Category Archives: ព័ត៌មានសំខាន់
មេឈ្មួញដុះស្លែឈ្មោះតាម៉ុងនិងចែវណ្ណីទិញក្បាលលោកពុំវិមុលនាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់កាវលៀសក្នុងតំបន់អភិរក្ស
ខេត្តពោធិ៏សាត់៖ ប្រជាពលរដ្ឋប្រកបមុខ របរធ្វើនេសាទប្រើឧបករណ៍ នេសាទលក្ខណៈគ្រួសារ ជាប្រពៃណីរស់នៅឃុំកំពុងលួង ស្រុកក្រគរខេត្តពោធិ៍សាត់ ។លៀសដែលដឹកតាម កាណូតយកមកឡើងឡាន នៅជើងកំពុងលួង ដោយមានឈ្មោះ ១.តាម៉ុង២.ឈ្មោះ ចែវណ្ណីអ្នកទាំង២បានធ្វើសកម្មភាព បទល្មើសនេសាទប្រើ ឧបករណ៍ហាមឃាត់ឈ្នាង អូសលៀសនៅចំណុច…
លោក ប៉ុន ប៊ុនឈានមានជំនាញជំរិតយកលុយពីឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញ?
តាមការអះអាងរបស់ឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញ បន្លែ ផ្លែឈើពីស្រុកយួនចូលតាមច្រកភ្នំដិន និងច្រកក្នុងស្រុកអង្គរបុរីខេត្តតាកែវ ហើយឆ្លងកាត់ក្រុងដូនកែវ បានឲ្យដឹងថាពួកគាត់ត្រូវបង់លុយឲ្យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃជាប្រចាំ ទៅតាមការកំណត់។ការដឹកជញ្ជូនទំនិញតាមរថយន្តតូចៗឆ្លងកាត់ផ្លូវជាតិ លេខ២ប្រសិនបើមិនចង់មានការរំខានពីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃទេនោះ គឺក្នុងមួយខែត្រូវបង់ជិត១០០០ដុល្លារហើយថ្លៃក្បាលរថយន្ត១គ្រឿង ថែមទៀតដែលគេហៅថា ជាលុយថ្លៃបាយ។ប្រសិនបើឈ្មួញឬអាជីវករណាម្នាក់ហ៊ានតវ៉ាជាមួយ មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រោមការគ្រប់គ្រងរបស់លោក ប៉ុន…
GW រិះគន់ថាមន្ត្រីរដ្ឋាភិបាលរួមដៃជាមួយក្រុមហ៊ុនទ្រីភាពបំផ្លាញព្រៃឈើទាំងស្រុង !
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អង្គការ Global Witness (GW) បានឱ្យដឹងថា គឺក្រុមហ៊ុនរបស់លោកឧកញ៉ាទ្រីភាព ដែលជាក្រុមហ៊ុនកាប់ឈើធំបំផុតរបស់កម្ពុជា បានរំលោភច្បាប់ជាតិ និងអន្តរជាតិ តាមរយៈការបង្កើតបណ្តាញឃុបឃិតរត់ ពន្ធសម្ងាត់ ដើម្បីជួយសម្រួលដល់ «ការកាន់កាប់ឈើខ្នាតធំរបស់ឧស្សាហកម្មរបស់ខ្លួន»…
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ហួត បូនិត និងបក្ខពួកប្រព្រឹត្តពុករលួយជាប្រព័ន្ធ!
ពោធិ៍សាត់ ៖ មានការទម្លាយពីប្រភពផ្ទៃក្នុងលួចបង្ហើបឱ្យការិយាល័យរបស់យើងដឹងថា ដោយសារ តែមានអំពើពុករលួយ ជាពិសេសការទទួលថវិកាជាតិនិងថវិកាគំរោង អង្គការនានាមកធ្វើការអភិវឌ្ឍន៍នៅ ក្នុងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៏សាត់ នោះ ។ ដូចជា បានធ្វើឱ្យបាត់បង់ថវិកា ចន្លោះ៣០០លានរៀល ហើយថវិកាដែលបាត់បង់ទាំងនោះ គឺបានធ្លាក់ចូលទៅក្នុង កណ្តាប់ដៃរបស់លោកប្រធានមន្ទីរ…
ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនាកំពុងយកអំណាចដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន?
