Category Archives: ព័ត៌មានសំខាន់

លោក ​កែវ ​ពិទូរ្យ​ កូន​មន្ត្រីរ​ដ្ឋបា​ល​ជល​ផល​ស្រុក​ពញា​ឮសោះហ៊ា​នបើក​ដៃឲ្យ​យួន​នេសា​ទបទ​ល្មើស​ខុស​ច្បាប់​នៅរ​ដូវបិទ​ឡូរ​នេសា​ទ

តំណាង​ប្រជាពលរដ្ឋ​ក្នុងស្រុក​ពញាឮ​បាន​ឲ្យ​ដឹងថា ទូក​នេសាទ​របស់​ជន​ជាតិ​យួន​ប្រមាណ​ជាង​១០​គ្រឿង​បានធ្វើ​សកម្មភាព​នេសាទ​ នៅក្នុង​ស្រុក​ពញាឮ ដោយ​ប្រើ​មង​ក្រ​ទ្បា​ញឹក ប៉ុន្តែ​មិនឃើញ​មន្ត្រីជលផល​និង​មន្ត្រី​អាជ្ញាធរ​ចាត់វិធានការ​ទប់ស្កាត់​ នោះទេ​។ ប្រជាពលរដ្ឋ​ខ្មែរ​បាន​បញ្ជាក់ថា នៅពេលដែល​ពួកគាត់​សួរ​ទៅ​ជនជាតិ​យួន​ទាំងនោះ គឺ​ពួកគេ​ប្រាប់ថា​ក្នុង​មួយ​យប់​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រីជល​ផល​៣​ម៉ឺន​រៀល ក្នុង​ទូក​មួយ ទើប​អាចធ្វើ​សកម្មភាព​នេសាទ​ខុសច្បាប់​ស្រេច​តែ​អំពើ​ចិត្ត​គ្មាន​ការរំខាន​ ។​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្នកនេសាទ​នៅក្នុង​ស្រុក​ពញាឮ ខេត្តកណ្តាលបាន​ឲ្យ​បន្តទៀត ថា មន្ត្រីជល​ផល​និង​អាជ្ញាធរ​មូលដ្ឋាន​ពិតជាបានទទួល​សំណូក​ពី​ជនជាតិ​យួន​ហើយ​បើកដៃ​…

មេ​គយ​ច្រក​អូរ​អន្ល​ក់លោក មាស សំអឿន បើកភ្លើ​ងខៀវ​ឲ្យ​ឈ្មួញ​ដឺក​ពន្ធ​ទំនិញ​គេច​ពន្ធ​ខុស​ច្បាប់​គ្រប់​ប្រភេទ​ឆ្លង​កាត់ព្រំ​ដែន​តាម​អំពើ​ចិត្ត

តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្លះ​ក៏​មានការ​នាំចូល​ប្រភេទ​គ្រឿងសំណង់ ភាគច្រើន​បង់ពន្ធ​តិចតួច ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ គេ​មិនដែល​ឃើញ​ជំនាញ​គយ​របស់លោក មាស សំអឿន ចាត់វិធានការ​បង្ការ​បង្ក្រាប​និង​ទប់ស្កាត់​ម្តងណា​ឡើយ​។ បើទោះបីជា​សមត្ថកិច្ច​ដ​ទៃ…

លោក ប៉ែន​ សំ​អា​ត ​មាន​ជំនា​ញ​ប្រមូ​ល​លុយជួន​ថ្នាក់​លើ​និងត្រូវ​ឡើង​ជំនួ​សតំ​ណែង ​លោក ​ប៉ែន ​ស៊ីម៉​ន

​ប្រភពពី​ក្រុមអ្នកតាមដាន កំណែទម្រង់​ស៊ីជម្រៅ​របស់​គយ បាន​ឲ្យ​ដឹងថា ក្នុង​ការិយាល័យ​របស់​លោក ប៉ែន សំអាត កើតមាន​ភាព​អសកម្ម និង​អំពើពុករលួយ​ ដូចជា​ក្រុមហ៊ុន​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ធំៗ ប្រសិនបើ​ចង់បាន​បុព្វសិទ្ធិ​ពិសេស ក្នុងការ​បញ្ចុះតម្លៃ​ពន្ធ ឬ​បន្ធូរបន្ថយ សម្រាប់​ការបង់ពន្ធ ត្រូវតែ​សុំ​ទំនាក់ទំនង ឬ​រក​កិច្ច​អន្តរាគមន៍​ពី​លោក…

លោកស័ក្តិ​៤ លន់​ ប៊ុន​ថុល ​ប្រធាន​ស្នាក់​ការ ​៧០៩ ​ជា​ឈ្មួញ​រកស៊ី​ឈើខុ​សច្បាប់​ទៅលក់​ស្រុកយួន

