លោក​ប្រាក់ ​ប៉ូលី​ធ្វើប្រធាន​ស្ដីទីបាន​មួយព្រិច​ភ្នែកត្រូវ​ទេសរដ្ឋមន្ត្រី​ អ៊ឺម​ ឈុន​លឹម​តែង​តាំង​ជាប្រធាន​មន្ទីរដែន​ដីខេត្តបន្ទាយ​មានជ័យ

​ ឯកឧត្តម ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់បាន​ស៊ីញ៉េ​តែងតាំង យ៉ាង​តក់ក្រហល់លឿន​ដូច​ខ្យល់ព្យុះ​ឲ្យ​លោក ប្រាក់ ប៉ូ​លី ឡើង​តំណែង​បុណ្យ​សក្ដិ ពី​ត្រឹម​ថ្នាក់​ជា​ប្រធានភូមិបាល​ក្រុង​ប៉ោយ​ប៉ែត លោត​ផ្លោះ​មក​ធ្វើជាប្រធានស្ដីទី និង​ក្លាយជាប្រធាន​ពេញសិទ្ធិ នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ខេត្ត​បន្ទាយមានជ័យ តែ​ក្នុង​រយៈពេល ២​ថ្ងៃ ជាប់​គ្នា​ប៉ុណ្ណោះ ។​

​ ឯកឧត្តម ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ស៊ីញ៉េ​តែងតាំងលោក ប្រាក់ ប៉ូ​លី ជា​ប្រធាន​ស្ដីទី ដោយ​រំលង​បានតែ១​ថ្ងៃ​គត់​… ស្រាប់តែ​មក​ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៥ ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម ដដែល​នេះ ក៍​បាន​តែងតាំង​លោក ប្រាក់ ប៉ូ​លី ជា​ប្រធាន​ពេញសិទ្ធិ នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​បន្ទាយមានជ័យដូច​ជប់​ឡើង​តែ​ម្ដង ធ្វើឲ្យ​អនុប្រធាន​មន្ទីរ​នោះ ៥​នាក់ និង​មន្ត្រីៗ​ក្រោម​ឱវាទ ជាច្រើន​នាក់​ផ្សេងទៀត បាន​ត្រឹម​មើល៍មុខ​គ្នា គ្រវីក្បាល​ត​តាត់ អត់​និយាយ​ស្អី​ចេញ​… ។​

​បើ​តាម​ប្រភព ពី​វេ​បសាយមួយ បាន​សរសេរ​បង្ហោះ​ផ្សាយ ឲ្យគេ​ដឹង​ថ្មីៗ​នេះ​ថា មូលហេតុ​ដែល​លោក ប្រាក់ ប៉ូ​លី បាន​ទទួល​ការតែងតាំង តំណែង​ធំ​តាមបែប មហាលោតផ្លោះ មហា​អស្ចារ្យ​បែប​នេះ ព្រោះ​គាត់ (​ប្រាក់ ប៉ូ​លី​) បាន​ត្រៀម​លុយ​ចំនួន ៥០ ម៉ឺន​ដុល្លា​អាមេរិក ដើម្បី​រត់ការ​យក​តំណែង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​បន្ទាយ​មានជ័យ​នោះ​… ដែល​ព័ត៌មាន​នេះ ត្រូវបាន​អ្នកលេង ហ្វេ​ស​ប៊ុក​មួយចំនួន ថតចម្លង (Copy)  យក​មក​ផ្សាយ​បន្ត​តៗ​គ្នា និង​ទទួល​បាន​ការ​ខម​ម៉ិន រិះគន់​រាប់ពាន់នាក់​… [​តែ​ទោះ​យ៉ាងណា គេហទំព័រ​យើង នៅ​មិនទាន់​អាច យក​ជា​ផ្លូវការ​បាន នូវ​ព័ត៌មាន​នេះ​ទេ​… ដោយសារតែ មិនទាន់​អាច​ទាក់ទង សុំ​ការបំភ្លឺ​ពី​លោក ប្រាក់ ប៉ូ​លី និង​ឯកឧត្តម ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម បាន​នៅឡើយ​]… ។​

