ស្តាប់​​ប្រវត្តិ​​កំហូច​របស់​​គ្រូ ដួង សា​​នេត ដែល​ត្រូវ​​បណ្តេញចេញ​ពី​​សាលា​វត្ត​ថ្មី​ឆ្នាំ ​១៩៩៤-​៩៥-៩​៦ !

តាម​ស្តាប់​សៅវតា​កំហូច​របស់​គ្រូ​កំហូច ដួង សា​នេត ដែល​ត្រូវ​បណ្តេញចេញ​ពី​សាលារៀន​វត្ត​ថ្មី​អំឡុង​ឆ្នាំ ១៩៩៤-៩៥ -៩៦​នោះ ។ ​ដើមឡើយ​គាត់​ធ្លាប់​ជា​គ្រូបង្រៀន​ថ្នាក់​ទី ០៥ វត្ត​ថ្មី ធ្លាប់​មាន​រឿងអាស្រូវ​ធ្វើ​ទារុណកម្ម​មិន​ប្រក្រតី​ទៅលើ

សិស្ស ។ ​ជាងនេះទៅទៀត​អ្វីដែល​មិន​ធម្មតា​របស់​គ្រូ ដួង សា​នេត នោះ គឺ​គាត់​បាន​តាំងខ្លួន​ដូចជា ស្តេច​គ្រូ បាន​បញ្ជា ឱ្យ​សិស្ស​ដាក់​វេន​ដាំទឹក​ក្តៅ​ទឹកតែ​ឱ្យ​គាត់​ផឹក​ជា​ប្រចាំ​នៅ​លើ​តុ​ គ្រូ​របស់គាត់​ដែល​មាន​ក្រាលកម្រាល និង​ពែង​ប៉ាន់

សម្រាប់​គាត់​ផឹក​ទៀតផង ។​

​តាម​ការ​បង្ហើប​របស់​សិស្ស​គាត់​ពី​អតីត​នោះ ពេល​កើត​រឿង​ឡើង គឺ​ដោយសារ​សិស្ស​មក​រៀន​ពុំ​ទាន់​ពេល ហើយ​សិស្ស​ដាំ​តែ​ឱ្យ​គាត់​ពុំ​ទាន់​ពេល និង​ពុំ​ទៀងទាត់​នោះ គឺ​គាត់​ក៏​បាន​ដាក់​ទារុណកម្ម​យ៉ាង​ជ្រុលជ្រួស​ប៉ះ​ចំ​ចៅ​ខ្សែ អតីត

​អ្នកតំណាងរាស្ត្រ​ស្វាយរៀង​មួយរូប ហើយ​ត្រូវបាន​ប្តឹង​ពី​អាណាព្យាបាល​សិស្ស​ក៏​ត្រូវ​បាន​បណ្តេញ​ចេញ​ក្នុង អាណត្តិ​នាយក​សាលា​វត្ត​ថ្មី​ឆ្នាំ​១៩៩៤-៩៥ -៩៦ អតីត​នាយក​សាលា​វត្ត​ថ្មី ឈ្មោះ នឿ សឿង ។​

​ដូចជា ក្រោយពេល​បណ្តេញចេញ​ពី​សាលា​វត្ត​ថ្មី គ្រូ​តុល ឬ ដួង សា​នេត បាន​ទៅសុំ​បង្រៀន​នូវ​សាលា​ភ្លាំង​តែ ត្រូវ​បាន​បណ្តេញចេញ​ទៅ​វត្ត​ស្រម៉​ក៏ត្រូវ​បណ្តេញ​ចេញ​បន្តទៀត ព្រោះតែ​រឿង​អាស្រូវ​លាមក​របស់​គាត់​ធំៗ​ដាក់ ទារុណកម្ម

