ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពតលោក សំ វិចិត្រ ឃុបឃិតជាមូយឈ្មួញបូមខ្សាច់ឈ្មោះ ហួត
សកម្មភាពបូមខ្សាច់ក្នុងព្រែកកំពត ត្រូវបានសកម្មជនបរិស្ថានអះអាងថា មិនមានច្បាប់អនុញ្ញាតអ្វីនោះទេ ពោលគឺធ្វើឡើងដោយការឃុបឃិតគ្នាជាប្រព័ន្ធ ដោយមានថៅកែម្នាក់ឈ្មោះ ហួត ជាអ្នករត់ការ បូមខ្សាច់ពីព្រែកធម្មជាតិយកទៅចាក់បំពេញដីរបស់ពួកគេ និងធ្វើអាជីវកម្មលក់បន្ត ហើយថែមទាំងចាក់ដីបំពានចំណីព្រែក ដើម្បីវាតយកដីសង់សំណង់ទៀតផង។ សកម្មជនបរិស្ថាននៅខេត្តកំពតបានរាយការណ៍មកថា ការបូមខ្សាច់ដើម្បីធ្វើអាជីវកម្ម ត្រូវគេធ្វើឡើងទាំងបើកចំហ ក្នុងភូមិសាស្ត្រគល់ស្ពានព្រែកកំពត…
បែកធ្លាយលោក អ៊ុំ ប៉ុណ្ណាការ ចងមុងដេញថ្លៃទុកឱ្យលោក ហង្ស សុគា ដោយអូតូម៉ាតិចងាយស្រួលកេងកឹបលុយបច្ចេកទេសចែកគ្នា !
ថ្មីៗមានករណីបែកធ្លាយរិះគន់ថា លោក អ៊ុំ ប៉ុណ្ណាការ ដែលមានតួនាទីជាខុទ្ទកាល័យរងនៃទីចាត់ការលទ្ធកម្ម សម្រាប់ការវិនិយោគនៃសាលាខេត្តកំពង់ចាម បានឃុបឃិតបើកកញ្ចប់ចងមុងដេញថ្លៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ មូលដ្ឋានជា “គោលនយោបាយមូលនិធិជាតិ និងមូលនិធិភូមិ ឃុំ សង្កាត់”ទៅឱ្យឈ្មោះ ហង្ស សុគា ជាបក្ខពួក…
លោក ឆែ សុធា ឃុបឃិតឲ្យមន្ត្រីគយនៅសាលាក្រហមដេញឡានដឹកទំនិញប្រមូលលុយតាមអំពើចិត្ត?
ខេត្តបន្ទាយមានជ័យ ៖ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យ លោក ឆែ សុធាដែលបានប្រកាសចូលកាន់តំណែង កាលពីថ្ងៃទី២៣ ខែធ្នូ ២០១៥ ជំនួសលោក ថោងសុខាំភូ មិនទាន់បានមួយខែផង រងការរិះគន់ពីអ្នកជំនួញរឿងដាក់កុងត្រូលច្រើនកន្លែង…
ក្រុមហ៊ុនប៊ិញភឿក១ដុតបំផ្លាញឈើក្នុងដីសម្បទានសេដ្ឋកិច្ចសមត្ថកិច្ចត្រូវមានវិធានការបែបណាចាំមើល?