សេចក្តីរាយការណ៍​ពី​ខេត្តក្រចេះ​បាន​ឲ្យ​ដឹងថា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ បាន​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ​ចុះទៅ​ឡោមព័ទ្ធ​ទីតាំង​ស្នាក់ការ​សន្តិសុខ​ លេខ ៧០៩ ដើម្បី​ឆែកឆេរ​ត្រួត​ពិនិត្យមើល​បទល្មើស​ស្តុក​និង​កែច្នៃ​ឈើ​ខុសច្បាប់ ហើយ​ទីតាំង​សិប្បកម្ម​ដ៏​ធំ​មួយកន្លែង​នៅ​មិន​ឆ្ងាយ​ពី​ស្នាក់ការ​សន្តិសុខ​ នោះ​ត្រូវគេ​ដឹងថា ស្ថិតក្រោម​ការគ្រប់គ្រង​ចាត់ចែង​ដោយ​ផ្ទាល់​ពី​សំណាក់​លោក លន់ ប៊ុន​ថុល   មិនដែល​មាន​នរណា​ហ៊ាន​ទៅ​ក្បែរ​ ​។​នៅ​ចំណុច​កា​បី មេ​ឈ្មួញ លន់…

បទល្មើសព្រៃឈើមានការបង្រ្កាបជាហូរហែបន្ទាប់ពីព្រះរាជអាជ្ញាថ្មីឡើងកាន់តំណែ

គេ​សង្កេត​ឃើញ​ថា តាំង​ពី​លោក​កើត​វណ្ណារ៉េត ឡើង​កាន់​តំ​ណែង​ជា​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំ​បូង​ខេត្ត​សៀម​រាប​ប៉ុន្មាន ​ខែ​កន្លង​ទៅ​នេះ បទ​ល្មើស​ព្រៃ​ឈើ​ហាក់​មាន​ការ​បង្រ្កាប​យ៉ាង​ក្តៅ​គគុគគួរ​អោយ​កត់​ សម្គាល់។ ជាក់​ស្តែងនៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០១៤ វេលា​ម៉ោង​៩ព្រឹកនេះ លោក លី-សុផា  នាយ​សង្កាត់​​រដ្ឋ​បាល​ព្រៃ​ឈើស្តីទី ​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន…

លោក ​ជុង លឹម​ហាន​មេប៉ូ​លិ​​ស​សេ​ដ្ឋកិ​ច្ច​ដាក់​ប៉ុស្តិ៍ ​ដាក់​ជជុះ​ជំរិត​យក​លុយ​ពីអ្ន​កដឹក​ទំនិញ​ទាំង​ត្រូវច្បា​ប់និង​ខុសច្បាប់

រថយន្ត​ដឹកទំនិញ​ទាំង​ខុសច្បាប់​និង​ស្របច្បាប់​មកពី​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ ចូល​រាជធានី​ភ្នំពេញ​តាមផ្លូវ​ជាតិ​លេខ​៤ រាប់រយ​គ្រឿងក្នុង​មួយថ្ងៃៗ​សុទ្ធតែ​ជាប់​កាតព្វកិច្ច​ចូល​បង់លុយ​ឲ្យ​ មន្ត្រី​របស់លោក ជុង លឹម​ហាន ដែល​ដាក់​ប៉ុស្តិ៍​ជជុះ​ប្រចាំការ​ទាំងយប់​ទាំង​ថ្ងៃ នៅក្បែរ​ផ្លូវបំបែក​ស្រែអំបិល និង​នៅក្បែរ​ផ្លូវបំបែក​វាលរេញ​ស្រុក​ព្រៃនប់ ហើយ​ទីតាំង​ប៉ុស្តិ៍​ជជុះ​ដ៏​ធំ​មួយកន្លែង​ទៀត ស្ថិតនៅ​ក្បែរ​ផ្សារ​ឧដុង្គ​តាមផ្លូវ​ជាតិ​លេខ​៥ នៃ​ខេត្តកំពង់ស្ពឺ​។​ លោក ជុង…

មេ​ឈ្មួញ​យួន​ឈ្មោះ ​កាយ​ ​និង​ឈ្មោះ ​តាំ ​ជា​មេក្លោង​បំផ្លាញ​បទ​ល្មើ​សនេ​សាទ ​ទ្រង់​ទ្រា​យ​ធំពេញ​បឹង​ទន្លេ​សាប