ប្រភពពីអាជីវករដឹកជញ្ជូនទំនិញមួយចំនួនបានឲ្យដឹងថានគរបាល នាយកដ្ឋានសណ្តាប់ធ្នាប់ក្រោមការគ្រប់គ្រងរបស់លោក រុនរ័ត្នវាសនាបានដើរតួនាទីជំនួសក្រសួងសាធារណការនិងដឹកជញ្ជូនដោយ ត្រួតពិនិត្យទៅលើបចេ្ចកទេសយានយន្ត និងបញ្ហាផ្សេងៗទៀតហើយផាកពិន័យក្នុងមួយរថយន្តចេញវិក្កយបត្រជាច្រើន សន្លឹករួចតម្រូវឲ្យបង់ប្រាក់ចាប់ពី១០ម៉ឺនរៀលឡើងទៅ។ក្រុមអាជីវករ បានឲ្យដឹងទៀតថាទោះបីរថយន្តដឹកជញ្ជូនទំនិញរបស់ពួកគេមានលក្ខណៈប ចេ្ចកទេសត្រឹមត្រូវ ផ្ទុកទំនិញស្របច្បាប់និងមានឯកសារគ្រប់គ្រាន់យ៉ាងណាក៏ដោយក៏កូនចៅលោក រុន រ័ត្នវាសនា ប្រើល្បិចជំរិតយកលុយឲ្យខានតែបាន។ជាក់ស្តែងកាលពីរំលងអធ្រាត្រ ថ្ងៃទី១២ឈានចូលថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០១៥ កូនចៅលោក…
មានផលលំបាកជាច្រើនចំពោះភ្ញៀវទេសចរ ឆ្លងកាត់តាមច្រកទ្វារអន្តរជាតិដោយសារអំពើពុករលួយរបស់ ខាត់ សារ៉ាត់ គួរណាស់ត្រូវលុបបំបាត់ !
ស្វាយរៀង ៖ តាមមន្ត្រីទេសចរណ៍ បានបង្ហើបរិះគន់ទៅលើ ក្រុមមន្ត្រីប៉ូលិសអន្តោប្រវេសន៍ ក្រោមការដឹកនាំរបស់មេប៉ុស្តិ៍ ច្រកទ្វារអន្តរជាតិបាវ៉ិត ម៉ុកបាយយួន- កម្ពុជាថា មានផលលំបាកជាច្រើន ដែលធ្វើឱ្យភ្ញៀវទេសចរ ជាតិ-អន្តរជាតិ មានការថ្នាំងថ្នាក់ក្នុង ការឆ្លងដែនចូលមកកំសាន្ត ក្នុងប្រទេសកម្ពុជា ដោយសារតែអំពើពុករលួយ…
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកាល្បីរាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយ
រាជធានីភ្នំពេញ ៖ ថ្មីៗនេះមេប៉ុស្តិ៍លោក ពេជ មុនីរតន៍ នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនកោះរកា ដែលស្ថិតនៅក្នុងឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង កំពុងរងនូវការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋថា កំពុងបានឃុបឃិតគាបជម្រិតអ្នកជំងឺឆ្លងដែន ប្រជាពលរដ្ឋ ឈ្មួញឱ្យបង់លុយតាមអំពើចិត្ត និងជាពិសេសគឺករណីឃុបឃិតឱ្យជនជាតិយួន ឆ្លងដែនចូលស្រុកយកលុយតាម តែទំនើងចិត្តប្រឆាំងនឹងនយោបាយរបស់ក្រសួងមហាផ្ទៃយ៉ាងចេញមុខបំផុត …
ឈ្មោះ ឡេង ចាន់មុន្នីមេការក្រុមហ៊ុនយូនីហ្គ្រីនធ្វើអាជីវកម្មឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃ?
