មន្ត្រីអង្គការក្រៅ រដ្ឋាភិបាលបានអំពាវនាវ ឲ្យលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យមើល ទៅលើករណី ក្រុមជញ្ជីងថ្លឹង រថយន្តនៅគ្រប់បណ្ដា ខេត្តទូទាំង ប្រទេសផងដែរ ដោយហេតុថា មន្ត្រីទាំង នោះមិនដែលយក ចិត្តទុកដាក់ចាត់វិធាន ការទៅលើរថយន្ត ដឹកទំនិញ លើស ទម្ងន់បំផ្លាញផ្លូវ បំផ្លាញស្ពាន នោះទេ។ ម៉្យាងទៀតលុយ ដែលក្រុមមន្ត្រីជញ្ជីងថ្លឹង រថយន្ត ជំរិតយកពីម្ចាស់ រថយន្តដឹកទំនិញធំ ៗ និងពី ប្រជាកសិករ ដឹកជញ្ជូនកសិផល នោះ ត្រូវបានគេដឹងថា មិនបានចូលក្នុងហឹបថវិកាជាតិទេ ហើយក្រុមមន្ត្រីជញ្ជីងថ្លឹងរថយន្តចែកគ្នា ធ្វើមានធ្វើបានជាមួយចៅហ្វាយនាយរបស់ខ្លួនយ៉ាងសុខស្រួល។ ហេតុនេះហើយទើបមានករណី រថយន្តដឹកអង្ករទម្ងន់ជាង៧០តោនបំផ្លាញស្ពានអ្នកលឿង ដែលជាជំនួញរបស់ជប៉ុន ដូច្នេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរចាត់វិធានការទប់ស្កាត់ជាបន្ទាន់។
ក្រុមជញ្ជីងថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ១ ពីភ្នំពេញទៅខេត្តស្វាយរៀង ចំនួន៣កន្លែងកំពុងប្រឈមនឹងការរិះគន់យ៉ាងខ្លាំងក្លាពីមជ្ឈដ្ឋាន នានា ដូច្នេះលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរពិនិត្យមើលភាពអសកម្មរបស់មន្ត្រីទាំងនោះជាបន្ទាន់។ ការរិះគន់របស់មហាជនបានកើតឡើងបន្ទាប់ពីស្ពានអ្នកលឿង(ហ្សឹបាសា) បានរងការខូចខាតយ៉ាងដំណំដោយសាររថយន្តយីឌុបដឹកអង្ករចំណុះជាង៧០ តោន១គ្រឿង បានបើកបរឆ្លងកាត់ហើយឡើងស្ពានមិនរួចក៏រអិលថយក្រោយវិញនិងបាន បំផ្លាញសាច់កៅស៊ូលើស្ពានទៀតផង។ មហាជនបានរិះគន់ថា មន្ត្រីជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ១ជាអ្នកទទួលខុសត្រូវ ធំជាងគេចំពោះការបំផ្លាញស្ពានអ្នកលឿងដែលជាជំនួយរបស់ប្រទេសជប៉ុន។
ប្រជាពលរដ្ឋទូទៅបានរិះគន់ថា នៅលើផ្លូវជាតិលេខ១ពីភ្នំពេញទៅស្វាយរៀង មានជញ្ជីងថ្លឹងរថយន្តដឹកទំនិញចំនួន៣កន្លែង ប៉ុន្តែមហាជនបានហៅថាជាជញ្ជីងថ្លឹងលុយ ដោយសារតែមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទាំងនោះគិតតែរឿង ប្រមូលលុយដាក់ហោប៉ៅប៉ុណ្ណោះ។ ជាក់ស្តែងប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា កាលពីវេលាម៉ោង១២យប់ ថ្ងៃទី២២ឆ្លងចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើស្ពានអ្នកលឿងត្រើយខាងកើតក្នុងខេត្តព្រៃវែង មានរថយន្តយីឌុបដឹកអង្ករ១គ្រឿងពាក់ស្លាកលេខតាកែវ3A-1743។ ថៅកែម្ចាស់រថយន្តនោះមានឈ្មោះ ចក់ និងចែមុំ នៅតំបន់អ្នកលឿង ហើយក្នុងរថយន្តនោះមានផ្ទុកអង្ករសរុបជាង៧០តោន បើកបរឆ្លងកាត់ស្ពានហើយឡើងស្ពានមិនរួចក៏រអិលថយក្រោយវិញ បណ្ដាលឲ្យបំផ្លាញសាច់កៅស៊ូលើស្ពានខូចខាតយ៉ាងដំណំ។
មជ្ឈដ្ឋាននានាបានរិះគន់ថា រថយន្តនោះផ្ទុកលើសទម្ងន់ហេតុអ្វីក្រុមជញ្ជីងថ្លឹងរថយន្តមិន ត្រួតពិនិត្យ ហើយថែមទាំងបណ្ដោយឲ្យបើកបរឆ្លងកាត់ស្ពានអ្នកលឿងដោយខ្វះការពិចារណា ។ មានការរិះគន់ថា ក្រុមជញ្ជីងថ្លឹងលុយលើផ្លូវជាតិលេខ១ចាប់ពីខេត្តស្វាយរៀងមក រាជធានីភ្នំពេញ ពួកគេគិតតែរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបាន ហើយមិនខ្វល់ពីរឿងរថយន្តផ្ទុកលើសទម្ងន់បំផ្លាញផ្លូវ បំផ្លាញស្ពាន យ៉ាងមន្តរាយនោះឡើយ។ ហេតុនេះរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរចាត់វិធានការព្រមានលើក្រុមមន្ត្រីជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិ លេខ១ជាបន្ទាន់ ព្រោះពួកគេគឺជាអ្នកឃុបឃិតបើកដៃឲ្យឈ្មួញបំផ្លាញស្ពានអ្នកលឿងយ៉ាង កំរោល ៕
Recent Comments