​ប្រធា​ន​មន្ទីរ​អ​ភិវឌ្ឍន៍​ជនបទ​ខេត្ត​ពោ​ធិ៍សាត់​ ហួត បូ​និត​ និង​បក្ខពួ​ក​ប្រព្រឹត្ត​ពុ​ករលួ​យ​ជា​ប្រ​ព័ន្ធ​!

ពោធិ៍សាត់​ ៖ មាន​ការទម្លាយ​ពី​ប្រភព​ផ្ទៃក្នុង​លួច​បង្ហើប​ឱ្យ​ការិយាល័យ​របស់​យើង​ដឹងថា ដោយសារ តែ​មាន​អំពើ​ពុករលួយ ជាពិសេស​ការទទួល​ថ​វិកា​ជាតិ​និង​ថវិកា​គំរោង អង្គការ​នានា​មក​ធ្វើការ​អភិវឌ្ឍន៍​នៅ ក្នុង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ពោធិ៏សាត់ នោះ ។ ដូចជា បាន​ធ្វើឱ្យ​បាត់បង់​ថវិកា ចន្លោះ​៣០០​លាន​រៀល ហើយ​ថវិកា​ដែល​បាត់បង់​ទាំងនោះ គឺ​បាន​ធ្លាក់​ចូលទៅក្នុង កណ្តាប់ដៃ​របស់​លោក​ប្រធាន​មន្ទីរ និង​មន្ត្រី ជំនិតៗ​របស់​គាត់​ក្នុង​១​ឆ្នាំៗ​។​

​ផ្ទុយទៅវិញ ចំណែក​មន្ត្រី​មួយចំនួន​តូច​ផ្សេង​ទៀត​បាន​ត្រឹម​ស្រក់ទឹកមាត់ និង​ហិតក្លិន​នៃ​ការ​មានបាន​នៃ​អំពើពុករលួយ​គៃ បំបាត់​លុយ​រដ្ឋ និង​បក្ខពួក​គ្រួសារ​និយម​របស់​លោក​ប្រធាន​មន្ទីរ ហួត បូ​និត ប៉ុណ្ណោះ ។

​ករណី​ប្រឈម និង​ភាពមិនប្រក្រតី​ទាំងនេះ​ត្រូវបាន​គេ​អះ អាង​ថា​កើត​យូរ​ឡើង​ដុះ​ស្លែ​ទៅហើយ​។ ដូចជា ចំពោះ ថវិកា​ដែល គេ​កឹបកេង​បាន​ច្រើន​បំផុត​ជា​រៀងរាល់​ឆ្នាំ​គឺ​ថវិកា​នៅក្នុង​ជំពូក​នានា​ ជាច្រើន ពិសេស​ថវិការ គំរោង​ទឹកស្អាត​និង​អនាម័យ ADB ក្នុង​ឆ្នាំ​២០១៣​ឆ្នាំ​២០១៤​កន្លងទៅនេះ ដែល​គួរតែ​អគ្គាធិការ​កិច្ច​របស់​ក្រសួង​នេះ ដាក់​មន្ត្រី​ចុះ​ស៊ើបអង្កេត​ជា​ថ្មី ហើយ​ឯ​លោក​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ក៏​មិន​ត្រូវ​យល់មុខ ឬ​អភិរក្ស​គ្រួសារនិយម​នោះទេ ! គួរតែ​មាន​វិធានការ​ឱ្យ​មន្ត្រី​អស់ចិត្ត​។​

​ទោះជា​យ៉ាងណា​ការប្រព្រឹត្តិ​អំពើពុករលួយ​របស់​លោក​ហួន បូ​និត និង​បក្ខពួក គឺ​កម្រ​មាន​ឧបសគ្គ ដោយសា​តែ​រូបគាត់ និង បក្ខពួក​ពូកែ​រៀបចំ​ឯកសារ​នានា ដើម្បី​បំប៉ោង​ការចំណាយ យ៉ាង​ប៉ិនប្រសប់ និង​ចេះ​ទប់ស្កាត់​មន្ត្រី​ពីលើ​ចុះ​ទៅ​យ៉ាង​ជំនាញ របស់​គាត់​ដែល​គួរតែ​សរសើរ​។