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅឃុំស្រែឈូក បានឲ្យដឹងថាពីថ្ងៃទី១៩ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ក្រុមហ៊ុនប៊ិញភឿក១បានដុតបំផ្លាញឈើនៅក្នុងបរិវេណដីសម្បទាន របស់ខ្លួនហើយមានកប់លាក់ទុកមួយចំនួនផងដែរ។ គិតត្រឹមថ្ងៃទី២១ ខែមករាឆ្នាំ២០១៦ មិនទាន់មានសមត្ថកិច្ចចម្រុះនិងកម្លាំងរបស់គណៈកម្មការជាតិដើម្បី ទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើចុះទៅដល់ដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនប៊ិញភឿក១នៅឡើយទេហើយឈើជាច្រើន៦ទៅ៧កន្លែង ផ្សេងគ្នាត្រូវបានគេដុតបំផ្លាញឲ្យក្លាយទៅជាផេះ។ បញ្ហានេះប្រជាពលរដ្ឋក្នុងភូមិចក់ចារ ឃុំស្រែឈូកស្រុកកែវសីមា ខេត្តមណ្ឌលគិរីចាំមើលចំណាត់ការរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់…
ករណីប្រព្រឹត្តអំពើពុករលួយរបស់មេគយ នាង វណ្ណា ធ្វើឱ្យរដ្ឋបាត់បង់ចំណូលយ៉ាងច្រើនសម្រាប់តំណែងជាមេសាខាគយខេត្តក្រចេះ
ប្រភពមន្ត្រីនិយាយថា ក្នុងមួយថ្ងៃៗប្រភេទឡានយីឌុបដឹកទំនិញត្រូវបានផ្ទេរជាប្រចាំនៅ ច្រកត្រពាំងស្រែ-វ៉ាលឺ ដែលទំនិញទាំងនោះ សុទ្ធតែបង់ពន្ធនាំចូលខ្ពស់ ហើយផលិតនៅក្នុងប្រទេសចិន ដែលគេដឹងថា លោក នាង វណ្ណា អតីតជា មេគយច្រកទ្វារត្រពាំងស្រែ-វ៉ាលឺ និងបច្ចុប្បន្នជាមេសាខាគយខេត្តក្រចេះថ្មី នូវតែមានអំណាចក្នុងការបញ្ជា និងបង្កើតឱ្យ…
អគ្គនាយកថ្មី ឡាយ ម៉ារីវ៉ូ យកលោក ឈួន ចន្ធូ មានជំនាញពូកែអ្វីខ្លះបានជាលោកយកធ្វើជំនួយការផ្ទាល់ ទោះបីជាបុគ្គលិក T.C ខឹងសម្បារយ៉ាងខ្លាំងក៍ដោយ?
ភ្នំពេញ៖ប្រភពបានប្រាប់ ឲ្យដឹងឲដឹង ថា មានមន្ត្រីៗមួយចំនួនដែលបម្រើការងារ T.C ជាច្រើនឆ្នាំមកហើយ នៅតាមបណ្ដាខេត្តខ្លះក៍បានដាក់ពាក្យ សុំឈប់បម្រើការងារនៅ T.C នោះដែរ… ព្រោះតែពួកគាត់មិនពេញចិត្ត ឬមិនអាចស៊ូទ្រាំ នៅធ្វើការងារ បានតទៅទៀតក្រោមការដឹកនាំ តាមរបៀប«ពស់ប្រឹងលេប,…
លោក សូ ចាន់ណារី មេបញ្ជាការវរការពារព្រំដែន ៩១១ឃុបឃិតជាមួយឈ្មូញនាំចូលទំនិញគេចពន្ធគ្រប់ប្រភេទចូលទាំងយប់ទាំងថ្ងៃ
ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យបានរាយការណ៍មកថា ជារៀងរាល់ថ្ងៃនិងពេលយប់ តាមបណ្ដោយព្រំដែនដែលស្ថិតក្រោមការគ្រប់គ្រងរបស់អង្គភាពនគរបាលវរៈ ការពារព្រំដែនគោក៩១១ ចំណុះឲ្យស្នងការដ្ឋានខេត្តបន្ទាយមានជ័យ មានច្រករបៀងលួចលាក់បើកឲ្យមានការចរាចរណ៍បទល្មើសឆ្លងដែនគ្រប់ ប្រភេទក្នុងនោះក៏មានពលករខ្មែរខុសច្បាប់បានលួចឆ្លងដែនចូលទៅធ្វើការ នៅប្រទេសសៀមផងដែរ។ ប្រភពដដែលបានបញ្ជាក់ថាខណៈការនាំចូលទំនិញខុសច្បាប់ជាច្រើនប្រភេទ ដូចជា ហ្គាសទូរទស្សន៍ចាស់ៗ សាច់មាន់ មាន់រស់ និងម៉ូតូមានចំនួនកាន់តែច្រើនឡើងៗនោះ មិនថាអាជ្ញាធរថ្នាក់មូលដ្ឋានឬថ្នាក់ខេត្ត…
នាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងជោ ស្មាន រ៉េត នូវពីក្រោយបទល្មើសព្រៃឈើក្នុងដែនជំរកស្រុកឱរ៉ាល់ !
