ថ្មីៗនេះពីកំពង់ធំក្រុមមន្ត្រីចំណុះឱ្យមន្ទីរសុរិយោដីខេត្តនេះ បានប្រតិកម្មរិះគន់ខ្លាំងៗទៅ និងការតែងតាំងបុរស ឈ្មោះ អ៊ឹម សុលីណា ពីបទថាជននេះអសមត្ថភាព ប៉ុន្តែបែរជា ត្រូវបានតែងតាំងជាប្រធានមន្ទីរទៅវិញ ។ប្រភពព័ត៌មានពីខេត្តកំពង់ធំបានឱ្យយើងដឹងថា មានមន្ត្រីជាច្រើនរូប នៅក្នុងមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត អាជ្ញាធរខេត្តចេញលិខិត ស្នើសុំតែងតាំងលោក អ៊ឹម សុលីណា ប្រធានការិយាល័យភូមិបាលក្រុងស្ទឹងសែនធ្វើជាប្រធានមន្ទីរជំនួសលោក ឌិត ធន ដែលត្រូវចូលនិវត្តន៍ និងត្រូវទៅកាន់តំណែងជាសមាជិក ក្រុមប្រឹក្សាខេត្ត ។ព័ត៌មានពីមន្ត្រីខាងលើបានបង្ហើបឱ្យយើងដឹងទៀតថា ខណៈពេលលោកប្រធានមន្ទីររៀបចំដែនដី ឌិត ធន ត្រូវមកកាន់ជាសមាជិកក្រុមប្រឹក្សាខេត្តនោះ អាជ្ញាធរខេត្ត បានធ្វើការស្ទង់មតិមន្ត្រីមន្ទីររៀបចំដែនដី និងរៀបចំការបោះឆ្នោតដើម្បីរកអ្នកទទួលបានការគាំទ្រសម្រាប់ទទួល តំណែង ជាប្រធានមន្ទីរ ។ផ្ទុយទៅវិញ អ្វីជាការចោទប្រកាន់ និងរិះគន់ថា ក្រុមអាជ្ញាធរខេត្តបានឃុបឃិតលេង ៣សន្លឹក មិនប្រក្រតីនោះ គឺក្រោយបោះឆ្នោតហើយ គឺគេមិនបានរាប់សន្លឹកឆ្នោត ជាសាធារណៈឱ្យគេឯងឃើញជាតម្លាភាពនោះទេ ! គឺពួកគេបែរជាយកហិបឆ្នោតនោះទៅកាន់សាលាខេត្តតែម្តង។ដួចជា ក្រោយការបោះឆ្នោតភ្លាមៗអាជ្ញាធរខេត្តបានចេញលិខិតស្នើទៅ ក្រសួងដើម្បីសុំការតែងតាំងលោក អ៊ឹម សុលីណា ដែលមានឋានៈត្រឹមតែប្រធាន ការិយាល័យភូមិបាលក្រុងស្ទឹងសែនដែលមិនសូវមាន ការគាំទ្រពីមន្ត្រីនោះ ឱ្យឡើងធ្វើជាប្រធានមន្ទីរភ្លាម។
ពាក់ព័ន្ធ និងបញ្ហានោះបានធ្វើឱ្យអនុប្រធានមន្ទីរជាច្រើនដែលជាបេក្ខជនដណ្តើម តំណែងប្រធានមន្ទីរ ខកចិត្តគ្រប់ៗ គ្នានិងបានអះអាងថាការស្នើសុំ តែងតាំងនេះ គឺពោរពេញដោយភាពអយុត្តិធម៌ និងអំពើពុករលួយ។ ព្រោះមុនមានការស្នើសុំតែងតាំង គេបានឃើញលោក អ៊ឹម សុលីណា ឧស្សាហ៍ ចេញចូលជួបថ្នាក់ដឹកនាំខេត្តជាញឹកញាប់ ។ ដែលអាចនិយាយថា គឺលោតឆ័តផ្លោះកម្មជាន់ឈ្លីកំណែទម្រង់ស៊ីជម្រៅ របស់រដ្ឋាភិបាល ហ៊ុន សែន ដោយគ្មានញញើតដៃនោះទេ ។
ភាពមិនប្រក្រតីបើនិយាយអំពីសមត្ថភាពលោក អ៊ឹម សុលីណា ក្នុងតំណែងជាប្រធានការិយាល័យភូមិបាលក្រុង ស្ទឹងសែនវិញ គឺរូបលោក ត្រូវបានគេចាត់ទុកថា ជាមន្ត្រីអសមត្ថភាព មិនសូវមកកន្លែងធ្វើការរួម និងការប្រព្រឹត្ត អំពើពុករលួយជំរិត ទារប្រាក់ពីក្រុមអ្នកទិញលក់ដីនិងផ្ទេរកម្មសិទ្ធដែលត្រូវ ការឆ្លង ការស៊ីញ៉េរបស់គាត់ ម្តងៗត្រូវចំណាយប្រាក់ពីរាប់រយដុល្លារទៅដល់ រាប់ពានដុល្លារឯណោះ។
តាមក្រុមប្រជាពលរដ្ឋបានរិះគន់ទៀតថា សូម្បីតែប្រជាពលរដ្ឋត្រូវការ សាងសង់ផ្ទះក៏ត្រូវបានលោក អ៊ឹម សុលីណា ជំរិតទារប្រាក់គ្មានប្រណីដែរ។ ដោយសារតែរូប គាត់ប្រព្រឹត្តអំពើពុករលួយទទួលបានប្រាក់ច្រើន មើល ឃើញ ឱកាសល្អនោះ ហើយទើបក៏រត់ការយកតំណែងជាប្រធានមន្ទីរសុរិយោដីដែលជាតំណែង មានអំណាច ខ្លាំង និងអាចរកប្រាក់ បានច្រើនជាងប្រធានការិយាល័យភូមិបាលក្រុង។
ក្រុមមន្ត្រីក្នុងមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និង សុរិយោដីខេត្ត បានស្នើសុំឱ្យ លោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូប នីយកម្មនិងសំណង់មុន នឹងសម្រេចចេញសេចក្តីប្រកាសតែងតាំងមន្ត្រី រូបណាមួយធ្វើជាប្រធានមន្ទីរ ត្រូវតែពិនិត្យលក្ខណៈសម្បត្តិនិងប្រវត្តិការងារនិងធ្វើការស្ទង់មតិ ពី មន្ត្រីឱ្យបានច្បាស់ លាស់ជៀសវាងការតែងតាំងខុសបង្កការលំបាកដល់ មន្ត្រីតូចតាច។ ហើយព្រោះកន្លងមកគេបានឃើញសំណើសុំតែង តាំងមួយចំនួនរបស់ អាជ្ញាធរខេត្តពោ ពេញដោយអំពើពុករលួយ ដោយយកមន្ត្រីដែលគ្មានជំនាញច្បាស់លាស់ឱ្យទៅ ធ្វើជាប្រធានមន្ទីរឱ្យតែមានលុយមិនគិតពីវិសមត្ថភាព និងអតីតភាពពុករលួយនោះទេ !។ ហើយដែលករណីនេះ មិនគួរស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយពីអាជ្ញាធរខេត្ត លីហិបឆ្នោតទៅ Lobby រាប់សន្លឹកឆ្នោតស្ងាត់ៗ បង្កើតអំពើពុករលួយតែងតាំងប្រធាន មន្ទីរថ្មីគ្មានការគាំទ្រ និងផ្លោះកម្មនោះទេ ។/
ដោយ ៖ វិចីរភាព
Recent Comments