ប្រកព ព័ត៌មានសូមអំពាវនាវ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធនឹងជំនាញ ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយ គួរមានវិធានការ និងចុះស្រាវជ្រាវជា បន្ទាន់ផង ។
លិខិតចិត្តអ្នកអានមួយច្បាប់ ដែលមាន៣ទំព័របានរៀបរាប់ យ៉ាងក្បោះ ក្បាយ ស្តីពីអំពើពុករលួយនៅមន្ទីរអប់រំខេត្តតាកែវ ហើយអត្ថបទនេះការិយាល័យរបស់យើងសុំមិនធ្វើ អត្ថាធិប្បាយ ឡើយ គឺយើងចុះផ្សាយទាំងស្រុងនូវខ្លឹមសារលិខិតនេះ មានដូចខាងក្រោម ៈ
យើងខ្ញុំជាយុវជន និងតំណាងឱ្យមាតាបិតាសិស្ស – គ្រូបង្រៀនខេត្តតាកែវ សូមអោយមានការស្រាវជ្រាវ និងដោះស្រាយជាបន្ទាន់ដើម្បី យុវជនទាំងអស់ គ្រូបង្រៀន មាតាបិតាសិស្ស មានការទុកចិត្ត ដល់ការដឹកនាំរបស់ សម្តេចតេជោ ក្នុងអាណត្តិនេះ ដើម្បីអោយមានភាពប្រសើរឡើង ជាទីទុកចិត្ត របស់យុវជន គ្រូបង្រៀន មាតាបិតាសិស្ស សំណូមពរទប់ស្កាត់អំពើទាំងនោះជាបន្ទាន់ ដោយពិនិត្យមើលករណី លោកប្រធានមន្ទីរអប់រំ (ស៊ីវ សុខន) ដើម្បីស្តារកេរ្តិ៍ឈ្មោះបក្សប្រជាជនកម្ពុជា និងស្ថាប័នអប់រំខេត្តតាកែវ។
ដោយឡែក ពួកយើងខ្ញុំចង់ឃើញការអប់រំ នៅតាកែវ ក៏ដូចជា ទូទាំងប្រទេស មានភាពប្រសើរឡើង ដោយគ្មានបែងចែកបក្សពួកនិយម និងអំពើពុករលួយដល់ឆ្អឹង ម្តងហើយម្តងទៀត របស់លោក ប្រធានមន្ទីរអប់រំ (ស៊ីវ សុខន)។ សូមក្រសួង និងលោកអភិបាលខេត្ត មើលការដឹកនាំរបស់ ប្រធានមន្ទីរអប់រំ (ស៊ីវ សុខន) ដែលធ្វើអោយថ្នាក់ដឹកនាំមន្ទីរ និងការិយាល័យមួយចំនួន ឈ្លោះតែគ្នា បក្សពួក ពុករលួយ យ៉ាងខ្លាំងក្លា នាំឱ្យកូនចៅ ពិបាកធ្វើការជាមួយខ្លាំងណាស់។
ដូចជា អំពើពុករលួយ និងការរំលោភច្បាប់រដ្ឋ និងច្បាប់អប់រំ យ៉ាងចាស់ដៃ របស់លោកប្រធានមន្ទីរអប់រំ (ស៊ីវ សុខន) និងបក្សពួកគាត់ បានធ្វើ មានដូចខាងក្រោម គួរស៊ើបអង្កេត និងដោះស្រាយជាបន្ទាន់ផង ។ ដូចជា ១- គ្រូបង្រៀន ៦៣ នាក់ ទូទាំងខេត្តតាកែវ ទៅធ្វើការងារស្ថាប័នក្រៅពីអប់រំ តែងទុកប្រាក់ខែ អោយប្រធានមន្ទីរអប់រំ ស៊ីវ សុខន និង អនុប្រធានការិយាល័យបុគ្គលិក នៅតាមស្រុកទាំងអស់ ។