កំពង់ស្ពឺ ៖ ក្រុមមន្ត្រីអាជ្ញាធរចង្អុលរិះគន់ថា នាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងជោ ស្មាន រ៉េត ដែនជំរកស្រុកឱរ៉ាល់ អាចជាមេក្លោងនូវការកាប់បំផ្លាញព្រៃឈើជាមួយឈ្មួញ ព្រោះតែគេឃើញក្បួនដឹកបទល្មើសព្រៃឈើដឹកចេញយ៉ាង ហូរហែរយ៉ាងសកម្មតាមរទេះទាំងខ្សែៗតូច-ធំ ជាក្រុមគ្មានការបង្ក្រាបទប់ស្កាត់ទាល់តែសោះ បែរជាឃើញមុខរាប់ក្បាលយកលុយយ៉ាងប្រហើរទៅវិញ នោះបើតាមការអះអាងរបស់ប្រភព ។ បើតាមការអះអាងមន្ត្រី អាជ្ញាធរប្រចាំតំបន់បានឱ្យដឹងថា…
រថយន្តដឹកឈើជ្រកក្រោមផ្លាកក្រុមហ៊ុនMDSគ្មានសមត្ថកិច្ចណាហ៊ានចេញមកបង្រ្កាបខណៈដឹកឈើពីចំណុចចំការជ្រៃឃុំអន្លង់រាបស្រុកវាលវែងខេត្តពោធិសាត់មកលក់ចែកចាយឈើនៅកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ ជាក់ស្ដែងកាលពីថ្ងៃទី១៣ ខែមករាឆ្នាំ២០១៦ មានរថយន្តយីឌុបមួយគ្រឿង បានដឹកឈើពេញ រថយន្តមកទម្លាក់ អោយស្តង់ លក់ឈើមួយ នៅភូមិពន្លៃឃុំពន្លៃ ស្រុកបរិបូរណ៌ខេត្តកំពង់ឆ្នាំង ។តាមការអះអាង របស់តៃកង់រថយន្តថាជារបស់ ក្រុមហ៊ុនMDSរបស់លោក ឧកញ៉ាទ្រីភាពដែលមានទីតាំងក្រុមហ៊ុនស្ថិត នៅចំការជ្រៃក្នុងឃុំអន្លង់រាប…
ឈ្មោះយាយព្រឿងមេឈ្មួញឈើខុសច្បាប់ធំជាងគេល្បីម៉ាខេត្តស្ទឹងត្រែងកំពុងជួលពលរដ្ឋចូលកាប់ឈើយកមកលក់ឲ្យគាត់
ប្រភពដដែលបានបញ្ជាក់ថាបក្ខពួកយាយព្រឿងបានប្រមូលទិញឈើប្រណីតពី ប្រជាពលរដ្ឋយកមកទុកតាមមាត់ទន្លេជាច្រើនកន្លែង ហើយយកទូកទៅដឹកពីស្រុកសៀមប៉ាង និងស្រុកសេសានមកកាន់ទីរួមខេត្តដើម្បីចែកចាយបន្ដតាមរោងសិប្បកម្ម ក្នុងខេត្តស្ទឹងត្រែង។ ប្រជាពលរដ្ឋស្រុកសៀមប៉ាងបានឲដឹងថាការពិតប្រជាពលរដ្ឋមួយចំនួនបានទទួល ប្រាក់ពីយាយព្រឿងតាំងពីមុនពេលដែលពួកគេចូលទៅកាប់ឈើនៅក្នុងព្រៃ ហើយសន្យាថានឹងយកឈើដែលកាប់បានពីតំបន់អភិរក្សយកមកលក់ឲ្យយាយ ព្រឿង និងបក្ខពួក។ ប្រជាពលរដ្ឋស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានរាយការណ៍មកថាមេឈ្មួញឈើជាជនជាតិយួនមានឥទ្ធិពលឈ្មោះយាយព្រឿង បានយកលុយឲ្យកូនចៅទៅទិញឈើពីប្រជាពលរដ្ឋនៅតាមស្រុកនានាដែលនៅមាន ឈើប្រណីត។…
ឈើព្រៃឡង់ដឹកកក្រើកដីចូលសិប្បកម្មកែច្នៃចៃឡុចមេព្រៃមិនហ៊ានបង្រ្កាបព្រោះអាងខ្នងដន្លងជានាយផ្នែក
កំពង់ធំ៖ ព្រៃឡង់និងត្រូវបានរលាយ ជាមិនខានដោយសារ តែ មានសិប្បកម្មយ ក្សមួយចាំអាច្រៀកកែច្នៃ ដឹកមកលក់ នៅទីផ្សារ យ៉ាងរំភើយ ដោយពុំ មានការអើរពើពីសំណាក់ មេព្រៃ និងសមត្ថកិច្ចពាក់ព័ន្ ឋដោយសារត្រូវបាន គេដឹងថា…
