នាយ​គយ​ច្រក​​ប៉ាក់​ខ្លង​បើ​កដៃ​ឱ្យ​ឈ្មួ​ញ​ភរិយា​​លោក យឹម ផេង ​ឈ្មោះ ​ពែ​ក រ​តនៈ (​ហៅ​ចែ​រត​នៈ​)​ឬ​(​ចែ​​ណាក់​)​​នាំចូ​ល​ទំនិញ​គេចពន្ធ​​យ៉ាង​ពេ​ញបន្ទុក !

កោះកុង ៖ តាម​ប្រភព​មន្ត្រី ទម្លាយ​ថា លោក យឹម ផេង  ស្នងការរង​នគរបាល​ទទួលបន្ទុក ផ្នែក​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច  នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កោះកុង ដោយសារតែ​គាត់​ជា មេ​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋ កិច្ច បែរជា​ឱ្យ​ភរិយា​រកស៊ី​នាំ  ទំនិញគេចពន្ធ​ខុសច្បាប់​ពី​ថៃ​ម៉ា សេរី ពេញ​ខេត្ត​កោះកុង ហើយ  ករណី​នេះ​មិន​ដឹង​ថា តើ​លោក ឧត្តមសេនីយ៍ត្រី សំ ឃិត​វៀន  ដែល​ជា​ស្នងការ​បាន​ជ្រាប​ដែរ​ឬ យ៉ាងណា​នោះ​ទេ ។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ  បានឱ្យដឹង​ថា​សមត្ថកិច្ច​ច្រក​ប៉ាក់ ខ្ល​ង ដែល​រួមមាន​ទាំង​គយ​និង  ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត ឃុប  ឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឱ្យ​ឈ្មួញ​ភរិយា លោក យឹម ផេង ឈ្មោះ ពែ​ក រតនៈ  ហៅ​ចែ​ណាក់ នេះ​បាន​រកស៊ី​នាំ ចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុស ច្បាប់​ស្រេច​តែ​អំពើ​ចិត្ត​បំផ្លាញ ចំណូល​ពន្ធ​រដ្ឋ​យ៉ាង​ច្រើនសន្ធឹក សន្ធាប់​ក្នុង​មួយខែៗ ។

​បញ្ហា​នេះ​ដែរ លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិនត្រូវ មើលរំលង​តទៅទៀត​ទេ​ព្រោះ សមត្ថកិច្ច​គយ​កំពុង​ប្រព្រឹត្ត​អំពើ ពុករលួយ​យ៉ាង​ពេញបន្ទុក​ជា មួយ យឹម ផេង ដែល​គួរតែ​ស៊ើប  អង្កេត ។

​ជាងនេះទៅទៀត លោក គុណ ញឹម ដែល​ជា​អគ្គនាយក  នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ មិន​ត្រូវ​បណ្តែតបណ្តោយ​អោយ ប្រធានការិយាល័យ​គយ​ច្រក ប៉ាក់​ខ្លង​ឈ្មោះ ជឿ សាវុន និង ប្រធាន​សាខាគយ​ខេត្ត​កោះកុង  ប៉ាង វណ្ណ​ថន ឃុបឃិត​គ្នា​ធ្វើ​អ្វីៗ  តាម​អំពើ​ចិត្ត​ទៀត​នោះ​ទេ​ដើម្បី កំណែទម្រង់​គយ​នេះ ។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ  បានអោយដឹងថា ឈ្មួញ​ភរិយា  លោក យឹម ផេង ឈ្មោះ ពែ​ក  រតនៈ ហៅ​ចែ​ណាក់ គឺជា​ឈ្មួញ  រកស៊ី​នាំចូល​ទំនិញ​គេច​ពន្ធ​និង​ទំ និ​ញ​ខុសច្បាប់​ពី​ប្រទេស​សៀម  ឆ្លងកាត់​ច្រក​ប៉ាក់​ខ្លង​ជាច្រើន​ឆ្នាំ មកហើយ ដោយ​ពុំ​មាន​សមត្ថ  កិច្ច​ជំនាញ​ណា​ហ៊ាន​ប៉ះពាល់ នោះទេ ។ ការ​ដែល​ឈ្មួញ ពែ​ក  រតនៈ អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ  និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​អនាធិបតេយ្យ គឺ​ដោយសារតែ​គាត់  ចេះ​បែងចែក​ផលប្រយោជន៍ ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ដូចជា​គយ  នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋ  កិច្ច​ខេត្ត​និង​នគរបាល​ប្រឆាំង​បទ ល្មើស​សេដ្ឋកិច្ច​ក្រសួង​ឈ្មោះ  ម៉ៅ ចាន់​វិជ្ជា នោះ​ជា​ដើម ។

