ក្រសួង​ប្រៃសណី​យ៍តែង​តាំងប្រធាន​ក្រុមប្រឹក្សា​ថ្មីនិងអគ្គ​នាយកបន្ទាប់​ពី​រកឃើញ​ឡាយ​ ម៉ារីវ៉ូពុករ​លួយ

កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១​៦​នៅសាលប្រជុំ​ទូរគមនាគមន៍​បាន​ប្រារព្ធ​ពិធី​ប្រកាស​តែងតាំង​និង ​ប្រគល់​ភារកិច្ច​ជូន​ប្រធាន​ក្រុមប្រឹក្សាភិបាល​ថ្មី និង​អគ្គនាយក​ស្តី​ទី​នៃ​ទូរគមនាគមន៍​កម្ពុជា ក្រោម​វត្តមាន​របស់​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ព្រមទាំង​មាន​ការអញ្ជើ​ញ ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ថ្នាក់ដឹកនាំ​ទូរគមនាគមន៍​និង​តំណាង នៃ​បណ្តាល​ក្រសួង​ស្ថាប័ន​ពា​ក់ព័ន្ធ​។នេះបើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍។
​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មានឲ្យដឹង​​ថា ការផ្លាស់ប្តូរ​កែសំរួល​រចនាសម្ព័ន្ធ​ដឹកនាំ​នៃ​ទូរគមនាគមន៍​កម្ពុជា ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​លទ្ធផល​នៃ​អធិការកិច្ច​រួមមួយ រវាង​អ​គ្គាធិការដ្ឋាន​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​និង​ក្រុមការងារ​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ រកឃើញថា មាន​​ការខ្វះខាត​ធ្ងន់ធ្ងរ លើ​ការងារ​គ្រប់គ្រង​និង​ការដឹកនាំ​របស់​ថ្នាក់ដឹកនាំ​ទូរគមនាគមន៍​កម្ពុជា​ ដែល​នាំឲ្យមាន​បញ្ហា​មួយចំនួន​ដូចជា​​៖
-​មានការ​កិបកេង​លួច​បន្លំ​យក​ប្រា​ក់​ចំណូល​របស់​អង្គភាព​ចំនួន​២៣​ម៉ឺន​ដុល្លារ​អាមេរិក​ប្រាកដ​មែន​
-​ការគ្រប់គ្រង​ចំណូល ចំណាយ​មិ​ន​ច្បាស់លាស់ គ្មាន​ប្រសិទ្ធិភាព​តម្លាភាព​និង​គណនេយ្យភាព​ធ្វើឲ្យ​ចំណូល​ធ្លាក់ចុះ បំណុល​កើនឡើង​ជា​លំដាប់ និង​មាន​ចន្លោះប្រហោង​​ជាច្រើន​ដែល​ឈានទៅដល់​ការ​កិបកេង​និង​ការ​លុប​បំណុល​
-​មិន​បាន​យកចិត្តទុកដាក់​ត្រួតពិ​និត្យ​ការគ្រប់គ្រង​បញ្ជី​គណនេយ្យ​និង​ ឯកសារ​ពាក់ព័ន្ធ​ដែល​ឈានទៅដល់​ការបាត់បង់​ដ៏​មាន​សារៈសំខាន់​ទាំងនេះ​ដោយ​ ចេតនា​​។​
​ការផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​​សហគ្រាស​សាធារណៈ​មានដូចជា​៖
-​លោក ខូវ មករា អនុរដ្ឋលេខា​ធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ត្រូវបាន​តែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ទូរគមនាគមន៍​កម្ពុជា​ជំនួស​ លោក មាស ប៉ូ ដែ​ល​ត្រូវបាន​បញ្ចប់​មុខតំណែង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​
-​លោក សន វី អគ្គនាយក​នៃ​ទូរ​គមនាគមន៍​កម្ពុជា ត្រូវបាន​ប្រគល់​ភារកិច្ច​ជា​អគ្គនាយក​ស្តីទី​នៃ​ទូរគមនាគមន៍​កម្ពុជា ជំនួស​លោក ឡាយ ម៉ា​រី​វ៉ូ ដែល​ត្រូវបាន បញ្ចប់​មុខតំ​ណែង​ពី​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​ ទូរគមនាគមន៍​កម្ពុជា​។
​ចំពោះ​ដំណើរការ​នៃ​ការ​កែសំរួល​​រចនាសម្ព័ន្ធ​ដឹកនាំ​របស់​អង្គភាព​នេះ សមាសភាព​ក្រុមប្រឹក្សា​ត្រូវបាន​កាត់​បន្ថយ​មក​ត្រឹម​៥​រូប​គឺ​៖
-​តំណាង​ក្រសួង​ប្រៃសណីយ៍​និង​​ទូរគមនាគមន៍ មួយរូប ជា​ប្រធាន​
-​តំណាង​ទីស្តីការគណៈរដ្ឋមន្ត្រី មួ​យ​រូប​ជា​សមាជិក​
-​តំណាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរ​ញ្ញវត្ថុ មួយរូប ជា​សមាជិក​
-​អគ្គនាយក​ទូ​រគ​មនាគ​ន៍​កម្ពុជា ​មួយរូប ជា​សមាជិក​
-​តំណាង​និយោជិត​របស់​ទូរគម​នាគមន៍​កម្ពុជា មួយរូប ជា​សមាជិក​។​
បើតាម​សេចក្តីប្រកាស​ព័ត៌មាន​​ដដែលឲ្យដឹងថា អគ្គនាយករង​មួយរូប​ត្រូវបាន​ជ្រើសរើស​យក​មក​ពី​វិស័យ​ឯកជន ដើម្បី​ជួយ​ស្តារ​និង​ពង្រឹង​បន្ថែម​ស្ថានភាព​អាជីវកម្ម​និង​ប​ង្កើន​ចំណូល​ អង្គភាព​នេះទៅថៃ្ងមុខ៕

70211-300x273