លោក​ ប៉ុន ប៊ុន​ឈាន​មានជំនា​ញជំរិត​យកលុយពីឈ្មួញ​​និងអាជីវករ​ដឹកជ​ញ្ជូន​ទំនិ​ញ?

តាម​ការអះអាង​របស់​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ បន្លែ ផ្លែឈើពី​ស្រុក​យួន​ចូល​តាម​ច្រក​ភ្នំ​ដិ​ន និង​ច្រក​ក្នុងស្រុក​អង្គរបុរីខេត្តតាកែវ ហើយ​ឆ្លងកាត់​ក្រុង​ដូន​កែវ បាន​ឲ្យ​ដឹងថាពួកគាត់​ត្រូវ​បង់លុយ​ឲ្យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ក្រសួងមហាផ្ទៃ​ជាប្រចាំ ទៅតាម​ការកំណត់​។ការដឹកជញ្ជូន​ទំនិញ​តាម​រថយន្ត​តូចៗ​ឆ្លងកាត់​ផ្លូវជាតិ​ លេខ​២ប្រសិនបើ​មិន​ចង់​មានការ​រំខាន​ពី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ក្រសួងមហាផ្ទៃ​ទេនោះ គឺ​ក្នុង​មួយខែ​ត្រូវ​បង់​ជិត​១០០០​ដុល្លារហើយ​ថ្លៃ​ក្បាល​រថយន្ត​១​គ្រឿង​ ថែមទៀត​ដែល​គេ​ហៅថា ជា​លុយ​ថ្លៃ​បាយ​។ប្រសិនបើ​ឈ្មួញ​ឬ​អាជីវក​រណា​ម្នាក់​ហ៊ាន​តវ៉ា​ជាមួយ​ មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រោម​ការគ្រប់គ្រង​របស់លោក ប៉ុន ប៊ុន​ឈានប្រាកដជា​ជួប​ឧបសគ្គ​ចៀស​មិន​ផុត​ឡើយ​។

ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ខេត្តតាកែវតាមផ្លូវ​ជាតិ​ លេខ​២ និង​ផ្លូវជាតិ​លេខ​៣បាន​ឲ្យ​ដឹងថា​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ក្រសួងមហាផ្ទៃក្រោម​ការគ្រប់គ្រង​រប​ស់លោក ប៉ុន ប៊ុន​ឈាន ប្រចាំ​ខេត្តតាកែវជំរិត​យកលុយ​ពី​ពួកគាត់​តាម​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ប៉ុនប៊ុន​ឈាន ប្រើ​លិខិត​បេសកកម្ម​ដែល​ចេញ​ដោយ​លោក នេ​ត សាវឿនអគ្គស្នងការ​នគរបាល​ជាតិទៅប្រើ​ប្រាស់​ដើម្បី​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ ស្រេច​តែ​អំពើ​ចិត្តគ្មាន​ញញើត។ លោក ជា សុ​មេធីប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ក្រសួងមហាផ្ទៃគួរពិនិត្យមើល​កូនចៅ​ក្រោម​ឱវាទ​ខ្លះ​ផង ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ត ​។

​ ​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹង​ទៀតថា លោក ប៉ុន ប៊ុន​ឈានកំពុង​ប្រើប្រាស់​លិខិត​បេសកកម្ម​របស់​អគ្គស្នងកា​រ​ នគរបាលជាតិដើម្បី​ប្រមូល​លុយ​ស្រង់ដើម​និង​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ សុខ​ស្រួល​គ្មាន​ញញើត​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះទេ​។ ឈ្មួញ​ធំៗ​ដែល​ដឹកជញ្ជូន​ទំនិញ​តាម​រថយន្ត​យី​ឌុប​ទាំង​ខ្សែៗហើយ​ភាគច្រើន​ ជា​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់ត្រូវតែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ប៉ុន ប៊ុន​ឈានបើ​មិន​ដូច្នេះ​ទេ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។ ជាងនេះទៅទៀត​នៅលើ​ផ្លូវជាតិ​លេខ​២​កូនចៅ​លោក ប៉ុន ប៊ុន​ឈានមាន​ត្រៀម​រថយន្ត​ចាំ​ប្រ​ណេ​ញ​តាម​រថយន្ត​ដឹកទំនិញ​ទាំងឡាយណា​ដែល​ បើក​ហួស​កុងត្រូលជជុះ​របស់​ពួកគេ​ទៀតផង​។ ករណីនេះ​ជា​រឿង​ដែល​លោក នេ​ត សាវឿនអគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្តែតបណ្តោយ​តទៅទៀត​ទេ ព្រោះ​លោក ប៉ុនប៊ុន​ឈាននិង​បក្ខពួក​កំពុង​ប្រព្រឹត្ត​ខុសពី​តួនាទី​និង​ភារកិច្ច​ របស់ខ្លួន ​៕

12141594_789551107823584_6608851343343249646_n