ក្រុមហ៊ុនដាយថាន់កំពង់កាប់បំផ្លាញព្រៃដែនជម្រកសត្វភ្នំព្រេចជិតរលាយអស់ហើយ
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋនៅឃុំចុងផ្លាស់ និងឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ពួកគាត់តែងតែឃើញរថយន្តបង្កុងនិងរថយន្តកែច្នៃរាប់សិបគ្រឿងដឹកឈើ ចេញពីដែនជម្រកសត្វព្រៃភ្នំព្រេច ទៅកាន់ទីតាំងដីសម្បទានក្រុមហ៊ុនដាយថាន់ និងក្រុមហ៊ុនមួយចំនួនទៀតដែលមានទីតាំងជាប់ព្រំប្រទល់រវាង ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ ក្នុងនោះសកម្មភាពដឹកឈើចូលក្នុងដីសម្បទានរបស់ក្រុមហ៊ុនដាយថាន់ មានបរិមាណច្រើនលើសលប់ ហើយក្រុមហ៊ុននេះត្រូវបានគេដឹងថា ជាប់ពាក់ព័ន្ធនឹងបទល្មើសកាប់ឈើក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច…
ឧក ញ៉ា សេង ប៊ុន ថៃបំផ្លាញព្រៃឈើនៅស្រុកកោះញែកខេត្តមណ្ឌលគិរី
ប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរីបានឲ្យដឹងថាឈ្មួញធំៗនៅតែអាចកាប់ឈើនិងដឹកជញ្ជូនឈើ ចេញពីមូលដ្ឋានរបស់ពួកគាត់យ៉ាងគគ្រឹកគគ្រេងដូចកាលពីមុនដដែល ហើយឧកញ៉ា សេង ប៊ុនថៃគឺជាមេខ្លោងកាប់ឈើនិងដឹកជញ្ជូនឈើធំជាងគេនៅក្នុងស្រុកកោះ ញែក។ជាមួយគ្នានេះមានការសង្ស័យថា លោក អេង ប៊ុនហ៊ាង អភិបាលខេត្តមណ្ឌលគិរីនិងលោក វង់ សុក្រសិរី មេរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីជាប់ពាក់ព័ន្ធផលប្រយោជន៍ទើបមិន ចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើឲ្យស្របទៅតាមបទបញ្ជាលេខ០០២…
លោក ឆែ សុធាដាក់ប៉ុស្តិ៍ជជុះនៅមុខតំបន់សេដ្ឋកិច្ចពិសេស
អ្នកបើកបររថយន្តដឹកទំនិញបានឲដឹងថាសព្វថ្ងៃនេះមានប៉ុស្តិ៍មន្ត្រី ជំនាញជាច្រើនកន្លែងលើកំណាត់ផ្លូវជាតិលេខ៥ ពីមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតមកកាន់ទីរួមខេត្តបន្ទាយមានជ័យ នៃក្រុងសិរីសោភ័ណព្រោះលើចម្ងាយផ្លូវមិនដល់៥០គីឡូម៉ែត្រ មានប៉ុស្តិ៍ដល់ទៅ៦កន្លែងធ្វើសកម្មភាពត្រួតពិនិត្យឲ្យឈ្មួញ ដឹកទំនិញទាំងអស់បង់លុយបង់ថ្លៃក្បាលឡាន ថ្លៃបាយ ហើយទំនិញមានពន្ធក៏ត្រូវបង់ដែរ។ប្រភពដដែលបានបញ្ជាក់ថា ការបង់លុយក្រៅផ្លូវការឲ្យមន្ត្រីគយខិលខូចខ្លះបង់ជាជើងនិងខ្លះទៀត បង់គិតជាខែចាប់ពី១៥០ដុល្លារទៅ២០០ដុល្លារ។ ប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ លោក ឆែ សុធាដែលបានប្រកាសចូលកាន់តំណែងកាលពីថ្ងៃទី២៣…
