ល្បិចរកលុយរបស់លោកសៅប៊ុនរិទ្ឋប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដូង
ខេត្តបាត់ដំបង ៖លោកសៅប៊ុនរិទ្ឋប៉ូលិស អន្តោប្រវេសន៍ច្រកទ្វា រអន្តរជាតិដូង។ បច្ចុប្បន្នកំពុងត្រូវប៉ាន់ តាមរយៈបើក អោយពលករខ្មែរចំ ណាកស្រុកចេញ ទៅរកការងារធ្វើនៅ ក្នុងប្រទេសថៃ ដោយ ខុសច្បាប់ ជាថ្នូរ នឹងការ ទទួលបាន…
អាជ្ញាធរស្រុកជលគីរីនិងមន្ត្រីជលផលសង្កាត់ត្រូវបានប្រជាព លរដ្ឋរិះគន់ថាឃុបឃិតគ្នានាំទ្រាក់ទ័រឈួសឆាយដីព្រៃលិចទឹកយ៉ាងអានា ធិបតេយ្យក្នុងឃុំពាមឆ្កោក
ខេត្តកំពង់ ឆ្នាំង៖នៅឃុំពាមឆ្កោកមាន បីភូមិ គឺភូមិក្បាល កន្លង់ភូមិ អន្លង់ មេត្រី និងភូមិភ្លង មានភូមិសាស្រ្តស្ថិត នៅជាប់ដងទន្លេ ក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ នកំពុង កើតមាន…
លោក ងី វីរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ និងលោក នឹម ផល្លី ប្រធានស្នាក់ការគយនិងរដ្ឋាករច្រកទន្លេចាម បើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើប្រណីតទៅលក់នៅស្រុកយួន
សេចក្ដីរាយការណ៍ពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចក្នុងខេត្ត ត្បូងឃ្មុំ បានឲ្យដឹងថា រយៈពេលប្រមាណ១សប្ដាហ៍កន្លងទៅនេះ ឈ្មួញដឹកជញ្ជូនឈើប្រណីតតាមរថយន្តយីឌុបជាច្រើនគ្រឿងទៅស្រុកយួន តាមច្រករបៀងតាដោក ហៅច្រក៧៨ យ៉ាងរលូន។ ច្រករបៀងតាដោក ត្រូវបានគេដឹងថា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក នឹង ផល្លី ប្រធានស្នាក់ការគយនិងរដ្ឋាករទន្លេចាម ហើយបទល្មើសអាចដំណើរការបានគឺដោយសារមានការឃុបឃិតពីលោក…
ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកធ្វើជាកម្មសិទ្ទ?
កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ កម្លាំងរដ្ឋបាលជលផលខេត្តកណ្ដាល បានចុះបង្ក្រាបគ្រឿងចក្រប្រភេទអេស្កាវ៉ាទ័រ២គ្រឿង និងអាប៊ុល១គ្រឿង ដែលកំពុងធ្វើសកម្មភាពឈូសឆាយព្រៃលិចទឹក និងកំប្លោក នៅប្រឡាយអតីតដែនឡូត៍នេសាទក្នុងភូមិអកពាង ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ជាប់ព្រំប្រទល់ខេត្តកណ្ដាល។ គ្រឿងចក្រទាំងនោះត្រូវបានគេដឹងថាជារបស់ឧកញ៉ា លឹម…
ឧកញ៉ា ខូវ អ៊ុយប៉ាង ចាក់ដីលុបបឹងយកធ្វើជាកម្មសិទ្ធិ ?
ប្រភពពីមន្ត្រីអាជ្ញាធរឃុំរកាខ្ពស់ និងមន្ត្រីសាលាស្រុកស្អាង បានឲ្យដឹងថា ឧកញ៉ា ខូវ អ៊ុយប៉ាង បានឃុបឃិតជាមួយអាជ្ញាធរស្រុកស្អាង ប្រធានភូមិបាលស្រុក និងមន្ត្រីរដ្ឋបាលជលផលស្រុកស្អាង ក្នុងការទិញលក់ដីបឹងអតីតឡូត៍នេសាទលេខ១ នៅខាងលិចបឹងទឹកជោរាប់រយហិកតា។ ក្រោយពេលទិញរួចឧកញ៉ា ខូវ អ៊ុយប៉ាង បានរត់ការដោយឃុបឃិតជាមួយមន្ត្រីពុករលួយធ្វើប័ណ្ណកម្មសិទ្ធិ…
លោក ឆែ សុធា មេគយខេត្តបន្ទាយមានជ័យ បណ្ដោយឲ្យកូនចៅប្រព្រឹត្តអំពើពុករលូយ?