២ – លោកប្រធានមន្ទីរអប់រំ ស៊ីវ សុខន ប្រើអនុប្រធានការិយាល័យបុគ្គលិកលោក ម៉ិច សម្បត្តិ ចុះប្រមូលលុយ ក្នុងការតែងតាំងតួនាទី នាយក នាយករង ជាបន្តបន្ទាប់ មានដូចជា វិទ្យាល័យ សម្តេចឪ វិទ្យាល័យ សុខ អាន សូបិណ វិទ្យាល័យ ហ៊ុន សែន ក្រាំងស្លា វិទ្យាល័យ សុខអាន សំរោង។ ល។
៣- ដកលុយ ថវិកាតាមកម្មវិធី របស់ការិយាល័យយុវជន ចំនួន ៨ លានរៀល ចាយផ្ទាល់ខ្លួន ដោយបន្ថយថ្ងៃសិក្សារបស់សិក្ខាកាម អស់ ៦ ថ្ងៃ ក្នុងមួយវគ្គ ទាំងអស់ ២ វគ្គ ឆ្នាំ២០១៣ (អាចសាកសួរ លោក ស្រី ចាន់បូរ៉ាត់) ៘ ហើយបញ្ជាយកលុយពីការិយាល័យ គណនេយ្យ ១០០ លានរៀល តែគណនេយ្យថា អត់លុយឱ្យតែ ១ ម៉ឺនដុល្លារ និងការិយាល័យផ្សេងៗទៀត ដើម្បីទិញឡាន ២ ម៉ឺនដុល្លារ ទិញដី ៥ ម៉ឺនដុល្លារ (ដីជាប់ផ្សារ) និងអោយថ្នាក់លើ។
៤- យកលុយប្រើប្រាស់មន្ទីរ ពីខែសីហា ដល់ ខែមីនានេះ ប្រហែល ៥០០ លានរៀល ទៅទិញឡាន ទិញដីជិតផ្សារ ធ្វើផ្ទះ រកស៊ីចងការប្រាក់ និងអោយថ្នាក់លើ ធ្វើអោយមន្ទីរដំណើរការ ជួបបញ្ហាជាប់គាំង ស្ទើរផ្ទុះហើយ តែមិនអាចដោយសារគាត់ មានអ្នកនៅក្រសួង គឺរដ្ឋមន្ត្រី និងពិសេសមនុស្សម្នាក់ នៅនាយកដ្ឋានបុគ្គលិក ជួយការពារគាត់ពីក្រោយ ។ ដូច្នេះហើយបានជាគាត់ហ៊ានធ្វើព្យុះធ្វើភ្លៀងតាមតែទំនើងចិត្តនោះ ។
៥- លោកប្រធានមន្ទីរអប់រំ ស៊ីវ សុខន បានផ្លាស់ប្តូរគ្រូចាស់ និងទើបចេញថ្មី (ដូចជាប្តូរគ្រូចេញពីកន្លែងខ្វះគ្រូ ទៅសាលាលើសគ្រូ ដោយទទួលយក លុយក្នុងម្នាក់ ពី ៥០០ ដុល្លារ ទៅ ៨០០ ដុល្លារ) ចំនួន ២៣២ នាក់ ពិសេស រួមទាំងគ្រូ នៅបឋមសិក្សាឡើង ទៅបង្រៀន នៅអនុវិទ្យាល័យ (ចំនួន ៥៣ នាក់)។ ហើយហ៊ានកាត់លុយ អាហា រូបករណ៍សិស្ស ពិសេសសិស្សអាហារូបករណ៍ ដែលបោះបង់ មន្ទីរកាត់ ៥០% នាយក យក៥០%។
