មាន​​ផល​លំបាក​​ជា​ច្រើន​​ចំពោះ​ភ្ញៀវ​ទេ​សចរ ​ឆ្លងកាត់​តាម​​ច្រកទ្វារ​អន្តរ​ជាតិ​ដោយ​សារ​អំ​ពើ​ពុករលួ​យ​របស់ ​ខាត់ សារ៉ាត់ គួរ​ណាស់​​ត្រូវ​លុប​បំបាត់ !

ស្វាយរៀង​ ៖ តាម​មន្ត្រី​ទេសចរណ៍ ​បាន​បង្ហើប​រិះគន់​ទៅលើ  ក្រុម​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍ ​ក្រោម​ការដឹកនាំ​របស់​មេ​ប៉ុស្តិ៍  ច្រកទ្វារ​អន្តរជាតិ​បា​វ៉ិត  ម៉ុក​បាយ​យួន​-​ កម្ពុជា​ថា  មាន​ផល​លំបាក​ជា​ច្រើន​ ដែល​ធ្វើឱ្យ​ភ្ញៀវទេសចរ​ ជាតិ​-​អន្តរជាតិ  មានការ​ថ្នាំងថ្នាក់​ក្នុង ការ​ឆ្លងដែន​ចូល​មក​កំសាន្ត​ ក្នុងប្រទេស​កម្ពុជា  ដោយសារតែ​អំពើពុករលួយ​ របស់​ក្រុមមន្ត្រី  ប៉ូលិសអន្តោប្រវេសន៍​នៅតាម​ច្រកទ្វារ​នីមួយៗ​ជា​អ្នកបង្ក​ឡើង ។ ហើយ​ជា​គុណវិបត្តិ​ដ៏​ធំ​បំផុត​ក្រោម​ការដឹកនាំ របស់​មេ​ប៉ុស្តិ៍​អន្តោប្រវេសន៍ ខាត់ សារ៉ាត់ ដែល​សំបូរ​តែ​រឿង​អាស្រូវ​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​ទាំង​ការ គោ​សរូស​ភ្ញៀវ​ទេសចរណ៍​ឱ្យ​បង់​ថ្លៃ​បាយ ទាំង​ការគាបសង្កត់​អ្នក​ធុរៈកិច្ច ឈ្មួញ​ឱ្យ​បង់លុយ​ជើង​លុយ​ខែ​តាមតែ ទំនើងចិត្ត មិន​ថា​ឡើយ​បាន​បង់ពន្ធ​ចូល​រដ្ឋ​តាម​ផ្លូវការ​គ្រប់គ្រាន់​ហើយ ឬ​មាន​ទិដ្ឋាការ​ឆ្លងដែន​ត្រឹមត្រូវ​នោះទេ ឱ្យតែ​មាន​ចន្លោះ​ប្រហោង​អ្វី​នោះ គឺ​ត្រូវ​គេ​គាប​ជម្រិត​គោះ​លុយ​តាមតែ​អំពើ​ចិត្ត​របស់​មន្ត្រី​ អន្តោប្រវេសន៍ និង​បាន​បង្ក​ការរំខាន យឺតយ៉ាវ​យ៉ាងច្រើន​ដល់​ការ​ឆ្លងដែន​របស់​ទេស​ច​រណ៍ ហើយ​ដែល​បញ្ហា​នេះ​មិនគួរ​បើលោក សុខ ផល ជា​អគ្គនាយក អន្តោប្រវេសន៍​ជឿ​តាម​របាយការណ៍​យ​កបុង​ថា ល្អ​ចំពោះ​នៃ​គុណវិបត្តិ​ការ​ជម្រិត​លុយ​ភ្ញៀវ​ទេសចរ​អ្នកជំងឺ អ្នក​ឆ្លងដែន​ថា ថយ​ចុះ​គ្មាន​ការ​ជម្រិត​យកលុយ​ភ្ញៀវ​នោះ គឺ​គ្មាន​ទេ​”​។​