តាម​ក្រុម​ប្រជាពលរដ្ឋ​អ្នក​ខេត្តសៀមរាប បាន​និយាយថា បច្ចុប្បន្ន​មាន​ក្រុម​មេ​ឈ្មួញ​យួន​ឈ្មោះ កាយ និង​ឈ្មោះ តាំ គឺជា​មេក្លោង​ធំ​បំផ្លាញ​បទល្មើស​នេសាទ​យ៉ាង ទ្រង់ទ្រាយ​ធំ​បំផុត​ក្នុង​តំបន់​ទន្លេសាប ក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប ។​ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹង​ទន្លេសាប ក្នុង​ខេត្ត សៀមរាប​បាន​ឱ្យដឹងថា បទល្មើស​នេសាទបានប្រើ​ឧបករណ៍​ខុសច្បាប់ កំពុង​កើតឡើង​មាន…

លោក ​ទៀ ​សុខា​ពាក់​ផ្កាយ២ ​និង​លោក កាន់ ​កៅ​ពាក់​​ផ្កាយ​​១ ឃុប​ឃិត​ជាមួ​យឈ្មួញ​បង្កើត​ បទ​ល្មើស​នេសា​ទគ្រប់​ប្រភេ​ទពេញ​ដែន​សមុ​ទ្រ

រាជធានី​ភ្នំពេញ ៖លោក ទៀ វិញ យក​ឥទ្ធិពល​អំណាច​បងប្រុស របស់គាត់​គឺ​លោក ទៀ បាញ់ ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ មក​ប្រើ ​ជានិច្ច ហើយ​ចាត់ចែង​ការងារ តាម​បែប​​អត្តនោម័ត ធ្វើ​ឲ្យ​នាយទាហាន​ជាច្រើននាក់ ដែល​គ្មាន​ខ្សែ​ទុយោ​ខ្នងបង្អែក…

ការ​តែង​តាំង​មេឈ្មួ​ញបទ​ល្មើស​ព្រៃ​ឈើ ​រត្ន័ ​ចាន់​ណា​ និង​កូនឧ​កញ៉ា ​ស្រុន ​ម៉េងលា​ង ធ្វើជា​មេបញ្ជា​ការរង​ប៉េអឹម​ខេត្ត​ត្បូង​ឃ្មុំ​ធំក្លិន​មិន​ស្រួល?

ធំក្លិន​ស្អុយ​មិន​ប្រក្រតី​ជុំវិញ​ការតែងតាំង​មេ​ឈ្មួញ​ឈើ​ឈ្មោះ រត្ន័  ចាន់ ណា និង​កូន​ឧកញ៉ា ស្រ៊ុន ម៉េង​លាង ឱ្យ​បាន​កាន់​តំណែង​ក្លាយជា​មេបញ្ជាការរង​ប៉េអឹម​ខេត្ត​ត្បូងឃ្មុំ ។ វា​មិនមែន​ជា​រឿង​ធម្មតា​នោះទេ សម្រាប់​មន្ត្រី ប៉េអឹម​ធម្មតា ដែល​មាន​ក្របខណ្ឌ​ការងារ​ពិតប្រាកដ ហើយ​មិន​ត្រូវបាន​តែងតាំង​តម្លើង​ការងារ ឬ​ប្រគល់​ការងារ…

លោ​កស័ក្តិ​៥ ​ខាត់ ​សា​​រ៉ាត់ ​មេ​ប៉ូលី​សអ​ន្តោ​ប្រវេសន៍​ច្រក​បាវិត​ដើរ​តាមគ​ន្លង​ចាស់​ពុក​រលួយ ​លោក​ អ៊ឹង​ សុង​យូ

ខេត្តស្វាយរៀង ៖ប្រភពពត៏មាន ពី​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ច្រក​អន្តរជាតិ​បាវិត គឺជា​តំបន់​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ ដែល​ក្រុម​ឈ្មួញ​ធំៗ បាន​ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់ ចូល​ប្រទេស​កម្ពុជា យ៉ាង​គគ្រឹកគគ្រេង ដូចជា​ទំនិញ​ខុសច្បាប់ របស់​ឈ្មួញ​ធំៗ ដែល​ត្រូវបាន​នាំចូល​ប្រទេស​កម្ពុជា ត្រូវបាន​គេ​ក្លែងបន្លំ…

អំពើពុករលួយ នៅមន្ទីរអប់រំខេត្តតាកែវ

ប្រកព​ ព័ត៌មាន​សូម​អំពាវនាវ ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ជំនាញ ព្រមទាំង​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​មាន​វិធានការ និង​ចុះ​ស្រាវជ្រាវ​ជា បន្ទាន់​ផង ។ លិខិត​ចិត្ត​អ្នកអាន​មួយច្បាប់ ដែលមាន​៣​ទំព័រ​បាន​រៀបរាប់ យ៉ាង​ក្បោះ ក្បាយ ស្តី​ពី​អំពើ​ពុករលួយ​នៅ​មន្ទីរ​អប់រំ​ខេត្តតាកែវ ហើយ​អត្ថបទ​នេះ​ការិយាល័យ​របស់​យើង​សុំ​មិន​ធ្វើ អត្ថាធិប្បាយ…