មេឈ្មួញ អ៊ុក គឹមសានជាសមាជិកក្រុមប្រឹក្សា(CPP)និងមេខ្លោងឧក្រិដ្ឋកម្មបំផ្លាញព្រៃឈើក្នុងខេត្តស្ទឹងត្រែង
មន្ត្រីអាជ្ញាធរមូលដ្ឋានរាយការណ៏ឲ្យដឹងថា ឈ្មោះសារ៉ាត់ជាមេការប្រមូលទិញឈើឲ្យមេឈ្មួញ អ៊ុកគឹមសាននិងជា(សមាជិកក្រុមប្រឹក្សាកូតាCPP)។បច្ចុប្បន្នឈើប្រណីត គ្រប់ប្រភេទកំពុងប្រឈមនឹងសេចក្តីវិនាស។អ្វីដែលគួរឲ្យកត់សម្គាល់ នោះគឺឈ្មោះ សារ៉ាត់ មេការរបស់ឧកញ៉ា អ៊ុកគឹមសានដែលបញ្ចុះបញ្ចូលឲ្យប្រជាពលរដ្ឋចូលព្រៃកាប់ឈើប្រណីតនិង ចាំប្រមូលទិញឈើយ៉ាងសុខស្រួលនៅស្រុកសេសានស្រុកសៀមប៉ាងនិង ស្រុកថាឡាបរិវ៉ាត់។អាចនិយាយបានថាឈើប្រណីតក្នុងស្រុកទាំង៣នេះ ចៀសមិនផុតពីរលាយសាបសូន្យដោយសារស្នាដៃឧកញ៉ា អ៊ុកគឹមសាននិងបក្ខពួកនោះទេព្រោះមន្ត្រីជំនាញនិងសមត្ថកិច្ច ពាក់ព័ន្ធគិតតែរឿងផលប្រយោជន៍ ជាថ្នូរមិនបង្ក្រាបបទល្មើស។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងប្រជាសហគមន៍ការពារព្រៃឈើ…
ទូកធំៗនិងរថយន្តដឹកឈើខ្នាតយក្សរបស់ឈ្មួញយួនឈ្មោះយាយព្រឿងសមត្ថកិច្ចខេត្តស្ទឹងត្រែងមិនហ៊ានបង្រ្កាប
សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនបានឲ្យដឹងថាឈ្មួញយួនឈ្មោះយាយព្រឿង មានខ្នងបង្អែកយ៉ាងរឹងមាំនៅក្នុងខេត្តស្ទឹងត្រែងដូច្នេះសមត្ថកិច្ច តូចតាចមិនហ៊ានប៉ះពាល់ឡើយហើយមន្ត្រីជាន់ខ្ពស់ក្នុងសាលាខេត្តនិង ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងមួយចំនួនក៏អាចទទួលបានផលប្រយោជន៍ ដែរ។ប្រភពពីសកម្មជនការពារព្រៃឈើបានឲ្យដឹងថាសព្វថ្ងៃនេះយាយ ព្រឿងបានប្រើទូកប្រមាណ១០គ្រឿងសម្រាប់ដឹកឈើធ្នង់ពីឃុំស្ដៅស្រុក សេសាន ចូលមកក្រុងស្ទឹងត្រែងយ៉ាងសុខស្រួលគ្មានសមត្ថកិច្ចណាបង្ក្រាបទេ។ បើទោះបីយាយព្រឿងនិយាយភាសាខ្មែរមិនច្បាស់ប៉ុន្តែឈ្មួញយួនរូបនេះ មានដៃជើងជាច្រើននាក់ទាំងមន្ត្រីរដ្ឋបាលព្រៃឈើ សមត្ថកិច្ចនគរបាល និងអ្នកកាសែតជួយការពារមុខរបរខុសច្បាប់របស់ខ្លួន។ មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង បានឲ្យដឹងថាមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធមិនដែលហ៊ាន បង្ក្រាបសកម្មភាពដឹកជញ្ជូនឈើប្រណីតខុសច្បាប់របស់ឈ្មួញយួនឈ្មោះ…
ឈ្មួញហ៊ុសម្រាស់ចាប់ត្រីនៅក្នុងតំបន់អភិរក្សបឹងផ្សោតអតីតឡូតិ៍លេខ១០
