​ក្រុមហ៊ុន​ ​៖ អង្គភាព​​ប្រឆាំង​អំពើ​ពុករលួយ​​មិន​ហ៊ាន​​ស៊ើបអង្កេ​ត​ករណី​ក្រសួ​ង​ធនធា​នទឹ​ក​ដេញថ្លៃ​​ចង​មុង​​លើ​គម្រោ​ង​ទំនប់ ​ADB ទាំ​ង​៨ !

ភាព​ពុំ​ប្រក្រតី​លើ​គម្រោង​សាងសង់​ទំនប់​ទាំង ៨​ទីតាំង ដែលជា​ជំនួយ​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB ដែល​សម្រេច​ដាក់ ឱ្យ​ដេញថ្លៃ កាលពី​នៅ​ថ្ងៃទី ១៥ ខែ​មីនា ឆ្នាំ​២០១៥ នៅ​ក្រសួង​ធនធានទឹក​កន្លងមក ហាក់​បង្ហាញ​សញ្ញា​អវិជ្ជមាន តាមរយៈ​នៃ​ការ​បិទបាំង​អំពើ​ពុករលួយ ពី​មន្ត្រី​ប្រធាន​គម្រោង​នៃ​ក្រសួង​ធនធានទឹក ដែល​ជា​ហេតុ​ធ្វើឱ្យ​មាន​ការរិះគន់​យ៉ាង ចំៗ​ថា ជា​ករណី​ដេញថ្លៃ​ចង​មុង​ដើម្បី​កើ​បយក​ផលប្រយោជន៍​ចែកគ្នា ។

​ការបញ្ជាក់​នោះ បើ​ផ្អែកលើ គោលការណ៍​ម្ចាស់​គម្រោង ADB គឺ​តម្រូវ​ឱ្យមាន​ការផ្សព្វផ្សាយ​ផ្តល់ដំណឹង​ឱ្យ​ក្រុមហ៊ុន​ដែល បំណង​ចូល​មក​ដេញថ្លៃ​យ៉ាងតិច ក៏​រយៈពេល​មួយ​ខែ​ជា​មុន​ដោយ​តម្រូវឱ្យ​ក្រុមហ៊ុន​មានបទពិសោធន៍​រយៈពេល ៥​ឆ្នាំ​ឡើង ទៅ ក្នុង​ការសាងសង់​ទំនប់​សំណង​ធារាសាស្ត្រ ហើយ​តម្រូវ​ឱ្យ​មក ទិញ​ពាក្យ Bida ដេញថ្លៃ ៥៥​ដុល្លារ នោះ ។​

​ទោះបីជា​មាន​ការផ្សព្វផ្សាយ​ស្តីពី​ការដេញថ្លៃ​នៅក្នុង​កាសែត​ ក្នុងស្រុក​មួយ​តាម​ការ​កំណត់ក្តី ប៉ុន្តែ​ធាតុពិត គឺ​គ្រាន់តែ​ប្រើ​បច្ចេកវិជ្ជា​មក​ក្លែងបន្លំ​ភ្នែក​សាធារណៈ​ធ្វើជា​ ភស្តុតាង​ឱ្យ​ម្ចាស់ជំនួយ​គេ​អស់​ចិត្ត​ថា ពិតជា​គោរព​លក្ខណ​ប៉ុណ្ណោះ តែ​ធាតុពិត​កាសែត​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​នោះ គឺ​មិន​មាន​ចុះផ្សាយ​ពី​គម្រោង​ដាក់ឱ្យ​ដេញថ្លៃ​នោះឡើយ គឺ​គ្រាន់តែ​សរសេរ (INVITATION FOR BIDS)​គឺ​មិន​លំអិត​នោះទេ ព្រោះ​គេ​ចង​មុង​ទុក​ហើយ ។​

​ដោយ​មើលឃើញ​ពី​ចេតនា​បិទបាំង​របស់​មន្ត្រី​ប្រធាន​គម្រោង​ក្នុង​ក្រសួង​ ធនធានទឹក​ប្រើ​អា​វិធី​ដេញថ្លៃ​ចង​មុង​ដើម្បី ស្វែងរក​លាភសក្ការៈ​ជា​ទម្លាប់​ពុករលួយ​ដុះ​ស្លែ​នេះហើយ ទើប​រយៈកាល​កន្លងមក​មាន​ទំនប់​មួយចំនួន​រង​ការបាក់​ធ្លាយ ដោយសារ​ករណី​កឹបកេង​លុយ​កេង​បច្ចេ​ក​ទេសដូច​ករណី​ទំនប់​អាង​កំពីង​ពួយ នៅ​ខេត្ត​បាត់ដំបង ជា​ភស្តុតាង​ស្រាប់ ដែល សាងសង់​ហើយ​ពុំទាន់​បាន​កន្លះ​ឆ្នាំ​ផង់ បែរជា​ត្រូវ​ប្រេះ​ដាច់​ខូច​អស់​ដោយសារ​ខ្វះ​គុណភាព​ពី​សំណង់ ។