ប្រជាពលរដ្ឋស្រុកកោះញែក បានអះអាងថាពួកគាត់បានឃើញ លោក ឡេង ចាន់មុន្នី ដែលជាមេឈ្មួញរកស៊ីដឹកជញ្ជូនឈើដុះស្លែដែលបានប្រើស្បែកជាមេការ ក្រុមហ៊ុនយូនីហ្គ្រីន ចាត់ចែងបក្ខពួកឲ្យកេណ្ឌប្រជាពលរដ្ឋចុះកាប់ឈើតាមព្រៃសហគមន៍ ខុសច្បាប់យ៉ាងអនាធិបតេយ្យ។ ប្រភពដដែលបានបញ្ជាក់ថា ឈ្មោះ ឡេង ចាន់មុន្នី គឺបានឈរជើងចាំទិញឈើ ខុសច្បាប់…
មេឈ្មួញដ៏ល្បីឈ្មោះ តាម៉ាន់ នាំរថយន្តស៊េរីទំនើបគេចពន្ធចូលពីថៃ !
ព្រឹត្តិការណ៍ថ្មីៗមានសេចក្តីរាយការណ៍ថា រថយន្តស៊េរីទំនើបៗ បង់ពន្ធតិចតួចបាននិងកំពុងនាំចូលជាចំហរពីប្រទេសថៃតាម ច្រកព្រំដែន នៅក្នុងខេត្តបន្ទាយមានជ័យ តាមរយៈមេឈ្មួញដ៏ល្បីម្នាក់ឈ្មោះ តាម៉ាន់ ។ មន្ត្រីគយកំពុងផ្អែមមាត់ជាមួយបទល្មើសនៃការនាំរថយន្តទំនើបចូល ដោយ បន្លំជាមួយនឹងការមិនបង់ពន្ធ ។ ហើយបានធ្វើ ឱ្យកើតមានជនរងគ្រោះនៅក្នុងទង្វើឃុបឃិតគ្នានេះ គឺកើតចេញពីការទិញរថយន្តមិនបង់ពន្ធយកទៅប្រើនោះឯង…
បែកធ្លាយ ឆាយ សាវុធ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តរតនគិរីប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយមយ៉ាងពេញបន្ទុក !
ខេត្តរតនៈគីរី ៖ តាមមន្ត្រីរាជការនៅក្នុងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តរតនគិរី ជាច្រើននាក់បានឱ្យដឹងថាថ្មីៗនេះលោក ឆាយ សាវុធ បានក្លែងឯកសារក្នុងការប្តូរប្រវត្តិរូបអតីតមន្ត្រីជាប់កិច្ចសន្យា ម្នាក់ឈ្មោះ ថុល យុពង្ស ដែលមានអាយុ៥០ឆ្នាំគឺថ្ងៃខែឆ្នាំកំណើត ០១ មករា ១៩៦៥ ឱ្យមកនៅត្រឹមអាយុ២៧ឆ្នាំ…
សមត្ថកិច្ចច្រកទ្វាអន្តរជាតិដូងបើកដៃអោយទំនិញគេចពន្ធហូរចូលរាល់ថ្ងៃ
បាត់ដំបង ៖ សមត្ថកិច្ចច្រកទ្វាអន្តរជាតិដូង ស្រុកកំរៀង លោក ចែត្រសេដ្ឋាប្រធានច្រក លោក សៅ ប៊ុនរិទ្ធ ប្រធាននគរបាលអន្តោប្រវេសន៍ លោក មាស ចន្ធី គយ ប្រធានក្រុម…
លោក តុង ប៊ុនឈានប៉ូលីសសេដ្ឋកិច្ចក្រសួងធ្វើសកម្មភាពប្រមូលលុយគ្រប់ច្រកល្ហករបៀបដូចកុងត្រូលជជុះ?