ប្រ​ជាព​រដ្ធ​ចោទ​លោក ​តិប​ ញ៉ា​តា ​មេរដ្ឋ​បាល​ព្រៃឈើ​ខេត្តកំព​ង់ធំ​បើកដៃ​ឲ្យឈ្មួញ​ទាំង​​ធំទាំង​តូចកាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​​ច្បាប់

​ មជ្ឈដ្ឋាន​ទូទៅបាន​រិះគន់ថា លោក តិ​ប ញ៉ា​តា មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ជា​អ្នក​បើកដៃ​ឲ្យ​មាន​បទល្មើស​កើត​ទ្បើង​ឥតឈប់ឈរ​ដើម្បី​ផលប្រយោជន៍​ ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ ទាក់ទង​នឹង​បញ្ហា​នេះ​គួរតែ​លោក ឆេង គឹម​ស៊ុន មេ​រដ្ឋបាល​ព្រៃឈើ​និង​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ចាត់វិធានការ​លើ​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ…

ក្រុម​មន្ត្​រីសុ​រិយោ​ដីខេត្ត​ប្រ​តិកម្ម​រិះ​គន់​ និង​ការតែង​តាំង​ជនអស​មត្ថ​ភាពអ៊ឹម ​សុលី​ណា

ថ្មីៗ​នេះ​ពី​កំពង់ធំ​ក្រុមមន្ត្រី​ចំណុះ​ឱ្យ​មន្ទីរ​សុរិយោដី​ខេត្ត​នេះ បាន​ប្រតិកម្ម​រិះគន់​ខ្លាំងៗ​ទៅ និង​ការតែងតាំង​បុរស ឈ្មោះ អ៊ឹម សុ​លី​ណា ពី​បទ​ថា​ជន​នេះ​អសមត្ថភាព ប៉ុន្តែ​បែរជា ត្រូវបាន​តែងតាំង​ជា​ប្រធាន​មន្ទីរ​ទៅវិញ ។​ប្រភព​ព័ត៌មាន​ពី​ខេត្ត​កំពង់ធំ​បាន​ឱ្យ​យើង​ដឹង​ថា មាន​មន្ត្រី​ជាច្រើនរូប នៅក្នុង​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត អាជ្ញាធរ​ខេត្ត​ចេញ​លិខិត ស្នើ​សុំ​តែងតាំង​លោក…

មេ​ឈ្មួញ​ធំម្នាក់​ឈ្មោះ​ សាយ ​ម៉េង​ឡាយ​មាន​អំណា​ចរក​ស៊ី​ដឹក​ឈើខុ​សច្បាប់​ដដែល​សមត្ត​កិច្ច​ត្រូវ​ថ្នាំស​ណ្តំ

ឈ្មួញ​មួយចំនួន​បានសម្រេច​ចិត្ត​ផ្អាក​សកម្មភាព​រកស៊ី​ដឹកជញ្ជូន ​ឈើ​ខុសច្បាប់​មួយរយះ ដោយសារតែ​កុងត្រូលជជុះ​តាម​ដងផ្លូវ​កើតឡើង​ច្រើនពេក ហើយ​ឈ្មួញ​តូចតាច​ត្រូវ​បង្ខំចិត្ត​យក​ឈើ​មក​លក់​ឲ្យ​មេ​ឈ្មួញ សាយ ម៉េង​ឡាយ ដែលមាន​ទីតាំង​ស្តុក​ប្រមូល​ទិញ​ឈើ​ធំ​បំផុត​នៅ​ភូមិ​ត្រើង ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ក្នុងតម្លៃ​ថោក​ជាង​ទីផ្សារ ធ្វើ​ឲ្យ​ពួកគេ​រកស៊ី​ខាត​ឡុងចុង​គ្មាន​ប្រាក់ចំណេញ​ ។ ជា​ទម្លាប់​គ្មាន​ឈ្មួញ​ណា​ម្នាក់​អាច​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ទឹកដី​ ខេត្តកំពង់ចាម ចេញទៅ​ស្រុក​យួន​ដោយផ្ទាល់​បានទេ…

លោក​ ប៉ាង​ វណ្ណ​ថា​ ប្រ​មូល​លុយ​ពីទំ​និញ​គេច​ពន្ធគ្រប់ប្រ​ភេទ​ឆ្លងកាត់​ខេត្តបាត់​ដំបង​តាម​អំពើចិត្ត

