ប្រ​ជាព​រដ្ធ​ចោទ​លោក ​តិប​ ញ៉ា​តា ​មេរដ្ឋ​បាល​ព្រៃឈើ​ខេត្តកំព​ង់ធំ​បើកដៃ​ឲ្យឈ្មួញ​ទាំង​​ធំទាំង​តូចកាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​​ច្បាប់

​ មជ្ឈដ្ឋាន​ទូទៅបាន​រិះគន់ថា លោក តិ​ប ញ៉ា​តា មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ជា​អ្នក​បើកដៃ​ឲ្យ​មាន​បទល្មើស​កើត​ទ្បើង​ឥតឈប់ឈរ​ដើម្បី​ផលប្រយោជន៍​ ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ ទាក់ទង​នឹង​បញ្ហា​នេះ​គួរតែ​លោក ឆេង គឹម​ស៊ុន មេ​រដ្ឋបាល​ព្រៃឈើ​និង​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ចាត់វិធានការ​លើ​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ​ជាបន្ទាន់​បំផុត ព្រោះ​មកដល់ពេលនេះ​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ទ្ប​ង់ នៅតែ​បន្ត​កើតមាន​ដដែល​។​

​បទល្មើស​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​នៅ​តំបន់​ព្រៃ​ ទ្ប​ង់​ខេត្តកំពង់ធំ​នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រីរដ្ឋបាល​ ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិនដែល​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ ប្រសិទ្ធភាព​ទ្បើ​យ​ ។​

​ពីថ្ងៃ​ទី​០៨ ដល់​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៤ សមាជិក​បណ្តាញ​សហគមន៍​ការពារ​ព្រៃ​ទ្ប​ង់​ជាង​៥០​នាក់​បាននាំគ្នា​ចុះ​ល្បាត ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ដើម្បី​ដាក់​របាយការណ៍​ទៅ​រដ្ឋាភិបាល​។ នៅក្នុង​ប្រតិបត្តិការ​នោះ សមាជិក​បណ្តាញ​សហគមន៍​ការពារ​ព្រៃ​ទ្ប​ង់​បាន​រកឃើញ​ឈើ​ដែល​ជនល្មើស​កាប់​គរ ​ទុក​រាប់រយ​ម៉ែត្រគូប និង​វត្ថុតាង​ជាច្រើន​ទៀត​នៅក្នុង​ព្រៃ​ទ្ប​ង់​នៃ​ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​។ បណ្តាញ​សហគមន៍​ការពារ​ព្រៃ​ទ្ប​ង់​បាន​បែង​ចែកជា​ពីរ​ក្រុម​គឺ​មួយក្រុម​ ដើរល្បាត​ចំណុច​ជុំវិញ​ភ្នំ​ជី ឃុំ​ទំរីង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ហើយ​បាន​រកឃើញ​ឈើ​អារច្រៀក​រួច និង​ឈើមូល​គរ​ទុកជា​ច្រើន​គំនរ ដែលមាន​ប្រមាណ​រាប់រយ​ម៉ែត្រគូប​។ រីឯ​ក្រុមទី​២ បាន​ដើរល្បាត​នៅ​ចំណុច​វាល​បឹង ឃុំ​ដងកាំបិត ស្រុក​សណ្តាន់ ជាប់​ព្រំប្រទល់​ខេត្តកំពង់ធំ​និង​ខេត្តព្រះវិហារ​ប្រមូលបាន​ភស្តុតាង​ ជាច្រើន​ដូចជា​ឈើ​ប្រណីត​ជាច្រើន​ប្រភេទ​ដែល​ជនល្មើស​អារច្រៀក​រួច និង​ឈើមូល​ប្រហែលជា​៥០​ម៉ែត្រគូប​ផងដែរ​។​

ប្រជា​សហគមន៍​ដែល​ល្បាត​នៅ​តំបន់​វាល​បឹង ឃុំ​ដងកាំបិត​បាន​រកឃើញ​ត្រាក់ទ័រ​មួយគ្រឿង​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​ មួយគ្រឿង និង​គោយន្ត​ច្នៃ​ចំណុះ​៦​តោន​មួយគ្រឿង​ដែល​ប្រជា​សហគមន៍​ដឹងថា​ជា​របស់​ អនុប្រធាន​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​សណ្តាន់​ឈ្មោះ​ចាន់ មានជ័យ​។

​ប្រជា​សហគមន៍​ការពារ​ព្រៃ​ទ្ប​ង់​ក្នុង​ខេត្តកំពង់ធំ បាន​លើកទ្បើង​ថា កន្លងមក​ពួកគាត់​តែងតែ​រាយការណ៍​ទៅ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ឲ្យ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដែល​កើត​ ទ្បើង​យ៉ាង​ពេញបន្ទុក ព្រោះ​បានធ្វើ​ឲ្យ​ព្រៃ​ទ្ប​ង់​ស្ទើរតែ​វិនាស​សាបសូន្យ​ទៅហើយ​។ ក៏ប៉ុន្តែ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្រោម​ការគ្រប់គ្រង​របស់លោក តិ​ប ញ៉ា​តា មិនដែល​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​ទ្បើ​យ ជាមួយគ្នានេះ​ប្រភពព័ត៌មាន​ខ្លះ​បាន​បង្ហើប​ថា មេ​រដ្ឋបាល​ព្រៃឈើ​គឺជា​អ្នក​បើកដៃ​ឲ្យ​មាន​បទល្មើស​យ៉ាង​ពេញបន្ទុក​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើនេះ​លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ​បាន​បញ្ជាក់ថា លោក​ទទួលបាន​ព័ត៌មាន​អំពី​ការចុះ​ល្បាត​របស់​បណ្តាញ​សហគមន៍​ការពារ​ព្រៃ​ទ្ប ​ង់ ប៉ុន្តែ​មិនដឹង​ច្បាស់​ទេ​ថា គោយន្ត​ច្នៃ​ដែល​សហគមន៍​ចាប់បាន​នោះ​ជា​របស់​អនុប្រធាន​ប៉ុស្តិ៍​រដ្ឋបាល​ ឃុំ​សណ្តាន់​។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​ បាន​រិះគន់ថា អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ចាប់ពី​ឃុំ ស្រុក ដល់​ខេត្ត​និង​នគរបាល​ឃុំ ស្រុក រហូតដល់​ខេត្ត​សុទ្ធតែ​ទទួលបាន​ផលប្រយោជន៍​ពីបទ​ល្មើស​បំផ្លាញ​ព្រៃឈើ ហេតុនេះហើយ​ទើប​ពួកគេ​មិន​ចាត់វិធានការ​ទប់ស្កាត់​ទាល់តែសោះ​។ ក្នុងនោះ​លោក តិ​ប ញ៉ា​តា មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ​ត្រូវបាន​គេ​ដឹងថា ជា​មេខ្លោង​ធំ​បំផុត​ក្នុងការ​បើកដៃ​ឲ្យ​ក្រុម​ជនល្មើស​កាប់​ឈើ​ធ្វើ​ អាជីវកម្ម​ខុសច្បាប់​ស្រេច​តែ​អំពើ​ចិត្ត ហើយ​អភិបាល​ខេត្តកំពង់ធំ​ឈ្មោះ​អ៊ុត សំអន គឺជា​អ្នក​ជួយ​បិទបាំង​? ៕

31