មេ​ឈ្មួញ​យួន​ល្បីឈ្មោះ​យាយព្រឿង ​ហៅ ហេង​ សំនៀង ​រកស៊ីឈើខុស​ច្បាប់ដ៏​​ធំក្នុងខេ​ត្តស្ទឹងត្រែង​មានការ​បើកភ្លើងខៀវពីម​ន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់?

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា លោក ឈាង តុលា តែងតែ​ទទួលផល​ប្រយោជន៍​យ៉ាងច្រើន​ពី​យាយ​ព្រឿង និង​យាយ​បូ​ន ដែលជា​ឈ្មួញ​យួន​ល្បីឈ្មោះ​ក្នុង​ខេត្តស្ទឹងត្រែង ហេតុនេះហើយ​ទើប​គ្មាន​ការបង្ក្រាប​បទល្មើស​។ មិនតែប៉ុណ្ណោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ ខេត្តស្ទឹងត្រែង តែងតែ​ចេញមុខ​បិទបាំង​និង​ការពារ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​យាយ ​ព្រឿង និង​យាយ​បូ​ន ដើម្បី​ទទួលបាន​ផលប្រយោជន៍​ជាប្រចាំ​។ ហេតុនេះហើយ​ទើប​យាយ​ព្រឿង និង​យាយ​បូ​ន អាច​បន្ត​ប្រមូល​ទិញ​ឈើ​មក​ស្តុក​ទុក​ក្នុង​រោង​សិប្បកម្ម​របស់ខ្លួន​នៅ​ ក្រុង​ស្ទឹងត្រែង និង​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​ក្រអឺតក្រទម​៕

យាយ​ព្រឿង ហៅ ហេង សំនៀង ដែលជា​ឈ្មួញ​យួន​រកស៊ី​ឈើ​ខុសច្បាប់​ដ៏​ធំ​ក្នុង​ខេត្តស្ទឹងត្រែង ត្រូវបាន​គេ​ដឹងថា​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សមត្ថកិច្ច​និង​ មន្ត្រី​អាជ្ញាធរ​ក្នុង​ខេត្តស្ទឹងត្រែង ហើយ​មាន​ប្ដី​ជា​សមត្ថកិច្ច​ខ្មែរ​ផងដែរ​។ កន្លងមក​សមត្ថកិច្ច​ក្នុង​ខេត្ត​ស្ទឹ​ត្រែង តែងតែ​បង្ក្រាប​ឈ្មួញ​តូចតាច​ដែល​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​នៅក្នុង​ ខេត្តស្ទឹងត្រែង ប៉ុន្តែ​ពួកគេ​មិន​ហ៊ាន​ប៉ះពាល់​យាយ​ព្រឿង​ដែលជា​ឈ្មួញ​យួន​នោះទេ​។ មកដល់​បច្ចុប្បន្ន​យាយ​ព្រឿង​និង​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ យាយ​បូ​ន នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ប្រណីត​ដឹកជញ្ជូន​ចូលក្នុង​រោង​សិប្បកម្ម និង​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ក្រោយពេល​លោក កុល សំអុល ឡើងកាន់តំណែង​ជា​អភិបាលខេត្ត​ស្ទឹងត្រែង ជំនួស​លោក ឡូយ សុផាត រួចមក​យាយ​ព្រឿង និង យាយ​បូ​ន នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ប្រណីត​និង​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន ​យ៉ាង​រលូន​ដដែល​។ ការដែល​យាយ​ព្រឿង និង​យាយ​បូ​ន អាចធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត​គឺមាន​ការសម្របសម្រួល​ពី​លោក កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង និង​លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ដែល​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ហេតុនេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​និង​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម គួរ​ពិនិត្យ​ទៅលើ​ករណី​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដែល​ ជាប់​ពាក់ព័ន្ធ​ក្នុងការ​ឃុបឃិត​ឲ្យ​យាយ​ព្រឿង ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត​ផងដែរ​ ​៕

12191766_544423219045870_1091447152738719527_n-150x150