លោក​ ប៉ាង​ វណ្ណ​ថា​ បាន​​ចាត់ចែង​​ឲ្យ​មន្ត្រី​គ​យ​ចល័​ត​របស់​​ខេត្តបា​ត់ដំបងចុះ​​ដាក់​​ ប៉ុស្តិ៍​ តាមផ្លូវ​​ជាតិ​​លេខ​១០​ និង​ផ្លូវជាតិ​​លេខ​​៥ដើ​ម្បី​រាប់​​ក្បាល​​ឡាន​ដឹក​ជញ្ជូន​ទំ​និញ​មក​ពី​ ច្រក​ព្រំដែន​​នៃ​ខេត្ត​បន្ទាយមានជ័​យនិង​ខេ​ត្ត​ប៉ៃលិន​​ឲ្យ​ចូល​​បង់លុ​យ​ តាមរ​បៀប​ពុករ​លួយ​ព្រោះ​​ការបង់​លុ​យ​ថ្លៃ​ក្បាល​​ឡាន​នោះ គ្មា​ន​វិក្កយបត្រ​​ឬ​លិខិតស្នាម​​អ្វី​ទេ​។ជា​ធម្មតា​ក្រុម​ឈ្មួញ​​រកស៊ី​ ដឹកជ​ញ្ជូន​ទំនិញ​​ខុសច្បាប់​ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​មកពី​ព្រំដែន​សៀម មាន​ទំនាក់ទំនង​ល្អជាមួយជំនាញ​គយដែល​ប្រចាំការ​តាម​ដងផ្លូវ​ជាពិសេស​ឈ្មួញ​ ធំៗ​សុទ្ធ​តែមាន​ទំនាក់​ទំនង​ជិតដិត​ជាមួយ​លោក ប៉ាង វណ្ណ​ថា…

ព​លរដ្ឋ​ចោទ​ថា ​លោក​ផ្កាយ​៣ ប៉ុល​សុគ​ន្ធ កំ​ពុង​ជីករំ​លើងភ្នំជី​សូខុ​ស​ច្បាប់

ដោយ​សា​ប្រ​ព័ន្ធ​ច្បាប់​ធូរលុង​នៅ​កម្ពុជា​ បណ្តាល​អោយ​មនុស្ស​មួយ​ចំ​នួន​តែង​តែ​ប្រ​ព្រឹត្តិ​អំ​ពើរ​ពុក​រលួយ អ្នក​ខ្លះ​អាង​ខ្នង​ អាង​អំ​ណាច​ ប្រើ​ឈ្មោះ​ជា​អ្នក​ធំ​យក​ទៅ​រក​ស៊ី​ខុស​ច្បាប់ ដូចជា​កាប់​ឈើ​ ដឹក​ឈើ​អត់​ច្បាប់ ឈូសឆាយ​ដី​ព្រៃ ជីក​កកាយយក​រ៉ែ យក​ថ្ម គ្មាន​ច្បាប់​ទំ​លាប់​ ឬ​បំ​ពាន​លើស​ពី​ច្បាប់​កំ​ណត់​ ដែល​ទង្វើ​ទាំង​នេះ​ត្រូវ​បាន​មហាជន​រិះ​គន់​ថា វា​ជា​ទំ​លាប់​របស់​អ្នក​ធំ​នៅ​កម្ពុជា។ យោ​ង​តាមប្រ​ភព​ព័ត៌មាន​តាម​​បណ្តាញ​សង្គមប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​​…

អ្នក​ដឹក​ភ្ញៀវ​ទេស​ចរ​ណ៍សុំ​អោយ​លោក​ ឃឹម​-ប៊ុន​សុង ​បញ្ឈប់​ការយក​លុយ​ថ្លែច​ត​ឡាន

ជីវិត​អ្នក​​​ប្រ​កប​របរ ​រត​តាក់​ស៊ី​ដឹក​ភ្លៀវ​ទេស​ចរណ៍​មិន​មែន​ជា​អ្នក​មាន​ផ្ទះ​ធំ ទ្រ​នុំ​ខ្ពស់​អី​នោះ​ទេ ជីវភាព​បាន​ព្រឹក​ខ្វះ​ល្ងាច រក​មួយ​រដូវ​ ដេក​ស៊ី​មួយ​រដូវ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​មាន​ការ​ចំ​ណាយ​ផ្សេង​ៗដូចជា​​ថ្លៃចត​ឡាន ចត​រឺម៉ក រង​ចាំ​ភ្ញៀវ​ចេញ​ពី​ប្រាសាទ​ ដែល​ជា​បន្ទុក​បន្ថែម​ទៅ​លើ​ជី​ភាព​ក្រី​ក្ររបស់​ពួកគេ។ បើ​តាម​សេច​ក្តី​រាយ​ការណ៍​ពី​បង​ប្អូន​អ្នក​ដឹក​ភ្លៀវ​ទេសចរណ៍​ ដោយ​រថ​យន្ត​ និង​រឺ​ម៉ក​កង់​បី ប្រ​ចាំ​ខេត្ត​សៀម​រាប បាន​អោយ​ដឹង​ថា…

