Category Archives: ព័ត៌មានសំខាន់
ក្រុងបាត់ដំបងគឺជាតំបន់អនាធិបតេយ្យគ្រឿងញៀននិងល្បែងស៊ីសង
ខេត្តបាត់តំបង៖ល្បែងស៊ីសងគ្រប់ប្រភេទដូចជាល្បែងកន្ទុយលេខ បៀរ អាប៉ោង និង គ្រឿងញៀន បច្ចុប្បន្នបាន បែកពេញបន្ទុក នៅក្នុង ក្រុងបាត់ដំបងខេត្តបាត់ដំបង គេពុំទាន់ឃើញ មានមន្ត្រីនគរបាល ឬសមត្ថកិច្ច ពាក់ព័ន្ធចេញបង្ក្រាប ឲ្យមាន ប្រសិទ្ឋភាពម្តងណាឡើយ…
លោក ឆាយ បូ មេគយច្រកទា្វរអន្តរជាតិដូងបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធចូលទាំងយប់ទាំងថ្ងៃ?
លោក ឆាយ បូ មេគយច្រកទា្វរអន្តរជាតិដូង និងមន្ត្រីក្រោមឱវាទឈ្មោះ ចែត្រ សេដ្ឋា បានរងការរិះគន់ថាបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធច្រើនខែមកហើយ តែអាជ្ញាធរខេត្តបាត់ដំបងហាក់មិនបានអើពើនោះទេ។ ប្រជាពលរដ្ឋស្រុកកំរៀង ខេត្តបាត់ដំបង បានបញ្ជាក់ថា បើអាជ្ញាធរខេត្តបាត់ដំងគ្មានសមត្ថភាពដោះស្រាយបញ្ហាខាងលើនេះ ពួកគេគប្បីរាយការណ៍ពីបទល្មើសេដ្ឋកិច្ចនៅច្រកទ្វារអន្តរជាតិដូង ទៅកាន់ក្រសួងសេដ្ឋកិច្ច…
កន្លែងធ្វើលិខិតឆ្លងដែនដែលដឹកនាំដោយលោក ព្រហ្ម ចាន់សុខាបង្កឲ្យកាន់តែមានភាពស្មុគស្មាញ?
ប្រជាពលរដ្ឋអំពាវនាវយ៉ាងទទូចឲ្យរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យមើលរាល់ទង្វើមិនប្រក្រតីនៅក្នុងនាយកដ្ឋានលិខិតឆ្លងដែនក្រោម ការគ្រប់គ្រងរបស់លោក ព្រហ្ម ចាន់សុខា ជាបន្ទាន់ផង។ ជាពិសេសនាយឧត្តមសនីយ៍ ម៉ៅ ច័ន្ទតារា អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម…
លោកទៀ សុខា កាងបទល្មើសនាំប្រេងគេចពន្ធចូលតាមដែនសមុទ្រ?
ប្រភពដែលស្និទ្ធនឹងលោក ទៀ សុខា បានឲ្យដឹងថា ប្រេងគេចពន្ធត្រូវគេនាំចូលតាមទូកធំៗឡើងនៅកំពង់ផែក្នុងស្រុក ស្ទឹងហាវ និងផែកោះខ្យងជាដើម ដោយពុំមានសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ ព្រោះគ្រាន់តែឮឈ្មោះលោកឧត្តមនាវីឯក ទៀ សុខា ពួកគេរួញខ្លួនគ្រប់គ្នាតែម្តង។ ជាងនេះទៅទៀតប្រភពខ្លះបានឲ្យដឹងថាលោកឧត្តមនាវីឯក ទៀ សុខា…
ពលរដ្ឋ៖ រាជរដ្ឋាភិបាលនិងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេសបើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា
កម្ពុជាជាប្រទេសដែល កំពុងអភិវឌ្ឈន៍បែបជំហ៊ានគីញគគ់ នេះបើយោងតាមប្រសាសន៍របស់លោកនាយកយករដ្ឋមន្ត្រី ហ៊ុនសែន ហើយគេសង្កេតឃើញថា មានប្រជាពលរដ្ឋកម្ពុជាជាច្រើនសែននាក់អត់ការងារធ្វើបានធ្វើ ចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស បើទោះជាកំណើនទេសចរណ៍បរទេសកើនឡើងជាលំដាប់នៅក្នុងប្រទេស កម្ពុជានេះក៏ដោយ។ ជាក់ស្តែងគេសង្កេតឃើញថា នៅខេត្តបំបន់ទេសចរណ៍បរទេសមួយចំនួនមានភ្ញៀវមកទស្សនាយ៉ាងកក កុញជាន់កគ្នា ជាពិសេសខេត្តសៀមរាបនេះតែម្តង តែអ្វីដែលគួរអោយសោកស្តាយនោះ ពលរដ្ឋកម្ពុជាបែរជាទទួលបានផលប្រយោជន៍ពីភ្ញៀវបរទេសទាំងនោះ…
ម៉ក់ ពេជ្ជរិទ្ធជាអ្នកទទួលខុសត្រូវធំជាងគេចំពោះប្រជាពលរដ្ឋកើតជំងឺទឹកនោមផែ្អមខណៈទំនិញខូចគុណភាពនិងផ្ទុកសារធាតុគីមីវាយលុកចូលស្រុកខែ្មរ!
