លោក​ តុង ប៊ុន​ឈានប៉ូ​លីសសេ​ដ្ឋកិច្ចក្រសួងធ្វើ​សកម្មភាពប្រមូ​លលុយ​គ្រប់ច្រក​ល្ហករបៀប​ដូចកុង​ត្រូល​ជ​ជុះ?

ខេត្តតាកែវ ៖ មន្ត្រីនគរបាល​សេដ្ឋកិច្ច​ក្រសួង បានអោយដឹងថា អ្នក​ដែលមាន​លិខិត​បេសកកម្ម ចេញ​ដោយ​អគ្គស្នងការ ឬ​ប្រធាន​នាយកដ្ឋាន នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច​ក្រសួង គឺមាន​ភារកិច្ច​ចុះ​បំពេញការងារ ស៊ើបអង្កេត ស្រាវជ្រាវ​តាមដាន រាល់​ការរត់ពន្ធ​ទំនិញ ដើម្បី​សហការ​ជាមួយ​ស្ថាប័ន ប្រមូល​ពន្ធ​ជូន​រដ្ឋ បង្ការ និង​បង្ក្រាប​។ ប៉ុន្តែ​មាន​បុគ្គល នៃ​នាយ​នគរបាល​ខ្លះ​យក​លិខិត​បេសកកម្ម​នេះ ធ្វើជា​ទុន​គំរាម បង្ខំ​ឈ្មួញ ប្រជាពលរដ្ឋ ក្រុមហ៊ុន​ដឹកជញ្ជូន បង់ប្រាក់ ដោយ​បំពាន​ច្បាប់​។

ទី​តាំ​ង​​កុង​ត្រូ​លជ​ជុះ​​មួយ​ក​ន្លែង រប​ស់​​នគរ​បាល ប្រ​ឆាំង​​បទ​ល្មើស​​សេដ្ឋ​កិច្ច ​ក្រ​សួង​ម​ហា​ផ្ទៃ ដឹក​នាំ​​ដោយ​​លោក តុង ប៊ុន​​ឈាន មាន​​ប្រ​មា​ណ  ៤-៥​នាក់ ឋិត​​នៅ​​ចំ​ណុ​ច​​ភូមិ ប្រ​​ហូត ស​ង្កាត់​​រកា​​ក្រៅ ក្រុង​​ដូន​​កែវ ខេត្ត​តា​កែវ កំពុ​ង​​ រង​នូវ​ការរិះគន់ ពី​ប្រជាពលរដ្ឋ និង​ឈ្មួញ​ដឹកទំនិញ​ឆ្លងកាត់ ដោយ​ចោទថា ក្រុម​សមត្ថកិច្ច​ទាំងនេះ បាន​បង្ខំ​អោយ​ពួកគាត់ បង់ប្រាក់ រាល់​ការដឹក​ទំនិញ​ឆ្លងកាត់ មិន​គិត​មាន​ពន្ធ​ឬ​រត់ពន្ធ ក៏ដូចជា​ការដឹក កសិផល​ផងដែរ​។​

​បុគ្គល​ខ្លះទៀត មាន​លិខិត​បេសកកម្ម មួយ​សន្លឹក ចាប់ផ្តើម​សណ្តោង មន្ត្រីនគរបាល​ផ្សេង​ដែល​មិនមាន​ឈ្មោះ​ក្នុង​លិខិត ក៏​ដូច​ជន​ស៊ីវិល​មក​ធ្វើការ ដើម្បី​ឃាត់​ចាប់​ឡាន​ដឹកទំនិញ និង​ឈ្មួញ​ចូលមក​បង់ប្រាក់​។​សព្វថ្ងៃ​លោក តុង ប៊ុន​ឈាន ថ្វី​ត្បិត​ពុំមាន​វត្តមាន ចាំ​រាប់​ក្បាល​ឡាន​ឈ្មួញ​យកលុយ នៅ​កន្លែង​កុងត្រូលជជុះ​នោះ ក៏ដោយ ក៏​កូនចៅ​របស់គាត់ បានបង្ហាញ​សកម្មភាព ទាំងយប់​ទាំង​ថ្ងៃ ក្នុងការ​ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ ដឹកទំនិញ​មកពី​ច្រក​ភ្នំ​ដិ​ន គិរីវង្ស ពី​កំពង់អំពិល ស្រុក​បុរី​ជលសា និង​ប្រជាពលរដ្ឋ ដឹក​កសិផល​ជាដើម​។​

​ឈ្មួញ​ជាច្រើន​បាន​និយាយថា សមត្ថកិច្ច​កុងត្រូលជជុះ​នេះ មិនបាន​គិតថា មាន​ពន្ធ​ឬ​ទំនិញគេចពន្ធ​ទេ គឺ​តម្រូវអោយ​បង់លុយ តាម​ទំនើងចិត្ត​ពួកគេ​ទាមទារ និង​មាន​សំដី​មិន​សមរម្យ  ដោយ​លើកឡើងថា ពួកគាត់​ដែល​ឈរជើង​នៅទីនេះ មានច្បាប់ មាន​សិទ្ធិ​ចាប់​ទំនិញ និង​ទិញ​ប៉ុស្តិ៍​រកលុយ អោយ​ថ្នាក់លើ ប៉ុន្តែ​មិនដឹងថា ថ្នាក់លើ​ធំ​កម្រិតណា​ទេ​។ សកម្មភាព​ដែល លោក តុង ប៊ុន​ឈាន ឲ្យ​កូនចៅ​ដាក់​កុងត្រូលជជុះ ប្រមូល​លុយ​ពី​ឈ្មួញ ផ្ទុយ​ពី​លិខិត​បេសកកម្ម​របស់​អគ្គស្នងកា​រ ដែល​លោក ជា សុ​មេធី គូរតែត្រូតពិនិត្យជាបន្ទាន់ ៕
netsavoeun_sorkheng