ប្រភពពីឈ្មួញ អាជីវករ អ្នករត់តាក់ស៊ី និងអ្នកបើករថយន្តឈ្នួលដឹកជញ្ជូនទំនិញ បានឲ្យដឹងថា ហេតុការណ៍ដែលកើតឡើងកាលពីថ្ងៃសុក្រ ទី១៣ ខែឧសភា បានបង្ហាញយ៉ាងច្បាស់នូវអំពើអាក្រក់របស់មន្ត្រីគយប្រចាំកុងត្រូលជជុះ លើផ្លូវជាតិលេខ៥។ ករណីមន្ត្រីគយប្រដេញរថយន្តតាក់ស៊ី ហើយបើកបំបុកនិងចាប់វាយអ្នកបើករថយន្តតាក់ស៊ីដូចក្រុមចោរប្លន់ គឺជារឿងមួយដែលក្រសួងនិងស្ថាប័នពាក់ព័ន្ធ គួរពិនិត្យមើលនិងចាត់វិធានការលើក្រុមមន្ត្រីដ៏អាក្រក់ជូជាតិ ទាំងនោះតាមច្បាប់។…
សកម្មភាពឈូសឆាយបំផ្លាញព្រៃលិចទឹកនៅឃុំកញ្ជរ ស្រុកកណ្ដៀង មានការឃុបឃិតជាមួយមន្ត្រីពាក់ពន្ធ៏?
តំណាងសហគមន៍នេសាទស្រីចឹក បានឲ្យដឹងថា ការចាប់ឃាត់ត្រាក់ទ័រ១គ្រឿងនោះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចថ្លុកចកនិងបឹងរ៉ូងរ៉ាង ភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្ដៀង។ ត្រាក់ទ័រនោះចូលឈូសឆាយព្រៃលិចទឹកក្នុងតំបន់៣យកដីធ្វើស្រែ ចម្ការ ហើយជាកម្មសិទ្ធិរបស់ឈ្មោះ ណេះ…
រឿងលោក ឡាយ ម៉ារីវ៉ូ រួចខ្លួនឯលោក ចែម សង្វារ ជាប់គុក
មន្ត្រីរាជការនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឲ្យដឹងថា កាលពីប៉ុន្មានខែមុននេះពេលដែលលោក ឡាយ ម៉ារីវ៉ូ នៅកាន់តំណែងជាអគ្គនាយកទូរគមនាគមន៍កម្ពុជា ត្រូវមន្ត្រីក្រោមឱវាទបើកកកាយពីរឿងពុករលួយធ្វើឲ្យបាត់លុយជាង២៣ ម៉ឺនដុល្លារអាមេរិក។ ក៏ប៉ុន្តែជុំវិញអំពើពុករលួយនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានត្រឹមតែដកហូតតំណែងលោក ឡាយ ម៉ារីវ៉ូ ហើយតែងតាំងអ្នកថ្មីជំនួសប៉ុណ្ណោះ ដោយមិនទាន់ឃើញអង្គភាពប្រឆាំងអំពើពុករលួយ…
អាជ្ញាធរខេត្តកំពង់ធំបើកដៃកាប់បំផ្លាញព្រៃលិចទឹកចំនួន០៤ស្រុក
ខេត្តកំពង់ធំ៖ប្រជាពលរដ្ឋនៅខេត្តកំពង់ធំបានសម្តែងនូវការព្រួយបារម្ភនាពេ លថ្មីៗនេះថាសកម្មភាពនៃការកាប់បំផ្លាញព្រៃលិចទឹក នៅចំណុចមាត់បឹងទន្លេសាបដែលជាប់នឹងភូមិសាស្ត្រ នៃស្រុកទាំង០៤របស់ខេត្តកំពង់ធំ។តាមរយៈព័ត៌មានកំពុងពុះកញ្ជ្រោលនេះ បានបង្ហាញអោយឃើញថាមានភាពអនាធិបតេយ្យដោយការកា