​បើ​តាម​មន្ត្រី​នៅ​ទីនោះ​ខ្សឹប​ឱ្យ​ឮថា ដក​អ្នក​ចាស់​ល្បី​ថា​ពុករលួយ និង​សំបូរ​រឿងអាស្រូវ​នោះ​ចេញ លុះ​ដាក់​អ្នក​ថ្មី​មក​រឹតតែ​ពុករលួយ​លើស​ដើម​ទៅទៀត ព្រោះ​អី​គឺ​ស្រង់ដើម​ហេ៎ស​..! ដែល​បង់​ខាត​ពី​ការដោះដូរ​ជប់លាង លើកមុខ និង​បង់ខាត​ពី​ការ​ដូរ​ដាក់​ស្រោម​ជូន​មេ​តូច​មេ​ធំ​មេ​កណ្តាល​តាម​ជាន់​ ថ្នាក់​នោះ គឺ​អស់​ច្រើនណាស់ ។ ដូច្នេះ ហើយ​ដូច​ម្តេចទៅ​ថា​មិន​ឱ្យ​មេ​ថ្មី​ដូច ខាត់ សារ៉ាត់ ប្រឹង​រក​ល្បិច​គាប​ជម្រិត​ភ្ញៀវ​ដើម្បី​ស្រង់ដើម​វិញ​នោះ ។​

​ផ្ទុយទៅវិញ ដោយសារ​ផលវិបាក និង​អំពើពុករលួយ​យ៉ាង​ពេញ​បន្ទុក​របស់​មន្ត្រី​អន្តោប្រវេសន៍​នោះ​ហើយ ទើបបាន​ជា​កាលពី​ថ្ងៃ​ទី ០២ ខែកក្កដា ឆ្នាំ​២០១៥ កន្លងទៅនេះ គេ​ឃើញ​គណៈកម្មការ​អន្តរៈក្រសួង ដឹកនាំ​ដោយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរ និង​ជា​ប្រធាន​គណៈកម្មការ​ប្រជុំ​ពិនិត្យ​ការងារ​សកម្មភាព​ឆ្នាំ​២០១៤ និង​កំណត់​ទិសដៅ ឆ្នាំ​២០១៥ ទៀត ។ បាន​ដឹកនាំ​ប្រជុំ​មួយ​នៅ​សណ្ឋាគារ​ភ្នំពេញ​ស្តីពី​គណៈកម្មការ​ដែល​មាន​ មន្ត្រី​អាជ្ញាធរ​ខេត្ត​ជា​សមាជិក​ផង នោះ គឺ​មាន​តួនាទី​និង​សកម្មភាព​គ្រាន់តែ​សម្រួល​ការធ្វើដំណើ​រដឹក​ជញ្ជូន​ អ្នកដំណើរ​ដល់​ភ្ញៀវ​ទេសចរ​ឆ្លងកាត់​ច្រកព្រំដែន​ច្រក ទ្វារ​អន្តរជាតិ​ឱ្យបាន​ឆាប់រហ័ស​តែប៉ុណ្ណោះ ។

​លោក​រដ្ឋមន្ត្រី​ថ្លែងថា​ ៖ គណៈកម្មការ​យើង​មិន​អាច​សម្រួល​ការធ្វើ ពាណិជ្ជកម្ម​ឆ្លងកាត់​ច្រកទ្វារ និង​ច្រកព្រំដែន​នោះបានទេ ។ ប៉ុន្តែ​មាន​តួនាទី​ជួយ​សម្រួល ការដោះស្រាយ​ឱ្យ​ភ្ញៀវ​ទេសចរ​ចេញ​-​ចូល​ឆ​ង​កាត់​ច្រកទ្វារព្រំដែន និង​ច្រក​អន្តរជាតិ​នីមួយៗ ឱ្យបាន​ឆាប់រហ័ស និង​សុវត្ថិភាព​ប៉ុន្តែ​វា​មិនមែន​ងាយស្រួល​នោះទេ គឺ​អាស្រ័យ​លើ​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍ ។