ខេត្តកំពង់ឆ្នាំង ៖ ឈ្មួញយក សាច់ អួនហ៊ុស ម្រាស់ចាប់ត្រី ចំណុចសណ្តាន់ ស្តីបន្លិច ប៉ប្រក ពាមបាលូង និង ភូមិគ្រួសទល់ មុខកោះបូរ ។ជា…
លោក ម៉ឹង យូឡេង និង លោកជួរ ឈុនឡេងដាក់ប៉ុស្តិ៍ជជុះថ្លឹងរថយន្តលើផ្លូវជាតិលេខ៣ទាំងយប់ទាំងថ្ងៃ
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲដឺង ថា លោក ម៉ឹង យូឡេងប្រធានមន្ទីរសាធារណការ ខេត្តកណ្តាល បានឃុបឃិតជាមួយលោក ជួរ ឈុនឡេងដែលជាអនុប្រធានមន្ទីរ ឲ្យបក្ខពួករបស់ខ្លួនបង្កើតស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅតាមដងផ្លូវមួយចំនួនដើម្បីប្រមូលលុយតាមរបៀបពុករលួយ។ប្រភពដដែលបានបន្តថាស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តរបស់ក្រុមមន្ត្រីខិលខូចខាងលើ បានដាក់ពង្រាយ កម្លាំងចល័តគ្រប់ច្រកល្ហក តាមឃាត់រថយន្តដឹកថ្មក្រួសខ្សាច់ និងរថយន្តដឹកទំនិញ មិនឲ្យរួចមួយគ្រឿងនោះទេ។ …
រណ្តៅដីខុសច្បាប់ជីកដល់ក្បាលព្រេត លោក ចក់ គង់ ប្រធានមន្ទីរ៉ែ និងថាមពលខេត្តកណ្តាលមិនទប់ស្កាត់
ប្រជាពលរដ្ឋរស់នៅឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានរាយការណ៍មកថា សព្វថ្ងៃនេះមានរថយន្តរាប់សិបគ្រឿងកំពុងបន្តដឹកដីចេញពីរណ្តៅក្នុង មូលដ្ឋានរបស់ពួកគាត់ដែលបញ្ហានេះកំពុងបង្កផលប៉ះពាល់ដល់បរិស្ថាន ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។ ប្រភពដដែលបានបញ្ជាក់ថាមន្ត្រីជំនាញផ្សេងទៀតនៅស្រុកកណ្តាលស្ទឹង ពិសេសលោក បូ ណារ៉េត អភិបាលស្រុកកណ្តាលស្ទឹង ក៏បានជ្រាបពីបញ្ហាខាងលើនេះដែរតែមិនបានចាត់វិធានការដោះស្រាយឲ្យ បានទាន់ពេលវេលា…
សកម្មភាពដឹកឈើប្រណីតយ៉ាងអនាធិបតេយ្យរបស់ក្រុមគ្រួសារយាយព្រឿងនិងកូនឈ្មោះ តឹង គ្មានសមត្ថកិច្ចបង្ក្រាប !
ខេត្តស្ទឹងត្រែង ៖ក្រុមឈ្មួញទុច្ចរិតឆ្លៀតឱកាសឱ្យកូនយាយព្រឿង ឈ្មោះ អាតឹងធ្វើសកម្មភាពដឹក ជញ្ជូនឈើប្រណីតតាម ទូកចេញពីស្រុកសៀមប៉ាងរាប់សិបម៉ែត្រគូប ចូលទៅកាន់ខេត្តស្ទឹងត្រែងមកស្តុកទុកនៅផ្ទះយាយព្រឿង ដែលមានទីតាំង ជាប់នឹងដងទន្លេតែម្តង ។ សកម្មភាពដឹកជញ្ជូនឈើប្រណីតខាងលើសារព័ត៌មានយើងបានទូរស័ព្ទទៅកាន់ មេឈ្មួញឈើឈ្មោះ តឹង ដែរ តែត្រូវបានមេឈ្មួញឈើរូបនេះបញ្ជាក់ថា នៅអាណាចក្រខេត្តស្ទឹងត្រែងបន្ទាប់ពីមេឈ្មួញធំបំផុតឈ្មោះ…
លោក ប៉ាន់ មរកតប្រមូលលុយពីបទល្មើសបំផ្លាញព្រៃឈើខេត្តពោធិ៍សាត់ទាំងយប់ទាំងថ្ងៃ?