សូមក្រសួងអប់រំ ពិនិត្យស្រាវជ្រាវ គ្រូចេញថ្មី ដែលទើបចាប់ប៉ុស្តិ៍ ចូលវិទ្យាល័យ ហ៊ុន សែន ត្នោតជុំ ទើបបើកថ្មី នៅស្រុកត្រាំកក់ ចំនួន ៦ នាក់ ឱ្យលុយ លោក ស៊ីវ សុខន ម្នាក់ប៉ុន្មាន បានជាដូរចេញ ទៅសាលាលើសគ្រូ បានទាំងអស់ គ្មានសល់ ធ្វើឱ្យវិទ្យាល័យ ហ៊ុន សែន ត្នោតជុំ ទើបបើកថ្មី គ្មានគ្រូបង្រៀន គ្រប់ឯកទេស រួចសាលាបង្កើត ឱ្យមានលុយម៉ោងបន្ថែម ធ្វើឱ្យខាតថវិការដ្ឋ ដោយសារអំពើពុករលួយ និងការមិនទទួលខុសត្រូវ របស់លោកប្រធានមន្ទីរ និងធ្វើអោយមានវិសមភាពគ្រូបង្រៀន ជាមួយថ្នាក់រៀនថែមទៀត មាននៅអនុវិទ្យាល័យ ក្តុលជ្រុំ អនុវិទ្យល័យតារាគមន៍ និងសាលាមួយចំនួន ច្រើនទៀត មិនបានរៀបរាប់អស់ឡើយ ។
៦- សាលារៀនមិនសូវបានរៀនទេ ដោយអំពើពុករលួយ របស់នាយកសាលាមួយចំនួន។
៧- មន្ត្រីអប់រំជាច្រើន បានទទួលលុយមុខងារ មិនសមស្របតាមតួនាទី ព្រោះ លោក ម៉ិច សម្បត្តិ កាត់លុយតែមន្ត្រីណា ដែលមិនអោយលាភគាត់ ហើយបើអ្នកអោយលាភនោះ គាត់ទុកអោយបានលុយមុខងារ ខ្ពស់ខុសប្រក្រតី (មិនតាមច្បាប់កំណត់) បើតាមព័ត៌មានក្រៅផ្លូវការ ចំណូលនោះ មិនតិចជាង ៤ លានរៀល ក្នុង១ខែ ដោយជូនលោកប្រធានមន្ទីរអប់រំ ស៊ីវ សុខន ២ លាន ក្នុង១ខែ។ ជាពិសេស លុយផ្សេងៗទៀត ដែលបានកាត់នោះ តាមស្រុក និងមន្ទីរ មិនបង់ចូលថវិការដ្ឋទេ គឺលោក ស៊ីវ សុខ ន យកទៅធ្វើមានបានម្នាក់ឯងយ៉ាងគឃ្លើនបំផុត ។
៨- លោកប្រធានមន្ទីរអប់រំ ស៊ីវ សុខន និងនាយកដ្ឋានបុគ្គលិកក្រសួងអប់រំ បានទទួលសំណូក ដើម្បីការពារ និងផ្តល់តំណែង ជូនលោកស្រី ចាន់ បូរ៉ាត់ លោក ម៉ិច សម្បត្តិ និងអ្នកស្រី ចាន់ វណ្ណៈ (លោក មាស ផុន ពេលថ្មីនេះ បានទទួលុយបង្វិលវិញ ជាបណ្តោះអាសន្ន ពីលោកស៊ីវ សុខន ដោយពុំអាចជួយបានទេ ព្រោះក្រសួងអប់រំ និងអភិបាលខេត្ត មិនចូលរួមអំពើពុករលួយ ខុសច្បាប់ ជាមួយលោកប្រធានមន្ទីរទេ ព្រោះលោក មាស ផុន ជាគ្រូកម្រិតមូលដ្ឋាន បើតាមគោលការណ៍ ត្រូវតែយក ប្រធានការិយាល័យ ជាគ្រូកម្រិតឧត្តម ដែលកាន់ការិយាល័យជំនាញ សំខាន់ៗ របស់មន្ទីរ។
មានការបញ្ជាក់ថា លោកមាស ផុន ត្រូវបានជួយដោយខុសច្បាប់ ដើម្បីឡើងជាអនុប្រធានមន្ទីរ តាមរយៈលោក ស៊ីវ សុខន ដោយបន្លំលិខិតស្នាមវាយតម្លៃ សូមក្រសួង និងអភិបាល ខេត្តស្រាវជ្រាវបន្ទាន់) និងអ្នកដទៃជាច្រើនទៀត ដូចបានរៀបរាប់ខាងលើ លោកស៊ីវ សុខន កំពុងបន្លំលិខិតស្នាមវាយតម្លៃ ជួយអ្នកអោយលុយគាត់ បានជាបណ្តើរៗហើយនិងសូមឱ្យមានវិធានការចុះស្រាវជ្រាវជាបន្ទាន់ផង។