ខេត្តតាកែវ ៖ មន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួង បានអោយដឹងថា អ្នកដែលមានលិខិតបេសកកម្ម ចេញដោយអគ្គស្នងការ ឬប្រធាននាយកដ្ឋាន នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចក្រសួង គឺមានភារកិច្ចចុះបំពេញការងារ ស៊ើបអង្កេត ស្រាវជ្រាវតាមដាន រាល់ការរត់ពន្ធទំនិញ ដើម្បីសហការជាមួយស្ថាប័ន ប្រមូលពន្ធជូនរដ្ឋ…
មេឈ្មួញយួនល្បីឈ្មោះយាយព្រឿង ហៅ ហេង សំនៀង រកស៊ីឈើខុសច្បាប់ដ៏ធំក្នុងខេត្តស្ទឹងត្រែងមានការបើកភ្លើងខៀវពីមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់?
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តស្ទឹងត្រែង បានឲ្យដឹងថា លោក ឈាង តុលា តែងតែទទួលផលប្រយោជន៍យ៉ាងច្រើនពីយាយព្រឿង និងយាយបូន ដែលជាឈ្មួញយួនល្បីឈ្មោះក្នុងខេត្តស្ទឹងត្រែង ហេតុនេះហើយទើបគ្មានការបង្ក្រាបបទល្មើស។ មិនតែប៉ុណ្ណោះមន្ត្រីរដ្ឋបាលព្រៃឈើគ្រប់លំដាប់ថ្នាក់ក្នុង ខេត្តស្ទឹងត្រែង តែងតែចេញមុខបិទបាំងនិងការពារសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់របស់យាយ ព្រឿង និងយាយបូន ដើម្បីទទួលបានផលប្រយោជន៍ជាប្រចាំ។…
លោកពុំវិមុលនាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ថាអនុញ្ញាតឲ្យមេឈ្មួញរត់ការដាក់ឆ្នុក
ខេត្តពោធិ៏សា ត់៖ការប្រើឧបករណ៍នេសាទ ដាក់ឆ្នុកនៅពេលយប់ត្រូវបា ន គេមើលឃើញភ្លើងព្រោងព្រាត ប្រៀបបាន ទីក្រុងបណ្ដែតទឹកក្នុង បឹងទន្លេសាប មានចាប់ពីចំណុច ជ្រោយយាយហីុងភូមិ ថ្កោល ឃុំ អន្សារចំបក់និងឃុំ កំពង់លួងស្រុកក្រគរខេត្តពោធិ៍សាត់និង នៅចំណុចភូមិសា…
លោក យឹម វណ្ណៈ មេគយច្រកដូង៧ដើម បញ្ជាឲកួនចៅអង្គុយរាប់ក្បាលឡានដឹកឈើខុសច្បាប់និងជួយសម្រួលទំនិញគេចពន្ធគ្រប់ប្រភេទទាំងយប់ទាំងថ្ងៃ?
ខេត្តត្បូងឃ្មុំ ៖ ប្រភពពីប្រជាពលរដ្ឋបានឲដឹងថាសព្វថ្ងៃនៅច្រកដូង ៧ដើម នៅតែបន្តអនុវត្តន៍រូបមន្ត ពូករលួយគ្មានការកែទម្រង់ ព្រោះមានទំនិញគេចពន្ធ ជាច្រើនប្រភេទ ដែលឈ្មួញធំៗនាំឆ្លងកាត់ គឺជំនាញគយ របស់លោក យឹម វណ្ណៈ បានឃុបឃិតជាមួយឈ្មួញ បង់ពន្ធរបៀបជាទំនិញក្លែងភេទ…
លោក ហេង គួន សម្រុកដឹកជញ្ជូនឈើប្រណីតតាមអំពើចិត្តគ្មានការទប់ស្កាត់ពីសមត្ថកិច្ច
ប្រភពពីមន្ត្រីមន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ឥឡូវនេះលោក ហេង គួន អតីតប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ កំពុងប្រើប្រាស់កូនក្មួយសាច់ញាតិរបស់ខ្លួនសម្រុកដឹកឈើចេញពីផ្ទះ របស់ខ្លួន យកទៅទុកនៅចំណុចដីអំបិល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច កាលពីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥…
លោក អ៊ុំ វណ្ណា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចប្រមូលលុយដាក់ហោប៉ៅដើរហឺហារ?