​លោក​បន្តថា យើង​ចង់ឱ្យ​ភ្ញៀវទេសចរ​ហូរ​ចូលមក ក្នុង​ប្រទេស​បាន ច្រើន​លុះត្រាតែ​កា​ត់របាំង​មិន​ចាំបាច់​ទាំងអស់ នៅ​តាម​ច្រកទ្វារ​នី​មួយៗ ។ ក្នុងនោះ​ប៉ូលិសអន្តោប្រវេសន៍​គឺ​មាន​តួនាទី ធំ​ក្នុង​ការបំពេញ​កាតព្វកិច្ច​ដោះស្រាយ​ភារកិច្ច​ចាំបាច់ ដើម្បី​សម្រួល​ឱ្យ​ភ្ញៀវ​ឆាប់​បាន​ឆ្លងកាត់​ច្រកទ្វារ​បាន​ឆាប់រហ័ស ។​

​ថ្លែង​ជា​ពិសេស​រិះគន់​ការត្រួត​ពិនិត្យិ​ទិដ្ឋាកា​រវាយ​ត្រា​ឆ្លងកាត់​ នៅ​មាន​ភាពយឺតយ៉ាវ គឺ​សំដៅ​កាត់បន្ថយ​ការ​គោះ លុយ និង​អំពើពុករលួយ​ផ្សេងៗ​ដូចជា ការត្រួតពិនិត្យ​ឯកសារ​អីវ៉ាន់ សម្ភារៈ​របស់​ភ្ញៀវ​ពេល​ឆ្លងកាត់​ច្រកទ្វារ​ម្តងៗ ករណី​ជួយ​ទប់ស្កាត់​កើតមាន​ជំងឺឆ្លង​នៅ​ប្រទេស​ណាមួយ រឹតតែ​ធ្វើឱ្យ​ការឆ្លងកាត់​មមាញឹក​មាន​ភាពយឺត​អាច​ជា​ការចម្លង ក្រោម ការ​ពិនិត្យ​ជំងឺ​យ៉ាង​តឹងតែង​លើ​ភ្ញៀវ​ចូលមក​ក្នុង​ប្រទេស ។​

​ផ្ទុយ​ពី​លោក សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ អន្តរក្រសួង​បាន​មានប្រសាសន៍ថា ការបង្កើត​គណៈកម្មកា​រ​យើង​មាន​អាយុ​ជិត ២០​ឆ្នាំ​ហើយ ។ គ្រប់​ច្រក​ទ្វារ​ចេញ ចូល​ភ្ញៀវ​ទូទាំង​ប្រទេស​ចំនួន ២៥ យើង​បាន​ដោះស្រាយ​សម្រួល​ឱ្យ​ភ្ញៀវ​ចេញ​-​ចូល​ឆ្លងកាត់​ល្អប្រសើរ និង​ឆាប់ រហ័ស និង​រក្សា​បាន​សណ្តាប់ធ្នាប់​ត្រឹមត្រូវ ។ ក៏ប៉ុន្តែ​ច្រកទ្វារ​ចេញ​-​ចូល មួយចំនួន​នៅតែ​ស្មុគស្មាញ​ដោះស្រាយ​ឱ្យ ភ្ញៀវ​ចេញ​-​ចូល​ឆ្លងកាត់​យ៉ាង​លំបាក ។ ជាពិសេស​នូវ​មាន​បញ្ហា​មួយចំនួន​ដូចជា ច្រកទ្វារ​អន្តរជាតិ​កោះកុង អូរ​ស្មាច់ អូរយ៉ាដាវ ព្រែក​ចាក ភ្នំ​ឌិន ខ្អម​សំណរ កោះ​រកា និង​ជ្រៃ​ធំ​ជា​ដើម ដែល​ពុំ​ទាន់​ទប់ស្កាត់ និង​កំណែទម្រង់​ទាល់តែសោះ ។​