ឯរឿងមួយទៀត មុននេះបានប្រគល់លុយឱ្យឈ្មោះ ចាន់ វណ្ណៈវិញហើយ ដោយបានលុយតិចពេក។ ប៉ុន្តែថ្មីៗនេះទៀត ចាន់ វណ្ណៈ បានថែមលុយចំនួន ៣.០០០ ដុល្លារ ជូនលោក ស៊ីវ សុខន គាត់ថា យល់ព្រមជួយវិញហើយ ពិតជាខ្លាំងមែន លោកប្រធាន ពូកែគោះណាស់ សូមជូនមេដាយមួយ ហើយរូបសញ្ញាក្រពើ (លក់ឧត្តមគតិ)។
៩- មានវិធានការកំចាត់អំពើពុករលួយ តាមសាលារៀន ក្នុងការចាយថវិកា តាមកម្មវិធីដោយកំណែទម្រង់ អោយមាន គណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព និងការចូលរួម គ្រប់យន្តការ រួមទាំងប្រឆាំងអំពើពុករលួយផង។
១០- សូមអោយមានប្រធានមន្ទីរ មានសមត្ថភាពដឹកនាំ និងគ្រប់គ្រងផង ព្រោះលោកប្រធានមន្ទីរអប់រំ ស៊ីវ សុខន បានដឹកនាំមន្ទីរនេះ ដោយសារបន្លំ សញ្ញាបត្រទេ គាត់រៀនបានថ្នាក់ទី៦ និងបន្លំឯកសារ ដើម្បីធ្វើសមាហរណកម្ម ទៅជាមន្ត្រី (ខ) ដោយផ្ទេរពីយុវជនខេត្ត មកក្នុងឆ្នាំ១៩៩០ ។
ដោយឡែក ដូចជា រឿងមិនប្រក្រតីរបស់លោក ប្រធានមន្ទីរអប់រំ ស៊ីវ សុខន
១- ជាគ្រូមានសញ្ញាបត្រ ត្រឹមតែបឋមសិក្សា
២- ផ្ទេរមកពីយុវជន មិនធ្លាប់ឆ្លងកាត់សាលាគរុកោសល្យ ឬ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ណាមួយឡើយ។
៣- មិនធ្លាប់ជាគ្រូបង្រៀន នាំឱ្យគ្រប់គ្រងគ្រូបង្រៀន ដោយរបៀបណា? ដូចជា ករណីបចុប្បន្នជាក់ស្តែង ។
៤- អតីតជាប្រធានកង ក្នុងរបបខ្មែរក្រហមផងដែរ គឺ (ជាមេកង នៅព្រះនេត្រព្រះ)
៥ – ការដឹកនាំរបស់ប្រធានមន្ទីរ សព្វថ្ងៃនេះ ប្រៀបដូចជា ឡានចំណុះ២តោន យកទៅដឹក៥តោនអ៊ីចឹង។
បើចង់រើសប្រធានថ្មីមានអនុប្រធានមន្ទីរ ពីរបីនាក់ដូចជា សមត្ថភាពពេញលេញ មានលោក ឡោ វិរិទ្ធ និង អ្នកស្រី សារី ផល្លី និងអ្នកមានសមត្ថភាពខ្ពស់ៗ និងមានជំនាញច្បាស់លាស់ ជាច្រើនទៀត មួយណាក៏បានដែរ។
១១ – បុគ្គលិក ការិយាល័យកីឡា កំពុងឈ្លោះគ្នា ដោយសារប្រធានមន្ទីរអប់រំខេត្តតាកែវ ដកយកលុយសម្រាប់ការ ប្រកួតកីឡា ថ្មីៗនេះ យកទៅចាយផ្ទាល់ខ្លួនអស់ច្រើនពេក។
