ព​លរដ្ឋ​ចោទ​ថា ​លោក​ផ្កាយ​៣ ប៉ុល​សុគ​ន្ធ កំ​ពុង​ជីករំ​លើងភ្នំជី​សូខុ​ស​ច្បាប់

ដោយ​សា​ប្រ​ព័ន្ធ​ច្បាប់​ធូរលុង​នៅ​កម្ពុជា​ បណ្តាល​អោយ​មនុស្ស​មួយ​ចំ​នួន​តែង​តែ​ប្រ​ព្រឹត្តិ​អំ​ពើរ​ពុក​រលួយ អ្នក​ខ្លះ​អាង​ខ្នង​ អាង​អំ​ណាច​ ប្រើ​ឈ្មោះ​ជា​អ្នក​ធំ​យក​ទៅ​រក​ស៊ី​ខុស​ច្បាប់ ដូចជា​កាប់​ឈើ​ ដឹក​ឈើ​អត់​ច្បាប់ ឈូសឆាយ​ដី​ព្រៃ ជីក​កកាយយក​រ៉ែ យក​ថ្ម គ្មាន​ច្បាប់​ទំ​លាប់​ ឬ​បំ​ពាន​លើស​ពី​ច្បាប់​កំ​ណត់​ ដែល​ទង្វើ​ទាំង​នេះ​ត្រូវ​បាន​មហាជន​រិះ​គន់​ថា វា​ជា​ទំ​លាប់​របស់​អ្នក​ធំ​នៅ​កម្ពុជា។

យោ​ង​តាមប្រ​ភព​ព័ត៌មាន​តាម​​បណ្តាញ​សង្គមប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​​ បាន​អោយ​ដឹង​ថា កង​កម្លាំង​វិ​ស្វ​កម្ម ដែល​ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ផ្កាយ​៣ ប៉ុល-សុគន្ធ នៅ​តែ​បន្ត​គាស់​កកាយ​យក​ថ្ម​ពី​ភ្នំ​ជី​សូរ​ ដែល​ជា​រម​ណីយ​ដ្ឋាន​ប្រ​វត្ដិ​សាស្ដ្រ ដែលមានប្រាសាទបុរាណជាយូរលង់ ណាស់មកហើយ ដោយ​មិន​ខ្វល់​ពី​ការ​បំ​ផ្លាញ​​ប្រាសាទ​បុរាណ ជាសម្បត្តិបេ​តិក​ភណ្ឌ​ជាតិនោះទេ។

គួរំលឹក​ឡើង​វិញ​ថា កាលពីឆ្នាំ២០១២ ក្រុមហ៊ុន ប៉ុល សុគន្ធ បានប្រើគ្រឿងចក្រ ជីកកកាយយកដីថ្ម ទៅ​ធ្វើ​ផ្លូវ​កៅស៊ូមួយ​ខ្សែ មានចំងាយ ២៤គីឡូម៉ែត្រ ពីស្រុកព្រៃកប្បាស ដល់ប្រាសាទភ្នំដា ស្រុកអង្គរបុរី ។

ចំណែក​ខាងអាជ្ញាធរមូលដ្ឋាន បានចេញមុខមកហាមឃាតរ់ពេលប្រជាពលរដ្ឋប្រត្តិកម្មខ្លាំង កាលពីថ្ងៃទី១៩ ឧសភា ហើយបានបញ្ជាក់ថា ក្រុមហ៊ុន ប៉ុល សុគន្ធ នេះពុំមានច្បាប់ឬលិខិត បញ្ជាក់ពី ការធ្វើអាជីវកម្ម កាយភ្នំជីសូរនោះឡើយ ហើយមូលហេតុ ដែលក្រុមហ៊ុន ប៉ុល សុគន្ធ ជីកកកាយដីបាន ដោយ​សារ​អាជ្ញាធរ​ស្រុក​ ជាប់​រវល់ការ​ងារ​ច្រើន។

យ៉ាងណាក៏ដោយ ក្រោយពេលចុះទៅ ឃាត់គ្រឿងចក្រ ខាងក្រុមហ៊ុន បាននាំមន្ដ្រីពាក់ព័ន្ធ ទៅ​ទទួល​ទាន​អា​ហារ​ ហើយគ្រឿងចក្រ​ក៏បានបន្ដសកម្មភាព ជីកកាយដីនិងថ្ម ជាធម្មតា​ឡើងវិញ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា​ មិន​ឈូស​ឆាយ​ជីក​កកាយ នៅ​តំ​បន់ដែល​ហាម​ឃាត់​ទៀត​ទេ។

ពាក់ពន្ធ​ករណី​ខាង​លើ​នេះ ប្រជាពលរដ្ឋបានរិះគន់ធ្ងន់ៗទៅលើ​មន្រ្តីអាជ្ញាធរថា ប្រ​ព្រឹត្តិ​អំ​ពើ​ពុករលួយ បំ​ផ្លាញ​​​​ជាតិ ឃុប​ឃិត​ជា​មួយ​អ្នក​រក​ស៊ី​ខុស​ច្បាប់​។​

ពល​រដ្ឋ​ក៏​បាន​សំណូមពរទៅ​ថ្នាក់​ដឹក​នាំ​ខេត្ត និង​ក្រ​សួង​រ៉ែ និង​ថាមពល មេត្តា​ចាត់​វិធានការជាបន្ទាន់ ចំពោះក្រុមហ៊ុន ប៉ុល សុគន្ធ រួមទាំងមន្រ្តីចូលដៃទាំងនេះ​អោយ​ទាន់​ពេល​វេលា ព្រោះបើ​មិន​ធ្វើដូច្នោះ​ទេ ពល​រដ្ឋ​បារម្ភណ៍ថា លោកផ្កាយ៣ ដែល​ជា​ម្ចាស់​ក្រុម​ហ៊ុន​នេះ​មិន​យូរ​មិន​ឆាប់នឹងអាច​​មក​ជីក​រំ​លើង​យក​ ថ្ម​ទៀត​រហូត​ប្រាសាទ​បុរាណ​ភ្នំជីសូរ​សម្បត្តិ​បេតិក​ភណ្ឌ​ជាតិ​នេះ​រំ​លំ​ ឬរាប​ដល់​ដី​មិន​ខាន។

អ្នក​យក​ព័ត៌មាន​យើង​ពុំទាន់​អាច​សុំ​ការ​បំ​ភ្លឺ ពី​លោក​ផ្កាយ​៣​ ប៉ុល-សុគន្ធ បាន​ទេ​ពាក់​ព័ន្ទ​និង​ការ​ចោទ​ប្រ​កាន់​ខាង​លើនេះ ព្រោះ​ពុំ​មាន​លេខ​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង៕

Chiso Mountain2