មេ​ឈ្មួញ​យួន​ឈ្មោះ ​កាយ​ ​និង​ឈ្មោះ ​តាំ ​ជា​មេក្លោង​បំផ្លាញ​បទ​ល្មើ​សនេ​សាទ ​ទ្រង់​ទ្រា​យ​ធំពេញ​បឹង​ទន្លេ​សាប

តាម​ក្រុម​ប្រជាពលរដ្ឋ​អ្នក​ខេត្តសៀមរាប បាន​និយាយថា បច្ចុប្បន្ន​មាន​ក្រុម​មេ​ឈ្មួញ​យួន​ឈ្មោះ កាយ និង​ឈ្មោះ តាំ គឺជា​មេក្លោង​ធំ​បំផ្លាញ​បទល្មើស​នេសាទ​យ៉ាង ទ្រង់ទ្រាយ​ធំ​បំផុត​ក្នុង​តំបន់​ទន្លេសាប ក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប ។​

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹង​ទន្លេសាប ក្នុង​ខេត្ត សៀមរាប​បាន​ឱ្យដឹងថា បទល្មើស​នេសាទបានប្រើ​ឧបករណ៍​ខុសច្បាប់ កំពុង​កើតឡើង​មាន យ៉ាង​ពេញបន្ទុក​។ សមត្ថកិច្ច​ពាក់ព័ន្ធ​ទំនង​ដូចជា ត្រូវ​ថ្នាំ​បាន​ជា​មិន​យកចិត្តទុកដាក់​បង្ក្រាប​ទៅលើ បទល្មើស​នេសាទ​របស់​ឈ្មួញ​នេសាទ​ទាំងនេះ​សូម្បី​បន្តិច​។

​ជាក់ស្តែង​ឧបករណ៍​នេសាទ​ខុសច្បាប់​ដែល​ក្រុម​ជនល្មើស​ប្រើប្រាស់​បំផ្លាញ​ធនធាន​មច្ឆជាតិ​យ៉ាង​មហន្តរាយ នោះ​រួមមាន​ឆ្នុក មង​ល្ពៅ និង ម៉ាញ់​អូស​ដោយ​កាណូត​មាន​កម្លាំង​ម៉ាស៊ីន​ធំៗ​នៅក្នុង​បឹង​ទន្លេសាប​តែម្តង​ហើយ​។ ដែល​មន្ត្រី​រដ្ឋបាល​ជល​ផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដូចជា​កងរាជអាវុធហត្ថ និង​នគរបាល​មិន​បាន​ចាត់វិធានការ ទប់ស្កាត់​បទល្មើស​ដែល​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នោះ​ទេ គឺ​ពួកគេ​គិតតែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។​ ​តាម​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា​បច្ចុប្បន្ន​មាន​ជនជាតិ​យួន​ខ្លះ​និង​ជាន​ជាតិខ្មែរ​ខ្លះ​បាន​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​យក​ទៅ​លក់ដូរ​ក្នុង​ទ្រង់ទ្រាយ​ធំ មិនដែល ឃើញ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ទេ ។​

​ផ្ទុយ​ទៅ​វិញ ​ចំណែក​ប្រជាពលរដ្ឋ​គ្រាន់តែ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​បន្តិចបន្តួច​ជា​លក្ខណៈ​គ្រួសា​រសោះ​បែរ​ជា​មន្ត្រីជលផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ​បង្ក្រាប​យ៉ាង​សកម្ម​មិនដែល​លើកលែង​ម្តងណា​ឡើយ ។ ដូចជា បើ​តាម​ការ​បកអាក្រាត​របស់​មន្ត្រី​មូលដ្ឋាន​និយាយថា បច្ចុប្បន្ន​ជនជាតិ​យួន​ដែល​ប្រើ

​ឧបករណ៍​ខុសច្បាប់​បំផ្លាញ​ធនធាន មច្ឆជាតិ​យ៉ាង​មហន្តរាយ​នោះ​មានដូចជា ឈ្មោះ កាយ ឈ្មោះ តាំ និង​បក្ខពួក​មួយចំនួន​ទៀត ដោយ​យក​លុយ​បិទមាត់​មន្ត្រី​ជា​ប្រចាំ ថែមទាំង​មាន​ការបើក​ដៃ​ពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពុករលួយ​ទៀតផង ។​

