បង្ក្រា​ប​យក​ស្នា​ដៃ​ទៅ​​លើ​ល្បែ​ង​កន្ទុយ​លេខ​ដែល​មិ​ន​បង់លុយ​​ខែ ! តែ​មិន ប​ង្ក្រាប​ល្បែងភ្នាល់​ទឹកភ្លៀ​ង ព្រោះ​​ជា​ឆ្នាំង​បាយ​នៅ​​ខេត្ត​បា​ត់ដំបង​

បាត់ដំបង ៖ ថ្មីៗ​លោក ចាន់ សុផល អភិបាលខេត្ត​បាត់ដំបង ត្រូវបាន​គេ​សម្លឹង​ឃើញ​ថា អសមត្ថភាព​ហើយ​ពុករលួយ​ថែម​ទៀត ហ៊ាន​ប្រឆាំង​ទៅ​នឹង​គោលនយោបាយ​ច្បាប់​រដ្ឋ​របស់​ក្រសួងមហាផ្ទៃ ដែល​ដាក់ចុះ​ឱ្យ​គ្រប់​អាជ្ញាធរ​ក្នុងប្រទេស​កម្ពុជា ត្រូវបាន​អនុវត្ត​ឱ្យបាន​នូវ​គោលនយោបាយ​ភូមិ​-​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​នោះ​ជា​អាទិ៍ភាព ។​

​ហេ៎ស ! ជាការ​អស់សំណើច​បំផុត ព្រោះ​ថា​ទំនង​បែប​ល្បែង​កត់​ឆ្នោត បាល់ទាត់ កន្ទុយលេខ មិនទាន់​មាន​ស្រោម សំបុត្រ​បង់អាករ​ខែ​ថ្ងៃ​ចូល​ទៅ​តាម​ហោប៉ៅ​ផ្ទាល់ខ្លួន​ឯកជន និង​កេស​ខ្មៅ​របស់​ខេត្ត​បាត់ដំបង​នោះ ទើប​ថ្មីៗ​នេះ​គេ ឃើញ​លោក ចាន់ សុផល ដែល​អតីត​ជា​មេ​ហិរញ្ញវត្ថុ មន្ទីរ​ខេត្ត​សៀមរាប ដែល​សំបូរ​រឿងអាស្រូវ និង​បច្ចុប្បន្ន​ជា គណៈ​អភិបាលខេត្ត​បាត់ដំបង គេ​ទើប​ឃើញ​កំរើក​សកម្មភាព​ល្បែង​កត់​កន្ទុយលេខ​ជា​លើកដំបូង​យ​កបុង ឬ​ស្នាដៃ ឱ្យ​ក្រសួង​មហាផ្ទៃ​មើល​ថា គាត់​ពិតជា​អនុវត្ត​នយោបាយ​ភូមិ​-​ឃុំ​សុវត្ថិភាព​មែន​តែ​ធាតុ​ពិត​ត្រូវបាន​គេ​សង្ស័យថា ជា​ការបង្ក្រាប​គៀងគរ​ឱ្យ​មេ​ឆ្នោត​បាល់ មេ​កន្តុ​យ​លេខ និង​មេបន​ល្បែង​បៀរ​ប៉ោង​រត់​ជ្រក​ដឹង ! ។​

​តាម​ករណី​ចោទប្រកាន់​ពី​សំណាក់​ក្រុម​ប្រជាពលរដ្ឋ​យ៉ាង​ចំៗ​ថា អសមត្ថភាព និង​ឃុបឃិត​ពូក​រលួយ​ប្រឆាំង​ទៅនឹង អនុសាសន៍​នយោបាយរ​បស់​ក្រសួងមហាផ្ទៃ​នេះ ព្រោះ​គេ​ថា ឃើញ​បង្ក្រាប​កន្ទុយលេខ​តែ​ត្រង់​ល្បែង​ទឹកភ្លៀង​ដ៏​ធំ មាន​វង់ល្បែង និង​មេបន​ល្បែង​ធំៗ​គ្រប់​ប្រភេទ​ជ្រក​ពីក្រោម​លេង​ឈ្នះ​ចាញ់​១​ថ្ងៃៗ លុយរាប់​សែន​ដុល្លារ​នោះ ហេតុម្តេច​ក៏​លោក​អភិបាល​ខេត្ត​មិន​បញ្ជា​ឱ្យ​ស្នងការ ស ថេត និង​មេបញ្ជាការ​អាវុធហត្ថ ប៉ោ វណ្ណៈ ចុះបង្ក្រាប​ផង ។​