ប់ព្រៃលិចទឹកនៅតាមទីទំនាបនៃបឹងទន្លេសាបដែលជាទីជម្រកនិងជាសំបុកត្រីពងកូន នារដូវវស្សានេះ។ ពលរដ្ឋបញ្ជាក់ការបើកចំហរកាប់បំផ្លាញព្រៃលិចទឹកនេះជាការប្រពឹត្តទៅ ដោយភាពទំនើងរបស់បុគ្គលក្នុងលក្ខណៈឯកជនដែលមានការឃុបឃិត ជាមួយមន្រ្តីនៃស្ថាប័នជំនាញខ្លះហៅថា ត្រីងៀតឆ្លៀតពងដើម្បីវាតយកដីធ្វើជាកម្មសិទ្ធ ក្នុងការពុះច្រៀក ជាឡូតិ៍ៗចែកគ្នាឬធ្វើជាទំនិញនៃការលក់ដូរបន្តអស់ស្ទើរទាំងស្រុងទៅហើយ។ បើតាមពលរដ្ឋដីព្រៃលិចទឹកនៅតាមតំ បន់នៃបឹងទន្លេសាបនេះជាសម្បត្តិសារធាណៈឬជាសម្បត្តិរបស់រដ្ឋ…
សង្វៀនជល់មាន់ដ៍ធំអភិបាលខេត្តកណ្តាលមិនហ៊ានបង្ក្រាបខណៈម្ចាស់សង្វៀនអាងខ្សែអ្នកមានអំណាច
ខេត្តកណ្តាល៖ពត៌មានបឋមដែលសារព័ត៌មានយើងទទួលបាននៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ បានអោយដឹងថា សង្វៀនជល់មាន់ដ៍ធំមួយកន្លែងបើប្រៀបធៀបទៅមិនចាញ់កាស៊ីណូ ឡើយ ដែលមានទីតាងស្ថិតក្នុងភូមិខ្សាច់ ឃុំអរិយ៏ក្សត្រ ស្រុកល្វាឯក ខេត្តកណ្តាល ។ សង្វៀនជល់មាន់ដ៍ធំមួយកន្លែងនេះ ក្នុងមួយសប្តាហ៍បើកអោយមានការភ្នាល់ជល់ និងលេងល្បែងស៊ីសងចំនួន៥ថ្ងៃ តែថ្ងៃអាទិត្យ…
ពលរដ្ឋចោទអភិបាលខេត្តកណ្តាល លោក ម៉ៅ ភារុណ ជាប់ពាក់ព័ន្ឋសង្វៀនប្រជល់មាន់នៅក្នុងបន្ទាយវរៈព្រំដែន៦០៥?
ខេត្តកណ្តាល៖ប្រជាពលរដ្ឋរស់ នៅស្រុកកោះធំបានរិះ គន់អភិបាលខេត្ តថា ជាអ្នក នៅពីក្រោយ ខ្នងវង់ល្បែងប្រជល់មាន់ ។ ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីមាន សង្វៀនប្រជល់មា ន់ដ៏ធំ ស្ថិតនៅក្នុងបន្ទាយ វរៈព្រំដែន៦០៥ ស្រុកកោះធំ …
ជនសង្គមងងឹតឈ្មោះតាល់បើកល្បែងភ្នាល់ទឹកភ្លៀងអាងខ្នងលោកយឹម វិចិត្រអធិការនគរបាលក្រុងបាត់ដំបង?
ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋរស់ នៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង រាយការណ៏ មកអង្គភាព សារពត៌មានយើងថា ល្បែងភ្នាល់ ទឹកភ្លៀងកំពុងត្រូវ គេបើកលេងយ៉ាង អានាធិបតេយ្យ ហើយមិនឃើញ មន្ត្រីអាជ្ញាធរសង្កាត់ អាជ្ញាធរក្រុង និងសមត្ថកិច្ច…
ឧកញ៉ា លឹម ហេង ចាក់ដីរំលោភយកបឹងព្រៃប្រស់?
