សេចក្តីរាយការណ៍បានឲ្យដឹងថា មានឈ្មួញរកស៊ីឈើគ្រញូងដុះស្លែចំនួន២នាក់គឺទី១ឈ្មោះ ហេងទឹកសុទ្ធ ដែលកន្លងមកធ្លាប់រកស៊ីយករថយន្តឃ្លុបសម្រាប់ដឹកបរិសុទ្ធ យកទៅដឹកឈើគ្រញូងបន្លំភ្នែកសមត្ថកិច្ចយកទៅលក់នៅស្រុកយួន ការដឹកជញ្ជូនឈើខុសច្បាប់សឹងបាវផ្តាច់ ផ្លូវជាតិលេខ៥ទៅហើយ។ ទី២ ចែហុង គឺជាមេឈ្មួញរកស៊ីដឹកជញ្ជូនឈើដុះស្លែ នៅតាមតំបន់ព្រំដែនកម្ពុជា-សៀម ក្នុងទឹកដីខេត្តបន្ទាយមានជ័យ ដើម្បីដឹកយកទៅលក់នៅស្រុកយួន ហើយអំណាចលុយកាក់របស់ចែហុង បានទិញទឹកចិត្តមន្ត្រីនិងសមត្ថកិច្ចប្រដាប់អាវុធមួយចំនួនឲ្យធ្វើជា មេការជួយសម្របសម្រួលក្នុងការដឹកឈើខុសច្បាប់យ៉ាងរលូនល្អមិនដែល មាននរណាហ៊ានហើបមាត់នោះទេ មិនដឹងជាមានអាថ៌កំបាំងអ្វី។ ប៉ុន្តែបើតាមប្រភពពីឈ្មួញដែលជិតដិតជាមួយចែហុង បានឲ្យដឹងថាមន្ត្រីនិងសមត្ថកិច្ចថ្នាក់ខេត្ត ស្រុកនិងសមត្ថកិច្ចចល័តតាមដងផ្លូវសុទ្ធតែមានរបបប្រចាំខែដែលចែ ហុង បានបន្តក់ឲ្យ មានការបង្ហើបប្រាប់ផងដែរថា ចែហុងដែលមានរហស្សនាមចែ ១៨ បានក្លាយជាមេឈ្មួញរកស៊ីប្រមូលទិញឈើគ្រញូងដ៏ល្បីជាងគេប្រចាំ ច្រកព្រំដែន ខេត្តបន្ទាយមានជ័យ ដោយគាត់មានបណ្តាញទំនាក់ទំនងទិញឈើគ្រញូងដល់ក្នុងទឹកដីសៀម ដើម្បីដឹកជញ្ជូនយកមកលក់ឲ្យឈ្មោះ ហេង ទឹកសុទ្ធ ដែលបានបោះទីតាំងឈរជើងចាំប្រមូលទិញឈើគ្រញូងនៅចំណុចព្រំដែន។ សមត្ថកិច្ចមួយចំនួនដែលមិនបានទទួលផលប្រយោជន៍ពីចែហុង បានលើកឡើងថា ក្នុងទឹកដីស្រុកម៉ាឡៃ ចាប់ពីចំណុចច្រករបៀង៩៣ រហូតដល់ចំណុចច្រករបៀងបឹងបេង គឺជាកន្លែងនាំចូលឈើគ្រញូងពីស្រុកសៀមៃ យ៉ាងសកម្មជាងគេ ហើយនៅច្រករបៀងទាំងនោះ គ្រប់គ្រងដោយសមត្ថកិច្ចព្រំដែនមានការយាមកាមយ៉ាងតឹងតែងប្រជាពលរដ្ឋ សាមញ្ញនិងជនប្លែកមុខមិនអាចចេញចូលឆ្លងកាត់ច្រកនោះបានទេ ព្រោះគេចាត់ទុកថាជាច្រកអាថ៌កំបាំងត្រូវបានឈ្មួញមានលុយមានអំណាច ប្រើប្រាស់ក្នុងការដឹកជញ្ជូនឈើខុសច្បាប់។
សេចក្តីរាយការណ៍ពីខេត្តបន្ទាយមានជ័យបានឲ្យដឹងថា សកម្មភាពដឹកជញ្ជូនឈើគ្រញូងបានចាប់ផ្តើមកម្រើកវិញហើយ បើទោះបីជាប្រភេទឈើដ៏មានតម្លៃមួយនេះ ត្រូវបានកាប់បំផ្លាញហិនហោចពីទឹកដីកម្ពុជាក៏ឈ្មួញដ៏មានឥទ្ធិពល បាននាំគ្នាទៅប្រមូលទិញដល់ស្រុកសៀម ដើម្បីនាំយកទៅលក់នៅស្រុកយួនតាមច្រកជ្រៃធំយ៉ាងរលូនល្អ។ ពេលថ្មីៗនេះក៏មានដំណឹងគួរឲ្យតក់ស្លុត ពាក់ព័ន្ធនឹងសមត្ថកិច្ចព្រំដែនរបស់សៀម បើកការបាញ់រះទៅលើពលករខ្មែរបណ្តាលឲ្យរងរបួស ដោយសារតែការលួចឆ្លងដែនចូលទៅកាប់ឈើគ្រញូងដោយខុសច្បាប់ ពោលគឺជំនួញឈើគ្រញូងឆ្លងដែនបានបង្កទៅជាសោកនាដកម្មដ៏ធំធេងសម្លាប់ ប្រជារាស្ត្រក្រីក្រ ដែលត្រូវក្រុមឈ្មួញកេណ្ឌប្រមូលឲ្យចូលកាប់ឈើគ្រញូងតាមព្រំប្រទល់ ដែនត្រូវទាហានសៀមបាញ់សម្លាប់និងរងរបួសសឹងរាប់ភ្លេចទៅហើយ មិនដែលមាននរណាអើពើអូស.កឈ្មួញទាំងនោះទៅផ្តន្ទាទោសម្តងណាឡើយ។
សកម្មភាពដែលឈ្មួញមានលុយ មានអំណាចកំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើប្រណីតពីចំណុច ច្រកព្រំដែនរួមមានឈើគ្រញូង បេង នាងនួន ដែលឈ្មួញសៀមបានដឹកយកមកលក់ឲ្យតាមរយៈចែ១៨ គឺគេប្រើប្រាស់កម្មករជាជនជាតិសៀម មិនហ៊ានប្រើកម្មករជាជនជាតិខ្មែរនោះទេ ព្រោះខ្លាចបែកការណ៍។
ជាពិសេសស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក អាត់ ខែម ដែលទើបឡើងតំណែងថ្មីថ្មោង ហើយលោក អាត់ ខែម ក៏ធ្លាប់បានកាន់តំណែងជាស្នងការខេត្តបន្ទាយមានជ័យឡើងដុះស្លែទៅហើយ គាត់អាចក្តោបក្តាប់រឿងរ៉ាវគ្រប់យ៉ាងលើទឹកដីខេត្តបន្ទាយមានជ័យ ហើយរឿងដែលថ្នាក់លើសម្រេចឲ្យលោក អាត់ ខែម វិលចូលទ្រនំចាស់វិញ ក៏ព្រោះតែគេមានជំនឿថា លោក អាត់ ខែម នឹងយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសឆ្លងដែនឲ្យមានប្រសិទ្ធភាព ៕
Recent Comments