តំណាងប្រជាពលរដ្ឋក្នុងស្រុកពញាឮបានឲ្យដឹងថា ទូកនេសាទរបស់ជនជាតិយួនប្រមាណជាង១០គ្រឿងបានធ្វើសកម្មភាពនេសាទ នៅក្នុងស្រុកពញាឮ ដោយប្រើមងក្រទ្បាញឹក ប៉ុន្តែមិនឃើញមន្ត្រីជលផលនិងមន្ត្រីអាជ្ញាធរចាត់វិធានការទប់ស្កាត់ នោះទេ។ ប្រជាពលរដ្ឋខ្មែរបានបញ្ជាក់ថា នៅពេលដែលពួកគាត់សួរទៅជនជាតិយួនទាំងនោះ គឺពួកគេប្រាប់ថាក្នុងមួយយប់ត្រូវបង់លុយឲ្យមន្ត្រីជលផល៣ម៉ឺនរៀល ក្នុងទូកមួយ ទើបអាចធ្វើសកម្មភាពនេសាទខុសច្បាប់ស្រេចតែអំពើចិត្តគ្មានការរំខាន ។ប្រជាពលរដ្ឋខ្មែរជាអ្នកនេសាទនៅក្នុងស្រុកពញាឮ ខេត្តកណ្តាលបានឲ្យបន្តទៀត ថា មន្ត្រីជលផលនិងអាជ្ញាធរមូលដ្ឋានពិតជាបានទទួលសំណូកពីជនជាតិយួនហើយបើកដៃ ឲ្យជនជាតិយួនប្រើឧបករណ៍ខុសច្បាប់ក្នុងរដូវត្រីពងកូនយ៉ាង ពេញបន្ទុក។
បទល្មើសនេសាទក្នុងខេត្តកណ្តាលនៅតែបន្តកើតមានឥតឈប់ឈរ ដោយសារតែសមត្ថកិច្ចរដ្ឋបាលជលផលក្នុងខេត្តនេះ ទាំងមេទាំងកូន គិតតែពីរឿងប្រព្រឹត្តអំពើពុករលួយស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ។ បញ្ហានេះទាំងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏ដូចជាលោក ណៅ ធួក ដែលជាមេរដ្ឋបាលជលផលត្រូវចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ករណីជនជាតិយួនប្រព្រឹត្តបទល្មើសនេសាទបំផ្លាញធនធានមច្ឆជាតិរបស់ ខ្មែរយ៉ាងមហន្តរាយ។ ជាងនេះទៅទៀត រដ្ឋមន្ត្រីក្រសួងកសិកម្មនិងមេរដ្ឋបាលជលផលមិនត្រូវទុកឲ្យលោក ឃ្លាំង វណ្ណធុល និងបក្ខពួកធ្វើអ្វីស្រេចតែអំពើចិត្តនោះទេ ជាពិសេសឈ្មោះ កែវ ពិទូរ្យ ដែលជាមេរដ្ឋបាលជលផលស្រុកពញាឮ កំពុងបណ្តោយឲ្យយួនប្រព្រឺត្តី បទល្មើសកើតបន្ទុកទាំងយប់ទាំងថ្ងៃ។
ប្រជាពលរដ្ឋបានត្អូញត្អែរថា មន្ត្រីរដ្ឋបាលជលផលប្រចាំតំបន់និងមន្ត្រីអាជ្ញាធរមូលដ្ឋានគិតគូរតែ រឿងប្រមូលផលប្រយោជន៍ ហើយធ្វើមិនដឹងមិនឮអ្វីទាំងអស់ចំពោះបទល្មើសយ៉ាងពេញបន្ទុក។ ហេតុនេះលោក ណៅ ធួក មេរដ្ឋបាលជលផលដែលធ្លាប់អួតអាងពីស្នាដៃបង្ក្រាបបទល្មើសនោះ គួរពិនិត្យមើលកូនចៅក្រោមឱវាទរបស់ខ្លួនផង ព្រោះសូម្បីតែក្នុងរដូវបិទនេសាទក៏ពួកគេបណ្តោយឲ្យកើតមានបទល្មើស ដែរ។
នាយសង្កាត់រដ្ឋបាលជលផលស្រុកពញាឮឈ្មោះ កែវ ពិទូរ្យ ត្រូវបានអ្នកនេសាទជនជាតិយួនបញ្ជាក់ថា ជាអ្នកទទួលលុយពីពួកគេ ហើយបើកដៃឲ្យពួកគេប្រើឧបករណ៍ខុសច្បាប់នេសាទត្រីនៅក្នុងរដូវត្រី ពងកូននេះ។ ជនជាតិយួនទាំងនោះបានបង្ហើបប្រាប់ប្រជាពលរដ្ឋខ្មែរដែលទៅសួរនាំ ពួកគេថា ដើម្បីទទួលបានសិទ្ធិក្នុងការនេសាទខុសច្បាប់ គឺពួកគេត្រូវបង់លុយតាមការកំណត់របស់មន្ត្រីជលផល ហើយបើចង់ដឹងការពិត សូមសួរទៅលោក កែវ ពិទូរ្យ តែម្តង។ ដូច្នេះលោក កែវ ពិទូរ្យ មិនអាចបិទបាំងការពិតបានទេ ព្រោះបច្ចុប្បន្នបទល្មើសនេសាទនៅក្នុងដងទន្លេសាបនៃស្រុកពញាឮ កំពុងកើតទ្បើងយ៉ាងអនាធិបតេយ្យបំផុត ហើយសមត្ថកិច្ចរដ្ឋបាលជលផល បែរជាសម្ងំស្ងៀម។
តាមច្បាប់ស្តីពីជលផលគឺជារៀងរាល់ឆ្នាំចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញាគឺជារដូវបិទនេសាទមិនអនុញ្ញាតឲ្យមានបទល្មើសបំផ្លាញធនធាន មច្ឆជាតិនោះទេ ហើយអ្នកប្រព្រឹត្តបទល្មើសត្រូវប្រឈមនឹងការដាក់ទោស។ ហេតុនេះករណីនាយសង្កាត់រដ្ឋបាលជលផលស្រុកពញាឮឈ្មោះ កែវ ពិទូរ្យបើកដៃឲ្យជនជាតិយួននេសាទខុសច្បាប់ក្នុងរដូវត្រីពងកូន គឺគួរតែរដ្ឋមន្ត្រីក្រសួងកសិកម្មនិងមេរដ្ឋបាលជលផលចាត់វិធានការ តាមច្បាប់ ។ ការព្រមានទៅលើមន្ត្រីរដ្ឋបាលជលផលពុករលួយដូចជា បុគ្គល កែវ ពិទូរ្យ គឺជារឿងដ៏សំខាន់បំផុតដើម្បីកុំឲ្យពួកគេធ្វើអ្វីៗដើម្បីតែ ផលប្រយោជន៍ផ្ទាល់ខ្លួន ហើយបើកដៃឲ្យជនជាតិយួនធ្វើអ្វីៗតាមអំពើចិត្ត។ លោក ណៅ ធួក ដែលជាមេរដ្ឋបាលជលផលត្រូវតែចាត់វិធានការបង្ក្រាបបទល្មើសនេសាទឲ្យ ស្របតាមបទបញ្ជាលេខ០១របស់រដ្ឋាភិបាលក្នុងការទប់ស្កាត់បទល្មើស ជាបន្ទាន់៕
Recent Comments