​ទោះបី​សកម្មភាព​ចុះ​បង្ក្រាប​ល្បែង​កន្ទុយលេខ នៅ​ក្រុង​បាត់ដំបង ក្រោម​អំណាច​លោក ច័ន្ទ សុផល ជា​គណៈ​បញ្ជា ការឯកភាព​ខេត្ត ទទួលបាន​លទ្ធផល​ល្អ​ក៏ពិតមែន ! ប៉ុន្តែ​រឿង​ដែល​ចម្លែក គឺ​ល្បែងភ្នាល់​ទឹកភ្លៀង​ដែល​ដាក់​ទីតាំង នៅ​ចំណុច ស្រែ ១០០ ក្នុង​សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ហាក់​ពុំ​ដែល​ឃើញ​មាន​ចំណាត់ការ​ចេញ​ពី​លោក​អភិបាល ខេត្ត ចាន់ សុផល និង​លោក​ស្នងការ ស ថេត និង​ប៉េអឹម ប៉ោ វណ្ណៈ ទាល់តែសោះ ឬ​មួយ​ក៏​ត្រូវបាន​មេ​ល្បែង​ទឺក ភ្លៀង​បង់លុយ​ឱ្យ​១​ខែៗ​តាម ឋានានុក្រម​ធំ​តូច ៣០០០-៥០០០-១​ម៉ឺន​ដុល្លារ គេ​ថា​មែន ! ។ ព្រោះ​រហស្សនាម អា​ត្នោតជុំ និង​អា​តាល់ ដែល​ជា​មេខ្លោង កាង​ល្បែង​ទឹកភ្លៀង​នៅ ខេត្ត​បាត់ដំបង បាន​អួត​ពើងទ្រូង​បង្កើត​សាខា នៅតាម​បណ្តា​ផ្សារ​គ្រប់​ទីកន្លែង​ក្នុង​ខេត្ត​ថែម​ទៀត​ថា មិន​ខ្លាច​នរណា​បង្ក្រាប​ទេ ! ព្រោះ​ខ្លួន​បង់លុយ​បិទមាត់​រាល់​មន្ត្រី​ពាក់ព័ន្ធ ១​ខែៗ​រាប់សែន​ដុល្លារ​ឯណោះ រួម​និង​ចំណាយ​មិន តិច​ទេ ដើម្បី​បិទមាត់​អភិបាលខេត្ត ចាន់ សុផល និង​លោក​ស្នងការ ស ថេត នោះ​។​

​មានការ​ចោទសួរ​តាម​ទូរស័ព្ត បន្ទាប់​ពី​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ល្បែង​កន្ទុយលេខ ដោយ​លោកស្នងការ​នគរបាល​ខេត្ត បាត់ដំបង ស ថេត ថា បើ​ល្បែងភ្នាល់​ទឹកភ្លៀង​នៅ​ខេត្ត​បាត់ដំបង លោក​ចៅហ្វាយខេត្ត ច័ន្ទ សុផល និង​លោក​ស្នងការ មិន​ហ៊ាន​ចុះ បង្ក្រាប ព្រោះ​តែ​ខ្លាច​បាត់បង់​ផលប្រយោជន៍​ធំ​ទៅហើយនោះ គួរ​ដាក់​បញ្ចូល​ល្បែងភ្នាល់​ទឹកភ្លៀង​ក្នុង​ខេត្ត​មួយ​នេះ ទៅជា ល្បែង​ប្រពៃណី​ល្បែងភ្នាល់​ប្រចាំខេត្ត​តែម្តងទៅ ។ ព្រោះ​បើ​គ្រាន់​តែ​ជន​ទុច្ចរិត​បង្កើត​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​ដុះ​ស្លែ​តាំង ពី​សម័យកាល​អតីត​អភិបាលខេត្ត ប្រាជ្ញ ច័ន្ទ រហូតមក​ដល់​អភិបាល​ខេត្ត ច័ន្ទ សុផល ក៏​នៅតែ​មិន​អាច​មាន​សមត្ថភាព​ក្នុងការ បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ឱ្យ​ស្មើភាព​គ្នា​បាន​ផង​នោះ គឺ​វា​បាន​ជះ​ឥទ្ធិពល​ដល់​អំណាច​អសកម្ម​របស់​គណៈ​បញ្ជាកា​រ​ឯកភាព ខេត្ត ដែល​មាន​បុព្វសិទ្ធិ​បញ្ជា​ទាំង​កម្លាំង​កងរាជអាវុធហត្ថ កម្លាំង​យោធា​ខេត្ត និង​កម្លាំង​នគរបាល​ខេត្ត​ក្នុង​ការទប់ស្កាត់​បទ ល្មើស​ចោរកម្ម និង​អសន្តិសុខ​ភូមិ​-​ឃុំ​សុវត្ថិភាព​នោះ ។ តើ​អាច​ចាត់ទុកបាន​ថា ជា​ថ្នាក់ដឹកនាំ​ដែល​មាន​សមត្ថភាព​ពិតប្រាកដ បាន​ដោយ​របៀប​ណា ? ។ ករណីនេះ អាច​ចោទប្រកាន់​ទេ​ថា ប្រឆាំង​ទៅនឹង​ក្រសួង​មហាផ្ទៃ​នោះ ។​