​ប្រភព​ព័ត៌មាន​នោះ បានឲ្យដឹងថា លោក ប្រាក់ ប៉ូ​លី ប្រធាន ​ភូមិបាល ក្រុង​ប៉ោយប៉ែត ដែល​ប្រជាពលរដ្ឋ នៅ​តំបន់​ជាយ​ដែន កម្ពុជា​-​ថៃ ក្រុង​ប៉ោយប៉ែត ហៅថា សេដ្ឋី​វ័យក្មេង​នោះ បាន​និង​កំពុងតែ ត្រៀម​លុយ​ចំនួន ៥០​ម៉ឺន​ដុល្លារ ដើម្បី​រត់ការ​យក​តំណែង ប្រធាន​មន្ទីរ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​បន្ទាយមានជ័យ ដែល​គ្រប់គ្រង​ដោយ​លោក លី សារី ។ លោក ប្រាក់ ប៉ូ​លី ក្រោយ​ពី​ឡើងកាន់តំណែង ជា​ប្រធាន​ភូមិបាល ក្រុង​ប៉ោយប៉ែត រយៈពេល​ប្រមាណមួយ​អាណត្តិ​មកនេះ គឺ​បាន​យក​បងប្រុស បង្កើត​ម្នាក់​ឈ្មោះ ប្រាក់ ប៉ូ​លីន ជា​មន្ត្រីក្រោមឱវាទ ឱ្យ​ដើរ​ប្រមូល​រក ផលប្រយោជន៍ ពី​ប្រជាពលរដ្ឋ ដែល​សាងសង់ សំណង់​ផ្ទះល្វែង ឬ​អគារ​ផ្សេងៗ រីក​ដូច​ផ្សិត​ក្នុង ១​ល្វែង ប្រមាណ​ចំនួន ៥០០​ដុល្លារ រហូតដល់ ១០០០​ដុល្លារ​… បើ​ពលរដ្ឋ​ណា​ម្នាក់ គ្មាន​លុយ​បង់​ឱ្យ តាម​ការ​កំណត់​ទេ​នោះ គឺ​មិន​អាច​សាងសង់ បានឡើយ ។​

​ចំពោះ​ប្រជាពលរដ្ឋ​ណា​ម្នាក់ ចង់​ទៅ​ធ្វើ​ប្លង់​រឹង ដល់​ក្រសួង​វិញ​នោះ គឺ​លោក ប្រាក់ ប៉ូ​លី  ទារ​លុយ​ឆៅៗ​ពី ៣,០០០​ដុល្លារ រហូតដល់ ៥,០០០​ដុល្លារ ទើប​អាច​ធ្វើបាន​… Sic តែម្តង ។
​ ​
​ប្រភព​បាន​បញ្ជាក់​ប្រាប់​ថា សំណង់​ខុសច្បាប់ អនាធិបតេយ្យ បានកើត​រីកដុះដាល ច្រើនឡើងៗ​នៅ​ទឹកដី ក្រុង​ប៉ោយប៉ែត ដោយសារតែ​លោក​ប្រធាន​មន្ទីរ លី សារី បណ្ដោយ​ឲ្យ​លោក ប្រធានការិយាល័យ ប្រាក់ ប៉ូ​លី ដឹកនាំ​ធ្វើ​ការងារ​ប្រព្រឹត្ត អំពើពុករលួយ​តាម​អំពើ​ចិត្ត ដោយ​មិន​គិត​បំពេញ​តួនាទី ឲ្យបាន​ល្អ​ប្រសើរ ក្នុង​ការជួយ​រៀបចំ សណ្ដាប់ធ្នាប់ សំណង់​ផ្សេងៗ ឲ្យបាន​ត្រឹមត្រូវ តាម​ច្បាប់​កំណត់​នោះទេ ។ ការប្រព្រិត្ត​ប្រព្រឹត្ត អំពើ​ពុករលួយ​នេះ បាន​ធ្វើឲ្យ​ឲ្យ​លោក ប្រាក់ ប៉ូ​លី ក្លាយទៅជា​អ្នកមានលុយកាក់ ទ្រព្យសម្បត្តិ​យ៉ាងច្រើន ក្នុង​រយៈពេល តែ​មួយ​ពព្រិច​ភ្នែក​… ។​
ឯកឧត្តម ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ដ៍ឧត្តុង្គឧត្តម ស៊ីញ៉េ​តែងតាំង យ៉ាង​តក់ក្រហល់ លឿន​ដូច​ខ្យល់ព្យុះឲ្យ​ឡើង​តំណែង បុណ្យ​សក្ដិ ​ពី​ត្រឹម​ថ្នាក់ ជា​ប្រធាន​ភូមិបាល ក្រុង​ប៉ោយប៉ែត លោត​ផ្លោះ​មក​ធ្វើជា ប្រធានស្ដីទី និង​ក្លាយជា ប្រធាន​ពេញសិទ្ធិ នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​បន្ទាយមានជ័យ តែ​ក្នុង​រយៈពេល ២​ថ្ងៃ ជាប់​គ្នា​ប៉ុណ្ណោះ​… ចំណែកឯ​លោក លី សារី ក៍​ត្រូវបាន​តែងតាំង​ឲ្យ​ឡើង បុណ្យ​សក្ដិ ​ធំ​ជាង​មុន​ជា អភិបាលរង ខេត្ត​បន្ទាយមានជ័យ ផងដែរ បន្ទាប់ពី​គាត់ (​លី សារី​ ) ធ្លាប់​ត្រូវបាន អង្គភាព​ប្រឆាំងអំពើពុករលួយ កោះហៅ​ទៅ​សាកសួរ ពាក់ព័ន្ធ​នឹង​ការប្រព្រិត្ត អំពើ​ពុល​រលួយ ៕

301