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតំបន់ភ្នំឱរ៉ាល់នៃ ខេត្តពោធិ៍សាត់ បានឲ្យដឹងថាអ្នកភូមិអាចចូលទៅកាប់ឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់បានដោយសេរី ហើយឈើទាំងនោះត្រូវយកមកលក់ឲ្យក្រុមមនុស្សរបស់លោក ប៉ាន់មរកត បើមិនដូច្នេះទេត្រូវប្រឈមនឹងការបង្ក្រាប។ ជាងនេះទៅទៀតលោកប៉ាន់ មរកតបានដាក់កម្លាំងក្រោមឱវាទរបស់ខ្លួនឲ្យចាំចាប់រទេះដឹកឈើចេញពី ភ្នំឱរ៉ាល់ ដើម្បីឲ្យបង់លុយតាមការកំណត់ហើយត្រូវវាស់ឈើគិតលុយតែម្តង។ មន្ត្រីរាជការក្នុងខេត្តពោធិ៍សាត់បានបញ្ជាក់ថា លោក ប៉ាន់ មរកត…
បែកធ្លាយនាយកស្តីទីវិទ្យាល័យហ៊ុនសែន បុរី ១០០ខ្នង ឃុបឃិតលក់ទ្រព្យសម្បត្តិរដ្ឋ និងជំរិតទារលុយសិស្សម្នាក់ ១០០ដុល្លារ !
ភ្នំពេញ ៖ ថ្មីៗនេះ មានករណីបែកធ្លាយរិះគន់ និងចោទប្រកាន់ទៅលើនាយកស្តីទីសាលាវិទ្យាល័យ ហ៊ុន សែន បុរី ១០០ខ្នង ថា បានប្រព្រឹត្តអំពើពុករលួយលក់ទ្រព្យសម្បត្តិរួមរបស់សិស្ស និងរដ្ឋ ។ ហើយនឹងឃុបឃិតប្តូរផ្លាស់ទីតាំងថ្នាក់ រៀនសិស្សបានតែត្រូវដោះដូរជាថ្នូរជម្រិតត្រូវតែបង់លុយក្នុង ម្នាក់ៗ…
យាយព្រឿងមេឈ្មួញឈើធំជាងគេម៉ាខេត្តស្ទឹងត្រែងកំពុងជួលពលរដ្ឋចូលកាប់ឈើខុសច្បាប់លក់ឲ្យគាត់
ប្រជាពលរដ្ឋ ខេត្តស្ទឹងត្រែងបាន អំពាវនាវឲ្យថ្នាក់ដឹកនាំ ខេត្តនិងមន្ត្រីពាក់ព័ន្ធធ្វើការទប់ស្កាត់ បទល្មើសព្រៃឈើ ឲ្យមានប្រសិទ្ធភាព និងយុត្តិធម៌សម្រាប់ជនល្មើស គ្រប់រូបព្រោះកន្លងមក មានឈ្មួញខ្លះសមត្ថកិច្ ចជំនាញមិនហ៊ានបង្ក្រាប នោះទេខណៈជនល្មើស ផ្សេងទៀតត្រូវ សមត្ថកិច្ចបង្ក្រាបដោយគ្មានការលើកលែងឡើយ។ជាក់ស្តែងមេឈ្មួញឈើនៅ ខេត្តស្ទឹងត្រែងឈ្មោះយាយព្រឿងដែលកំពុងជួលពលរដ្ឋចូលកាប់ឈើយកមក លក់ឲ្យខ្លួន…
មេរដ្ឋបាលជលផលខេត្តព្រះសីហនុទទួល ផលប្រយោជន៍ពីអ្នកចិញ្ចឹមគ្រែងឈាមនៅកោះខ្យង?