ប្រជាពលរដ្ឋរស់នៅឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងពីរឿងខា្លចបាត់បង់ រមណីយដ្ឋានបឹងព្រៃប្រស់ បន្ទាប់ពីឧកញ៉ា លឹម ហេង ប្រើគ្រឿងចក្រនិងឡានដឹកដីចាក់លុបមួយផ្នែកយកធ្វើជាកម្មសិទ្ធិ ដោយសកម្មភាពនោះបានកើតឡើងជាច្រើនថ្ងៃមកហើយ។ ប្រជាពលរដ្ឋបានឲ្យដឹងថា បឹងព្រៃប្រស់ ដែលនៅខាងលិចស្ពានព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ…
លោកហ៊ី វ ពុទ្ធារិទ្ធ មេគយថ្មី នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញក្នុងសម័យ គុណ ញឹម ជាអគ្គនាយកគយប្រព្រឹត្តអំពើពុករលួយដដែល?
ភ្នំពេញ៖ តាមប្រភពពីអ្នករត់ការ នាំទំនិញចេញ-ចូល តាមច្រកព្រលានយន្តហោះ អន្តរជាតិភ្នំពេញ បានឲ្យដឹងថា មន្ត្រីៗគយប្រចាំនៅ ច្រកព្រលានយន្តហោះ អន្តរជាតិភ្នំពេញ គ្រប់គ្រងដោយលោក ហ៊ីវ ពុទ្ធារិទ្ធ សម័យសព្វថ្ងៃនេះ មិនខុសគ្នាពីមន្ត្រីៗគយ កាលពីសម័យ…
លោក គង់ ផល្លាគុណ មេគយព្រលានយន្តហោះ ខេត្តសៀមរាបឃុបឃិតជាមួយឈ្មួញឲ្យមានអំពើពុករលួយជាចំហរ?
ខេត្ដសៀមរាប ៖ តាមប្រភពពីមន្ត្រីបានឲដឹងថាទំនិញប្រភេទទូរស័ព្ទដៃម៉ាកថ្លៃៗ គ្រឿងបន្លាស់ទូរស័ព្ទ ភ្លុកដំរី គ្រឿងសំអាង សម្លៀកបំពាក់ គ្រឿងសម្អាង ឆ្លងកាត់អាកាសយានដ្ឋាន អន្ដរជាតិសៀមរាប ទាំងយប់ទាំងថ្ងៃ ដោយមានរថយន្ដទំនើបៗ ធ្វើជាមធ្យោបាយដឹកជញ្ជូន ចេញពីព្រលាន និងឆ្ពោះទៅរាជធានីភ្នំពេញ…
លោក ឈាង តុលា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងជាអ្នកបើកភ្លើងខៀវឲ្យឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ដដែល?
មន្ត្រីរាជការនៅក្នុងក្រុងស្ទឹងត្រែង បានឲ្យដឹងថារថយន្តសាំយ៉ុង ដឹកឈើបេងដែលក្រឡាប់ជាច្រើនត្រឡប់នោះ គឺជារបស់ឈ្មួញឈ្មោះ ណាក់ ហើយឈ្មួញរូបនេះមានទំនាក់ទំនងជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធពីស្ថាប័នផ្សេងៗទៀតយ៉ាងជិតស្និទ្ធ។ ប្រភពបានឲ្យដឹងទៀតថា ដោយសារឈ្មួញឈ្មោះ ណាក់ មានទំនាក់ទំនងល្អជាមួយសមត្ថកិច្ចទើបឈ្មួញរូបនេះ អាចយករថយន្តផ្សេងមកលើកឈើពីរថយន្តដែលក្រឡាប់ ហើយដឹកចេញពីកន្លែងកើតហេតុយ៉ាងរលូនតែម្តង។ បញ្ហានេះលោក ឆេង…
លោក ជា សុផារ៉ា សម្ងំគាំទ្រ ឬក៍ត្រូវសើរើ រឿងអ៊ឺម ឈុនលឹមការ តែងតាំងលោក ប្រាក់ ប៉ូលី ជាប្រធានមន្ទីរ រំលងអនុប្រធានចាស់ៗ ៤-៥នាក់ ?