​ទៅលើ​សិស្ស​មិន​ប្រក្រតី​ដូចជា គាត់​បង្រៀន​នៅ​វត្ត​បុស្ស​ភ្លាំង គឺ​គាត់​ខឹង​សិស្ស​មិនចេះ​មេរៀន ក្រៅពី​ល្បី​រឿង​ចាប់ សម្រាត​សិស្សស្រី​ហើយ គឺ​គាត់​បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​សិស្ស​ដែល​គាត់​បង្រៀន​ដែល​ម្នាក់ៗ ស្ទើរ​ឡប់​ស្ទើរ​ឆ្កួត ដោយ​ការ

​សម្លុត​គំរាម​ឱ្យ​ខ្លាច​អំណាច​គាត់​ជា​គ្រូ ។​

​ជាក់ស្តែង ​មុន​ពេល​អាណាព្យាបាល​សិស្ស​ប្តឹង​ទាមទារ​សំណង​លុយ​រាប់ពាន់​ដុល្លារ និង​ត្រូវ​បណ្តេញចេញ​ពី សាលា​បុស្ស​ភ្លាំង​មក​នោះ គឺ​គ្រូ​កំហូច​នេះ​បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​សិស្ស​ម្នាក់ ដែល​ជា​ញាតិសន្តាន​របស់​ចៅហ្វាយ ខេត្ត​រហូត

ដល់​ភ្លាត់​បាក់ឆ្អឹង​ស្មា ក៏​ព្រោះតែ​គ្រូ​នេះ​ផ្ទុះ​កំហឹង​បាន​កញ្ជក់​សម្លុត​ទាញ​ដៃ​សិស្ស​នោះ​ឱ្យ​ បែរ ក្រោយ​ដឹងអី​ដូច​ទាញ​បំបាក់​ឆ្អឹង​ដៃ​របស់​សិស្ស ព្រោះ​មិន​ចេះ​មេរៀន ។​

​ដោយឡែក ដោយ​អស់ជម្រើស​គ្រូ​តុល​កំហូច​នេះ ក៏​ត្រឡប់​មក​បង្រៀន​នៅ​វត្ត​ថ្មី​ជា​លើក​ទី ២ វិញ ក្រោម​ការឃុបឃិត​ទទួល​ពី​នាយក​សាលា​វត្ត​ថ្មី​ឈ្មោះ ពៅ សាមឿន ដែល​ត្រូវជា​មាបង្កើត​របស់​គ្រូ ដួង សា​នេត នេះ​ហើយ​គ្រូ​នេះ​ពុំ

​រៀងចាល​ក្រោយពេល​មាន​បង្អែក​ខ្នង​មា​ជា​នាយក​សាលា​ក៏​កើតរោគ​ចិត្ត​ជា​ ថ្មី​គំរាម​សម្រាត​ខោ សិស្សស្រី​ប្រុស​លេង​កំសាន្ត​បន្ធូរ​កំហឹង​ដាក់​ទណ្ឌកម្ម​លើ​សិស្ស​យ៉ាង​ ចម្លែក​នេះ​ក៏​កើត​រឿង​ប្តឹង​រហូត​ប្រឈមមុខ​ប្តឹង ដែល​ច្បាប់​ពុំ​អាច​អត់ឱន

​ឱ្យ​រួច​ខ្លួន​បាន​ទាល់តែសោះ ។​

​ជុំវិញ​ការ​ប្រតិកម្ម​ពី​ក្រុម​ស្ថាប័ន​ច្បាប់​អង្គការ​ការពារ​សិទ្ធិ​ មនុស្ស​ទៅ និង​ជន​ពុករលួយ​អ្នកច្បាប់ ដែល​កំពុង គាបស៊ី​លុយ​គ្រូ​ខូច ដួង សា​នេត ឱ្យ Lobby ចេញ​ក្លឹប​វី​ឌី​អូ​បដិសេធ​ជាន់​ដាន​ការសារភាព​ទទួល​កំហុស​ថា ពិតជា​បាន សម្រាត

