​ដៃជើងឧ​កញ៉ា​ទ្រីភា​ពនៅតែ​បន្ដសកម្ម​ភាពកាប់​និងដឹកជញ្ជូ​នឈើដែ​លមានមេ​ខ្លោងស្រ៊ាង​ម៉េង

ប្រជាពលរដ្ឋ​រាយការណ៏ឲ្យដឹងថាឃ្លាំង​​ឈើ​ដ៏​ធំ​​ចំនួន​២​របស់​ក្រុមហ៊ុន ទ្រី ភាព នៅ​ស្រុក​សៀម​ប៉ាង ខេត្ដ​ស្ទឹង ត្រែង ឃ្លាំង​១​ត្រូវ​បាន​បិទ កាលពី​ថ្ងៃ ទី​១៥ ខែកក្កដា ឆ្នាំ​២០​១៥ ដែ​ល​គ្រប់ គ្រង​ដោយ​ឈ្មោះ​ប៉ូ​លី និង​ឈ្មោះ​យ៉ាត ។ ចំណែកឯ​ឃ្លាំង​មួយទៀត​នៅ​ចំណុច​វ៉ៃ​ថ្ម គ្រប់គ្រង​ដោយ​ឈ្មោះ​​វ៉ា និង​ឈ្មោះ​អ៊ុន ​នៅតែ​បន្ដ​ប្រមូល​ទិញ​ឈើ​ចូល និង​ដឹក ឈើ​ចេញ ស្របពេល​ដែល​មេ​របស់​ពួក គេ​ឧកញ៉ា ទ្រី​ភាព​​ថា បញ្ឈប់​សកម្មភាព កាប់​ឈើទៀតហើ​យ ។សេចក្តីរាយ​រាយការណ៍ពីប្រជាពលរដ្ឋបន្តថា​ជំនួញ​ឈើ រប​ស់​ឧកញ៉ា ទ្រី​ភាព គឺ​ប្រើប្រាស់​ដៃជើង របស់​គាត់​រួមមាន ១-​ឈ្មោះ ចាន់​ មុនី ជា​អ្នកគ្រប់គ្រង​ឈើ​ឲ្យ​ឧកញ៉ា ទ្រី​ភាព ក្នុង​​ខេត្ដ​រតនគិរី និង​ខេត្ដ​ស្ទឹងត្រែង ២- ឈ្មោះ ស្រ៊ាង ម៉េង និង​ឈ្មោះ​វី ដា ជា អ្នកគ្រប់គ្រង​ឈើ​​នៅ​ស្រុក​សៀម​ប៉ាង ខេត្ដ​ស្ទឹង​ត្រែង ,៣-​ឈ្មោះ អ៊ុក គឹម​សាន្ដ ដែល​ជា​ដៃស្ដាំ ឧកញ៉ា ទ្រី​ភាព គ្រប់គ្រង ប្រមូល​ទិញ​ឈើ​នៅ​ខេត្ដ​ព្រះវិហា​រ និង កំពង់ធំ ​។ ថ្មីៗ​នេះ អ៊ុក គឹម​សាន្ដ​កំពុង ប្រមូល​ទិញ​ឈើ​នៅ​ចំណុច​អូរ​ពោធិ៍ ស្ថិតក្នុង​ព្រំប្រទល់​ខេត្ដ​កំពង់ធំ និង​ខេត្ដ​ព្រះ វិហារ ដឹ​ក​​ដោយ​ឡាន​យី​ឌុប ក្នុង​១​យប់ៗ រាប់​សិប​គ្រឿង លាន់​កងរំពង​ប៉ះពាល់ ដល់​ដំណេក​ប្រជាពលរដ្ឋ និង​បំផ្លាញ​ផ្លូវ ដ៏​ធ្ងន់ធ្ងរ​ផ​ងដែរ​ ។
​​ប្រជាពលរដ្ឋ​បានឲ្យដឹងថា​អ្នក ដែល​ប្រមូល​​ទិ​ញ​ឈើ​ឲ្យ​ឧកញ៉ា ទ្រី​ភាព ដោយ​មិន​ចាំបាច់​គិតថា ឈើ​មាន​ច្បាប់ ឬ​អត់​ច្បាប់ ត្រូវបាន​បែងចែក​ស្លាក សញ្ញា​សម្រាប់​សម្គាល់​ ទី​១-​​អក្សរ L ដែល​វ៉ៃ​នៅលើ​ឈើ ត្រូវបាន​ឲ្យ​ឥទ្ធិពល ទៅលើ​ឈ្មោះ តាំង វី​រ៉ា​ដា ជា​អ្នកកាន់កាប់​គ្រ​ង់ គ្រង ,​ទី​២-SK