ប្រជាពលរដ្ ឋខែ្មរលើកឡើង ថា លោក ម៉ក់ ពេជ្ជរិទ្ធអគ្គនាយកដ្ឋាន កាំកុងត្រូលដុះស្លែ ហើយចូលចិត្តធើ្វ បុណ្យលាងបាប មិនបានអនុវត្តន៍ ឲ្យបានត្រឹមត្រូវតាមតួនាទីរបស់ខ្លួននោះទេ ហើយនៅតាមច្រកព្រំដែនពួកគេបានបើកដៃឲ្យឈ្មួញនាំចូលទំនិញខូចគុណភាព ទំនិញហួសកាលកំណត់ប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ មានលាយសារធាតុគីមី…
លោក ហាំ វណ្ណៈវរការពារព្រំដែនលេខ៨៩១រងការរិះគន់បំពេញការងារមិនសួវល្អ?
ប្រជាពលរដ្ឋបានលើកឡើងថា ហាក់គ្មានការយកចិត្តទុកដាក់ អើពើពីសំណាក់អាជ្ញាធរនោះទេ មិនថាជាថ្នាក់មូលដ្ឋាន ឬថ្នាក់ខេត្តដែលជាហេតុធ្វើឲ្យវរការពារព្រំដែនលេខ៨៩១ដឹកនាំដោយ លោក ហាំ វណ្ណៈ មានឱកាសឃុបឃិតជាមួយឈ្មួញប្រព្រឹត្តបទល្មើសេដ្ឋកិច្ច។ ប្រភពដដែលបានបញ្ជាក់ថា ការប្រព្រឹត្តបទល្មើសសេដ្ឋកិច្ចបានជំរុញឲ្យមានការនាំចូលទំនិញ ខុសច្បាប់ជាច្រើនដូចជា ហ្គាស សំបកដប ទូរទស្សន៍ចាស់ៗ…
ល្បែងស៊ីសងជ្រកក្រោមស្លាកខេមកូណេត(Camko Net)សមត្ថកិច្ចបើកដៃអោយលេងដើម្បីប្រមូលលុយប្រចាំខែ
ភ្នំពេញ៖ល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសល្បែងភ្នាល់បាល់ចាក់តាមអនឡាញ ឡើងដុះស្លែដែល មានទីតាំងមាន ល្បែស៊ីសង ជា ប់ នឹងរង្វង់ កាំកូសុីធីផ្លូវ លេខ៥៩៨ សង្កាត់ទួល សង្កែខណ្ឌឫស្សី កែវរាជធានី ភ្នំពេញ ករណីនេះ ត្រូវបានប្រជាពលរដ្ឋ…
លោកអ៊ុំ វណ្ណា គ្រប់គ្រងការងារប៉ូលិសសេដ្ឋកិច្ច ៥ ខេត្តម្នាក់ឯងល្បីឈ្មោះខាងបទល្មើសព្រៃឈើ ?
មានមន្ត្រីប៉ូលីសនិងប្រជាពលរដ្ឋមួយចំនួន បាននាំគ្នានិយាយរិះគន់ ជាច្រើនឆ្នាំមកហើយ ទៅលើថ្នាក់ដឹកនាំ នាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ ដែលតែងតែបានចាត់តាំង ប្រគល់អំណាចឲ្យមន្ត្រីៗ ប៉ូលិសសេដ្ឋកិច្ច មួយក្ដាប់តូចរបស់ខ្លួន មានសិទ្ធិទៅគ្រប់គ្រងត្រួតត្រា លើការបង្ក្រាបទប់ស្កាត់ បទល្មើសសេដ្ឋកិច្ច រហូតដល់ទៅពីរ…
រដ្ឋមន្ត្រីក្រសួងដែលស្ទុយជាងគេគឺ ត្រាំ អ៊ីវតឹក ដែលឲ្យ ហ៊ឺ បាវី ធ្វើអគ្គនាយកដុះស្លែនៅកំពង់ផែភ្នំពេញជិតមួយជីវិត?
