GW រិះ​គន់ថាមន្ត្រី​រ​ដ្ឋាភិបាល​រួ​ម​ដៃ​ជាមួ​យ​ក្រុមហ៊ុន​​ទ្រី​ភាព​បំ​ផ្លាញ​ព្រៃ​ឈើ​ទាំងស្រុ​ង !

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​របស់​អង្គការ Global Witness (GW) បានឱ្យដឹងថា គឺ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ទ្រី​ភាព ដែលជា​ក្រុមហ៊ុន​កាប់​ឈើ​ធំ​បំផុត​របស់​កម្ពុជា បាន​រំលោភ​ច្បាប់​ជាតិ និង​អន្តរជាតិ តាមរយៈ​ការបង្កើត​បណ្តាញ​ឃុបឃិត​រត់ ពន្ធ​សម្ងាត់ ដើម្បី​ជួយ​សម្រួល​ដល់ «​ការកាន់កាប់​ឈើ​ខ្នាត​ធំ​របស់​ឧស្សាហកម្ម​របស់​ខ្លួន​» ទៅលើ​តំបន់​ព្រៃ​អភិរក្ស និង ឧទ្យាន​ជាតិ​ជា​ដែន​ព្រៃ​ព្រះរាជក្រឹត្យ ។

​ផ្អែក​តាម​ការស៊ើបអង្កេត​ជា​សម្ងាត់​ប្រាំបី​ខែ ដោយ​អង្គការ​ឃ្លាំមើល​អំពើពុករលួយ ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស បានបង្ហាញ​របាយ​ការ​លាតត្រដាង​ពី​អំពើពុករលួយ​របស់​មន្ត្រី​ជំនាញ ពី​បណ្តាញ​កាប់​ឈើ​ខុស​ច្បាប់​ដ៏​ស្មុគស្មាញ​មួយ ដែល​ពឹង ផ្អែក​លើ​ការ​ពាក់ព័ន្ធ នឹង​មន្ត្រី​រដ្ឋាភិបាល យោធា ប៉ូលិស និង​គយ ដើម្បី​ដឹក​ជញ្ជូន​ឈើ​អភិរក្ស ឆ្លងកាត់​ប្រទេស និង​ឡើងលើ ទូក​ឆ្ពោះទៅ​ទីក្រុង ហុងកុង ដែល​ជា​កន្លែង​គេ​គិតថា ឈើ​នឹង​បញ្ជូន​ទៅ​ប្រទេស​ចិន តាមរយៈ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទៅ​ទីក្រុង Shenzhen​នោះ ។​

​យោង​តាមរ​បាយ​ការ​ជាច្រើន​ទំព័រ​របស់​អង្គការ Global Witness បានឱ្យដឹង​ទៀត​ថា ចេញពី​ផែ​ក្រុងព្រះសីហនុ ដែល​គេ​ចោទ ថា ជា​កំពង់ផែ​ប្រភព​ដែល​សំខាន់​មួយ សម្រាប់​ការនាំចេញ​ឈើ​ខុសច្បាប់​ពី​ក្រុមហ៊ុន Try Pheap Group បាន​ដឹក​ឈើ​យ៉ាង ហោច​ណាស់​ក៏ ៩០០ ម៉ែត្រ​គុប ទៅ​ក្រៅប្រទេស ជា​រៀងរាល់ថ្ងៃ​។

​តាម​ឯកសារ​ដែល​ទទួលបាន​នៅ​កំពង់ផែ រួម​មាន​អាជ្ញាប័ណ្ណ​នាំចេញ​ឈើ​តម្លៃ ៥,៦ លាន​ដុល្លារ ដែល​ឆ្ពោះ​ទៅ​ផ្គត់ផ្គង់​ក្រុមហ៊ុន ដឹកជញ្ជូន Kin Chung ជា ក្រុមហ៊ុន​មួយ​ដែល​បាន​ចុះបញ្ជី​មាន​ដើមទុន​តែត្រឹម​ពីរ​ដុល្លារ​ហុងកុង និង​មាន​អាសយដ្ឋាន​ដែល បាន​ចុះបញ្ជី នៅ​អគារ​លំនៅឋាន​មួយ នៅ​ទីក្រុង​ហុងកុង​។
​ជុំវិញ​ក៏​ទម្លាយ​ថា អភិបាល​ក្រុមហ៊ុន​ដឹកជញ្ជូន Kin Chung ជាច្រើន​នាក់ បាន​អះអាង​ថា មិន​បានដឹង​ពី​ក្រុមហ៊ុន Try Pheap Group នោះទេ នៅពេល​ដែល​ទាក់ទង​ដោយ​អង្គការ Global Witness ហើយ​ដែល​បញ្ហា​នេះ «​គេ​គ្រាន់តែ​បង្កើន​ការសង្ស័យ បន្ថែមទៀត អំពី​ភាពស្របច្បាប់ និង​អាថ៌កំបាំង​ឃុបឃិត​មិន​ប្រក្រតី​ពី​មន្ត្រី​នៃ​អាជីវកម្ម​ឈើ​របស់​ឧកញ៉ា ទ្រី ភាព​»​។​

​បើ​យោង​ក្នុង​ឯកសារ​មួយឈុត ដែល​ទទួល​បាន​ដោយ​ក្រុម​អ្នក​ស៊ើបអង្កេត រដ្ឋបាល​ព្រៃឈើ ត្រូវបាន​ចុះបញ្ជី​ជា​អ្នក​នាំចេញ ឈើ​ជួស​លោក​ឧកញ៉ា ទ្រី ភាព​។ ហើយ​ដែល​រដ្ឋបាល​ព្រៃឈើ​បាន​ពន្យល់ថា នេះ​គឺជា​នីតិវិធី​ស្តង់ដារ​សម្រាប់​នាំចេញ​ឈើ ដែល​រដ្ឋបាល​ព្រៃឈើ​ត្រូវ​គិត​កម្រៃ​១ ភាគរយ និង​សម្រាប់​ការយោគយល់​ជា​មួយ​មេ​ជំនាញ គឺ​មាន​រឿង​ផ្សេង​ទៀត ។​