ដឹកនាំ​​ដោយ​សមត្ថកិច្ច មួ​យរូប ទី​៣-​អក្សរ​M គ្រប់គ្រង​ដោយ​ឈ្មោះ ស្រ៊ាង ម៉េង និង​ទី​៤-​អក្សរ CK​គ្រប់ គ្រង​ដោយ​ឈ្មោះ​ណែ​ត ​ជា​អ្នក​មើល​ការ ខុស​ត្រូវ ។ ដូច្នេះ​អ​ស់លោក​ដែលមាន ឈ្មោះ​ខាងលើ​នេះ ពិតជា​មិន​ធម្មតា ជោគជ័យ​ទាំង​ការកាប់បំផ្លា​ញ​ព្រៃឈើ ជោគជ័យ​រត់ការ​យក​គោរមងារ​ឧកញ៉ា បា​ន​សម្រេច​ទៅ​ហើយ ។
​ក្រុម​ឧកញ៉ា ទ្រី​ភាព​បាន​លួច​ទម្លាយ ថា​ស​ក​ម្មភាព​កាប់​ឈើ និង​ប្រមូល​ទិញ ឈើ​របស់​ក្រុម​អក្សរ​L,SK,M និង​CK ពិតជា​មាន​ចេតនា​បំផ្លិចបំផ្លាញ​ព្រៃឈើ កម្ពុជា​ឲ្យវិ​នាស​ហិន​ហោច មិន​ត្រឹមតែ ពួកគេ​ប្រើប្រាស់​ទឹក​លុយ​ឱ្យ​ប្រជាពលរដ្ឋ និង​ឈ្មួញ​ចូល​កាប់​ព្រៃ​ក្នុង​តំបន់ហាមឃាត់​បណ្ដោះ​​ទេ ពួកគេ​ថែមទាំ​ង​ប្រើ​វិធីសាស្ដ្រ ចាំ​ទិញ​ឈើ​ពី​បងប្អូន​ជនជាតិ​ថែមទៀត​ផង ។​ក្នុងករណី​ដែល​លុយ​បាន​ទម្លាក់​គ្រប់ ចំនួ​ន និង​ទាន់​ពេលវេលា អស់លោក​ ដែល​មានឈ្មោះ​ជា​ដៃជើង​ឧកញ៉ា ទ្រី ភាព ខាងលើនេះ បាន​ប្រមូល​ឈើ​ចូល​ឃ្លាំង ដឹ​ក​ដោយ​ឡាន​យី​ឌុប​ចេញ​ពី​ទីតាំង​ទាំង នោះ យក​ម​ក​ស្ដុក​ទុក​នៅ​ទីតាំង​ឧកញ៉ា ទ្រី​ភាព​ដ៏​ធំ​នៅ​ជិត​ថ្មាត​ពង ទល់មុខ​ភ្នំ​តូ​ច លើ​កំណាត់​ផ្លូវជាតិ​លេខ​៥១ ស្រុក​សំរោង ទង ខេត្ដ​កំពង់ស្ពឺ ។
បើទោះជា ឧកញ៉ា ទ្រី​ភាព​មេ​ឈ្មួញ​ឈើ​ដ៏​​ធំ​នៅ​​កម្ពុជា បច្ចុប្បន្ន​ថា​ដកខ្លួន​ចេញពី​មុខរបរ​នេះ។ ប៉ុន្ដែ​សកម្មភាព​លោក​អ៊ុក គឹម​សាន្ដ អតីត​ជា​ប្រធាន​សន្ដិសុខ​ការពារ​ព្រៃឈើ​ ឲ្យ​ឧក​ញ៉ា ទ្រី​ភាព និង​ជាប់​ក្នុង​បទឧក្រិដ្ឋ កម្ម​ព្រៃឈើ ត្រូវបាន​ចាប់ខ្លួន​ម្ដង​រួច​មក ហើយ​នៅ​ខេត្ដ​កោះកុង និង​ជាប់​ឈ្មោះ ​គំរាមកំហែង​គ្រប់​​រូបភាព​លើ​ប្រជា​ពល រដ្ឋ​នៅ​ស្រុក​វាលវែង ខេត្ដ​ពោធិ៍សាត់ បាន​ចេញ​មុខ​មើល​ការខុសត្រូវ បន្ទាប់ ​ពី​ឧកញ៉ា ទ្រី​ភាព ជាមួយ​និង​លោក​​ចាន់ មុនី ។
