ខេត្តពោធិ៏សា ត់៖ការប្រើឧបករណ៍នេសាទ ដាក់ឆ្នុកនៅពេលយប់ត្រូវបា ន គេមើលឃើញភ្លើងព្រោងព្រាត ប្រៀបបាន ទីក្រុងបណ្ដែតទឹកក្នុង បឹងទន្លេសាប មានចាប់ពីចំណុច ជ្រោយយាយហីុងភូមិ ថ្កោល ឃុំ អន្សារចំបក់និងឃុំ កំពង់លួងស្រុកក្រគរខេត្តពោធិ៍សាត់និង នៅចំណុចភូមិសា ស្ត្រតំបន់កោះក្អែក កំពង់ប្រាក់កំពង់លួង ជ្រោយស្ដី ចំណុច ខាងលើនេះស្ថិតក្នុង ទឹកដីខេត្តពោធិ៍សាត់ ។
ជាក់ស្ដែង បច្ចុប្បន្នការនេសាទ ប្រើឧបករណ៍ឆ្នុកចាប់អំពូលភ្លើង និងប្រើចំណី ដើម្បី ទាក់ទាញត្រីនៅភូមិ ឃុំដូចខាងលើក្នុងខេត្ត ត្រូវបានគេដឹងថា មានជនជាតិវៀតណាមជាអ្នករត់ការ ដោយមានការទំនាក់ ទំនង ល្អជាមួយជំនាញជលផលផ្នែកកំពង់តែសប្បាយចិត្តនិងសកម្មភាពយកលុយពីនាក់រកសីុរប រនេសាទប្រើឧបករណ៍ឆ្នុកទាំងនោះមិនឃើញមានសមត្ថកិច្ចពាក់ព័ន្ធណា មួយមានវិធានការចុះបង្ក្រាបឡើយ។
បើយោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាសព្វថ្ងៃឆ្នុកកំពង់កើតមានពាសពេញផ្ទៃទឹកទន្លេសាបដូចជាចំណុចខាងលើ។
កំពង់លួងក្នុងស្រុកក្រគរខេត្តពោធិ៍សាត់ដែល ជាចំណុចកដបនិងជាតំបន់សេដ្ឋកិច្ចក្នុងការចរាចរណ៍ត្រីដែលរកបានពីបទល្មើសឧបករ ណ៍ឆ្នុកហើយអ្នកដែលប្រមូលទិញត្រីពីតំបន់ដែលប្រើឧបករណ៍ឆ្នុកចាប់អំ ពូលខាងលើត្រូវបានគេស្គាល់(1)ឈ្មោះវៀងយាំងយ៉ុង(2)ឈ្មោះវៀងយាំងញៀ វ(3)ឈ្មោះវៀងយាំងយ៉ាងជាជនជាតិវៀតណាមរកសីុដុះស្លែរាប់ឆ្នាំមកហើយដែលម្ចាស់ មានទូកឌុកធំៗ(2)ទៅ(3)គ្រឿងហើយធ្វើសកម្មភាពដឹកត្រីនុយពីតំបន់ខាង លើយកមកឡើងឡាននៅផ្សារជើងកំពង់លួងនិងជើងកំពង់ ឆ្នុកទ្រូជារៀងរាល់ថ្ងៃដោយក្នុងមួយថ្ងៃៗដឹកបានចំនួនពីទៅបីទូកឌុកក្នុងមួ យម្ចាស់ដោយយកពីកន្លែងផ្សេងៗគ្នាបើសរុ បទិន្នផលត្រីក្នុងមួយថ្ងៃៗមិនតិចជាង(50)តោននោះទេដែលថ្ងៃឡានចូល ដឹកត្រីនុយយ៉ាងហោចណាស់ក៏មានចំនួនចាប់ពីដប់គ្រឿងទៅ។