​បើ​តាម​ប្រភព​ឱ្យដឹង​ទៀត  គឺ​មេ​ឈ្មួញ​បាន​ដឹក​ទំនិញ​តាម ទូក​ធំៗ​ចូល​មក​កាន់​ដងព្រែក កោះ​ប៉ោ ស្ថិតនៅក្នុង​ភូមិ ២  សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេ​ម  រ​ភូមិន្ទ ហើយ​បន្ត​លើកដាក់​លើ  រថយន្ត​យក​ទៅ​ស្តុក​ទុក​សម្រាប់ លក់​បោះ​ដុំ​ឱ្យ​ឈ្មួញកណ្តាល​នៅ ក្នុង​ខេត្ត​កោះកុង រី​ឯ​មួយ​ផ្នែក  ទៀត​ដឹក​ជញ្ជូន​ទៅ​កាន់​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ផ្សេងៗ ។​

​ឯ​លោក ជឿ សាវុន ប្រធាន  ការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក ប៉ាក់​ខ្លង​និង​លោក ប៉ាង វណ្ណ​ថន  ប្រធាន​សាខាគយ ខេត្ត​កោះកុង  ត្រូវ​គេ​សង្ស័យថា​ទទួលបាន​ផល  ប្រយោជណ៍​ពី​ភរិយា​លោក  យឹម ផេង ឈ្មោះ ពែ​ក រតនៈ  ហៅ​ចែ​ណាក់ ជាប្រចាំ ទើប  បណ្តោយ​ឱ្យ​មេ​ឈ្មួញ​រូបនេះ​នាំ ចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុស ច្បាប់​ស្រេច​តែ​អំពើ​ចិត្ត ហើយ  ការ​នាំចូល​ទំនិញគេចពន្ធ​តាម ច្រក​ប៉ាក់​ខ្លង​របស់​ភរិយា​លោក យឹម ផេង ឈ្មោះ ពែ​ក រតនៈ  ហៅ​ចែ​ណាក់ និង​ឈ្មួញ​ដទៃ ទៀត ធ្វើ​ឱ្យ​រដ្ឋ​ខាតបង់​ចំណូល  ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​ផលប្រយោជន៍​បាន​ទៅ លើ​ក្រុម​សមត្ថកិច្ច​ពុករលួយ​ប្រចាំ ច្រក​ប៉ាក់​ខ្លង​និង​ខេត្ត​កោះកុង នោះ​តែម្តង ។ ហើយ​ដែល​អំពើ  ពុករលួយ​ទាំងនេះ​នូវក្រោម​ក្រសែភ្នែក​របស់​លោក ប៊ុន លើ​ត  និង​លោក សំ ឃិត​វៀន ជា​អភិ  បាល​ខេត្ត និង​ស្នងការ​ខេត្ត​កោះ  កុង​នោះ​ឯ​ដែល​គេ​ពុំ​ឃើញ​គាត់ កម្រើក​ត្រគៀក​ទប់ស្កាត់​សោះ​៕
​ដោយ ៖ ឆ្លាម​ស​

image6