ប្រជាពលរដ្ ឋខែ្មរលើកឡើង ថា លោក ម៉ក់ ពេជ្ជរិទ្ធអគ្គនាយកដ្ឋាន កាំកុងត្រូលដុះស្លែ ហើយចូលចិត្តធើ្វ បុណ្យលាងបាប មិនបានអនុវត្តន៍ ឲ្យបានត្រឹមត្រូវតាមតួនាទីរបស់ខ្លួននោះទេ ហើយនៅតាមច្រកព្រំដែនពួកគេបានបើកដៃឲ្យឈ្មួញនាំចូលទំនិញខូចគុណភាព ទំនិញហួសកាលកំណត់ប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ មានលាយសារធាតុគីមី មកចែកចាយពេញ ទីផ្សារស្រុក ខ្មែរតែម្តង ។កន្លងមកមានសេចក្ដី រាយការណ៍ថា នៅច្រកអន្តរជាតិចាំយាម ខេត្តកោះកុង ច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ច្រកព្រំដែនមួយចំនួនក្នុងខេត្តបាត់ដំបង និងច្រកអន្តរជាតិបាវិតជាដើម។ សមត្ថកិច្ចបានបើកដៃឲ្យឈ្មួញនាំចូលទំនិញខូចគុណភាពនិងចំណីអាហារ បន្លែផ្លែឈើ សាច់គោ សាច់មាន់ សាច់ជ្រូក និងប្រហិត ខូចគុណភាពទឹកដីសៀមទឹកដីយួនចូលស្រុកខ្មែរយ៉ាងគគ្រឹកគគ្រេងដែល ធើ្វឲ្យប្រជាជនកើតជំងឺលើសឈាមជាពិសេសនោះគឺទឹកនោមផ្អែមដែលកំពុងតែវាយលុកលើពលរដ្ឋខែ្មរគ្រប់ៗគ្នានាពេលបច្ចុប្បន្ននេះ។
ប្រជាពលរដ្ឋ រិះគន់ថា លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល ជាអ្នកទទួលខុសត្រូវធំជាងគេចំពោះករណីឈ្មួញនាំចូលទំនិញខូចគុណភាព ទំនិញមានផ្ទុកសារធាតុគីមី ទឹកស៊ុប និងចំណីអាហារផ្សេងៗមកលក់ឲ្យប្រជាពលរដ្ឋខ្មែរទទួលទាន។ ដោយហេតុថា ពេលឈ្មួញនាំចូលតាមច្រកព្រំដែន មន្ត្រីកាំកុងត្រូលក្រោមការគ្រប់គ្រងរបស់លោក ម៉ក់ ពេជ្ជរិទ្ធ មិនបានត្រួតពិនិត្យគុណភាពទំនិញនិងចាត់វិធានការបង្ក្រាបនោះទេ ហើយបែរជានាំគ្នាទៅត្រួតពិនិត្យស្ពៃជ្រក់ ត្រសក់ត្រាំ ដែលអាជីវករលក់ដូរនៅលើទីផ្សារទៅវិញ ។គួររំលឹកផងដែរថាថ្មីៗនេះលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលក្រសួងពាណិជ្ជកម្ម ត្រូវប្រឈមនឹងការរិះគន់យ៉ាងខ្លាំងបន្ទាប់ពីលោកប្រកាសប្រមូលទិញ អង្ករប្លាស្ទិកនិងទឹកស៊ុប ដែលឈ្មួញនាំចូលពីប្រទេសយួន។ ការប្រកាសរបស់លោក ម៉ក់ ពេជ្ជរិទ្ធ ត្រូវបានមជ្ឈដ្ឋាននានារិះគន់ថា ជាការលើកទឹកចិត្តដល់មន្ត្រីកាំកុងត្រូលតាមច្រកព្រំដែន ច្រកទ្វារអន្តរជាតិ និងច្រករបៀង ដែលបើកដៃឲ្យឈ្មួញនាំចូលទំនិញខូចគុណភាព ជាពិសេសគ្រឿងឧបភោគបរិភោគដែលមានផ្ទុកសារធាតុគីមីចូលមកចែកចាយលើ ទីផ្សារក្នុងស្រុកខ្មែរ។ យ៉ាងក៏ដោយករណីឈ្មួញនាំចូល សាច់មាន់ សាច់គោ សាច់ជ្រូក ប្រហិតខូចគុណភាព និងទឹកស៊ុបជាដើម គឺជាការទទួលខុសត្រូវរបស់មន្ត្រីកាំកុងត្រូលតាមច្រកព្រំដែនទាំងស្រុង ។សារពត៌មានយើងរង់ចាំបំភ្លឺពីលោក ម៉ក់ ពេជ្ជរិទ្ធដែលជាមន្រ្តីដុះស្លែរាល់ម៉ោងធើ្វការ៕
Recent Comments