លោ​ក​ លឹម ​ប៊ុន​ណា ​ហៅ ​ខ្នារ​កិន​ថ្ម​ធ្វើឲ្យ​ប៉ះ​ពាល់​សុខ​ភាព​ដល់​ប្រជា​ពលរ​ដ្ឋេជា​ច្រើន​នាក់

ខេត្ដ​កំពង់ចាម ៖ ប្រជាពលរដ្ឋ​ដែល មាន​លំនៅដ្ឋាន​ក្បែរ​ការដ្ឋាន​រោង​ម៉ាស៊ីន កិន​ថ្ម​របស់​ឧកញ៉ា លឹម​ប៊ុន​ណា ហៅ ខ្នា ស្ថិតក្នុង  ភូមិ​ស្រែ​សៀម ឃុំ​ជី​រោទិ៍​ទី​២ ស្រុក​-​ខេត្ដ ត្បូងឃ្មុំ បាន​រង​នូវ​ផល​ប៉ះពាល់​យ៉ាងខ្លាំង ចំពោះ ការ រស់នៅ ដែល​ពាក់ព័ន្ធ  ទៅ​នឹង​សុខភាព ការ​ទទួលទានដំណេក បង្ក​ឲ្យមាន​ជំងឺ​ផ្លូវដង្ហើម ជាពិសេស​ស កុមារ​តូចៗ បាន​កើត​ជំងឺ​យ៉ាងច្រើន ដោយសារ​តែ​កំទេច​ប៉ើង​ហុយ​តាម​ខ្យល់ ។​

​ប្រជាពលរដ្ឋ​បាន និយាយថា ជា​យូរ​ឆ្នាំ​មកហើយ ការដ្ឋាន​កិន​ថ្ម​ខាងលើនេះ​បាន បំពង​សំឡេង​លាន់​ឮ​កងរំពង រួមទាំង សំឡេង​គ្រាប់រំសេវ​បំផ្ទុះ​បំបែក​ថ្ម​ម្ដងៗ ធ្វើឱ្យរញ្ជួយ​ដល់​សំណង់​ផ្ទះ​របស់​ពួកគាត់ ព្រមទាំង​ផ្សែង ធូលី ដែល ជា​កម្ទេច​ថ្ម​ហុយ  ជះ​មកលើ​លំនៅឋាន​របស់​ពួកគាត់ បណ្ដាល​ឱ្យ​អ្នក​ខ្លះ​រង​នូវ​ជំងឺ​ឈឺ​ភ្នែក​ជា ញឹកញាប់ និង​ប៉ះពាល់​ដល់​ការដកដង្ហើម ថែមទៀត​ផង ។​

​ប្រជាពលរដ្ឋ​បន្ដ ថា ការដាក់​គ្រាប់ រំសេវ​ផ្ទុះ​បាន​ក្លាយទៅជា​រណ្ដៅ​ជីក​យក​ថ្ម ដ៏​ធំៗ ជ្រៅៗ​ដូចជា​ស្រះ​ជា ច្រើន កន្លែង ធ្វើឱ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ ពេល​ឱ្យ​កូនចៅ  ទៅ​មើល​គោ​ក្របី​តាម​វាលស្រែ​ម្ដងៗ មានការ​ព្រួយ បារម្ភ យ៉ាង ខ្លាំង ខ្លាច​កូន ចៅ​របស់​ពួកគាត់​លង់ទឹក​ដែល​ជា​រណ្ដៅ របស់​ឧកញ៉ា លឹម​ ​ប៊ុន​ណា​ ​ហៅ​ ​ខ្នា  ខាងលើ នេះ​។​