​តាម​ក្រុមហ៊ុន​លើកឡើងថា បើ​ផ្អែកលើ​ការកំណត់​តាម​ការដេញថ្លៃ ពិតណាស់ថា ក្រុមហ៊ុន​សាងសង់​ពិតជា​មាន​លទ្ធភាព​ធានា លើ​គុណភាព​ទំនប់​សំណង់​ប្រកបដោយ​ការទទួលខុសត្រូវ​បាន ។ ប៉ុន្តែ​បើ​ការដេញថ្លៃ​ត្រូវ​យក​ទៅ​បែងចែក​តាម​ការបិទបាំង ពុករលួយ​ទៅឱ្យ​ជំនាញ និង​ថ្នាក់លើ​ចែក​គ្នា​ស៊ី​តាមដាន​ថ្នាក់​ក្រុម​ឱ្យ​អ្នក​ធ្វើ​ផ្លាស់​ ត្រូវតែ​កឹ​បកេង​គ្រឿងសំណង់​បច្ចេកទេស ដើម្បី​ចំណាញ​ខ្លះៗ​ដូច្នេះ​ហើយ​ជា​ហេតុ​សំអាង​គ្មាន​គុណភាព ។​

​ផ្ទុយទៅវិញ​ករណី​ដែល​មន្ត្រី​ប្រធាន​គម្រោង​ក្រសួង​ធនធានទឹក​កំពុង​ អនុវត្ត​តាម​របៀប​បិទបាំង​ព័ត៌មាន​នា​ពេល​នេះ គឺ​ពិតជា មិន​អាច​ធានាបាន​លើ​គុណភាព​សំណង់​នោះ​ឡើយ ។ ម្យ៉ាងវិញទៀត ម្ចាស់​គម្រោង​ដែល​ផ្តល់​ដោយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB គឺ​ពិតជា​មាន​ការខកចិត្ត ដែល​តម្រូវ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​យ៉ាង​ដិតដល់​បំផុត​ពី​ស្ថាប័ន​អង្គភាព​ ប្រឆាំង​អំពើពុករលួយ និង​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​ផង​នោះ គួរ​ណាស់​ដាក់​ការស៊ើបអង្កេត​ជា​បន្ទាន់ ។​

​ព័ត៌មាន​ផ្អែក​តាម​ប្រភព​ដែល​គួរឱ្យ​ជឿ​ទុកចិត្តបាន លើ​ភាពមិនប្រក្រតី​ចំពោះ​ករណី​ដេញថ្លៃ​របស់​មន្ត្រី​ប្រធាន​គម្រោង​នៃ ក្រសួង​ធនធានទឹក គឺ​ពិតជា​មិន​ពី​បាក​ស្វែងរក​ការពិត​មក​បញ្ជាក់​នោះឡើយ ។ ព្រោះ​មាន​ចំណុច​ជា​ច្រើន ដែល​អាច​លើក យកមក​ធ្វើការ​ផ្ទៀងផ្ទាត់​ជាមួយ​ឯកសារ​ក្រុមហ៊ុន និង Bida និង​អំពើពុករលួយ​ចង​មុង​ទុក​ដដែល​របស់​មន្ត្រី​គម្រោង ហ៊ាន ធានាថា ការប្រើ​ព័ត៌មាន​ក្លែងបន្លំ​ដើម្បី​បិទបាំង​ការពិត​នឹង​ត្រូវ​លាតត្រដាង​ជា​ បន្តបន្ទាប់​ហើយ​ដែល​បិទបាំង​នៃ​អំពើ​ពុករលួយ របស់​ក្រសួង​ធនធានទឹក​នោះ មិនមែន​ទើបតែ​បែកធ្លាយ​ឯណា គឺ​កើតឡើង​ជា​បន្តបន្ទាប់​សម្រាប់​ក្រសួង​នេះ ។​

​មិនតែប៉ុណ្ណោះ​ក៏មាន​មន្ត្រី​ស្អប់ខ្ពើម និង​ក្រុមហ៊ុន​ទម្លាយ​ជា​បន្តបន្ទាប់​ទៀតថា គឺ​មេ​គម្រោង​ក្រសួង​នេះ គឺ​អង្គុយចាំតែ​បំប៉ោង ចាយ​លុយ​គម្រោង​តាម​តែ​អំពើ​ចិត្ត មិនគួរ​បើ​រដ្ឋាភិបាល និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្រោម​ការដឹកនាំ​របស់​លោក​ទេស រដ្ឋមន្ត្រី ឱម យ៉ិនទៀង ភ្លេច​ពី​មនសិការ​ជាតិ ទៅ​ធ្វើការ lobby បុគ្គល​ពុករលួយ ហើយ​បណ្តោយឱ្យ​ក្រុមមន្ត្រី​កាន់​គម្រោង និង​បក្ខពួក​ក្នុង​ក្រសួង​ធនធានទឹក​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក លើ​ឈាម​ជ័រ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ និង​រដ្ឋាភិបាល ហ៊ុន សែន ជា​បន្ត​នោះ​ទេ ។​

