ពលរ​ដ្ឋរិះ​គន់គ​យច្រកទ្វា​រភ្នំដិនរក​ចំណូលពី​ទំនេញឆ្ល​ងដែន​ខុសច្បា​ប់គ្រប់ប្រ​ភេទ?

ប្រជាពលរដ្ឋ​ស្រុក​គិរីវង់ ខេ​ត្តា​កែវ ដែល​រស់នៅ​ក្បែរ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ភ្នំ​ដិ​ន ខេត្តតាកែវ បាន​បង្ហើប​ថា ទំនិញ​នាំចូល​ពី​ប្រទេស​យួន  មាន អង្ករ គ្រឿងឧបភោគ​-​បរិភោគ បន្លែ ដែក និង​ទំនិញ​មួយចំនួនទៀត​។ ចំណែក​ទំនិញ​ដែល​នាំ​ពី​ប្រទេស​កម្ពុជា​ចូលទៅ​ប្រទេស​យួន​គឺមាន​តិចតួច​ហើយ​ការប្រមូល​ពន្ធ​នាំចេញ​នេះ​ក៏បាន​តិចតួច​ដែរ​។ ប្រភព​ដដែល បាន​បញ្ជាក់ថា ទំនិញ​ដែល​នាំ​ពី​ប្រទេស​យួន​ចូល​ប្រទេស​កម្ពុជា ភាគច្រើន​មានការ​បង់ពន្ធ​ត្រឹមត្រូវ តែ​ក៏មាន​ការឃុបឃិត​នាំចូល​ទំនិញគេចពន្ធ​ផងដែរ ដូច្នេះ​ប្រសិនបើ​មន្ត្រី​ជំនាញ ពិសេស​មន្ត្រី​បម្រើ​ការងារ​នៅ​ការិយាល័យ គយ និង​រដ្ឋាករ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ភ្នំ​ដិ​ន​ប្រមូល​ពន្ធ​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ នោះ​ចំណូល​ពន្ធ​រដ្ឋ​អាចមាន​ចំនួន​ច្រើនជាង​១​លាន​៧​សែន​ដុល្លារ​ក្នុងអំឡុងពេល​៧​ខែ​ដើម​ឆ្នាំនេះ​។​

​គួរ​បញ្ជាក់ថា នគរបាល​អន្តោប្រវេសន៍ នៅ​ច្រកទ្វារព្រំដែន​ភ្នំ​ដិ​ន ត្រូវបាន​ប្រជាពលរដ្ឋ​មូលដ្ឋាន​រិះគន់ថា បាន​ដើរ​យកលុយ​តាំងពី​ទូក និង​ឡាន​ដឹកស្រូវ មិន​ថា របស់​ប្រជាពលរដ្ឋ​ខ្មែរ ឬ​ប្រជាពលរដ្ឋ​យួន​ឡើយ បូករួម​ទាំង​បណ្ដោយ​ឲ្យ​ក្រុម​ឈ្មួញ នាំចូល​ទំនិញគេចពន្ធ​ពី​ប្រទេស​យួន​មក​កម្ពុជា ដោយ​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​នោះទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ឲ្យ​តែ​ក្រុម​ឈ្មួញ​ទាំងនោះ បង់លុយ​ឲ្យ​គ្រប់ មន្ត្រី​ដែល​ឈរជើង​នៅ​ច្រក​ភ្នំ​ដិ​ន មិន​ខ្វល់​ពី​គុណភាព​ទំនិញ​ឡើយ​។​

​ជុំវិញ​បញ្ហា​នេះ ប្រជាពលរដ្ឋ​ស្រុក​គិរីវង់ បាន​សំណូមពរ​ដល់​អាជ្ញាធរ​ខេ​ត្តា​កែវ ពិសេស​លោក ឡាយ វណ្ណៈ មិនគួរ​រក្សា​ភាពស្ងប់ស្ងាត់​បន្តទៀត​នោះទេ គឺ​មេត្តា​ត្រួតពិនិត្យ​ភាពមិនប្រក្រតី​ទាំងនេះ​ឡើងវិញ​ ​៕

pp-cantho-05