​សិស្សស្រី​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ក្រុមអធិការកិច្ច​នោះ​ដែល​ធាតុពិត គឺ​ពួក​នោះ​ជា​ជន​ឆ្លៀតឱកាស​។ ហើយ​ក្រុម​អ្នកច្បាប់​កំហូច​អស់នោះ គឺ​បាន​ប្រឈម​រិះគន់​យ៉ាងខ្លាំងៗ​ពី​ប្រជាពលរដ្ឋ ពី​អាណាព្យាបាល សិស្ស​ទូទៅ ថា ប្រសិន

​អ្នកច្បាប់​អស់នោះ មាន​កូនចៅ​ញាតិសន្តាន​សាច់​សារ​លោហិត​សិស្សស្រី​ត្រូវបាន​គ្រូ​ពាល ដួង សា​នេត គម្រក់​បង្ខំ​ឱ្យ​ឡើង​ឈរ​លើ​តុ​កណ្តាល​ថ្នាក់រៀន​ហើយ​ចាប់​សម្រាត​សំពត់​ហៀរ ​ដល់​កែងជើង​ចេញ​កេរ្តិ៍​ម៉ែ​កេរ្តិ៍ខ្មាស់​វិញ គេ​ពុំ​ដឹងថា

តើ​មុខ​ក្រុមអ្នកច្បាប់​ពុករលួយ​កំហូច​អស់នោះ ពេប​កើត​មុខយក្ស​មុខខ្មោច ឈឺចាប់​បែបណា​ទេ ! ដោយសារ​តែ​មិនមែន​រឿង​ខ្លួន បានជា​ហ៊ាន​ឃុបឃិត​ស៊ីលុយ​គ្រូ​ខូច​នោះ យ៉ាង​ល្ងង់ខ្លៅ​បែបនេះ ។ ហើយ​កន្លងមក​រឿងនេះ គឺ​ក្រុម​មន្ត្រី

​តុលាការ​មួយ​ចំនួន​ក្នុង​ខេត្ត​ស្វាយរៀង សុទ្ធតែ​ធ្លាប់​បាន​កោះហៅ​គ្រួសារ​ជន​រង គ្រោះ​ឱ្យទៅ​កែ​សំណុំរឿង​ដក​ពាក្យបណ្តឹង ៣-៤​ដង​មក​ហើយ​ថា ពី​ស្រាតសំពត់​លិច​កេរ្តិ៍ខ្មាស់​មក​ស្រាត​ឃើញ​លី​អូ (Sic)​។​

​ហេ៎ស ឥឡូវ​មាន​ក្រុមអ្នកច្បាប់​ខូច​បញ្ជា​ឱ្យ​គ្រូ ដួង សា​នេត Lobby តាម​ក្លឹប​វី​ឌី​អូ​ថា ស្រាត​អត់​ចេញ​លី​អូ ទៀត ហើយ​ជួយ​ស្តាប់​ជួយ​មើល​ផង អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រុម​អង្គការសិទ្ធិមនុស្ស​ការ​ពារ​សិទ្ធិមនុស្ស និង​ស្ថាប័ន

​ក្រសួង​អប់រំ គួរតែ​រួមគ្នា​តាមដាន​ការ​វិវឌ្ឍន៍ រឿងក្តី​ប្រុង​ប្រែ​ពណ៌​នៃ​ការចាប់​គំរាម​ឱ្យ​សិស្ស​ឡើង លើ​តុ​កណ្តាល​ថ្នាក់រៀន​ចាប់​សម្រាត​លេង​ជា​ការកំសាន្ត​បង្ខូច​អនាគត​ សិស្សស្រី​មាន​វិធានការ​ចាប់​ជនកំហូច​នេះ ដាក់គុក​ជា​បន្ទាន់​ផង ។​

/​ដោយ​ ៖ រំដួល

hangchuannarong_cheangam_pupil