លោក ឆាយ បូ មេគយច្រកទា្វរអន្តរជាតិដូង និងមន្ត្រីក្រោមឱវាទឈ្មោះ ចែត្រ សេដ្ឋា បានរងការរិះគន់ថាបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធច្រើនខែមកហើយ តែអាជ្ញាធរខេត្តបាត់ដំបងហាក់មិនបានអើពើនោះទេ។ ប្រជាពលរដ្ឋស្រុកកំរៀង ខេត្តបាត់ដំបង បានបញ្ជាក់ថា បើអាជ្ញាធរខេត្តបាត់ដំងគ្មានសមត្ថភាពដោះស្រាយបញ្ហាខាងលើនេះ ពួកគេគប្បីរាយការណ៍ពីបទល្មើសេដ្ឋកិច្ចនៅច្រកទ្វារអន្តរជាតិដូង ទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោះស្រាយឲ្យបានឆាប់។
ចំពោះមុខបញ្ហាខាងលើនេះ ប្រជាពលរដ្ឋស្រុកកំរៀង ខេត្តបាត់ដំបង បានរិះគន់ថា គោលនយោបាយប្រមូលពន្ធរបស់រដ្ឋាភិបាលគ្មានប្រសិទ្ធភាពនោះទេ ព្រោះករណីប្រព្រឹត្តបទល្មើសសេដ្ឋកិច្ចនៅតាមបណ្តោយព្រំដែននៅតែ កើតមាន ហើយករណីខ្លះចូលរួមប្រព្រឹត្តដោយមន្ត្រីជំនាញទៀតផង។ ប្រភពដដែលបានបញ្ជាក់ថា រដ្ឋាភិបាលគប្បីត្រួតពិនិត្យភាពមិនប្រក្រតីក្នុងបទល្មើសសេដ្ឋកិច្ច ឡើងវិញ បើមិនអញ្ចឹងទេប្រទេសកម្ពុជានៅតែរស់ដោយសារខ្ចីបំណុល និងសុំជំនួយពីបរទេសរាប់សិបឆ្នាំទៅមុខទៀត ព្រោះថវិកាជាតិចាយមិនគ្រប់ក្នុងមួយឆ្នាំៗ។
ប្រជាពលរដ្ឋស្រុកកំរៀង ខេត្តបាត់ដំបង បានរាយការណ៍មកថា ទំនិញគេចពន្ធហូរចូលពីប្រទេសសៀមមានចំនួនកាន់តែច្រើនឡើងៗ ហើយក៏មានទំនិញខូចគុណភាពផងដែរ។ ប្រភពដដែលបានបញ្ជាក់ថា បញ្ហាខាងលើនេះកើតឡើងដោយសារតែមន្ត្រីជំនាញមិនបំពេញការងារឲ្យបាន ត្រឹមត្រូវតាមតួនាទីរបស់ខ្លួន ផ្ទុយទៅវិញមន្ត្រីជំនាញមួយចំនួនថែមទាំងបានឃុបឃិតជាមួយឈ្មួញ ប្រព្រឹត្តបទល្មើសេដ្ឋកិច្ច ដោយមិនខ្វល់ខ្វាយពីផលប៉ះពាល់ផលប្រយោជន៍ជាតិ។
ប្រជាពលរដ្ឋស្រុកកំរៀង ខេត្តបាត់ដំបង បានរៀបរាប់ថា គ្រឿងកំប៉ុង បន្លែផ្លែឈើ គ្រឿងទេស គ្រឿងបន្លាស់ម៉ូតូ និងរថយន្ត សុទ្ធសឹងជាទំនិញចាំបាច់ដែលត្រូវបានឈ្មួញនាំពីប្រទេសសៀម ចូលមកក្នុងប្រទេសកម្ពុជា។ ប្រភពដដែលបានបញ្ជាក់ថា ក្នុងចំណោមមុខទំនិញដែលបានរៀបរាប់ខាងលើនេះមានមួយចំនួនឈ្មួញមិនបាន បង់ពន្ធជូនរដ្ឋឲ្យបានត្រឹមត្រូវនោះទេ ដែលទំនិញទាំងនោះត្រូវគេដឹងថាឈ្មួញបានចែកភាគរយចំណេញជាមួយមន្ត្រី ជំនាញ៕
Recent Comments