បន្ទាយមានជ័យ ៖ ការសម្រេច របស់អតីតរដ្ឋមន្ត្រី អ៊ឺម ឈុនលឹម ក្នុងការតែងតាំងលោក ប្រាក់ ប៉ូលី ក្នុងរយៈពេល ២ ថ្ងៃសោះ អាចផ្លោះតំណែង ពីប្រធានភូមិបាល ក្រុងប៉ោយប៉ែត…
លោកស័ក្តិ៥ នង សោភា នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត?
មន្ត្រីដែលមានលិខិតបេសកកម្មមានលោកវរសេនីយ៍ឯក នង សោភា ដែលមានតួនាទីជាជំនួយការប្រធាននាយកដ្ឋាន ត្រូវគេដឹងថាទទួលលិខិតបេសកកម្មឲ្យចុះស្រាវជ្រាវរុករកបទល្មើស សេដ្ឋកិច្ចប្រចាំខេត្តកណ្តាល នៅលើផ្លូវជាតិលេខ១ ហើយដែលទទួលរងការរិះគន់ពីប្រជាពលរដ្ឋកាន់តែច្រើនឡើងៗ។ ប្រភពព័ត៌មានពីក្រសួងមហាផ្ទៃបានរាយការណ៍ឲ្យដឹងថាលោកឧត្តម សេនីយ៍ឯក ចាន់ វណ្ណធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានចេញលិខិតបេសកកម្ម ដល់មន្ត្រីរបស់ខ្លួន…
ជញ្ជីងថ្លឹងរថយន្តទូទាំងខេត្តកណ្ដាល គឺជាឆ្នាំងបាយ របស់លោក ម៉ឹង យូឡេង
ក្នុងចំណោមស្ថានីយ៍ថ្លឹងរថយន្តក្នុងខេត្តកណ្ដាល គឺក្រុមជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៣ ចំណុចភូមិកំពង់ទួល ស្រុកកណ្ដាលស្ទឹង ធ្វើសកម្មភាពមិនខុសពីកុងត្រូលជជុះនោះទេ ដែលជាហេតុធ្វើឲ្យឈ្មួញ អាជីវករ រកស៊ីដឹកជញ្ជូនទំនិញ ដឹកជញ្ជូនកសិផល និងម្ចាស់រថយន្តដឹកដី ដឹកខ្សាច់ថ្ម ក្ដៅក្រហាយយ៉ាងខ្លាំង។ ដោយហេតុថា បើទោះបីពួកគេដឹកជញ្ជូនទំនិញមិនលើសទម្ងន់ និងដឹកជញ្ជូនទំនិញតាមរថយន្តតូចៗ…
ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បើកភ្លើងខៀវឲ្យកូនចៅប្រព្រឹត្តអំពើពុករលួយ?
ប្រភពពីមន្ត្រីនគរបាលនៅក្នុងនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច មួយចំនួនបានឲ្យដឹងថា លោក អ៊ុំ មុនី កំពុងទទួលបានតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលផលប្រយោជន៍សេដ្ឋកិច្ច ធំជាងគេ បើប្រៀបធៀបទៅនឹងមន្ត្រីនគរបាលដទៃទៀតក្នុងនាយកដ្ឋាន។ ប្រភពបានឲ្យដឹងទៀតថាលោក អ៊ុំ មុនី ដែលទទួលបានតួនាទីសំខាន់ថ្មីៗនេះ ក៏បានយកមន្ត្រីនគរបាលម្នាក់ឈ្មោះ សាន សាធុការ…
ប៉ុន ប៊ុណ្ណា គយច្រកទ្វារត្រពាំងផ្លុងប្រព្រឹត្តអំពើពុករលួយជាន់ឈ្លីកំណែទម្រង់គយយ៉ាងពេញបន្ទុកគួរណាស់ត្រូវបានស៊ើបអង្កេត!