លោក ​ប្រាក់​ សាំ ​នគ​របា​ល​វរការ​ពារ​ព្រំ​ដែន​គោក ​៨០​៧ ​ឃុប​ឃិត​ជា​មួយ​មេខ្យល់​បើក​ច្រករបៀងនាំព​លករខ្មែរឆ្លង​ដែន​ចូលស្រុក​សៀម​ទាំង​ខុស​ច្បាប់

ច្រករបៀង​ខុសច្បាប់​ជាច្រើន​កន្លែង​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​សៀម ចាប់ពី​ចំណុច​ព្រំប្រទល់​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ រហូតដល់​ស្រុក​ថ្មពួក ជាប់​ព្រំប្រទល់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់លោក​ វរសេនីយ៍ទោ ប្រាក់ សាំ មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅតាម បណ្តោយ​ព្រំដែន​ប្រវែង​រាប់សិប​គី​ទ្បូ​ម៉ែត្រ​ដែល​ស្ថិតក្រោម​ ការគ្រប់គ្រងរ​ប​ស់លោក ប្រាក់ សាំ…

ក្រុ​ម​ហ៊ុន​​ស្រាបៀ​រក​ម្ពុជា​ផ្គើន​នឹង​សារ​ចរ​ណែ​នំារ​បស់​ស​ម្តេច ​នាយ​ករដ្ឋ​មន្រ្តី​ហ៊ុន​សែ​ន

ប្រ​ជា​ពលរ​ដ្ឋ​​​ជា​​​ច្រើ​ន​​​បាន​​​រិះ​គន់​​ថា​​មុ​ន​​​ថ្ងៃ​​​​បោះ​ ​​​ឆ្នោត​​​ជ្រើស​​​​តាំង​​​តំ​ណា​ង​​​រាស្រ្ត​​​​នីតិ​​​កា​ល​​​ទី​​​៥​​​​ ​នៅ​ថ្ងែអា​ទិត្យ​​​ ទី​​​២៨​​ ខែ​​​កក្កដា​​​ ឆ្នាំ​​ ​២០១​៣​​ ក​ន្លង​​ទៅ​​នេះ​​ប៉ុ​ន្មាន​​​ថ្ងៃ​​សម្តេ​ច​​នា​យក​រ​ដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​​ បាន​​ចេញ​​សេចក្តី​​ប្រកាស​​សារាចរ​​ណែនំា​​មួយ​តា​ម​រយៈ​វិ​ទ្យុ​ និ​ង​ទូរទ​ស្សន៏​ ព្រ​ម​​ទំាង​បណ្តាញ​សារ​ព័ត៌​មាន​ក្នុង​ស្រុក​មួយ​ចំនួន​ដើម្បី​ជួយ​ផ្សព្វ​ ផ្សាយ​ដល់​អាជីវករ​ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​នៅ​ទូ​ទំាង​ប្រទេស​កម្ពុជា​មិន​ ត្រូវ​ពិសារ​នឹង​លក់​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​ទី​២៧​…

លោ​ក​ លឹម ​ប៊ុន​ណា ​ហៅ ​ខ្នារ​កិន​ថ្ម​ធ្វើឲ្យ​ប៉ះ​ពាល់​សុខ​ភាព​ដល់​ប្រជា​ពលរ​ដ្ឋេជា​ច្រើន​នាក់

ខេត្ដ​កំពង់ចាម ៖ ប្រជាពលរដ្ឋ​ដែល មាន​លំនៅដ្ឋាន​ក្បែរ​ការដ្ឋាន​រោង​ម៉ាស៊ីន កិន​ថ្ម​របស់​ឧកញ៉ា លឹម​ប៊ុន​ណា ហៅ ខ្នា ស្ថិតក្នុង  ភូមិ​ស្រែ​សៀម ឃុំ​ជី​រោទិ៍​ទី​២ ស្រុក​-​ខេត្ដ ត្បូងឃ្មុំ បាន​រង​នូវ​ផល​ប៉ះពាល់​យ៉ាងខ្លាំង ចំពោះ…

ឯ​ក វិរ​ដេ​ដ្ឋ អគ្គា​ធិកា​រក្រ​សួង​សេ​ដ្ឋកិច្ច​បក្ខពួក​និយម​និង​ប្រព្រឹ​ត្តអំពើ​ពុក​រលួយ