ភ្នំពេញ៖ ប្រភពបាននិយាយទៀតថាទីតាំងទីស្នាក់ការធំ របស់កំពង់ផែភ្នំពេញ ត្រូវបានផ្លាស់ប្ដូរ ជាលើកទី៣ហើយ គឺប្ដូរពីខាងកើតវត្តភ្នំ ទៅក្បែរស្ពានជ្រោយចង្វារ និងចុងក្រោយប្ដូរពី ក្បែរស្ពានជ្រោយចង្វារ ទៅដាក់តាំងនៅ ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។…
មេនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃដាក់កុងត្រូលជជុះប្រមូលលុយ?
ប្រភពពីឈ្មួញនិងអាជីវករបានឲ្យដឹងថា កុងត្រូលជជុះដែលលោក ទៀង សារ៉ាត់ បង្កើតឡើងនោះស្ថិតនៅចំណុចផ្សារស្លឹក ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ដែលតែងជំរិតយកលុយពីពួកគាត់ទាំងយប់ទាំងថ្ងៃ។ ឈ្មួញនិងអាជីវករមួយចំនួនបានឲ្យដឹងថា ប្រសិនបើពួកគាត់ដឹកទំនិញឆ្លងកាត់មុខកុងត្រូលជជុះនោះ ហើយមិនចូលបង់លុយតាមការកំណត់ គឺកូនចៅលោក ទៀង សារ៉ាត់…
លោក សូចាន់ ណារី មេបញ្ជាការវរការពារព្រំដែនលេខ៩១១ឃុបឃិតជាមួយឈ្មួញនាំចូលទំនិញគេចពន្ធគ្រប់ប្រភេទចូលយ៉ាងអាណាធិបត្តេយ្យ?
ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យបានរាយការណ៍មកថា ការនាំចូលទំនិញខុសច្បាប់ជាច្រើនប្រភេទដូចជា ហ្គាស ទូរទស្សន៍ចាស់ៗ សាច់មាន់ មាន់រស់ និងម៉ូតូ មានចំនួនកាន់តែច្រើនឡើងៗនោះ ជាក់ស្តែងអាជ្ញាធរថ្នាក់មូលដ្ឋាន ឬថ្នាក់ខេត្ត ហាក់គ្មានការអើពើចាត់វិធានការទប់ស្កាត់ ។ ប្រភពដដែលបានបញ្ជាក់ថាជារៀងរាល់ថ្ងៃ និងពេលយប់ តាមបណ្ដោយព្រំដែន…
លោកប្រាក់ ប៉ូលីធ្វើប្រធានស្ដីទីបានមួយព្រិចភ្នែកត្រូវទេសរដ្ឋមន្ត្រី អ៊ឺម ឈុនលឹមតែងតាំងជាប្រធានមន្ទីរដែនដីខេត្តបន្ទាយមានជ័យ
ឯកឧត្តម ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានស៊ីញ៉េតែងតាំង យ៉ាងតក់ក្រហល់លឿនដូចខ្យល់ព្យុះឲ្យលោក ប្រាក់ ប៉ូលី ឡើងតំណែងបុណ្យសក្ដិ ពីត្រឹមថ្នាក់ជាប្រធានភូមិបាលក្រុងប៉ោយប៉ែត លោតផ្លោះមកធ្វើជាប្រធានស្ដីទី…
ប្រធានសាខាគយខេត្តកោះកុងជាអ្នកបើកភ្លើងខៀវឲ្យឈ្មួញនាំចូលទំនិញគេចពន្ធគ្រប់ប្រភេទចួលតាមច្រក
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តកោះកុង បានឲ្យដឹងថា ថ្មីៗកន្លងទៅនេះនៅច្រកអន្តរជាតិចាំយាម ឈ្មួញបាននាំចូលម៉ូតូទំនើបៗគេចពន្ធរាប់រយគ្រឿងដោយសារតែមានការ ឃុបឃិតជាមួយសមត្ថកិច្ចគយក្នុងខេត្តកោះកុង។ ចំណែកនៅច្រកស្រែអំបិល និងច្រកប៉ាក់ខ្លង ក៏ឈ្មួញបន្តសកម្មភាពនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងអនាធិបតេយ្យផងដែរ ព្រោះក្នុងនាមជាប្រធានសាខាគយខេត្តកោះកុង លោក សំ កុសល គិតគូរតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។…
លោកអភិបាលរងស្រុកព្រះនេត្រព្រះ ស៊ុន ថា ធ្វើហ្គារ៉ាស់សាំងរំលោភចំណីផ្លូវ ?