​ប្រជាពលរដ្ឋ​បាន​និយាយថា នៅ​ខេត្ដ កំព​ង់ធំ​ទាំង​យប់​ទាំង​ថ្ងៃ ប្រភេទ​ឡាន​យី​ឌុប ភ្លៅ​៥​បាន​ដឹក​ជញ្ជូន​ឈើ​សុទ្ធតែ​មាន​ស្លាក សញ្ញា​របស់​ក្រុមហ៊ុន​ទ្រី​ភាព​យ៉ាង​គគ្រឹក គ​គ្រេង​និង​ផ្ទុ​យ​ពី​អ្វី​ដែល​ឧកញ៉ា ទ្រី​ភាព ថា បញ្ឈប់​សកម្មភាព​កាប់​ឈើ​ជាក់ស្តែង លោក ទ្រី ភាព ពុំ​ដែល​កាន់រ​ណា​យន្ត​​ទៅ​អារ​ផ្តួលរំលំ​ដើមឈើ​មួ​​យ​ដើម​នោះទេ គឺមាន​តែ​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ​កាប់​តែ​ប៉​ណ្ណោះ ។
​មុខ​ជំនួញ​ឈើ​របស់​ឧកញ៉ា ទ្រី​ភាព ពិតជា​​បាន​​ជះ​ឥទ្ធិពល​ដ៏​អាក្រក់​ប៉ះពាល់ ដល់​សង្គមជាតិ ។ប៉ុន្ដែ​សកម្មភាព​ទាំងនេះ​បាន​ក្លាយ ទៅ​ជា​ភាពមានបាន ទ្រព្យសម្បត្ដិ​ស្ដុ​ក ស្ដម្ភ​របស់​​ឈ្មួញ​នេះ​ជាមួយ​អំណាច​យ៉ាង ធំធេង​ទៅវិញ ។​
​ប្រជាពលរដ្ឋ​បាន​និយាយថា សកម្មភាព​ដឹ​កឈើ​ នេះ​បាន​បង្ហាញ​ទ្រង់ទ្រាយ​ធំ​ចេញពី​ខេត្ដ រតនគិរី មាន​ឈ្មោះ​លោក សុខ វី​សាល ជា​អ្នក ចាត់ចែង​ដឹក និង​លោក​ចាន់ មុនី ​ជា​អ្នក គ្រ​ប់គ្រង​រួម ហើយ​នៅ​ខេត្ដ​កំពង់ធំ ព្រះវិហារ មាន​លោក​អ៊ុក គឹម​សាន្ដ ជា អ្នក​ចេញ​មុខ​រត់ការ ។ ដោយឡែក​នៅ​ ស្រុក​សៀម​ប៉ាង​ឃ្លាំង​ឈើ​​វ៉ៃ​ថ្ម ដែល​គ្រប់ គ្រង​ដោយ​លោក ប៊ុន ថន ហៅ វ៉ា និង​លោក​អ៊ុន ប្រមូល ទិញ និង​ដឹកជញ្ជូន​ចេ​ញ​ផង​តាមរយៈ​រូប ភាព​ប្រមូល​ឈើ​ចាស់ៗ​​ដឹក​ចេញ​ដើម្បី បញ្ចប់​សកម្មភាព ដូច​អ្វី​ដែល​ឧកញ៉ា ទ្រី​ភាព​ធ្លាប់​អះអាង កន្លងម​ក ។​
​ពាក់ព័ន្ធ​ករណី​នេះ​មិនអាច ទាក់ទង​បាន​ទេ​​ពី​ឧ​កញ៉ា ទ្រី​ភាព ថា​តើ ការ​ដឹកឈើ​នោះ​ជា​របស់​គាត់ ឬ​ជា​សកម្ម ភាព​ដៃ​ជើង​របស់​គាត់ ពិតប្រាកដ​យ៉ាងណា​នោះទេ ។សូម​បញ្ជាក់​ថា ការអះអាង​របស់​ឧកញ៉ា ទ្រី ភាព បញ្ឈប់​ដឹក​និង​អាជីវកម្ម​ឈើ​មិន រំពឹងថា ជា​ការពិត​នោះ​ឡើយ​ខណៈ​ក្រុម​ដៃ​ជើ​ង​របស់​គាត់​នៅតែ​ប​ន្ដ​ការដឹកជញ្ជូន​ឈើ​ យ៉ាង​សកម្ម​ចេញពី ខេត្ដ​រតនគិរី​,​សៀមរាប​,​កំពង់ធំ​,​ព្រះវិហារ ជា​បន្ដបន្ទាប់​មិន​​លោះ​ថ្ងៃនោះ ៕

80