មកទល់ពេលនេះ ករណីប្រព្រឹត្តអំពើពុករលួយរបស់មេគយច្រកទ្វារត្រពាំងផ្លុង ប៉ុន ប៊ុណ្ណា ដែលឃុបឃិតជាមួយក្រុមឈ្មួញ និងក្រុមហ៊ុនបង់ពន្ធមិនគ្រប់លើគ្រប់ប្រានភេទទំនិញនាំចូលពី ប្រទេសយួន ហើយត្រូវបានបែកធ្លាយនោះ រហូតមកដល់ពេលនេះ គេពុំឃើញចំណាត់ការទប់ស្កាត់អំពើពុករលួយរបស់អង្គភាពនេះមានវិធានការ ផ្លូវច្បាប់រដ្ឋាបាលទៅលើបុគ្គលប៉ុនប៊ុណ្នានូវឡើយ។ ពាកព័ន្ធនឹងបញ្ហខាងលើ គេសង្ស័យថា អាចមានអំពើពុករលួយ ទើបបានទ្វើអោយលោកនាយអគ្គនាយកដ្ឋានគយ…
មេគយច្រកទ្វារតំបន់អូរអន្លក់សម្ងំបើកដៃស៊ុមគ្រលុមអោយទំនិញលោតឆ័ត្រចូលពីថៃយ៉ាងត្រជាក់ថ្លើមបំផុត !
គេពុំច្បាស់ទេថា មកទល់ពេលនេះ តើលោកមេគយច្រក ទ្វារតំបន់អូរអន្លក់ គាត់ត្រូវប៉ាន់ជាមួយក្រុម ឈ្មួញក្នុង១ខែៗប៉ុន្មានម៉ឺន ប៉ុន្មានសែន ដុល្លារនោះទេ បានជាមកដល់បច្ចុប្បន្ន គេឃើញគាត់នូវតែសម្ងំលាក់លួច ឃុបឃិតជាមួយក្រុមឈ្មួញ អោយមានទំនិញ បង់ពន្ធមិនគ្រប់និង ទំនិញខុសច្បាប់លោតឆ័ត្រចូល មកក្នុងស្រុកធ្វើ…
ល្បីឈ្មោះលោក យឹម ផេង ស្នងការរងនគរបាលខេត្តកោះកុងជាកាងឲ្យប្រពន្ធនិងសាច់ញាតិនាំទំនិញគេចពន្ធគ្រប់ប្រភេទចូលទាំងយប់ទាំងថ្ងៃ?
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា ទំនិញគេចពន្ធដែលប្រពន្ធនិងសាច់ញាតិលោក យឹម ផេង នាំចូលតាមដែនសមុទ្រខេត្តកោះកុង គឺយកមកចែកចាយលើទីផ្សារក្នុងខេត្តកោះកុង និងចែកចាយមកដល់រាជធានីភ្នំពេញទៀតផង។ សមត្ថកិច្ចនៅក្នុងខេត្តកោះកុង ហាក់មានការយោគយល់ដល់លោក យឹម ផេង ទើបបណ្ដោយឲ្យប្រពន្ធនិងសាច់ញាតិលោក យឹម ផេង នាំចូលទំនិញគេចពន្ធជាច្រើនប្រភេទតាមអំពើចិត្តដើម្បីជាថ្នូរនឹង…
បនល្បែងលែងជាចំហរកន្លែងលក់ឡានយីហោ ៧៧៧ និង១៨៨អាជ្ញាធរខណ្ឌដូនពេញមិនហ៊ានបង្ក្រាបខ្លាចបាត់ផលប្រយោជន៍
ប្រភពដដែលបានបង្ហើបថា អ្នកគ្រប់គ្រងបនល្បែងមានលក្ខណៈផ្សារងងឹតក្នុងសង្កាត់ស្រះចក មានឈ្មោះ រ៉ា ជាមន្ត្រីកងរាជអាវុធហត្ថ ហើយបើកដំណើរការលេងជាច្រើនខែមកហើយមានដូចជា អាប៉ោង បៀអ៊ុងឌូ តូផែ និងសាប់សាមជាដើម ស៊ីសងចាញ់ឈ្នះក្នុងលក្ខណៈទ្រង់ទ្រាយធំចាប់ពី២០០០០រៀលដល់៥០០០០រៀល ឬលើសពីនេះក្នុងមួយដៃៗ។ ប្រជាពលរដ្ឋសង្កាត់ស្រះចកបានបញ្ជាក់ថាមានអ្នកចូលលេងល្បែងខ្លះចាញ់ ដល់ថ្នាក់យករថយន្ត និងរបស់មានតម្លៃផ្សេងទៀតទៅបញ្ចាំដើម្បីយកប្រាក់ទៅស្រង់ដើមទៀតផង។…