មួយរយៈ​ចុងក្រោយ​នេះ​លោក ឯក វិ​រ​ដេ​ដ្ឋបាន​ប្រើ​មនុស្ស​ជំនិត​របស់ខ្លួន​ឲ្យ​ដើរ​ស្រាវជ្រាវ​វែកមុខ​ មន្ត្រី​រូប​ណា​ដែល​ហ៊ាន​បើក​កកាយ​រឿងអាស្រូវ​របស់ខ្លួន​ជា​សាធារណៈ​។ មន្ត្រី​ជំនិត​របស់លោក ឯក វិ​រ​ដេ​ដ្ឋមានឈ្មោះ ឈឹម សំណាង និង​ឈ្មោះ ទូច ស្រេង ដែល​បុគ្គល​ទាំងពីរ​នាក់​នេះកំពុង​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​តាម​អំពើ​ចិត្ត​ តាមរយៈ​ការចុះ​ត្រួតពិនិត្យ​លើ​ការិយាល័យ​ផ្សេងៗ​នៅក្នុង​ក្រសួង​ ហិរញ្ញវត្ថុ​ទាំងមូល​។សូម្បីតែ​នៅតាម​បណ្ដា​ខេត្ត​នានា…

អំពើពុករលួយពាក់​ព័ន្ធ​នឹង​ការតែង​តាំង​មន្ត្រី​ពន្ធដារ​ជាង​២០នា​ក់តាម​របៀប​បក្ខពួក​និយម​និង​អំពើ​ពុករ​លួយ

លិខិត​ដែល​ដាក់ជូន​ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ខុទ្ទកាល័យ​និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផងដែរ​នោះ បានដាក់​ចំណងជើង​ធំៗ​ថា ការតែងតាំង​និង​ផ្លាស់ប្តូរ​មន្ត្រី​ខុស​ប្រក្រតី ពាក់ព័ន្ធ​អំពើពុករលួយ​មាន​រៀបរាប់​យ៉ាង​លម្អិត​ពី​អតីតភាព​ការងារ​និង​ កំហុសឆ្គង​របស់​មន្ត្រី​មួយចំនួន​អាចជា​តម្រុយ​សម្រាប់​ការស៊ើបអង្កេត​ពី​ ភាពមិនប្រក្រតី​ទាំងនោះ ថា​តើ​ការតែងតាំង​មន្ត្រី​របស់​ពួកគេ មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​អំពើពុករលួយ​ក្នុង​កម្រិតណា ព្រោះ​លោក ឱម យ៉ិនទៀង បាន​ព្រមាន​ជារឿយៗ​ហើយ​ថា ការអន្តរាគមន៍​ឬ​តែងតាំង​មុខតំណែង…

លោ​ក សាន​ សា​ធុ​កាអង្កុ​យ​ចាំរា​ប់ក្បាល​ឡាន​យក​លុយ ​បង់​ឲលោក​ សួរ ​គឹម​លី

ខេត្តកណ្តាល ៖ ​មន្ត្រី​អាជ្ញាធរ​ថ្នាក់មូលដ្ឋានបាន​សម្តែង​ការមិន​ពេញចិត្ត ចំពោះ​នគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ មួយក្រុម​ដែល​ទើបតែ​ចុះទៅ​ឈរជើង នៅតាម​ផ្លូវជាតិ​លេខ​២១​បេ ហើយ​ដាក់​ប៉ុស្តិ៍​ជជុះ​តាម​ប្រដេញ​ឡាន​ដឹកទំនិញ ឲ្យ​ចូល​បង់លុយ​ តាម​ប្រភព​ពី​ក្រុម​ឈ្មួញ បាន​ឲ្យ​ដឹងថា ប្រធាន​ផ្នែក​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង ដែល​មានមុខ​ឈរជើង នៅតាម​ផ្លូវជាតិ​លេខ​២១​បេ មានឈ្មោះ…

លោក​ តឿ​ ភាព​ត្រូវក្រុ​មហ៊ុន​ ដុត​បំផ្លា​ញ​ផ្ទះស​ម្បែង​និងបណ្តេញ​ចេញ​ពីដីធ្លី ​គឺជា​បទ​ឧក្រិ​ដ្ឋ​ប្រឆាំង​មនុ​ស្ស​ជាតិ​ដែល​ខ្មែរ​ត្រូវតែ​រួមដៃ​គ្នាទាម​ទារ​ រកយុត្តិធម៌ជូន​​ជនរង​គ្រោះ

