សម​ត្ថកិច្ចច្រកចាំ​យាមបើក​ដៃឲ្យឈ្​មួញនាំ​ចូលទំ​និញខូចគុ​ណជា​រៀងរា​ល់​ថ្ងៃ?

ប្រភពពី​ប្រជាពលរដ្ឋ​ដែលជា​កម្មករ​អូស​រទេះដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ ច្រក​អន្តរជាតិ​ចាំ​យាម ខេត្តកោះកុងបាន​ឲ្យ​ដឹងថា​ពួកគាត់​បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​ច្រក​ នេះដើម្បី​អាច​អូស​ទំនិញ​ខូចគុណភាព​ពី​ទឹកដី​សៀម​ចូល​ស្រុក​ខ្មែរ​។ ក្រុមកម្មករ​អូស​រទេះ​បាន​ឲ្យ​ដឹងថា ឈ្មួញ​ធំៗ​បាន​នាំចូល​ទំនិញ​ខូចគុណភាពនិង​មាន​ផ្ទុក​សារធាតុ​គីមីក៏ដូចជា​ របស់របរ​ប្រើប្រាស់​ផ្សេងៗ​ចូល​ស្រុក​ខ្មែរហើយ​ពួកគាត់​គ្រាន់តែ​ស៊ីឈ្នួល​ អូស​រទេះ​ប៉ុណ្ណោះ​។កម្មករ​អូស​រទេះ​បាន​ឲ្យ​ដឹងថា ទំនិញ​ជាច្រើន​ប្រភេទ​ជាពិសេស សាច់មាន់ជង្គង់​មាន់ ស្លាបមាន់ និង​ឆ្អឹង​មាន់ ព្រមទាំង​ប្រហិតមាន​លាយ​សារធាតុ​គីមី​ត្រូវ​មន្ត្រី​កាំកុងត្រូល​ច្រក​ចាំ​ យាមអនុញ្ញាត​ឲ្យ​នាំចូល​ដោយ​គ្រាន់តែ​ឈ្មួញ​បង់លុយ​តាម​ការកំណត់​។

មួយ​រយៈពេល​ចុងក្រោយ​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ច្រក​អន្តរជាតិ​ ចាំ​យាម ខេត្តកោះកុង បាន​ឲ្យ​ដឹងថា​សមត្ថកិច្ច​ច្រកព្រំដែនជាពិសេស​មន្ត្រី​គយ​និង​កាំកុងត្រូល​ បាន​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ព្រមទាំង​គ្រឿងឧបភោគ​បរិភោគ​ខូចគុណភាពមាន​ផ្ទុក​សារធាតុ​គីមី​ចូល​ស្រុក​ ខ្មែរ​យ៉ាង​ពេញបន្ទុក​។សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ ដឹងថាសមត្ថកិច្ច​គយ​និង​កាំកុងត្រូល​គិតតែ​រឿង​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន ​យ៉ាង​សុខ​ស្រួល ហើយ​មិនដែល​គិតគូរ​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ឡើយ​។ប្រការនេះ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូលគួរ​ចាត់វិធានការ​លើ​មន្ត្រី​ កាំកុងត្រូល​ច្រក​ចាំ​យាម​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។

ប្រភពពី​កម្មករ​អូស​រទេះ​បាន​ឲ្យ​ដឹងថាពួកគាត់​បង់លុយ​ក្នុង​មួយ​ជើង​ពី​ ១០០០០​ទៅ​៥០០០០​រៀល​តាម​រទេះ​តូច​ឬ​ធំទៅ​ឲ្យ​មន្ត្រី​កាំកុងត្រូល​និង​ នគរបាល​ជា​ថ្នូរ​អាច​នាំចូល​ជង្គង់​មាន់ស្លាបមាន់ ប្រហិត គ្រឿង​សមុទ្រនិង​គ្រឿង​ឧបភោគបរិភោគ​ដទៃទៀត​ចូលក្នុង​ទឹកដី​ខ្មែរ​។អាជីវករ​ ខ្លះ​បាន​ឲ្យ​ដឹងថាពួកគាត់​ដឹកទំនិញ​ចូល​តាម​រថយន្ត​ដោយ​បង់​ឲ្យ​សមត្ថកិច្ច ​ក្នុង​មួយ​ជើង​សរុប​៣៥០​ដុល្លារ ក្នុងនោះ​កាំកុងត្រូល​១០០​ដុល្លារ គយ​២០០​ដុល្លារនិង​នគរបាល​៥០​ដុល្លារ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក សំ ចិ​ត្រាមន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រក​ចាំ​យាមគឺជា​អ្នកទទួលខុសត្រូវ​រឿង​ អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ខូចគុណភាព​ពី​ប្រទេស​សៀមបើ​មិន​ដូច្នេះ​ទេ ​ឈ្មួញ​មិនអាច​នាំ​ទំនិញ​ទាំងនោះ​ចូល​ស្រុក​ខ្មែរ​តាម​អំពើ​ចិត្ត៕

nkw_3