លោក ធៀម​ ​ដែន ​​ហៅ​ ​តក់ ​មេប៉ុ​ស្តិ៍បឹង​ជ្រោង ​គាប​ជំរិត​ប្រជា​ពលរដ្ឋ​ និងរក​ស៊ី​ឈើ​គ្រញូង​ខុស ​ច្បាប់​

ខេត្តកំពង់ចាម ៖ ក្នុង​តំណែង​ជា​ប្រធាន​ ប៉ុស្តិ៍​បឹង​ជ្រោង ដែល​ស្ថិតក្នុង​ឃុំ​ជាំ ស្រុក​មេមត់ ខេត្តកំពង់ចាម លោក ធៀ​ម ដែន ហៅ​តក់ កំពុង​បំពេញការងារ​តាមរបៀប​ជិះសេះ​លែងដៃ ដែល​ក្នុ​ង​នោះ មាន​ប្រភព​ចំណូល​ជាច្រើន​ដែល​លោក ធៀ​ម ដែន ហៅ​តក់ កំពុង​សុខ​ស្រួល​ក្នុង​ការយក​ទៅធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ដូចជា​ការ​គាប​ជំរិត​ប្រជាពលរដ្ឋ​ដែល​ដឹកជញ្ជូន​កសិផល​ទៅ​លក់​នៅ​វៀតណាម រួមទាំង​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញ​តាម​ច្រក បឹង​ជ្រោង មាន​រូបភាព​កាន់តែ​អនាធិបតេយ្យ​ខ្លាំង​ឡើង គេ​មិនដែល​ឃើញ​ថ្នាក់លើ​កោះ ហៅ​លោក ធៀ​ម ដែន ហៅ​តក់ ទៅ​សួរនាំ​ឬ​ដាក់ពិន័យ​ម្តងណា​ឡើយ​។

សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ពួកគាត់​បាននាំគ្នា​ដឹកជញ្ជូន​កសិផល​មាន​ដំឡូង​មី​ជាដើម ចេញទៅ​លក់​នៅ​វៀតណាម​ក្នុង​មួយ​ត្រាក់ទ័រ ឬមួយ​រថយន្ត​កែច្នៃ​ត្រូវ​លោក ធៀ​ម ដែ​ន ហៅ​តក់ គាប​ជំរិត​ឲ្យ​បង់ប្រាក់​ចាប់ពី ១០​ម៉ឺន​ដល់ ១៨​ម៉ឺន​រៀល ហើយ​ការអនុវត្ត​របស់លោក ធៀ​ម ដែន ហៅ​តក់ បច្ចុប្បន្ននេះ​ផ្ទុយស្រឡះ​ពី​គោលនយោបាយ​របស់​សម្តេច ហ៊ុន សែន ដែ​ល​ធ្លាប់បាន​ដាក់បទបញ្ជា​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​សម្របសម្រួល​និង លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ដែល​នាំចេញ​កសិផល​ទៅកាន់​ប្រទេសជិតខាង​។ ប្រជាពលរដ្ឋ​បាន​អះអាងថា ជា​គោល​កា​រណ៍ ការដឹកជញ្ជូន​កសិផល​មិន​តម្រូវ​ឲ្យ​មានការ​បង់ពន្ធ ឬ​បង់ថ្លៃ​ផ្លូវ​ឲ្យ​ក្រុម​កុងត្រូលជជុះ​នោះទេ ប៉ុន្តែ​លោក ធៀ​ម ដែន ហៅ​តក់ បាន​ចាត់តាំង​មន្ត្រី​របស់គាត់​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​រថយន្ត​ដឹក​កសិផល យ៉ាង​អនាធិបតេយ្យ ដើម្បី​យកទៅ​អភិវឌ្ឍន៍​មុខតំណែង​យ៉ាង​រលូន​ល្អ​។

និយាយ ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​វិញ ពេលខ្លះ​អាច​យក​ឈើ​ទៅ​ស្តុក​ទុក​ក្បែរ​ព្រំដែន ឬ​ក្បែរ​ប៉ុស្តិ៍​របស់លោក ធៀ​ម ដែន ហៅ​តក់ ក៏​គ្មាន​នរណា​ហ៊ាន​សួរនាំ ហើយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ដទៃទៀត ដែល​ចង់​ចុះទៅ​បង្ក្រាប​ឈើ​ខុសច្បាប់ ត្រូវតែ​សុំ​ការអនុញ្ញាត​ពី​លោក ធៀ​ម ដែន ហៅ​តក់ ជាមុនសិន ព្រោះ​ជា​ទឹកដី​ដែល​គាត់​គ្រប់គ្រង​។ កន្លងមក​ការដឹកជញ្ជូន​ឈើ​តាម​រថយន្ត​តូច ឬ​តាម​ម៉ូតូ​កែច្នៃ ដែល​មួយ​ជើងៗ​ផ្ទុក​បាន​ឈើ​ខុសច្បាប់​ប្រមាណ​១​ម៉ែត្រគូប មាន​រូបភាព​ដូច​សត្វ​កណ្តៀរ ព្រោះ​ការដឹកជញ្ជូន​ឈើ​ចេញ​តាម​ច្រករបៀង​មិនអាច​ធ្វើតាម​ទ្រង់ទ្រាយ​ធំ បានទេ គឺ​ត្រូវតែ​ប្តូរ​ជា​រូបភាព​តូចតាច​ប៉ុន្តែ​បើ​សរុប​ចំនួន​នៃ​ការដឹកជញ្ជូន ឈើ​ខុសច្បាប់​ក្នុង​មួយថ្ងៃៗ​តាម​ច្រក​បឹង​ជ្រោង​នេះ មិនដឹង​ជា​លោក ធៀ​ម ដែន ហៅ​តក់ ប្រមូល​លុយ​យកទៅ​ណា​អស់​ទេ​៕

Wat-Net-Saveoun-555