​ក្រុម​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង បាន​សម្តែង​នូវ​ការ​មិន​ពេញចិត្ត​ទាល់តែសោះ ចំពោះ​ចំណាត់កា​រលោក​អភិបាល ខេត្ត ច័ន្ទ សុផល ដែល​ហ៊ាន​ដាក់​បទបញ្ជា​ឱ្យ​លោកស្នងការ ស ថេត អនុវត្ត​ចុះបង្ក្រាប​តែ​ទៅលើ​ល្បែង​កន្ទុយលេខ ប៉ុន្តែ​បែរជា មើលមិនឃើញ​មេ​ល្បែងភ្នាល់​ទឹកភ្លៀង​ដុះ​ស្លែ​តែងតែ​មក​ប្រជុំ​ក្បាល​គ្នា​នៅ​បេនឡាន​ផ្សារ​បឹង​ឈូក រហូត​សម្តែង​ការ​ហ៊ោ កញ្ច្រៀវ ពេញ​បេនឡាន​នៅពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ​ដូច​ក្រុម​សង្គមងងឹត ។ ហើយ​មាន​ការ​ចោទសួរ​ថា បើ​គ្រាន់តែ​ចេញ មុខ​បង្ក្រាប​ល្បែង​កន្ទុយលេខ រួច​ការ ពារ​ល្បែងភ្នាល់​ទឹកភ្លៀង​បែប​ហ្នឹង វា​ស័ក្តិសម​ជា​ថ្នាក់ដឹកនាំ​ដែល​អនុវត្ត​យក​ច្បាប់​ជាធំ ឬ​គ្រាន់តែ​អនុវត្ត​តាម​ការចង់បាន​របស់ មេ​ល្បែង​ភ្នាល់​ទឹកភ្លៀង​ដែល​មាន​រហស្សនាម​ត្នោតជុំ និង​អា​តាល់ ដើម្បី​ពង្រីក​ឱ្យមាន សេវា​ល្បែងភ្នាល់​ទឹកភ្លៀង​កាន់តែ​មាន ការពេញនិយម​ក្នុង​អាណាចក្រ​ខេត្តបាត់ដំបង​មែន ! ឬក៏​មេកត់​បាល់ទាត់ មេ​ល្បែង បៀ​រ អាប៉ោង​សៃវៀន​បញ្ជល់មាន់​អស់នោះ​ពុំទាល់​ទៅ​ចុះ​ឈ្មោះ​បង់​ខែ​ដល់​ហោប៉ៅ​ឯកជន​តាម​លេខ​រៀង​នោះ ។​

​ការិយាល័យ​យើង​សូម​ជូន​យោបល់​ទៅ​ចុះ​ថា បើ​ចង់​មានឈ្មោះ​ល្បី​ប្រឆាំង​ទៅនឹង​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ដែល​មហាផ្ទៃ​ដាក់​ចុះ​នោះ ក៏​គួរ​កុំ​បង្ក្រាប​ល្បែង​កន្ទុយលេខ​ស្អី ! នោះ ទើប​វា​ស្មើភាព​ពិតប្រាកដ ។ ហើយ​ឯ​ល្បែងភ្នាល់​ទឹក ភ្លៀង​មេ​ធំ​ប្រចាំ​ខេត្ត​បាត់ដំបង ដែល​បង្កប់ និង​ក្រុម​ភេរវកម្ម​បទល្មើស​ចោរ និង​ជន​គ្រឿងញៀន​គ្រប់ជំពូក​នោះ គឺ​បាន ចំណាយ​លុយ​រាប់សែន​ដុល្លារ ១​ខែៗ ទើប​បិទមាត់​អាជ្ញាធរ​ដែល​មាន​អំណាច​បង្ក្រាប​វា ឱ្យ​បាន​លេង​យ៉ាង​ខុសច្បាប់​នេះ គេ​មិន​ជឿថា ឧបនាយក​រដ្ឋ ស ខេង មហាផ្ទៃ មិនដឹង​នោះ​ទេ ។​/

sorkheng_sorthet_chansophal_1