ប្រជាពលរដ្ឋស្រុកព្រះនេត្រព្រះបានរិះគន់ថា ហ្គារ៉ាស់សាំងរបស់លោក ស៊ុន ថានី អភិបាលរងស្រុកព្រះនេត្រព្រះថែមទាំងបានដាក់ស៊ីទែនសាំងរំលោភលើ ប្រឡាយទឹកស្អុយដែលអាជ្ញាធរគ្រោងស្ដារប្រឡាយ។ ប្រភពដដែលបានបញ្ជាក់ថា អាជ្ញាធរខេត្តបន្ទាយមានជ័យគប្បីជំរុញការដោះស្រាយបញ្ហាខាងលើនេះឲ្យ មានប្រសិទ្ធភាព ដើម្បីការពារផលប្រយោជន៍សាធារណៈ។ មន្ត្រីបម្រើការងារ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យមួយរូបបានបង្ហើបថា រដ្ឋាភិបាលបានកសាងផ្លូវចាក់កៅស៊ូដែលតភ្ជាប់ពីរង្វង់មូលយាយជី ច្រូតស្រូវ…
ក្រុមជញ្ជីងថ្លឹងលុយផ្លូវជាតិតាមផ្លួវជាតិលេខ១បណ្ដោយឲ្យឈ្មួញបំផ្លាញស្ពានអ្នកលឿងចំណាយលុយអស់រាប់លានដុល្លារ
មន្ត្រីអង្គការក្រៅ រដ្ឋាភិបាលបានអំពាវនាវ ឲ្យលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យមើល ទៅលើករណី ក្រុមជញ្ជីងថ្លឹង រថយន្តនៅគ្រប់បណ្ដា ខេត្តទូទាំង ប្រទេសផងដែរ ដោយហេតុថា មន្ត្រីទាំង នោះមិនដែលយក…
ឧកញ៉ា សា លាង ប្រធានក្រុមហ៊ុនហេងតារា ត្រូវបានលាតត្រដាងអំពើអាក្រក់?
ប្រភពបានឲ្យដឹងទៀតថា ឧកញ៉ា សា លាង ទំនងជាខាតបង់ផលប្រយោជន៍ពីការយកភាស៊ី ពីក្រុមអាជីវករ និងថ្លៃផ្ញើកង់ម៉ូតូយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗនោះ បានស្វះស្វែងរកអន្តរាគមន៍ពីស្ថាប័នជាច្រើន ដើម្បីយកដីសាធារណៈរបស់រដ្ឋមកគ្រប់គ្រងធ្វើអាជីវកម្មវិញ។ មិនតែប៉ុណ្ណោះឧកញ៉ា សា លាង បានប្ដឹងអភិបាលក្រុងបានលុង ពីបទរំលោភសិទ្ធិលើវិនិយោគទុនធ្វើអាជីវកម្មប្រមូលភាស៊ី និងភាស៊ីផ្ញើកង់ម៉ូតូ។…
ច្រករបៀងតាមព្រំដែនគ្រប់គ្រងដោយលោកមេបញ្ជាការវរៈ៩១១សូចាន់ ណារីត្រូវបានមជ្ឈដ្ឋានទូទៅរិះគន់ថាបើកដៃអោយឈ្មួញនាំទំនិញគេចពន្ធឆ្លងកាត់
ខេត្តបន្ទាយ មានជ័យ៖ក្រោម ការគ្រប់គ្រង របស់ លោក សូ ចាន់ណារី មេបញ្ជាការវរៈកា រពារព្រំដែនលេ ៩១១ ត្រូវបាន គេមើលឃើញ និងរិះគន់ថាបើក ដៃអោយឈ្មួញ ជាពិសេសកូន …
ក្រសួងប្រៃសណីយ៍តែងតាំងប្រធានក្រុមប្រឹក្សាថ្មីនិងអគ្គនាយកបន្ទាប់ពីរកឃើញឡាយ ម៉ារីវ៉ូពុករលួយ
កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នៅសាលប្រជុំទូរគមនាគមន៍បានប្រារព្ធពិធីប្រកាសតែងតាំងនិង ប្រគល់ភារកិច្ចជូនប្រធានក្រុមប្រឹក្សាភិបាលថ្មី និងអគ្គនាយកស្តីទីនៃទូរគមនាគមន៍កម្ពុជា ក្រោមវត្តមានរបស់លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ព្រមទាំងមានការអញ្ជើញ ចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ថ្នាក់ដឹកនាំទូរគមនាគមន៍និងតំណាង នៃបណ្តាលក្រសួងស្ថាប័នពាក់ព័ន្ធ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ នៅក្នុងសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា ការផ្លាស់ប្តូរកែសំរួលរចនាសម្ព័ន្ធដឹកនាំនៃទូរគមនាគមន៍កម្ពុជា…
ឧកញ៉ា វ័ន ប៊ុនថៃមេឈ្មួញដឹកឈើខុសច្បាប់ទៅលក់នៅស្រុកយួនទាំងយប់ទាំងថ្ងៃសមត្តកិច្ចមិនហ៊ានបង្រ្កាប?
