល័យ​

តាម​នាយ នាយរង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ បាន​នាំគ្នា​និយាយ​ដោយ​ចំអក​រិះគន់ថា ការដឹកនាំ របស់​លោក​ផ្កាយ​១ ជូ សំអាន ស្នងការ​នគរបាល​ខេត្ត​ធ្វើ​តាម​ទម្លាប់​អាក្រក់​ពុករលួយ​គ្រួសារនិយម បក្ខពួកនិយម គ្មាន​ចំណាត់ការ ច្បាស់លាស់​ទាំង​ការគ្រប់គ្រង​រដ្ឋបាល ជំនាញ និង​សតិ​មន្ត្រី​ជាដើម ។​

​បើ​តាម​មន្ត្រី​បាន​លើកឡើង​ថា ដូចជា ហួសហេតុ​ពេក​គ្រាន់​តែ​លោក ម៉ី ស៊ី​ណាត មាន​តួនាទី​ជា​នាយរង​ការិ យាល័យ គ្រាន់តែ​បាន​ចំណាយ​ប្រាក់​បន្តិចបន្តួច​សង់រោង​ប្រក់​ស័ង្កសី​សម្រាប់​កងកម្លាំង​ការពារ​ស្នាក់នៅ បែរ​ជា​លើក​បន្តុប​ឱ្យ ធ្វើ​ជា​នាយការិយាល័យ​គ្រឿងញៀន​ភ្លាម ដោយ​ពុំ​បាន​គិត​ពី​អតីតភាព​ការងារ សមត្ថភាព និង​ឋានានុក្រម​មន្ត្រី​ចាស់​ថ្មី​នោះឡើយ ។​

​ព័ត៌មាន​ទម្លាយ​ដោយ​មន្ត្រី​ថា លោក​ផ្កាយ​១ ជូ សំអាន តែងតែ​មាន​រឿងអាស្រូវ​មិនចេះចប់​មិនចេះហើយ តាំង​ពី​ឡើងកាន់​ស្នងការ​គ្រា​ដំបូង​មក​ម្ល៉េះ ក្នុងនោះ​ក៏​មាន​ការធ្វើ​អធិការកិច្ច​ផងដែរ ប៉ុន្តែ​លទ្ធផល​លោកស្នងការ នៅតែ​ជា​លោកស្នងការ​ដដែល ពីព្រោះ​តែ​លុយ​គាត់​ច្រើន​បិទមាត់​មន្ត្រី​អធិការកិច្ច ។

​ជាងនេះទៅទៀត មន្ត្រី​បាន​លើកឡើង​ថា ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ត្រូវ​ហ៊ាន​ទទួលខុសត្រូវ និង​ទទួលខុសត្រូវ ចំពោះ​មុខ​ច្បាប់ កុំ​ទទួល​តែ​លុយ​ស្គាល់​តែ​ប្រយាជន៍​ដីម្បី​ពង្រឹង​បក្ខពួក​ហើយ​មិន​ឱ្យ​គោរព​តាម​ភារកិច្ច​អីចឹង​ហើយ ទើប​ការងារ​អង្គភាព​គ្មាន​សក្តានុពល និង​ត្រូវបាន​រិះគន់ថា អសមត្ថភាព​ពុករលួយ​គ្រួសារនិយម​នោះ ។​

​ជាក់ស្តែង​បច្ចុប្បន្ននេះ​នគរបាល​សេដ្ឋកិច្ច​ខេត្ត​បាន​បង្កើត​ឱ្យមាន​បញ្ហា​ថ្នាំងថ្នាក់​ចិត្ត​ជា​មួយ​អ្នក​រកស៊ី​ក៏​ដូចជា ចាំ​រាប់​ក្បាល​ឡាន​ដឹកឈើ​យកលុយ​ជាដើម សុទ្ធតែ​ផ្តើមចេញពី​ភាព​ធូររលុង​របស់​លោក​ស្នងកា​រ ដូច្នេះ​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត​ចង់​ឱ្យ​លោក​ស្នងការ​មេត្តា​ដាក់ចិត្ត​ពង្រឹង​សមត្ថកិច្ច​ទាំងនេះ​ផង ជៀសវាង​រង​ការរិះគន់ ពី​ឈ្មួញ និង​ប្រជាពលរដ្ឋ​ថា ជា​បុគ្គល​អសមត្ថភាព​ពុករលួយ និង​គ្រួសារនិយម​ទៀត ៕
​ដោយ រាជ​សីហ៍​

netsavoeun_sorkheng