រដ្ឋម​ន្ត្រីក្រសួងដែល​ស្ទុយ​ជាង​គេគឺ ត្រាំ​ អ៊ីវតឹ​ក ដែល​ឲ្យ ​ហ៊ឺ បាវី ​ធ្វើអគ្គ​នាយក​ដុះស្លែ​នៅ​កំព​ង់ផែភ្នំពេញ​ជិតមួយ​ជីវិត?

ភ្នំពេញ​៖ ប្រភព​បាន​និយាយទៀតថាទីតាំង​ទីស្នាក់ការ​ធំ របស់​កំពង់ផែ​ភ្នំពេញ ត្រូវបាន​ផ្លាស់ប្ដូរ ជា​លើក​ទី​៣​ហើយ គឺ​ប្ដូរ​ពី​ខាងកើត​វត្តភ្នំ ទៅ​ក្បែរ​ស្ពាន​ជ្រោយចង្វារ និង​ចុងក្រោយ​ប្ដូរ​ពី ក្បែរ​ស្ពាន​ជ្រោយចង្វារ ទៅ​ដាក់​តាំង​នៅ ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។ តែ​មុខ​តំណែង​អគ្គនាយក កំពង់ផែ​ភ្នំពេញ​នេះ នៅតែ​មិន​ទាន់​មាន​ការ ផ្លាស់ប្ដូរ​ម្ដង​ណា​សោះ ពោល​គឺ​អស់​រយៈពេល ជាច្រើន​ឆ្នាំ​កន្លងមក មានតែ​បុគ្គល ហ៊ឺ បា​វី ម្នាក់​គត់​ជា​អ្នកកាន់កាប់ ក្ដោប​ក្ដាប់ មុខតំណែង​ខ្លាញ់​នេះ តាមរបៀប​ផ្ដាច់មុខ​ដុះ​ស្លែ ដោយ​មិន​មាន​មន្ត្រី​ណា អាច​មាន​វាសនា​ល្អ កម្ររ​ក​បាន​ដូច​លោក ហ៊ឺ បា​វី នោះទេ ទោះបី​គាត់ (​ហ៊ឺ បា​វី​ ) ធ្លាប់​ត្រូវបាន​បុគ្គលិក មន្ត្រីរាជការ កម្មករ កម្មការិនី​រាប់រយ​នាក់ នាំគ្នា​ធ្វើ​បាតុកម្ម ប្រឆាំង​យ៉ាង​ខ្លាំងក្លា យ៉ាងណា​ក៍ដោយ ។ ឥឡូវ​ឮដំណឹង​ថា លោក ហ៊ឺ បា​វី បាន​និង​កំពុង​ខិតខំ ប្រឹងប្រែង​យ៉ាង​ខ្លាំង ក្នុងការ​ជ្រែ​ទប់​មុខតំណែង ដុះ​ស្លែ​របស់គាត់​នោះ​ឲ្យ​ជាប់ ដើម្បី​បាន​នៅ​ធ្វើជា “​ឯកឧត្តម អគ្គនាយក​ដុះ​ស្លែ កំពង់ផែ​ភ្នំពេញ​” នៅ​អណត្តិ​ទី​៥ ឆ្នាំ​២០១៣ -២០១៨ ប្រមូល​ខ្លាញ់​ឲ្យបាន​ច្រើន ជា​បន្តទៅទៀត ។​

កំពង់ផែ​ភ្នំពេញ អាច​នឹង​មាន​ការ រីកចម្រើន​ឆាប់រហ័ស ឬ​អាច​នឹង​រក​ចំណូល ចូល​ថវិកា​ជាតិ បាន​ច្រើន​ឡើង​ជាង​មុន រហូត​ដល់​ទ្វេរ​ដង ឬ​ច្រើន​ជាង​នេះ ជា​មិនខានឡើយ បើ​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ហ៊ាន​វះកាត់ ធ្វើការ​ផ្លាស់ប្ដូរ ឬ​ដក​មុខ​តំណែង​លោក ហ៊ឺ បា​វី ពី ​អគ្គនាយក​ដុះ​ស្លែ ហើយ​តែងតាំង​មន្ត្រី​ថ្មី ឲ្យទៅ​ជំនួសម្ដង​វិញ​នោះ ។ តែ​បើ​មិន​អញ្ចឹងទេ កំពង់ផែ​ភ្នំពេញ នៅតែ​អាច​រក​ចំណូល ចូល​ថវិកា​ជាតិ បាន​តិចតួច​បំផុត ដែល​មិន​សក្ដិសម នឹង​មាន​ឈ្មោះ​ជា កំពង់ផែ​ភ្នំពេញ របស់​ជាតិ​នោះទេ​…​។​