ប្រភពពីមន្ត្រីរាជការនិងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួននៅក្នុងខេត្ត ត្បូងឃ្មុំ បានឲ្យដឹងថា ឧកញ៉ា វ័ន ប៊ុនថៃ គឺជាដៃស្ដាំដ៏សំខាន់របស់ឧកញ៉ា លឹម ប៊ុនណា ហៅខ្នា ដែលជាមេខ្លោងបំផ្លាញព្រៃឈើដ៏ធំនៅតំបន់ភូមិភាគឦសាន។ ជាងនេះទៅទៀតឧកញ៉ា វ័ន ប៊ុនថៃ ក៏ជាមនុស្សមានទំនាក់ទំនងជិតស្និទ្ធជាមួយលោកឧត្តមសេនីយ៍ឯក(…
មេកាំកុងត្រូលនៅច្រកភ្នំដីបើកដៃឱ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញគ្មានគុណភាពតាមអំពើចិត្ត !
តាមការថ្លែងដោះសាររបស់ លោក សុ ផល មន្ត្រីកាំកុងត្រូល ច្រកទ្វារព្រំដែនភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបងបានថ្លែង ប្រាប់អ្នកសារព័ត៌មានថា គ្មានការនាំចូលទំនិញគេចពន្ធ និងទំនិញគ្មានគុណភាពតាមច្រកទ្វារព្រំដែនភ្នំដីដូចការចោទប្រកាន់ រប ស់ប្រជាពលរដ្ឋនោះទេ។ ពាក់ព័ន្ធទៅនឹងការចោទប្រកាន់របស់ប្រជាពលរដ្ឋលោក សុ…
មេបញ្ជាការវរសេនាតូច៣០៣ ស្រុកពេជ្រាដា ឃុបឃិតជាមួយបទល្មើសព្រៃឈើខុសច្បាប់?
លោក សៀន ស៊ីវន មេបញ្ជាការវរសេនាតូច ៣០៣ ប្រចាំច្រកដាក់ចូរ រងការចោទថាបានឃុបឃិតជាមួយឈ្មួញធំៗជនជាតិយួនក្នុងការអនុញ្ញាតឲ្យ មានការដឹកជញ្ជូនឈើឆ្លងដែន ហើយដែលឈើទាំងនេះត្រូវបានគេកាប់ចេញពីតំបន់ព្រៃការពារភ្នំណាំលៀ នេះបើយោងតាមការអះអាងរបស់ប្រជាពលរដ្ឋស្រុកពេជ្រាដា និងសកម្មជនព្រៃឈើនៅខេត្តមណ្ឌលគិរី។ ប្រភពដដែលបានបញ្ជាក់ថា ក្រុមឈ្មួញឈើធំៗដែលលាក់ទុកឈើត្រៀមដឹកឆ្លងដែនទៅលក់បន្តនៅក្នុង ប្រទេសយួនតាមច្រកដាក់ចូរ ហៅប៉ុស្តិ៍…
ចៅសង្កាត់ប៉ោយប៉ែតលោក អាំង គីហេង រងការរិះគន់ពីប្រជាពលរដ្ឋ
ប្រជាពលរដ្ឋជាច្រើនរូបរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ពួកគាត់ទៅធ្វើសំបុត្រកំណើត និងលិខិតស្នាមផ្សេងៗជាច្រើនលើកច្រើនសានៅតែធ្វើមិនបាន ព្រោះមិនឃើញចៅសង្កាត់នៅក្នុងសាលាសង្កាត់នោះទេ។ បញ្ហានេះលោកអភិបាលក្រុងប៉ោយប៉ែត និងអភិបាលខេត្តបន្ទាយមានជ័យ គួរចាត់វិធានការទៅលើបុគ្គល អាំង គីហេង ជាបន្ទាន់ដើម្បីឲ្យចៅសង្កាត់ប៉ោយប៉ែតរូបនេះ បំពេញការងារតាមតួនាទីរបស់ខ្លួនកុំធ្វើប្ញកធំជាងអភិបាលខេត្ត និងរដ្ឋមន្ត្រីតទៅទៀត។…
លោកផ្កាយ១ ឡុង ស្រេង មេគ្រប់គ្រងនគរបាលសេដ្ឋកិច្ចរាជធានីភ្នំពេញដុះស្លែច្រើនឆ្នាំដោយគ្មានការផ្លាស់ប្ដូរ !