លោកសូ ចាន់ណារីជាអ្នកបេីកដៃអោយកម្មករខុសច្បាប់ចូលប្រទេសថៃនិងនំនេញគេចពន្ធគ្រប់ប្រភេទ
ប្រភពព័ត៌មានពីខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា ប្រជាពលរដ្ឋខ្មែរបានបង្វែរទៅឆ្លងដែនតាមច្រករបៀងក្រោមការគ្រប់គ្រង របស់លោក សូ ចាន់ណារី ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតកាន់តែច្រើនឡើងៗ ក្នុងនោះក៏មានការឆ្លងកាត់របស់ជនជាតិសៀមដែលមានមុខសញ្ញាមិនល្អ ឬមន្ត្រីដែលគេចពីក្រសែភ្នែកសមត្ថកិច្ចរបស់សៀមលួចឆ្លងដែនតាម ច្រករបៀង ចូលមកលេងកាស៊ីណូក្នុងទឹកដីខ្មែរជាហូរហែ។ ប្រភពដដែលបានបញ្ជាក់ថា ជនជាតិសៀមដែលឆ្លងដែនចូលទឹកដីខ្មែរតាមច្រករបៀង អាចប្រព្រឹត្តបទល្មើសផ្សេងៗ ខណៈការឆ្លងដែនរបស់ពួកគេគ្មានលិខិតស្នាម…
មន្ត្រីគយប៉ុស្តិ៍អូរដាស្រុកកំរៀងយកលុយពីប្រជាពលរដ្ឋរកស៊ីដឹកផ្លែឈើនិងដំណាំកសិផល?
ពលរដ្ឋមួយចំនូន ដែលជាអ្នករកស៊ីដឹកផ្លែឈើ ពីទឹកដីសៀមចូលទឹកដីខ្មែរ ឆ្លងកាត់ប៉ុស្តិ៍អូរដាស្រុកកំរៀង បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៦ មន្ត្រីគយប្រចាំការ នៅប៉ុស្តិ៍ត្រួតពិនិត្ យភូមិអូរដា បានបង្ខំឲ្យគាត់បង់ លុយថ្លៃដឹក ផ្លែឈើប្រមាណ…
លោកសូចាន់ណារីនគរបាលវរៈការពារព្រំដែនលេខ៩១១កំពុងតែរកប្រភពចំណូលសេដ្ឋកិច្ចពីពលករចំណាកស្រុកនិងទំនិញគេចពន្ធ
ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋរាយការណ៏ឲ្យដឹងថាច្រករបៀងជាច្រើននៅ ប៉ោយប៉ែតគ្រប់គ្រង ដោយនគរបាលវរៈការពារព្រំដែនលេខ៩១១ គឺលោក សូ ចាន់ណារី កំពុងតែរកប្រភពចំណូលសេដ្ឋកិច្ចពីពលករចំណាកស្រុក ទំនិញគេចពន្ធហូរចូល ក្នុងនោះមានទាំងម៉ូតូគេចពន្ធឆ្លងកាត់ផងដែរ។នៅចំណុចច្រកព្រៃ គប់ ទំនិញគេចពន្ធមួយចំនួនទៀតគឺជាទំនិញរបស់លោក សូ ចាន់ណារី មេបញ្ជាការវរៈការពារព្រំដែនលេខ៩១១…
Recent Comments