​បុគ្គលិក​មន្ត្រី រាជការ​មួយចំនួន នៅ​កំពង់ផែ​ភ្នំពេញ ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ ព្រោះ​ខ្លាច​គេ​ដក ចេញពី​ការងារ បាន​និយាយ​ប្រាប់​ថា បើ​គ្រាន់តែ​ធ្វើការ​អភិ​វ​ឌ្ឈ ទីតាំង​ថ្មី​នៃ​កំពង់ផែ​ភ្នំពេញ ឲ្យបាន​ល្អ​ប្រសើរ ធំ​ទូលាយ​ជាង​មុន ដោយ​មិន​ធ្វើការ​ផ្លាស់ប្ដូរ ឬ​ដក​មុខតំណែង អគ្គនាយក​ចាស់​ដុះ​ស្លែ​លោក ហ៊ឺ បា​វី ចេញ​ដើម្បី​តែងតាំង អគ្គនាយក​ថ្មី ដែល​មាន​លក្ខណៈសម្បត្តិ ល្អ​ជាង​មុន​ដែរ​ទេ គឺ​មិន​ខុស​ពី​ការ យក​តៃកុង​ឡាន សេរី​ចាស់​ហួស​ដឺ​ឡេ ឲ្យទៅ​បើកឡាន​ថ្មី ទំនើប​សេរី​២០១៦ នោះឡើយ ។​

​ ​បុគ្គលិក​មន្ត្រីរាជការ បាន​និយាយ​រិះគន់ថា លោក ហ៊ឺ បា​វី បាន ​ក្រាញ​ក្ដោប​ក្ដាប់ តួនាទី​ជា អគ្គនាយក​ដុះ​ស្លែ នៃ​កំពង់ផែ​ភ្នំពេញ ជាច្រើន​ឆ្នាំ​ស្ទើរតែ​ក្លាយ ទៅ​ជា​កម្មសិទ្ធិ ផ្ដាច់មុខ​ទៅហើយ ធ្វើឲ្យ​គាត់​មានទ្រព្យ សម្បត្តិ​ស្ដុកស្ដម្ភ ដែល​ឧកញ៉ា​ល្មមៗ មិន​អាច​ប្រៀបផ្ទឹម ស្មើ​គាត់​បាន​ទេ ។ ​ពួកគាត់​បាន​បន្តថា កាល​កំពង់​ភ្នំពេញ មាន​ទីស្នាក់ការ​ធំ ស្ថិតនៅ​ខាងកើត​វត្តភ្នំ មាន​បុគ្គលិក កម្មករ​រាប់រយ​នាក់ បាន​នាំគ្នា​ធ្វើ​បាតុកម្ម ប្រឆាំង​តវ៉ា​ជាច្រើន​ថ្ងៃ ដើម្បី​ទាមទារ​ឲ្យ ថ្នាក់លើ​កំពូលៗ​ដក​លោក ហ៊ឺ បា​វី ចេញពី​តួនាទី ដាក់​មន្ត្រី​ថ្មី​ជំនួស​វិញ ដោយ​ចោទប្រកាន់​ថា ហ៊ឺ បា​វី ដឹកនាំ​ការងារ តាម​បែប​ការិយាធិបតេយ្យ បក្ខពួកនិយម យ៉ាង​ស៊ីជម្រៅ​បំផុត និង​ប្រព្រិត្ត​អំពើ ពុករលួយ ធ្វើឲ្យ​បាត់បង​ចំណូល ថវិកាជាតិ​យ៉ាងច្រើន ។​ ​ប៉ុន្តែ​តាំងពី​ពេលនោះ​មក​លោក ហ៊ឺ បា​វី នៅតែ​ត្រូវបាន​ថ្នាក់លើ ជាពិសេស រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជួយ​កាង​ធ្វើ​ជា​ខ្នងបង្អែក ឲ្យ​គាត់ (​ហ៊ឺ បា​វី​ )  បន្ត​អង្គុយ​លើ​កៅអី ជា​អគ្គនាយក​ដុះ​ស្លែ ផ្ដាច់មុខ​នៅ​កំពង់ផែ​ភ្នំពេញ ពី​មួយ​អាណត្តិ ទៅ​មួយ​អាណត្តិ រហូតមកដល់​ពេលនេះ ដោយ​មិន​ខ្វល់​ពី​រឿង បងប្អូន​បុគ្គលិក កម្មករ​រាប់រយ​នាក់ នៅ​កំពង់ផែ​ភ្នំពេញ ធ្លាប់​ធ្វើ​បាតុកម្ម ប្រឆាំងនឹង ហ៊ឺ បា​វី យ៉ាង​ខ្លាំងក្លា ដែល​ជា​ការបញ្ជាក់ ពី​ការ​ស្អប់ខ្ពើម ឬ​មិន​ពេញចិត្ត ចំពោះ​ការដឹកនាំ​របស់ បុគ្គល​ម្នាក់​នេះ​ឡើយ ៕

137