ភ្នំពេញ៖មន្ត្រីៗប៉ូលិសមួយចំនួន បានសំណូមពរថា សូមឲ្យសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ ព្រមទាំងឯកឧត្ដមឧត្ដមសេនីយ៍ឯក ចាន់…
ម៉ែអាម៉េងបន្តនាំចូលស្លាបមាន់ ជង្គង់មាន់និងប្រហិតខូចគុណភាពពីប្រទេសសៀមដដែល
ប្រភពពីប្រជាពលរដ្ឋរស់នៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បានឲ្យដឹងថា ស្លាបមាន់ ជង្គង់មាន់ សាច់មាន់ និងប្រហិតខូចគុណភាពដែលម៉ែអាម៉េង នាំចូលពីប្រទេសសៀមតាមទូកធំៗនោះ ត្រូវបានលើកដាក់រថយន្តធំៗដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ៤មកចែកចាយដល់រាជធានីភ្នំពេញផងដែរ។ ឈ្មួញមួយចំនួនបានឲ្យដឹងថាម៉ែអាម៉េង មានមន្ត្រីនគរបាលជើងទឹកម្នាក់ឈ្មោះ អាង ស្រៀង ជាខ្នងបង្អែកនិងចេញមុខសម្របសម្រួលជាមួយសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត…
លោករុន រ័ត្នវាសនា អាងអំណាចដើម្បីប្រមូលផលប្រយោជន៍?
ប្រភពពីមន្ត្រីនគរបាលនៅក្នុងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចមួយចំនួនបានទម្លាយឲ្យដឹងថា លោក រុន រ័ត្នវាសនា កំពុងតែជំរុញឲ្យកូនចៅអនុវត្តន៍ខុសពីច្បាប់ចរាចរណ៍ផ្លូវគោកដោយមិន ខ្វល់ពីការរិះគន់អ្វីទាំងអស់។ ជាក់ស្តែងនគរបាលចរាចរណ៍មួយចំនួនពេលអនុវត្តន៍ច្បាប់ចរាចរណ៍ បែរជាត្រួតពិនិត្យលើបច្ចេកទេសយានយន្តដូចជា ពិនិត្យកងរថយន្តជាដើម ហើយធ្វើការពិន័យយ៉ាងងងើលបំពានលើតួនាទីរបស់មន្ត្រីសាធារណការនិង ដឹកជញ្ជូន។ លើសនេះទៅទៀតលោក រុន រ័ត្នវាសនា…
ប៉ូលិសសេដ្ឋកិច្ចក្រសួង ឡេង ឡារ៉ូ ដាក់ប៉ុស្តិ៍ជជុះបង្កការក្តៅក្រហាយគាបសង្កត់ប្រជាពលរដ្ឋយ៉ាងពេញបន្ទុក
កណ្តាល ៖ ថ្មីៗនេះ លោក ឡេង ឡារ៉ូ មន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បច្ចុប្បន្នបាននិងកំពុងធ្វើឱ្យប្រជាពលរដ្ឋរអ៊ូរទាំ និងក្តៅក្រហាយ ដោយសារតែសកម្មភាពចេញដាក់កុងត្រូលជជុះ នៅតាមបណ្តោយផ្លូវជាតិលេខ ២-៣ ដើម្បីកោសរូសទារ លុយពីប្រជាពលរដ្ឋរកស៊ីដឹកជញ្ជូនទំនិញ កសិផលបន្តិចបន្តួច យកទៅលក់នៅភ្នំពេញនោះកំពុងតែសកម្មយ៉ាងអនាធិបតេយ្យ…
Recent Comments