ដោយសារបញ្ហានេះឆ្លៀតពេលនោះ ក៏កាត់លុយតាមស្រុកមួយចំនួនធំផងដែរ ដើម្បីចាយផ្ទាល់ខ្លួនទៀត ចំជាហ៊ានមែន លោកប្រធានមន្ទីរ សូម្បីកីឡាករទាំងអស់ ក៏ជ្រាប មិនតែប៉ុណ្ណោះ ដកលុយជួសជុលទីលានកីឡា ទូទាំងខេត្ត ចំនួន ២២ លានរៀល ចាយផ្ទាល់ខ្លួនទៀតលេង។
១២ -សូមអ្នកពាក់ព័ន្ធ ជួយដោះស្រាយ ដោយស៊ើបអង្កេតផង ទុករបៀបនេះទៀត ឬយ៉ាងណា ឬទុកអោយយុវជនជំនាន់ក្រោយ បាត់ទំនុកចិត្ត ទើបសុខចិត្ត សូមជម្រាបលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ជ្រាប លោកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ តុលាការសង្គម ជាទីគោរព ពិសេសរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្តង និងសូមជួយរកយុត្តិធម៌ផង បញ្ហាពុករលួយ ក្នុងមន្ទីរអប់រំខេត្តតាកែវ។ (អាចសួរបុគ្គលិកមន្ទីរអប់រំទាំងអស់នោះ បានដឹងហើយ ។
១៣- ឮ លោក ស៊ីវ សុខន អួតថា រដ្ឋមន្ត្រីអប់រំ ជាមេ ហើយអភិបាលខេត្ត លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ (ជាមេយុវជន របស់គាត់) និងនាយកដ្ឋានបុគ្គលិក បានជូនដុល្លារខ្លះដែរ ទើបហ៊ានធ្វើបែបនេះ បើមិនដូច្នោះ គេដកគាត់ទៅក្រសួងយូរហើយ។
ផ្ទុយទៅវិញ គាត់ក៏បានបន្ថែមថា អ្នកណាមិនត្រូវការលុយ ចុះមូលដ្ឋាន កាន់តែធំ ស៊ីកាន់តែច្រើនដែរ ត្រូវយល់ យីគាត់ឆ្លាតណាស់តើ ទើបបានជាគាត់អត់ខ្លាចសោះ អស់មួយករណី ថែមមួយករណី អ្នកណាធ្វើអីគាត់ បាន សូមអញ្ជើញ។
ពាក់ព័ន្ធនឹងបញ្ហាពុករលួយខាងលើនោះសូមជួយអោយស្គាល់ស្ថាប័នអំពើពុករលួយសាកលមើល យុវជន និងតំណាងឱ្យមាតា បិតាសិស្ស – គ្រូបង្រៀនខេត្តតាកែវ សូមជួយតាមដានរឿងនេះផង វាទៅជាយ៉ាងណា ក្នុងអាណត្តិទី៥នេះ។ ជាពិសេសលោកឡាយ វណ្ណៈ ជាម៉ែឪ មើលផង នៅមានករណីជាច្រើនទៀត ដែលយើង និងបរិយាយឱ្យដឹងពេលក្រោយ ។
ដោយឡែក ពាក់ព័ន្ធនឹងបញ្ហាដូចបានរៀបរាប់ជូនខាងលើ សូមលោករដ្ឋមន្ត្រី មេត្តាអន្តរាគមន៍ពិនិត្យ ជាបន្ទាន់ផង ព្រោះថា ប្រធានរូបនេះកំពុងតែអុងអាត់ប្រើអំណាចពេលពុករលួយខ្លាំងណាស់ មិនគួរបើអង្គភាព ប្រឆាំងអំពើពុករលួយមើលរំលងនោះទេ ។
Recent Comments