ឯ​ក វិរ​ដេ​ដ្ឋ អគ្គា​ធិកា​រក្រ​សួង​សេ​ដ្ឋកិច្ច​បក្ខពួក​និយម​និង​ប្រព្រឹ​ត្តអំពើ​ពុក​រលួយ

មួយរយៈ​ចុងក្រោយ​នេះ​លោក ឯក វិ​រ​ដេ​ដ្ឋបាន​ប្រើ​មនុស្ស​ជំនិត​របស់ខ្លួន​ឲ្យ​ដើរ​ស្រាវជ្រាវ​វែកមុខ​ មន្ត្រី​រូប​ណា​ដែល​ហ៊ាន​បើក​កកាយ​រឿងអាស្រូវ​របស់ខ្លួន​ជា​សាធារណៈ​។ មន្ត្រី​ជំនិត​របស់លោក ឯក វិ​រ​ដេ​ដ្ឋមានឈ្មោះ ឈឹម សំណាង និង​ឈ្មោះ ទូច ស្រេង ដែល​បុគ្គល​ទាំងពីរ​នាក់​នេះកំពុង​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​តាម​អំពើ​ចិត្ត​ តាមរយៈ​ការចុះ​ត្រួតពិនិត្យ​លើ​ការិយាល័យ​ផ្សេងៗ​នៅក្នុង​ក្រសួង​ ហិរញ្ញវត្ថុ​ទាំងមូល​។សូម្បីតែ​នៅតាម​បណ្ដា​ខេត្ត​នានា ក៏​បុគ្គល ឈឹម សំណាង និង ទូច ស្រេងចុះ​ត្រួតពិនិត្យ​ជា​ញឹកញាប់​ដែរដើម្បី​ស្វែងរក​ផលប្រយោជន៍​ ផ្ទាល់ខ្លួន ​។អំពើពុករលួយ​ក្នុង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែលមាន​លោក អូនព័ន្ធមុនីរ័ត្ន ជា​រដ្ឋមន្ត្រី​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​ហើយ​អំ​ពើ​ពុករលួយ​បក្ខពួកនិយម ​ក៏​កំពុងតែ​បង្ក​ឲ្យ​មាន​ភាពអនាធិបតេយ្យ​យ៉ាងខ្លាំង​ក្លា​ផងដែរ​។ជាក់ស្ដែង ​មន្ត្រីរាជការ​បម្រើ​ការងា​រ​នៅក្នុង​អគ្គាធិការដ្ឋាន​នៃ​ក្រសួង​ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លាតត្រដាង​ពី​អំពើពុករលួយ​រប​ស់បុ​គ្គល ឯកវិ​រ​ដេ​ដ្ឋ​ដែលជា​អគ្គាធិការ​នៃ​ស្ថាប័ន​នេះ​ជា​សាធារណៈ​។តាម​ការទម្លាយ​ ពី​មន្ត្រីរាជការ​នៃ​អគ្គាធិការដ្ឋាន​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ​បាន ឲ្យ​ដឹងថា អំពើពុករលួយ​របស់​បុគ្គល ឯក វិ​រ​ដេ​ដ្ឋមានដូចជា​ការតែងតាំង​មន្ត្រីរាជការ​ក្រោម​ឱវាទ​របស់ខ្លួន​ដោយ​ ប្រកាន់​បក្ខពួក និង​មានការ​ប្រមាថមើលងាយ​ស្ត្រីភេទ​ថែមទៀត​។​

តាម​ប្រភពពី​មន្ត្រីរាជការ​ក្នុង​អគ្គាធិការដ្ឋាន​ក្រសួង​សេដ្ឋកិច្ច​បាន ​ឲ្យ​ដឹង​ទៀតថា លោក ឯក វិ​រ​ដេ​ដ្ឋកំពុងតែ​គំរាម​គេឯងហើយបាននិយាយថា​នឹង​ចាប់​ដាក់គុកប្រសិនបើ​នរណា ​ហ៊ាន​ប្ដឹង​គាត់​ពី​រឿងនេះ​។ លើស​នេះ​ទៅទៀត​បុគ្គល ឯកវិ​រ​ដេ​ដ្ឋព្រមាន​ផ្ទេរ​អ្នក​ដែល​ហ៊ាន​ប្ដឹង​គាត់​ទៅ​កន្លែង​ដែល​អត់​មាន ​ប្រាក់ចំណូល​បើ​នៅតែ​ហ៊ាន​លាតត្រដាង​អំពើអាក្រក់​របស់គាត់ និង​បក្ខពួក​ឈ្មោះ ឈឹមសំណាង និង ឈ្មោះ ទូច ស្រេងបន្តទៅទៀត​។​មន្ត្រីរាជការ​មួយចំនួន​បាន​ឲ្យ​ដឹងថាពួកគាត់​មិន​ខ្លាច​ ការព្រមាន​របស់លោក ឯក វិ​រ​ដេ​ដ្ឋ នោះទេព្រោះ​ពួកគាត់​ទ្រាំ​ទទួលរង​នូវ​ភាពអយុត្តិធម៌​លែង​បាន​ហើយដូច្នេះ​ ពួកគាត់​ត្រូវតែ​លាតត្រដាង​ការពិត ដើម្បី​ឲ្យ​លោក​រដ្ឋមន្ត្រី អូនព័ន្ធមុនីរ័ត្ន បានដឹង​។

មន្ត្រីរាជការ​ក្នុង​អគ្គាធិការដ្ឋាន​ក្រសួង​ហិរញ្ញវត្ថុ​ក៏បាន​អំពាវនាវ ​ឲ្យ​លោក ឱម យ៊​ន​ទៀងប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាត់វិធានការ​លើ​បុគ្គល​ឯក វិ​រ​ដេ​ដ្ឋនិង​បក្ខពួក​ជាបន្ទាន់​បំផុតព្រោះ​អំពើពុករលួយ​ក្នុង​ អគ្គាធិការដ្ឋាន​នៃ​ក្រសួង​ហិរញ្ញវត្ថុ​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក និង​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​។ជាមួយគ្នានេះ​អង្គភាព​ប្រឆាំង​ អំពើពុករលួយ​មិនត្រូវ​ចាត់ការ​តែ​លើ​មន្ត្រី​តូចតាច​នោះទេ គឺ​ត្រូវ​ចាត់ការ​លើ​មន្ត្រី​ពុករលួយ​ធំៗ ដូចជា​បុគ្គល ឯកវិ​រ​ដេ​ដ្ឋ និង​បក្ខពួក​ដោយ​មិនត្រូវ​យោគយល់​ជាដាច់ខាត​។បើ​មិន​ដូច្នេះ​ទេ អំពើពុករលួយ​ក្នុង​ក្រសួង​ហិរញ្ញវត្ថុនឹង​រាលដាល​កាន់តែខ្លាំង​ឡើងៗ ជាក់ស្ដែង​មួយរយៈ​ពេល​ចុងក្រោយ​នេះ បុគ្គល​ឯកវិ​រ​ដេ​ដ្ឋ និង​បក្ខពួក​មិន​ត្រឹមតែបន្ត​ប្រព្រឹត្ត​អំពើអាក្រក់​ប៉ុណ្ណោះ ទេគឺ​ថែមទាំង​ព្រមាន​លើ​មន្ត្រី​ណា​ដែល​ហា​៊​ន​លាតត្រដាង​មុខមាត់​ពិត​ របស់ខ្លួន​ទៀតផង៕

អូន-ព័ន្ធមុនីរ័ត្ន-2