​បើ​តាម​ក្រុម​ប្រជាពលរដ្ឋ​បាន​រិះគន់​ថា​ពួកគាត់​បាន​ប្តឹង​ទៅ​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រីរដ្ឋបាល​ជលផល​ជា​ញឹកញាប់​ឱ្យ​ធ្វើ​ការបង្ក្រាប​ជនជាតិ​យួន​ដែល​ប្រើ​ឧបករណ៍​ខុសច្បាប់ ​បំផ្លាញ​ធនធាន​មច្ឆជាតិ​ទ្រង់ទ្រាយ​ធំ​នៅ​បឹង​ទន្លេសាប​មួយ​រយៈពេល​កន្លង​ទៅនេះ ។ ប៉ុន្តែ​មន្ត្រី​រដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើ​ព្រងើយ​មិន​ចាត់វិធានការ ​ទប់ស្កាត់​ទេ​ព្រោះ​តែ​មន្ត្រី​ជំនាញ អស់​នោះ​ទទួល​លុយ​បង់​ខែ​របស់​ឈ្មួញ​យួន​តា​កាយ តា​តាំ និង​បក្ខពួក​នោះ ។ ​
​ ​ ​ទាក់ទង​បញ្ហា​ខាងលើនេះ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តសៀមរាប នៃ​អធិការដ្ឋាន​រដ្ឋបាល​ជ​ល​ផល​ខាងជើង បឹង​ទន្លេសាប លោក ព្រិ​ន សាវិន បាន​ដោះសា​បិទបាំង​ការពិត​ថា មិន​មាន​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ដូច​ប្រជាពលរដ្ឋ​បាន​លើកឡើង​នោះ​ទេ​។​

​ថ្លែង តប​នឹង​ការ​ដោះសា​បែបនេះ​តំណាង​សហគមន៍​នេសាទ​ខេត្ត​សៀមរាប លោក ឱម ឈឹម បានបញ្ជាក់​ថា​តាម​ការ​ផ្តល់​ព័ត៌មាន​ពី​ប្រជា​នេសាទ​គឺ​បទល្មើស​ប្រើឧបករណ៍​ខុស​ច្បាប់​កំពុង​កើតឡើង​ជា​ច្រើន​យ៉ាង ពេញបន្ទុក​ស្ទើរ​គ្រប់​កន្លែង​ដូចជា​នៅ​តំបន់​ចុង​ឃ្នៀស តំបន់​កំពង់​ឃ្លាំង ក្នុង​ស្រុក​សូទ្រនិគម​ជាដើម​៘

​ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​ក៏​បាន​រិះគន់​ថា​មន្ត្រីរដ្ឋបាល​ជលផល​ក្រោម​ឱវាទ​លោក ព្រិ​ន សាវិន គិតគូរ​តែ​ពី​រឿង​ប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ហើយ​បែរជា​ពួកគេ​មាន​ភាព​តឹងតែង​តែ​ ជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទន់ ខ្សោយ ប៉ុន្តែ​បែរជា​ទៅ​បើកដៃ​ឱ្យ​ជនជាតិ​យួន​និង​ឈ្មួញ​ធំៗ​មួយចំនួន​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ យ៉ាង​អនាធិបតេយ្យ​បំផុត ​មិនគួ​របើគេ​មើលរំលង​ពួក​សមត្ថកិច្ចអ​ស់​នោះ​ទេ ។​

​ជាក់ស្តែង​កាលពីដើម​ខែ​តុលា កន្លង​ទៅ​ប្រជា​នេសាទ នៅ​ស្រុក​សូទ្រនិគម និង​ស្រុក​ជី​ក្រែង ខេត្តសៀមរាប ធ្លាប់​បាន​ចោទប្រកាន់​មន្ត្រីរដ្ឋបាល​ជលផល​ពុករលួយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ដែល​ដើរ​ទារ​លុយ​សំណូក​ចំនួន​១,៧​លាន រៀល​ពី​ជនល្មើស​ប្រើប្រាស់ឧ​ប ក​រណ៍​នេសាទ​ខុសច្បាប់​ជំនួស​ការបង្ក្រាប ហើយ​ករណី​ដែល​មន្ត្រី​រដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទៅ​ជំរិត​យកលុយ​ពី​អ្នកប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ធំៗ​ទាំង​ជនជាតិ​យួន និង​ជនជាតិខ្មែរ គឺជា​ការបើក​ដៃ​ឱ្យ​ជនល្មើស​កាន់តែ​បានចិត្ត​ក្នុង​ការបំផ្លាញ​ធនធាន​មច្ឆជាត​យ៉ាង​ចេញ​មុខ​បំផុត ដែល​គួរតែ​មេ​រដ្ឋបាល​ជលផល ណៅ ធួ​ក ពិនិត្យ​ជា​បន្ទាន់​ផង​។​

ប្រជា​នេសាទ​នៅក្នុង​ខេត្ត​សៀមរាប​ក៏​បាន​អំពាវនាវ​ផង​ដែរ ឱ្យ​លោក ណៅ ធួ​ក មេ​រដ្ឋបាល​ជលផល​គួរតែ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នៅក្នុង​បឹង​ទន្លេសាប នៃ​ខេត្ត​សៀមរាប ជា​បន្ទាន់​ផងពី ព្រោះ​លោក​ព្រិន សាវិន ដែលជា​មេ​រដ្ឋបាល​ជលផល​ខេត្ត​នេះ ទំនង​កំពុង​កាក់កប​សុខ​ស្រួល​ជាមួយ​លុយ​សំណូក​ប្រចាំ ខែ​យ៉ាង​កាក់កប​បំផុត ៕

 

Nao_Thuak