បែក​ធ្លាយ​ ឆាយ សាវុ​ធ ប្រធាន​មន្​ទីរ​វប្បធម៌​និ​ង​វិចិ​ត្រសិល្បៈ​​ខេត្ត​រតនគិ​រី​ប្រព្រឹត្ត​​អំ​ពើ​ពុ​ករលួយ​និង​បក្ខ​ពួក​និយម​​យ៉ាង​ពេញ​បន្ទុក !

​ខេត្ត​រតនៈគីរី​ ៖ តាម​មន្ត្រី​រាជការ​នៅក្នុង​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ ខេត្ត​រតនគិរី ជាច្រើន​នាក់​បាន​ឱ្យដឹងថា​ថ្មីៗ​នេះ​លោក ឆាយ សាវុធ បាន​ក្លែង​ឯកសារ​ក្នុង​ការប្តូរ​ប្រវត្តិរូប​អតីតមន្ត្រី​ជាប់កិច្ចសន្យា ម្នាក់​ឈ្មោះ ថុល យុព​ង្ស ដែល​មាន​អាយុ​៥០​ឆ្នាំ​គឺ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត ០១ មករា ១៩៦៥ ឱ្យ​មក​នៅត្រឹម​អាយុ​២៧​ឆ្នាំ ដោយ​ប្តូរ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​មក​នៅ ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​១៩៨៧​។​

​បើ​តាម​ប្រភព​បាន​ឱ្យដឹងថា ឈ្មោះ ថុល យុព​ង្ស បម្រើ​ការងារ​ជា​មន្ត្រី​ជាប់​កិច្ចសន្យា​របស់​មន្ទី​រ​វប្បធម៌​និង វិចិត្រសិល្បៈ​ខេត្ត​រតនគិរី​១០​ឆ្នាំ​ហើយ តាំងពី​គាត់​អាយុ​ជាង​៤០​ឆ្នាំ​ម្ល៉េះ​។ ហើយ​បញ្ហា​នេះ មន្ត្រីរាជការ​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ក៏​បាន​រិះគន់​ថា លោក ឆាយ សាវុធ កំពុង​ធ្វើ​អ្វីៗ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​។​

​បញ្ហា​នេះ​ដែរ មន្ត្រីរាជការ​ក្នុង​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​រតនគិរី ក៏​បាន​អំពាវនាវ​ឱ្យ​លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ត្រូវតែ​ចាត់វិធានការ​លើ​លោក ឆាយ សាវុធ តាម​ច្បាប់​ជា​បន្ទាន់​។​
​ប្រភព​បាន​ឱ្យដឹងថា លោក ឆាយ សាវុធ ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​រតនគិរី បាន​ប្រព្រឹត្ត​អំពើពុករលួយ ដឹកនាំ​គ្រប់គ្រង​ការងារ​តាម​របៀប​ផ្តាច់ការ​និង​បន្លំ​ឯកសារ​សាធារណៈ​ផង​ ដែរ ។ ដោយសារ​បញ្ហា​ដូច្នេះ​ហើយ គឺ​លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​គួរតែ​មាន​វិធានការ និង​ដាក់​ការស៊ើបអង្កេត​ជា​បន្ទាន់ មិន​ត្រូវ​បណ្តោយឱ្យ​លោក ឆាយ សាវុធ ព្រមទាំង​បក្ខពួក​មួយ​ក្តាប់​តូច​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​នោះ​ទេ ។​
​ជាង​នេះ​ទៅ​ទៀត​តាម​ប្រភព​ពី​មន្ត្រីរាជការ​មន្ទីរ​វប្បធម៌​និង វិចិត្រសិល្បៈ ភាគច្រើន​បាន​ឱ្យដឹងថា លោក ឆាយ សាវុធ បាន ឃុបឃិត​ចាយវាយ​ថវិកា​របស់​មន្ទីរ​ចាយ​ខុស​ខ្ទង់ ដោយ​គ្មាន​តម្លាភាព​ទាល់តែសោះ ហើយ​និង​ឃុបឃិត​បក្ខពួកនិយម តែងតាំង​មន្ត្រី​ជា​បក្ខពួក​របស់​ខ្លួន​ឱ្យ​កាន់​កន្លែង​ខ្លាញ់ និង​ដក​មន្ត្រី​ជំនាញ​ឱ្យ​អង្គុយ​អាន​កាសែត ។

​មិនតែប៉ុណ្ណោះ​ក្នុងនាម​ជា​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ ខេត្ត​រតនគិរី លោក ឆាយ សាវុធ បាន​ធ្វើ​ការតែងតាំង ក្មួយ​ស្រី​ម្នាក់​ឱ្យ​មក​កាន់​ការងារ​គណនេយ្យ​ក្នុង មន្ទីរ​យ៉ាង​ក្រអឺតក្រទម​ទៀតផង នេះ​មិន​ទាន់​គិត​ដល់​អំពើ​ពុករលួយ ជា​ច្រើន​រូបភាព​ដែល​នឹង​ត្រូវ​លាតត្រដាង​ជា បន្តបន្ទាប់​នៅ​ពេល​ក្រោយ​នោះ​ទេ​។​

​ផ្ទុយទៅវិញ បញ្ហា​នេះ គួរតែ​លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ គួរពិនិត្យមើល​ភាព អសកម្ម​និង​អំពើពុករលួយ​របស់​លោក ឆាយ សាវុធ ជា​បន្ទាន់​ផង ជា​ពិសេស​ដែល​គួរតែ អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល មាន​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ជា​ប្រធាន គួរតែ​បើក​ការស៊ើបអង្កេត​ជុំវិញ រឿងអាស្រូវ​ពុករលួយ​របស់លោក ឆាយ សាវុធ ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​រតនគិរី ជា​បន្ទាន់​ផង​៕
​ដោយ​ ៖ រតនៈ​

phoengsakakna_omyentieng