ប្រភពខាងលើបានបន្តឲ្យដឹងថាការឆ្នុកនេះកើតមានជារៀងរាល់យប់លើផ្ទៃទឹកទន្លេសាប។
បើយោងតាមសំដីរបស់ម្ចាស់ឆ្នុកខាងលើនោះបានឲ្យដឹងថាពួកគាត់អាចដា ក់ឧបករណ៍ឆ្នុកចាប់ត្រីបានយ៉ាងរលូនដោយសារមានមេខ្យល់ដែលគេស្គាល់ឈ្មោះជ នជាតិវៀតណាមជាអ្នករត់ការនិងទំនាក់ទំនងល្អជាមួយសមត្ថកិច្ចប្រមូលលុយ ពីម្ចាស់ឆ្នុកក្នុងមួយម្ចាស់ៗប្រមាណពីលានរៀលក្នុងមួយរដូវសម្រាប់សមត្ថកិ ច្ចជលផលលោកច្រឹងតាំងលីនាយផ្នែករដ្ឋបាលជលផល កំពង់លួងឈ្មោះវុទ្ធីនាយសង្កាត់រដ្ឋបាលជលផលក្រគរហើយយកបង់ឲ្យ ជំនាញផ្សេងក្នុងឆ្នុកមួយសម្រាប់មួយជំនាញ(100)$អាមេរិក ជាថ្នូរនិងការមិនបង្ក្រាប។
ប្រភពពីប្រជាពលរដ្ឋបានបន្តឲ្យដឹងទៀតថាក្រុមមេខ្យល់ជាអ្នករត់ការខា ងលើនេះប្រមូលលុយទៅឲ្យសមត្ថកិច្ចជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធដូចជាបរិស្ថាន ប៉ូលិសប៉េអឹមក្នុងមួយរដូវៗរាប់ពាន់ដុល្លារសម្រាប់សមត្ថកិច្ចក្នុង ខេត្តដែលពាក់ព័ន្ធខាងលើនេះ។
ពាក់ព័ន្ធព័ត៌មានបទល្មើសខាងលើនេះអ្នកយកព័ត៌មានយើងមិនអាចសុំ ការទំនាក់ទំនងបាននៅឡើយទេដោយទូរស័ព្ទមិនអាចទាក់ទងបាននៅព្រឹកថ្ងៃទី៣ខែ វិច្ឆិកាឆ្នាំ២០១៥នេះ។រីឯលោកវុទ្ធីនាយសង្កាត់ជលផលក្រគរបានព ន្យល់ថាបទល្មើសខាងលើពិតជាមានមែន។ប៉ុន្តែមិនស្ថិតនៅក្រោមការគ្រ ប់គ្រងរបស់លោកទេគឺនៅខាងសង្កាត់រាំងទិលស្រុកកណ្ដៀងដែលលោកចំរើនជា នាយសង្កាត់។
ចំណែកលោកវុទ្ធីនាយសង្កាត់រដ្ឋបាលជលផលក្រគរបានប្រាប់ ឲ្យដឹងថាត្រីឆ្នុកដឹកចូលរាប់តោនក្នុងតំបន់ខាងលើលោកថាច្បាប់មិនហាមឃាត់ផ ងដែរ។ព្រោះជាឧបករណ៍នេសាទលក្ខណះគ្រួសារ។
ជុំវិញសេចក្ដីរាយការណ៍ខាងលើគឺជាសារមួយបន្ថែមផ្ញើជូននិង សំណូមពរដល់ថ្នាក់លើពិសេសប្រមុខរាជរដ្ឋាភិបាលមេត្តា មានវិធានការទប់ស្កាត់បើមិនដូច្នោះទេពូជត្រីនិងហិនហោចអស់ជាក់ជាមិ នខានឡើយហើយកូនខ្មែរជំនាន់ក្រោយក៏មិនបានស្គាល់នូវពូជមច្ឆជាតិផងដែរ។ នៅមានវគ្គបន្តទៀត៕
Recent Comments