​ដោយឡែក បើ​តាម​ការ​ថ្លែង លោក ធន សា​រ៉ា​ត អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ថា រដ្ឋបាល​ព្រៃឈើ ស្វាគមន៍​ចំពោះ​ការលើកឡើង​ពី​អង្គការ Global Witness ដែល​រួម​បញ្ចូល​ការស៊ើបអង្កេត​លើ​បណ្តាញ​របស់លោក ទ្រី​ភាព និង​ការផ្អាក​ជា​បណ្តោះអាសន្ន លើ​អាជ្ញាប័ណ្ណ​ថ្មី សម្រាប់​ក្រុមហ៊ុន​របស់​គាត់ ការដេញថ្លៃ​ជា​សាធារណៈ​សម្រាប់​ស្តុក​ឈើ​នៅ សល់ ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល និង​ការបង្កើត​នូវ​មូលនិធិ​ពី​ប្រាក់​ទទួល​បាន​ដែល​ប្រើ​សម្រាប់​ការ ការពារ​ប្រភេទ​ឈើ កម្រ​របស់​ប្រទេស​កម្ពុជា​នោះ ។

​ថ្លែង​តាមរយៈ​កាសែត​ក្នុង​ស្រុក​លោក​បាន​បន្ថែមថាៈ «​អនុសាសន៍​របស់​គេ​ទាំងអស់​គឺ​ស្រប​តាម​ច្បាប់ ដូច្នេះ​យើង​ស្វាគមន៍​»​។​

​គួររំលឹកថា កាលពី​ខែ​តុលា គឺ​ក្រុម​សកម្មជន​ព្រៃឈើ​ក៏​បាន​ទម្លាយ​អំពី​របៀប​ដឹកជញ្ជូន​ឈើ​ប្រណីត ដែល​កាប់​ខុសច្បាប់ តម្លៃ​ស្មើ​ជាង ២២៧ លាន​ដុល្លារ ដែល​ត្រូវបាន​នាំ​ចេញ​ពី​តំបន់​ភ្នំក្រវាញ ដោយ​ក្រុមហ៊ុន MDS Import Export របស់​ឈ្មួញ ទ្រី ភាព ជ្រក​ក្រោម​ការប្រើប្រាស់​អាជ្ញាប័ណ្ណ​ឈូសឆាយ ទំនប់​វា​រី​អគ្គិសនី​តាតៃ​ជា​ការ​បិទបាំង​អំពើ​ល្មើស​មាន​ការរួម​ដៃ​ពី​ ន្ត្រី ព្រៃឈើ​ប្រចាំ​តំបន់ ។​

​ទម្លាយ​ដោយ​កម្មករ ដែល​មាន​ការគាំទ្រ​ពី​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់ ត្រូវបាន​ដាក់ពង្រាយ នៅតាម​តំបន់ ដែល​មាន​ឈើ​ប្រណីត​។ ឈើ​ចំនួន​ច្រើន​ដែល​បាន​អង្កេត​ដោយ​ក្រុម​អ្នក​ស៊ើបអង្កេត​ឯករាជ្យ នៅ​ដេប៉ូ​ស្តុក​របស់លោក ទ្រី ភាព ក្នុង​ខេត្ត​រតនគិរី ដែល​ឈើ​ទាំងនោះ​ត្រូវបាន​គេ​រៀបចំ​សម្រាប់​នាំចេញ​តាម​ផ្លូវគោក ទៅកាន់​កំពង់ផែ​យួន​មួយ​ឈ្មោះ  Qui Nhon ឆ្ពោះទៅ កាន់​ប្រទេស​ចិន ។​

​មិនតែប៉ុណ្ណោះ របាយការណ៍​របស់​អង្គការ នេះ​បាន​ឱ្យដឹងទៀតថា បន្ទាប់ពី​បាន​ឈូសឆាយ​ដែនជម្រកសត្វព្រៃ​លំផាត់ ឈ្មួញកណ្តាល​របស់លោក ទ្រី ភាព បាន​បន្ត​ទៅ​ឧទ្យាន​ជាតិ​វីរ​ជ័យ និង​ព្រៃ​ដទៃទៀត​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។
​ហើយ​របាយការណ៍​វិភាគ​រូបភាព​ផ្កាយរណប​ក៏ បាន​បង្ហាញ​ពី​ការកាប់​ឈើ នៅក្រៅ​ដី​សម្បទាន​ខុសច្បាប់​ហើយ​ដែល​មន្ត្រី​បាន អនុញ្ញាត Lobby បិទបាំង​ជា​ថ្នូរ និង​លុយ ។​

​តាមរយៈ​ក្រុមហ៊ុន​ជាច្រើន​របស់ លោក​ទ្រី ភាព គឺ​ជា​ម្ចាស់​ដី​សម្បទាន​សេដ្ឋកិច្ច​ជិត​២ ម៉ឺន​ហិកតា​នោះ បន្ទាប់​ពី​ដី​សម្បទាន​ធំ ចំនួន​ពីរ នៅក្នុង​ឧទ្យាន​ជាតិ​វីរ​ជ័យ ដែល​ត្រូវបាន​លុបចោល​ដោយសារតែ​ខ្វះ​ការ អភិ​វ​ឌ្ឃ​ក្នុង​អំពើ​ពុករលួយ​កាលពី​ចុងឆ្នាំ មុន ៕

trypheap_woodabroad1