ឧត្ត​មសេនី​យ៍ឯក រុន ​រ័ត្នវាស​នាកំពុងយក​អំណាចដើ​ម្បីស្វែងរ​កផលប្រ​យោជន៍ផ្ទាល់​ខ្លួន?

ប្រភពពី​អាជីវករ​ដឹកជញ្ជូន​ទំនិញ​មួយចំនួន​បាន​ឲ្យ​ដឹងថានគរបាល​ នាយកដ្ឋាន​សណ្តាប់ធ្នាប់​ក្រោម​ការគ្រប់គ្រង​របស់លោក រុនរ័ត្ន​វាសនាបាន​ដើរតួនាទី​ជំនួស​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ដោយ​ ត្រួតពិនិត្យ​ទៅលើ​ប​ចេ្ច​ក​ទេស​យានយន្ត និង​បញ្ហា​ផ្សេងៗ​ទៀតហើយ​ផាកពិន័យ​ក្នុង​មួយ​រថយន្ត​ចេញ​វិក្កយបត្រ​ជាច្រើន ​សន្លឹករួច​តម្រូវ​ឲ្យ​បង់ប្រាក់​ចាប់ពី​១០​ម៉ឺន​រៀល​ឡើងទៅ​។ក្រុមអាជីវករ​ បាន​ឲ្យ​ដឹង​ទៀតថាទោះបី​រថយន្ត​ដឹកជញ្ជូន​ទំនិញ​របស់​ពួកគេ​មាន​លក្ខណៈ​ប​ ចេ្ច​ក​ទេស​ត្រឹមត្រូវ ផ្ទុកទំនិញ​ស្របច្បាប់​និង​មាន​ឯកសារ​គ្រប់គ្រាន់​យ៉ាងណាក៏ដោយក៏​កូនចៅ​លោក រុន រ័ត្ន​វាសនា ប្រើល្បិច​ជំរិត​យកលុយ​ឲ្យ​ខាន​តែ​បាន​។ជាក់ស្តែង​កាលពី​រំលងអធ្រាត្រ​ ថ្ងៃទី​១២​ឈានចូល​ថ្ងៃទី​១៣ ខែវិច្ឆិកាឆ្នាំ​២០១៥ កូនចៅ​លោក រុន រ័ត្ន​វាសនាបាន​ជំរិត​យកលុយ​ពី​រថយន្ត​ដឹកទំនិញ​លើផ្លូវ​ជាតិ​លេខ​៨ជាច្រើន​ គ្រឿង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​និង​អា​ជីករ​ដឹកជញ្ជូន​ទំនិញ​បញ្ចេញ​ប្រតិកម្ម​ យ៉ាងខ្លាំង ហើយ​ទម្លាយ​រឿងអាស្រូវ​នេះ​ជា​សាធារណៈ​។

លោក​ឧ​ត្ត​ម​សេន៍​យ៍​ឯក រុន រ័ត្ន​វាសនាដែល​ទទួលបាន​តំណែង​ជា​ប្រធាន​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៅ​ ក្រសួងមហាផ្ទៃកាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៥កំពុង​ប្រើ​អំណាច​និង​តួនាទី​ស្វែងរក​ផលប្រយោជន៍​ដោយ​គ្មាន​ សេចក្តី​អៀនខ្មាស​។ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​អាជីវករ​និង​ក្រុម​ឈ្មួញ​ ដឹកជញ្ជូន​ទំនិញ​ពី​ច្រក​ត្រពាំង​ផ្លុ​ងចូលមក​រាជធានី​ភ្នំពេញ​ឆ្លងកាត់​ ផ្លូវជាតិ​លេខ​៨​ក្តៅក្រហាយ​យ៉ាងខ្លាំង​។ដោយហេតុថាមន្ត្រីនគរបាល​នាយកដ្ឋាន​ សណ្តាប់ធ្នាប់​ស្ថិតក្រោម​ការគ្រប់គ្រងរ​ប​ស់លោករុន រ័ត្ន​វាសនាជំរិត​យកលុយ​តាមរបៀប​ពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​គ្មាន​ ញញើត​អ្វី​ទាំងអស់​។

​គួរ​រំលឹក​ដែរ​ថា​កន្លងមក​លោក រុន រ័ត្ន​វាសនាធ្លាប់​ទទួលបាន​តំណែង​ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​ បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃត្រឹមតែ​៧​ខែ​ប៉ុណ្ណោះ​ក៏ត្រូវ​ដកហូត​ តំណែង​នោះ​វិញ​យ៉ាង​ទាន់ហន់​បំផុត​។ប្រភពពី​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ ដឹងថា ការដកហូត​តំណែង​លោក រុនរ័ត្ន​វាសនា ពី​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃគឺ​ដោយសារតែ​ មន្ត្រី​រូបនេះ​ប្រព្រឹត្ត​អំពើពុករលួយ​ស្វែងរក​ផលប្រយោជន៍​ហើយ​ប៉ះចំ​ឈ្មួញ ​ដែលមាន​ខ្នងបង្អែក​រឹងមាំក៏ត្រូវ​របូត​ពី​តំណែង​តែម្តងទៅ​។ឥឡូវនេះ​ ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​ ក្រសួងមហាផ្ទៃ ស្រាប់តែ​លោក រុន រ័ត្ន​វាសនាបញ្ជា​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ប្រព្រឹត្ត​អំពើពុករលួយ​ជំរិត​យកលុយ ​ពី​ក្រុមហ៊ុន និង​អាជីវករ​ដឹកទំនិញ​ខុសពី​តួនាទី​របស់ខ្លួន​៕

642