តាមប្រភពពីមន្ត្រីនគរបាលក្នុងនាយកដ្ឋានប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃបានឲ្យដឹងថា លោក អ៊ុំ វណ្ណា កំពុងប្រើគ្រប់វិធីដើម្បីប្រមូលលុយធ្វើមានធ្វើបានផ្ទាល់ខ្លួននិង រកជូនថ្នាក់លើយ៉ាងរលូន។ ក្នុងនោះបទល្មើសដឹកជញ្ជូនឈើប្រណីតចូលរាជធានីភ្នំពេញ គឺជាប្រភពចំណូលដ៏សំខាន់របស់លោក អ៊ុំ វណ្ណា និងបក្ខពួកមួយក្ដាប់តូច។ ជាងនេះទៅទៀតដេប៉ូលក់ឈើ និងសិប្បកម្មកែច្នៃឈើប្រណីត ក៏ត្រូវបង់លុយតាមការកំណត់ដល់លោក…
ស្តាប់ប្រវត្តិកំហូចរបស់គ្រូ ដួង សានេត ដែលត្រូវបណ្តេញចេញពីសាលាវត្តថ្មីឆ្នាំ ១៩៩៤-៩៥-៩៦ !
តាមស្តាប់សៅវតាកំហូចរបស់គ្រូកំហូច ដួង សានេត ដែលត្រូវបណ្តេញចេញពីសាលារៀនវត្តថ្មីអំឡុងឆ្នាំ ១៩៩៤-៩៥ -៩៦នោះ ។ ដើមឡើយគាត់ធ្លាប់ជាគ្រូបង្រៀនថ្នាក់ទី ០៥ វត្តថ្មី ធ្លាប់មានរឿងអាស្រូវធ្វើទារុណកម្មមិនប្រក្រតីទៅលើ សិស្ស ។ ជាងនេះទៅទៀតអ្វីដែលមិនធម្មតារបស់គ្រូ ដួង…
ឈ្មួញឈើយួនប្រើឈ្មោះខ្មែរយាយព្រឿងល្បីល្បាញខាងរកស៊ីឈើខុសច្បាប់ពេញម៉ាខេត្តស្ទឹងត្រែង?
ប្រភពពីមន្ត្រីអាជ្ញាធរតូចតាចនៅក្នុងក្រុងស្ទឹងត្រែង បានឲ្យដឹងថាក្នុងមួយថ្ងៃៗមានទូកដឹកឈើប្រណីតពី១០ទៅ២០គ្រឿង ចូលមកទម្លាក់ឈើប្រណីតឲ្យសិប្បកម្មរបស់ យាយព្រឿង នៅក្នុងភូមិបាចុង សង្កាត់ព្រះបាទ។ បើតាមពិនិត្យជាក់ស្ដែងឈើប្រណីតដែលជនល្មើសដឹកចូលក្នុងសិប្បកម្ម របស់ យាយព្រឿង ក្នុងមួយថ្ងៃៗមានបរិមាណពី២០០ទៅ៣០០ម៉ែត្រគូប។ យាយព្រឿង មិនត្រឹមតែកែច្នៃឈើប្រណីតនៅក្នុងរោងសិប្បកម្មរបស់ខ្លួនប៉ុណ្ណោះទេ គឺបានចែកចាយទៅដល់សិប្បកម្មដទៃទៀតយ៉ាងពេញបន្ទុកផងដែរ ដោយសារតែគាត់បានបង់លុយឲ្យសមត្ថកិច្ចពាក់ព័ន្ធជាប្រចាំ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ…