​ជាងនេះទៅទៀត​គឺ​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​បាវិត​នោះ​តែម្តង ដែល​បង្ក​ការលំបាក​អាក្រក់​ជាងគេ​ទៅ​លើ ការសម្រួល​ឆ្លងកាត់​ភ្ញៀវ​ចេញ​-​ចូល ។ បើទោះបីជា​មាន​គណៈកម្មកា​រ​អន្តរក្រសួង​ចេញមុខ​ដោះស្រាយ​ជា​ច្រើន​សា ក៏ដោយ ។ មិនតែប៉ុណ្ណោះ គឺ​ច្រកទ្វារ​បាវិត​នេះ​តែម្តង បាន​បង្ក​ភាពស្មុគស្មាញ លំបាក​ដល់​ភ្ញៀវ​ទេសចរ​ដោយ​ផ្នែក ឯកជន​រកស៊ី​សេវា ដឹកជញ្ជូន​ក្រុមហ៊ុន​នានា​ដែល​ភាពអនាធិបតេយ្យ​គ្មាន​សណ្តាប់ធ្នាប់​ទាំងនោះ គឺ​បង្កឡើង​ដោយសារ​មន្ត្រី​អន្តោប្រសេវន៍​កូនចៅ ខាត់ សារ៉ាត់ ទាំងអស់ ។​

​ផ្អែក​តាម​របាយការណ៍​របស់លោក ហោ សារុន អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ បាន​បង្ហាញ​ឱ្យដឹងថា ទូ​ទាំង​កម្ពុជា​បាន​បង្កើត​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​ ទាំងអស់ មាន​៧២​កន្លែង ។ ក្នុងនោះ​មាន​ទាំង​ច្រកទ្វារ ជើងគោក ជើង​ទឹក និង​ជើង​អាកាស​ផង ។ ច្រក​ទាំងអស់នេះ គឺជា​លំហូរ​សម្រួល​ឱ្យ​ភ្ញៀវ​ទេសចរ អន្តរជាតិ​ចូល មក​កម្សាន្ត​នៅ​កម្ពុជា ដល់​ទៅ​ចំនួន​ជាង ៤​លាន​កន្លះ នៅ​ឆ្នាំ​២០១៤ កន្លងទៅ​នេះ​ដែល​កើន​ឡើង​ជាង ៧​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ ២០១៣ ។​

​ផ្ទុយទៅវិញ​ឆ្លើយតប​នឹង​ការរិះគន់​ខាងលើ​នោះ គួរតែ​ក្រសួងមហាផ្ទៃ​មិន​គួរ​មើលរំលង​ពី​សកម្មភាព​មេ​ប៉ុស្តិ៍ អន្តោប្រវេសន៍​នោះទេ ជាពិសេស​គឺ​មេ​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​បាវិត​នោះ ដែល​ល្បីឈ្មោះ​ឃុបឃិត​សម្រួល​នាំ​ទំនិញ បង់ពន្ធ​មិន​គ្រប់​ទំនិញ​ខុសច្បាប់ និង​គាប​ជម្រិត​លុយ​ភ្ញៀវ និង​អ្នក​ឆ្លងដែន​ព្យាបាល​ជំងឺ​ជា​មួយ​ឡាន​ក្រុង ក្រោម​ផ្លាក VIP ៣០-៥០​ដុល្លារ ឯ​ជនអន្តោប្រវេសន៍​ឆ្លងដែន​មិន​ទប់ស្កាត់​សោះ ដែល​គួរ​ត្រូវ​បាន​ស៊ើបអង្កេត​ជា​បន្ទាន់​ផង ។​/

he_sokphal_khatsarat-222x150