​ជាក់ស្តែង​ករណី​អសមត្ថភាព​របស់​មេដឹកនាំ​របស់​ក្រសួង​នេះ គ្រាន់តែ​ចុះ​សិក្សា និង​វាយតម្លៃ​សំណង់​ជា​រួម​លើ​ទីតាំង​ស្ទឹង​ជី​និត ខេត្ត​កំពង់ធំ ឆ្នាំ​២០០៤-២០០៥ ទ្រួសៗ​ប៉ុណ្ណោះ គឺ​បាន​ចំណាយ​ថវិកា​អស់​ជាង ៧​លាន​ដុល្លារ ក្រោយ​មក​ដើម្បី​ចុះ​ពិនិត្យ​បន្ត ក៏​បាន​ស្នើ​សុំ​ដក​លុយ​ទៅ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​មក​ចាយវាយ​បន្ថែម អស់​ជាង​ច្រើន​លាន​ដុល្លារ​ទៀត ប៉ុន្តែ​មកទល់​ពេល​នេះ ត្រូវបាន​គេ​អះអាងថា គឺ​គម្រោង​នោះ​គឺ​នៅ​មេ​មា​យ​ពុំ​ស្រេចបាច់​នៅឡើយ​ទេ ! ហើយ​ដោយសារ​ការចំណាយ​លុយ​ដ៏​ច្រើន សន្ធឹកសន្ធាប់​យ៉ាង​គ្មាន​តម្លាភាព​នេះ​ក៏​បាន​បែកធ្លាយ ឮ​ទៅដល់​ត្រចៀក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ម្តង​ជា​ពីរ​ដង​មក​ហើយ និង ADB ក៏​ឆាប់​ប្រតិកម្ម​ផងដែរ ។ ហើយ​ក៏​ដូចជា បញ្ជា​ឱ្យ​មាន​ការស៊ើបអង្កេត​រឿង​នេះ​ជា​ទ្រង់ទ្រាយ​ធំ​ផង​នោះ បើ​តាម​ការ អះអាង​របស់​មន្ត្រី​ជំនាញ​ដូច​ករណី​បែកធ្លាយ​អំពើពុករលួយ​ក្នុង​ទំនប់​អាង​ កំពីងពួយ និង​ទំនប់​អាង​ថ្ម​ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​គម្រោង​អាគ្នេយ៍​ជំហាន​ទី​១ ០៧​កិច្ចសន្យា ទឹក​លុយ​ជាង ៤​លាន​ដុល្លារ ខេត្ត​ស្វាយរៀង និង​ព្រៃវែង និង​ជំហាន​ទី ២ ០៦​កិច្ចសន្យា ស្មើ​នឹង​ថវិកា​ជាង ៣​លាន​ដុល្លារ មណ្ឌល​គី​រី​, ក្រចេះ និង​រតនគីរី ហើយ​ដែល​ក្នុងនោះ​ក៏​មាន​ការឃុបឃិត​រួម​ដៃ ប្រព្រឹត្ត​អំពើ​ពុករលួយ​ពី​ប្រធាន និង​អនុប្រធាន​ការិយាល័យ​ធនាគារ​ពិភពលោក​នៃ​អគ្គនាយកដ្ឋាន​វិនិយោគ និង​សហប្រតិបត្តិ ការ​ក្រសួង​ហិរញ្ញវត្ថុ​ផង​នោះ ។

​ដួច្នេះ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​យ៉ាង​ដុះ​ស្លែ​ចាយ​លុយ​រដ្ឋ​គ្មាន​ តម្លាភាព​នេះ ក៏​មាន​សំណូមពរ​ចំពោះ​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ​បច្ចុប្បន្ន​ដែលជា​សេនាធិការ​របស់​រដ្ឋាភិបាល​នោះ គួរតែ​ហ៊ាន​អារ​កាត់ និង​ស៊ើបអង្កេត​រឿង​ពុករលួយ​រហូត​ក្លាយជា ទម្លាប់​គ្រួសារនិយម យ៉ាង​ពេញបន្ទុក​ក្នុង​ក្រសួង​ធនធាន​ទឹក​នេះ ដើម្បី​លើកមុខ និង​តម្លាភាព​ក្រោម​ការដឹកនាំ​របស់​ប្រមុខ រាជរដ្ឋាភិបាល ហ៊ុន សែន បច្ចុប្បន្ន​ផង ។​/

omyentieng_limkianhor-222x150