មេឈ្មួញលោកម៉ុតវិសាល បានចាត់តាំងឈ្មោះ ធីនិងប្រើឥទ្ធិពលអំណាចរកស៊ីជួញដូរឈើប្រណីតនៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ប្រជាពលរដ្ឋរាយការណ៏ឲ្យដឹងថាលោក ម៉ុត វិសាលជាច្រើនខែកន្លងទៅហើយដែលអតីតមេការប្រមូលទិញឈើអោយក្រុមហ៊ុន លោក ឧកញ៉ា ទ្រី ភាព ប្រចាំខេត្តរតនគិរី បានលេចមុខប្រមូលទិញឈើនៅខេត្តមណ្ឌលគិរី ។ ប៉ុន្តែគេមិនដឹងទេថា តើជាការចាត់តាំងរបស់ក្រុមហ៊ុនឬយ៉ាងណានោះឡើយ ព្រោះកន្លងមកលោកឧកញ៉ា ទ្រី ភាព…
លោក មាគ វុឌ្ឍីប្រធានតំបន់អភិរក្សជីវចម្រុះកែវសីមា និងមន្ត្រីរដ្ឋបាលព្រៃឈើនៅពីក្រោយខ្នងឈ្មួញដឹកជញ្ជូនឈើខុសច្បាប់
ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងស្រុកកែវសីមា បានឲ្យដឹងថាឈ្មួញប្រមូលទិញឈើនិងដឹកជញ្ជូនឈើយ៉ាងពេញបន្ទុក មានឈ្មោះ ស្រីលីន ហើយឈ្មួញរូបនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោក មាគ វុឌ្ឍី ប្រធានតំបន់អភិរក្សជីវចម្រុះកែវសីមា និងលោក រឿង សុផាត នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា មន្ត្រីរដ្ឋបាលព្រៃឈើស្រុកកែវសីមា មិនត្រឹមតែមិនចាត់វិធានការទប់ស្កាត់បទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើ…
ក្រុមហ៊ុន ៖ អង្គភាពប្រឆាំងអំពើពុករលួយមិនហ៊ានស៊ើបអង្កេតករណីក្រសួងធនធានទឹកដេញថ្លៃចងមុងលើគម្រោងទំនប់ ADB ទាំង៨ !
ភាពពុំប្រក្រតីលើគម្រោងសាងសង់ទំនប់ទាំង ៨ទីតាំង ដែលជាជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលសម្រេចដាក់ ឱ្យដេញថ្លៃ កាលពីនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៥ នៅក្រសួងធនធានទឹកកន្លងមក ហាក់បង្ហាញសញ្ញាអវិជ្ជមាន តាមរយៈនៃការបិទបាំងអំពើពុករលួយ ពីមន្ត្រីប្រធានគម្រោងនៃក្រសួងធនធានទឹក ដែលជាហេតុធ្វើឱ្យមានការរិះគន់យ៉ាង…
សមត្ថកិច្ចច្រកចាំយាមបើកដៃឲ្យឈ្មួញនាំចូលទំនិញខូចគុណជារៀងរាល់ថ្ងៃ?