​តាម​ក្រុមអធិការកិច្ច​ឬ​សវន​កម្ម ភាគច្រើន​ពួក គេ​ពិនិត្យ​ទៅលើ​តែ​ឯកសារ​ចំណាយ មិន​ពិនិត្យ​ដល់​មូលដ្ឋាន ដូច្នេះ​មិន អាច ស្រាវជ្រាវ​រក​ឃើញ​រឿងអាស្រូវ​ទាំង អម្បាល​មាន​នេះឡើយ​។​

​បើ​តាម​ប្រភព​បាន​បន្ត​ឱ្យដឹងថា សម្រាប់​ការចំណាយ​ថវិកា ជាតិ​និង​ថវិកា​គម្រោង​នានា​នៅក្នុង​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្ត​ពោធិ៍សាត់ និង​ក្នុង​មួយឆ្នាំៗ ថវិកា​មួយចំនួន​បាន​ធ្លាក់​នៅក្នុង​ដៃ​លោក​ប្រធាន​មន្ទីរ​ហួន បូ​និត និង បក្ខពួក​គាត់​មូល គឺ​គ្នា​របស់​គាត់​ជា​អ្នក​កាន់​គម្រោង ។

​ជាក់ស្តែង តាម​ការស្រាវជ្រាវ និង​របាយការណ៍​ផ្ទៃក្នុង​មន្ទីរ​គេ​រកឃើញ​ថា គំរោង​ទឹកស្អាត​និង​ផ្នែកអនាម័យ​បាន​ខាតបង់ ថវិកា​អស់​ជា ច្រើន​លាន​ដុល្លារ​អាមេរិក​សំរាប់​ចំនួន​៦​គឺ​ខេត្ត​ពោធិ៍សាត់ បាត់ដំបង​បន្ទាយមានជ័យ កំពង់ធំ​៘ ហើយ ម្រាប់ការ​ចំណាយ​ថវិកា​ជាក់ស្តែង​នៅក្នុង​ឆ្នាំ​២០១៣​និង​២០១៤​កន្លងទៅ​នេះ​ ត្រូវបាន​គេ អះអាងថា មានតែ​តួលេខ​នៅ ក្នុង​ក្រដាស់​តែ​គុណភាព​ការប្រើប្រាស់​គ្មាន​ឡើយ​។​

​ជាង​នេះ ដោយសារ​ការរៀបចំ​ថវិកា​ចំណាយ​មិន​ប្រក្រតី និង​សល់​ប្រាក់​ច្រើន​ពី​ការទិញ​សំភារៈ ដើម្បី​ធ្វើ​ការអភិវឌ្ឍន៍​គំរោង ទឹកស្អាត បង្គន់​អនាម័យ ស្រះ​ទឹក អណ្តូងស្នប់ និង​លូ​ជាដើម ពួកគេ​បាន​ប្រាក់​ទាំងនោះ​អាច​កឹបកេង​រលួយ​យកទៅដាក់ ហោ​ប៉ាវ​ផ្ទាល់ខ្លួន​ហ៊ឺហារ​រាល់ថ្ងៃ​។​

​ផ្ទុយទៅវិញ ពាក់ព័ន្ធ​ព័ត៌មាន​ចោទប្រកាន់​ខាងលើ​ទាំង​អម្បាល​មាន​លោក ហួន បូ​និត ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ពោធិ៍សាត់​មិនបាន​អត្ថាធិបាយ​ច្រើន​ទេ តាម​ទូរស័ព្ទ​ដោយ​ប្រាប់​យ៉ាងខ្លី​ថា ខ្ញុំ​ទទួល​យក​សូម​មកកាន់​មន្ទីរ​ខ្ញុំ ទើប​បកស្រាយ អស់​សា ច់​រឿង​ទោះបី​យ៉ាងណា​សារព័ត៌​យើង​រង់ ចាំ​ស្វា​គម​ន៏​ការបកស្រាយ​បំភ្លឺ​ពី​លោក​ប្រធាន​មន្ទីរ​ហួន បូនិត​នៅ​លេខ​ក្រោយ​។
​ប៉ុន្តែ​ផ្ទុយ​ពី​ប្រភព​មន្ត្រី​បាន​ទម្លាយ​ទៀតថា ក្រោយ​ការ​បែកធ្លាយ គឺ​លោក​ប្រធាន​កំពុងតែ​រៀបចំ បំប៉ោង​ឯកសារ​ចំណាយ​ហើយ និង​កំពុងតែ​ក្តៅក្រហាយ និង​តាម​រក​មុខ​មន្ត្រី​ដែល​ទម្លាយ​រឿងនេះ​ចេញ​ក្រៅ ៕​

cheasophara_omyentieng