​ពាក់ព័ន្ធ​ករណី នេះ លោក ចេង ប៊ុន​ណា  អភិបាល​នៃ​គណៈ​អភិបាលស្រុក​ត្បូងឃ្មុំ  បាន​ប្រាប់ឲ្យដឹង​ថា  បញ្ហា ការដ្ឋាន​កិន​ថ្ម​ឧកញ៉ា លឹម​ ​ប៊ុន​ណា​ ​ហៅ​ ​ខ្នា ពិតជា​បង្ក​ផលប៉ះពាល់ ដល់ ប្រជាពលរដ្ឋ  ទាំង​ការ​ដាក់ រំ​សេវ ផ្ទុះ​លាន់​កងរំពង​ខ្ទ័រ​ដល់ សំណាង់ ផ្ទះ​ប្រជាពលរដ្ឋ និង​ការដឹក ជញ្ជូន​ថ្ម​ខូច​ផ្លូវ ហុយ ទៅ​លើ​លំនៅឋាន​ពួក គាត់ ។ មិនតែប៉ុណ្ណោះ កន្លងមក ការដាក់ បំផ្ទុះ​ថ្ម​ទីតាំង​មួយចំនួន​បាន​ក្លាយទៅជា ស្រះ បណ្ដាល​ឱ្យ​កូន អ្នក ស្រុក​លង់​ស្លាប់ ក្នុង​នោះ​ខាង​អាជ្ញាធរ​និង​សមត្ថកិច្ច ក៏បាន ធ្វើការ​ណែនាំ​ម្ដង​ជា​ពីរ​ដង​ផង ដែរ ប៉ុន្ដែ ម្ចាស់ការ ដ្ឋា​ន ហាក់ដូចជា​ពុំ​បាន​គិត និង ទទួលខុសត្រូវ​ចំពោះ​ការធ្វើ​អាជីវកម្ម​របស់ ខ្លួន​ប៉ះពាល់​ដល់​អ្នក ដទៃ ។​

​លោក​អភិបាលស្រុក​ប ន្ដថា ថ្មីៗ​នេះ ស្រាប់តែ​មន្ដ្រី​អះអាងថា ខាង​ក្រសួង ឧស្សាហកម្ម​បាន​ចេញ ច្បាប់​ឱ្យ គាត់​បន្ដ​អាជីវកម្ម ដែល​ពុំ​បាន​ឱ្យ​មន្ដ្រី​ជំនាញ​ចុះ មក​សិក្សា ឬ​ឆ្លង​មន្ដ្រី​អាជ្ញាធរ​មូលដ្ឋាន មុន​នឹង​ចេញ អាជ្ញា ប័ណ្ណ ឱ្យ ថា តើ​ការធ្វើ អាជីវកម្ម​របស់​ម្ចាស់​ការដ្ឋាន​កិន​ថ្ម​នេះ បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក្នុង​កម្រិត ណា នោះឡើយ ។​

​ ​ក្នុង​ករណី​ម្ចាស់ ការដ្ឋាន​នេះ​មានច្បាប់ អនុញ្ញាត​ក៏ដោយ ប៉ុន្ដែ​ប្រជាពលរដ្ឋ​ឱ្យ លោក​ឧកញ៉ា​គិត​ពី​ផល ប៉ះ ពា​ល់ ដល់​អ្នក ដទៃ​នោះ​ផង ។ ប៉ុន្ដែ​តាម​ទូរស័ព្ទ លោក ឧកញ៉ា​រូបនេះ​បានបញ្ជាក់​ថា «​ខ្ញុំ​មិនដឹង ខ្ញុំ​មិនដឹង​ទេ ២០​ឆ្នាំ​មកហើយ ខ្ញុំ​កិន​ថ្ម មិន​ដែល​ប៉ះពាល់​អ្នកណា អ៊ីចឹង​ប្ដឹង​តាម ច្បាប់​ទៅ ខ្ញុំ​មិន​ខ្វល់ » ។​

​ ​អាជ្ញាធរ​ស្រុក ត្បូងឃ្មុំ​ព្រួយបារម្ភ​ផង ដែរ​ពី​អាជីវកម្ម​កិន​ថ្ម​ខាងលើនេះ ហើយ គាត់​ក៏​សំណូមពរ​ផងដែរ រាល់ ការធ្វើ អាជីវកម្ម​របស់​ខ្លួន មេត្ដា​គិត​ពី​ផលប៉ះពាល់​ដល់​អ្នកដទៃ ផ្ដល់​សេចក្ដីសុខ​ដល់ ប្រជាពលរដ្ឋ ដែល​ពួក គាត់​មាន​សិទ្ធិ​ក្នុង ការរស់នៅ មិន​ត្រូវ​បាន​រំលោភ​បំពាន ដោយ​នរណា​នោះឡើយ ដែល​ក្នុង​ប្រទេស​គ្រប់ គ្រង​ដោយ​ច្បាប់ ៕

4666