ប្រភពពីប្រជាពលរដ្ឋដែលជាកម្មករអូសរទេះដឹកជញ្ជូនទំនិញឆ្លងកាត់ ច្រកអន្តរជាតិចាំយាម ខេត្តកោះកុងបានឲ្យដឹងថាពួកគាត់បានបង់លុយឲ្យសមត្ថកិច្ចច្រក នេះដើម្បីអាចអូសទំនិញខូចគុណភាពពីទឹកដីសៀមចូលស្រុកខ្មែរ។ ក្រុមកម្មករអូសរទេះបានឲ្យដឹងថា ឈ្មួញធំៗបាននាំចូលទំនិញខូចគុណភាពនិងមានផ្ទុកសារធាតុគីមីក៏ដូចជា របស់របរប្រើប្រាស់ផ្សេងៗចូលស្រុកខ្មែរហើយពួកគាត់គ្រាន់តែស៊ីឈ្នួល អូសរទេះប៉ុណ្ណោះ។កម្មករអូសរទេះបានឲ្យដឹងថា ទំនិញជាច្រើនប្រភេទជាពិសេស សាច់មាន់ជង្គង់មាន់ ស្លាបមាន់ និងឆ្អឹងមាន់ ព្រមទាំងប្រហិតមានលាយសារធាតុគីមីត្រូវមន្ត្រីកាំកុងត្រូលច្រកចាំ យាមអនុញ្ញាតឲ្យនាំចូលដោយគ្រាន់តែឈ្មួញបង់លុយតាមការកំណត់។ មួយរយៈពេលចុងក្រោយប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរច្រកអន្តរជាតិ…
លោក វ៉ូ វណ្ណា ប្រធានសាខាគយខេត្តកណ្ដាលប្រព្រឹត្តអំពើពុករលួយតាមអំពើចឹត្
មន្ត្រីគយខេត្តកណ្ឌាលបានឲ្យដឹងថាក្នុងនាមជាប្រធានសាខាគយ ខេត្តកណ្ដាល លោក វ៉ូ វណ្ណាកំពុងតែប្រើប្រាស់អំណាចនិងតួនាទីប្រព្រឹត្តអំពើពុករលួយប្រមូល ផលប្រយោជន៍ធ្វើមានធ្វើបានផ្ទាល់ខ្លួន គ្មានញញើតអ្វីទាំងអស់។ប្រការនេះលោក អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹមអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ មិនត្រូវមើលរំលងអំពើពុករលួយរបស់លោក វ៉ូ វណ្ណា…
ក្រុមមេការឧកញ៉ាទ្រីភាពកំពុងតែកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ជីវចម្រុះសីម៉ាស្ថិតនៅក្នុងខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ប្រភពបានរាយការណ៍ពីក្រុមឈ្មួញរកស៊ីឈើនៅ ខេត្តមណ្ឌលគិរីឲ្យដឹងថា លោក ម៉ុត វិសាល ដែលជាមេការប្រមូលទិញឈើឲ្យក្រុមហ៊ុន លោកឧកញ៉ា ទ្រី ភាព ប្រចាំខេត្តរតនគិរីនោះ ឥឡូវបានទទួលការចាត់តាំងធ្វើជាមេការប្រមូលទិញ ឈើ ប្រចាំខេត្តមណ្ឌលគិរីបន្ថែមទៀត។សេចក្តីរាយការណ៍ដដែលបន្តថា ការលេចមុខរបស់លោក ម៉ុត…
ល្បីថាមេគយប៉ោយប៉ែត ហ៊ុយ សុជាតិ កេងបន្លំប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ ទៀត !
ប៉ោយប៉ែត៖ មកទល់ពេលនេះ មានមន្ត្រីគយ និងឈ្មួញធំៗមួយចំនួនរអ៊ួរទាំថា ចរិកគយ គឺដូចៗតែគ្នាហ្នឹងឯង ! គឺស្ទីលគោះថ្លៃបាយចចារ ស្គាល់គ្នាជាដំបូងគឺខ្ពស់ណាស់ គ្រាន់តែថ្លៃបាយ ១ពេល ខារ៉ាអូខេ ១យប់ អស់ជិត ១ម៉ឺនដុល្លារ…
ករណីធូរលុងមិនពិនិត្យភ្ញៀវ VIP ធ្វើឱ្យ ខាត់ សារ៉ាត់ ប្រព្រឹត្តអំពើពុករលួយ ង៉ាពេញបន្ទុក គួរត្រូវបានស៊ើបអង្កេត
ស្វាយរៀង ៖ គួរពិនិត្យ និងចាប់អារម្មណា៍ថ្មីពីសំណាក់អគ្គនាយក និងនាយកដ្ឋានអន្តោប្រវេសន៍ ចំពោះចំណាត់ការដ៏ ធូររលុងរបស់ក្រុមប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិបាវិត ដែលឃុបឃិតជាមួយភ្ញៀវ VIP ឱ្យឆ្លងដែនកំសាន្ត និងភ្ញៀវ VIP ជាក្រុមជំនួញ ។ ហើយដែលករណីធូររលុងនោះ បានបង្កើតជាបក្ខពួក…
Recent Comments