ប្រភពបានឲ្យដឹងថា លោក ឯម ភា នាយសង្កាត់រដ្ឋបាលជលផលស្រុកព្រៃនប់ កំពុងឃុបឃិតជាមួយមន្ត្រីអាជ្ញាធរស្រុកព្រៃនប់ក្នុងការបើកដៃឲ្យ បុគ្គលមួយចំនួនចិញ្ចឹមគ្រែងឈាមនៅតំបន់កោះខ្យង ដើម្បីចែកផលប្រយោជន៍គ្នា។ ការដែលលោក ឯម ភា ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្ត គឺអាចមានការបើកដៃពីលោក នេន ចំរើន…
លោក ណុប សារឹមមេប៉ុស្តិ៍អន្តោប្រវេសន៍ព្រែកចាក រងការរិះគន់យ៉ាងខ្លាំងរឿងពុករលូយ?
ប្រជាពលរដ្ឋដែលឆ្លងកាត់ច្រកទ្វារអន្តរជាតិព្រែកចាកស្ទើររាល់ថ្ងៃ បានឲ ថាក្រោយពីមានការផ្លាស់ប្តូរមេនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារ អន្តរជាតិព្រែកចាករួចមកបែរជាបានដំឡើងថ្លៃសេវាក្នុងការឆ្លងដែន ទៅមកនិងគាបយកលុយពីអាជីវករដែលរកស៊ីដឹកឥវ៉ាន់បន្តិចបន្តួចតាម ម៉ូតូចេញចូលដោយតម្រូវឱ្យបង់២ម៉ឺនរៀលក្នុងម៉ូតូមួយ។ប្រភពដដែល បានរៀបរាប់ថា ចាប់តាំងពីលោក ណុប សារឹម មកកាន់តំណែងមកលោកបានប្រមូលលិខិតឆ្លងដែនពីអ្នកឆ្លងដែនបោះត្រាមួយ តម្លៃ៣០ដុល្លារដោយមានអ្នករត់ការចាំប្រមូលម្តងៗរាប់រយលិខិតឆ្លងដែន ។ ប្រភពព័ត៌មានពីច្រកទ្វារអន្តរជាតិព្រែកចាកខេត្តកំពតបានរាយការណ៍ មកថា…
ឧកញ៉ា ថៃ និងមេការឈ្មោះ ធីប្រមូលទិញឈើដឹកទៅលក់ស្រុកយូន
កាលពីវេលាម៉ោង៨យប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥រថយន្តយីឌុបផ្លូវ៥របស់ឧកញ៉ា ថៃបានក្រឡាប់នៅចំណុចមុខវត្តស្រែត្រែង ភូមិក្បាលដំរី ឃុំសណ្ដាន់ស្រុកសំបូរ ខេត្តក្រចេះ លើផ្លូវជាតិលេខ៧ ចាក់ឈើប្រណីតចោលពេញផ្លូវហើយមិនឃើញមន្ត្រីរដ្ឋបាលព្រៃឈើនិង សមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបនោះទេ។ រថយន្តដឹកឈើដែលក្រឡាប់នោះមានឈ្មោះ ធី ជាមេការគឺជាអ្នករត់ការបើកផ្លូវជាមួយសមត្ថកិច្ចពាក់ព័ន្ធយកទៅលក់នៅ ប្រទេសយួនតាមច្រកព្រំដែនក្នុងស្រុកមេមត់។ប្រភពខ្លះបានឲ្យដឹងថា ក្រោយពីរថយន្តក្រឡាប់ឈ្មោះ…
លោក ឆែ សុធាធ្លាប់ល្បីឲ្យឈ្មួញនាំចូលទំនិញគេចពន្តតាម រូបមន្តចាស់?
ខេត្តបន្ទាយមានជ័យ ៖ ឈ្មួញ និងអាជីវករ ក៏ដូចជាក្រុមអ្នករត់តាក់ស៊ីដឹកជញ្ជូនទំនិញ ក្នុងខេត្តបន្ទាយមានជ័យ បាននិយាយថាពេលធ្វើជាប្រធានសាខាគយ ខេត្តឧត្ដរមានជ័យ លោក ឆែ សុធា ល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ ។លោក ឆែ…
Recent Comments