អំពើ​សាហាវឃោរឃៅ​ប្រព្រឹត្ត​ដោយ​សមត្ថកិច្ច​ប្រដាប់អាវុធ​ក្រោម​បញ្ជា​ របស់ក្រុមហ៊ុនដឺកជុង ​ក្នុងការ​ឈូសឆាយ​កម្ទេច​ដុតបំផ្លាញ​ផ្ទះសម្បែង និង​បណ្តេញ​ប្រជារាស្ត្រ​ក្រីក្រ​ចេញពី​ដីធ្លី គឺជា​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ឬ​ជាការ​អនុវត្ត​នយោបាយ​សម្លាប់​ ប្រជារាស្ត្រ​បន្តិច​ម្តងៗ ជាពិ​សេស​ហេតុការណ៍​ដែល​កើត​មាននៅស្រែ ពឹ ឃំ ខ្សឺម​ស្រុក​ស្នួល ខេត្តក្រចេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​រងទុក្ខវេទនា ដោយសារតែ​អំពើ​ឆក់​ប្លន់​ដីធ្លី​យកទៅ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​យួន​ចំនួន​ ១ឈ្មោះដឺកជុង ​…

ចែហុង និង​ ហេង​ទឹក​សុទ្ធ ​មេឈ្មួ្ញញរក​ស៊ីដឹក​ឈើខុ​សច្បាប់​ពីព្រំ​ប្រទល់​សៀម​ទៅ​លក់នៅ​ស្រុក​យួន

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា មាន​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង​ដុះ​ស្លែ​ចំនួន​២​នាក់​គឺ​ទី​១​ឈ្មោះ ហេង​ទឹក​សុទ្ធ ដែល​កន្លងមក​ធ្លាប់​រកស៊ី​យក​រថយន្ត​ឃ្លុប​សម្រាប់​ដឹក​បរិសុទ្ធ យកទៅ​ដឹកឈើ​គ្រញូង​បន្លំ​ភ្នែក​សមត្ថកិច្ច​យកទៅលក់​នៅ​ស្រុក​យួន ការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​សឹង​បា​​វ​ផ្តាច់ ​ផ្លូវជាតិ​លេខ​៥​ទៅហើយ​។ ទី​២ ចែ​ហុង គឺជា​មេ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ដុះ​ស្លែ នៅតាម​តំបន់​ព្រំដែន​កម្ពុជា​-​សៀម ក្នុង​ទឹកដី​ខេត្ត​បន្ទាយ​មានជ័យ ដើម្បី​ដឹក​យកទៅលក់​នៅ​ស្រុក​យួន ហើយ​អំណាច​លុយកាក់​របស់​ចែ​ហុង បាន​ទិញ​ទឹកចិត្ត​មន្ត្រី​និង​សមត្ថកិច្ច​ប្រដាប់អាវុធ​មួយចំនួន​ឲ្យ​ធ្វើជា…

លោក ធៀម​ ​ដែន ​​ហៅ​ ​តក់ ​មេប៉ុ​ស្តិ៍បឹង​ជ្រោង ​គាប​ជំរិត​ប្រជា​ពលរដ្ឋ​ និងរក​ស៊ី​ឈើ​គ្រញូង​ខុស ​ច្បាប់​

ខេត្តកំពង់ចាម ៖ ក្នុង​តំណែង​ជា​ប្រធាន​ ប៉ុស្តិ៍​បឹង​ជ្រោង ដែល​ស្ថិតក្នុង​ឃុំ​ជាំ ស្រុក​មេមត់ ខេត្តកំពង់ចាម លោក ធៀ​ម ដែន ហៅ​តក់ កំពុង​បំពេញការងារ​តាមរបៀប​ជិះសេះ​លែងដៃ ដែល​ក្នុ​ង​នោះ មាន​ប្រភព​ចំណូល​ជាច្រើន​ដែល​លោក ធៀ​ម ដែន…

ឯក​ឧត្តម​ នេត​ សាវឿន ​អគ្គស្ន​ងការន​គរបាល​ជាតិគួ​រស៊ើប អង្កេតរឿងការដោះដូរទីតាំងប៉ុស្តិ៍ នគរបាល​ឃុំ​ដារ​តាមអំ​ពើចិត្ត​ដោយ ​មេឈ្មួ​ញរក​ស៊ីឈើ​គ្រញូង​ឈ្មោះ ​លី ​សុគន្ធ ​(ហៅ យាយ​ក្តាម)

ខេត្តកំពង់ចាម ៖ លោក​ សៀ ​ត្រៃ ​មាន​​​តួ​​នា​ទី​​​ជា​ អនុ​ប្រ​ធាន​​​នគរបាល ​អន្តោប្រវេសន៍ ​ប្រចាំ​​ច្រក​​ដូង​ ដែល​មាន​ប្រពន្ធ​ឈ្មោះ ​លី ​សុគន្ធ​ ហៅ​យាយ​ក្តាម​ ជា​​អ្នក​រក​ស៊ី​ឈើ​ក្រញូង​ដែល​មាន​ឥទ្ធិពល​ជាង​ប្តី​នោះ​ បាន​​រត់​ការ​​ដោះ​ដូរ​ទី…